| ដោយ ស្ទេហ្វានី ហ្សេ និងអឹម លឹម | |
| ៣០-០១-២០០៩ |
 ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៨ មករា ២០០៩៖ លោកឃុន សុខជា ជាងចម្លាក់ល្បីឈ្មោះ និងជាតំណាងប្រជាជនរស់នៅអគារប៊ូឌីង © ស្ទេហ្វានី ហ្សេ នៅថ្ងៃពុធ ទី២៨ ខែមករា បរិយាកាសនៅប៊ូឌីងមិនស្រស់បស់នោះទេ។ ប្រជាពលរដ្ឋក្រុមតូចៗផ្តុំគ្នាគ្រប់ទីកន្លែង ខ្លះនៅតាមជណ្តើរ ខ្លះនៅតាមផ្លូវដើរនៃអគារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ នាទីក្រុងភ្នំពេញនេះ។ ពួកគេមានទឹកមុខព្រួយបារម្ភយ៉ាងខ្លាំង។ កាលពី៤ថ្ងៃមុន គ្រួសារចុងក្រោយដែលរស់នៅតំបន់ដីក្រហមត្រូវបានគេបណ្តេញចេញយ៉ាងហិង្សា នៅនឹងមុខពួកគេ។ រយៈពេលតែប៉ុន្មានម៉ោង រាល់ដានរបស់សហគមន៍មួយនេះត្រូវបានលុបបំបាត់អស់ នៅសល់តែដីទំនេរធំល្វឹងល្វើយ។ នៅលើដីនោះ ពួកកម្មករបានចាប់ផ្តើមធ្វើការយ៉ាងប្រញាប់ប្រញាល់ ហើយចម្រឹងរបងបណ្តសារមួយឈរសម្ញែងនៅជាប់ខាងក្រោយអគារប៊ូឌីង។ នោះគឺជាសញ្ញាប្រាប់ទុកជាមុនពីវាសនារបស់ពួកគេនៅពេលខាងមុខ។ ក្នុងមួយពព្រិចភ្នែក ពួកយើងក៏បានមកដល់ផ្ទះមួយនៅជាន់ផ្ទាល់ដី។ នោះគឺជាផ្ទះរបស់លោកឃុន សុខជា ជាងចម្លាក់មានឈ្មោះល្បីម្នាក់ ដែលទើបត្រូវបានគេជ្រើសរើសជាអ្នកតំណាងរបស់អ្នករស់នៅក្នុងអគារប៊ូឌីង។
|
| អានបន្ថែម... |
|