| ដោយ ដោយ ស្ទេហ្វានី ហ្សេ | |
| ១៧-០៦-២០០៩ |
ជើងឯក (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៦ មករា ២០០៨៖ យោងតាមគំនិតផ្តួចផ្តើមរបស់ឌុច អ្នកទោសនៅមន្ទីរស-២១ ដែលត្រូវបានសួរចម្លើយ និងធ្វើទារុណកម្មរួចហើយ លែងត្រូវនាំយកទៅសម្លាប់នៅក្នុងមន្ទីរនេះទៀតហើយ ប៉ុន្តែ យកទៅកាន់ជាយក្រុងភ្នំពេញ គឺនៅជើងឯក។ ©ចន វីង / Magnum ដោយ ស្ទេហ្វានី ហ្សេ នៅក្នុងសវនាការកាត់ទោសអតីតប្រធានមន្ទីរឃុំឃាំងនិងធ្វើទារុណកម្ម ស-២១ លោកកាំង ហ្កេកអ៊ាវ ហៅឌុច នាថ្ងៃពុធ ទី១៧ ខែមិថុនានេះ ចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងបានសួរដេញដោលឌុច អំពីការអនុវត្តនយោបាយកម្ទេច។ នៅត្រង់ចំណុចនេះ ជនជាប់ចោទបានអះអាងថា គាត់ទទួលបានព័ត៌មានដោយផ្ទាល់តិចតួចប៉ុណ្ណោះ។ អតីតសាស្ត្រាចារ្យគណិតវិទ្យារូបនេះបានសារភាពថា បានដឹងព័ត៌មាននេះ ប៉ុន្តែ គាត់សម្រេចចិត្តបែរខ្នង មិនរវល់នឹងការងារសម្លាប់អ្នកទោស។ ឌុចបានពន្យល់ប្រាប់លោកចៅក្រម ធូ មុនី ថា នយោបាយកម្ទេចនេះមិនមែនជាគំនិតរបស់គាត់នេះទេ ប៉ុន្តែ កើតចេញពីសេនាធិការ។ ទោះយ៉ាងណា យោងទៅតាមមាគ៌ាបក្ស គេមិនត្រូវសម្លាប់អ្នក ទោស មុនពេលអ្នកទោសរូបនេះមិនទាន់បានសរសេរចម្លើយសារភាពពេញលេញនោះទេ។ នៅពេលចៅក្រមសួរឌុច ថាតើគាត់ពិតជាបានចូលរួមបង្ហាត់បង្រៀនបុគ្គលិករបស់ខ្លួនដោយឥតសំចៃ អំពីការសម្លាប់មនុស្សមែនឬ ជនជាប់ចោទបានលើកយកពាក្យស្លោកខ្មែរមួយឃ្លា ដែលពោលថា «មិនចាំបាច់បង្រៀនក្រពើអោយចេះហែលទឹកនោះទេ»!។ នៅពេលត្រូវបានស្នើសុំអោយរៀបរាប់លំអិត អំពីការសម្លាប់មនុស្ស ឌុចបានអះអាងថា៖ «ខ្ញុំព្យាយាមគេចមិនចូលរួមព្រឹត្តិការណ៍ទាំងនេះ ខ្ញុំមិនមើលទេ»...
|
| អានបន្ថែម... |
|