កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ទំព័រមុខ
គណបក្ស​ប្រឆាំង​នៅកម្ពុជា​បង្កើត​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បីការ​ផ្លាស់​ប្តូរ
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៥-០១-២០០៩
 
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ មករា ២០០៩៖ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រកាសអំពីការបង្កើតចលនានយោបាយប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ
© វណ្ឌី រតនា
 
គំនិត​បង្កើត​សម្ព័ន្ធ​ភាព​មួយ​រវាង​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​​​សន្សឹមៗ​ ប៉ុន្តែ​​ជាក់លាក់​។ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នៅ​កម្ពុជា​​ បាន​ចុះ​ហត្ថលេខា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមករា​នេះ លើ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​​បង្កើត «ចលនានយោបាយ​​ប្រជាធិបតេយ្យ​ដើម្បីការ​ផ្លាស់​ប្តូរ»​មួយ​​។ មេដឹកនាំ​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា ជាមួយ​នឹង​ស្នាម​ញញឹម​ដ៏ស្រស់​ប្រិម​ប្រិយ​។​ លោក​កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមករា​ ​​​ថា «ថ្ងៃ​នេះ(ថ្ងៃ​ព្រហស្បតិ៍) ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​សម្រាប់​ពល​រដ្ឋ​ខ្មែរ»។ ពិធី​ចុះ​ហត្ថលេខា​នេះ​​​ត្រូវ​បាន​ស្វាគមន៍​ដោយ​ស្នូរ​ទះដៃ​របស់​តំណាង​រាស្រ្ត​ និង​សកម្ម​ជន​នៃ​គណបក្ស​ទាំង​ពីរ ដែល​បាន​​មាន​វត្តមាន​​នៅ​ទីស្នាក់​ការ​គណបក្ស​សម រង្ស៊ី​។ ទោះ​បី​ជា​គណបក្ស​​ទាំង​ពីរ​រៀប​ចំ​បញ្ជី​បេក្ខជន​តែ​មួយ​ នៅ​​ពេល​បោះ​ឆ្នោត​​លើក​ក្រោយក៏​ដោយ ក៏​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ចលនា​នេះ​​មិនមែន​​​ជាការ​ច្របាច់​បញ្ជូល​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ។​
អានបន្ថែម...
វចនានុក្រម​​ភាសា​សញ្ញា​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង បង្ហោះ​​នៅ​លើ​បណ្តាញអ៊ីន​ធឺណែត
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៤-០១-២០០៩
(កុមារ​រៀន​ភាសា​សញ្ញា «ខ្ញុំស្រឡាញ់អ្នក» នៅ​អង្គការ​គ្រួសារ​ថ្មី​)
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៦ មករា ២០០៩៖ កុមារ​រៀន​ភាសា​សញ្ញា «ខ្ញុំស្រឡាញ់​អ្នក»​ នៅ​អង្គការ​គ្រួសារ​ថ្មី
© វណ្ឌី រតនា​
ចលនាប្រអប់​ដៃ​ទាំង​ពីរយ៉ាង​លឿន​ ធ្វើ​ដូច​ការហោះទាក់ទើ​របស់សត្វកន្ទុំរុយ ក្តាប់ដៃ​បន្ទាប់​មក​ដ៏លា ​ធ្វើ​ជារលក និង​បញ្ចេញ​សញ្ញា​ផ្សេងៗ​... ទាំង​នេះ​គឺ​ជា​វចនានុ​ក្រម​អេឡិច​ត្រូនិច​ភាសាសញ្ញាខ្មែរ​ ដែល​ទើប​ត្រូវ​បាន​​ដាក់​បង្ហោះ​ក្នុង​បណ្តាញអ៊ីនធឺណែត​ថ្មីៗ​នេះ​ដោយ​អង្គការ​ជួយ​សង្រ្គោះ​​​កុមារក្រីក្រ​នៅ​កម្ពុជា «គ្រួសារថ្មី» និង​​វិទ្យាស្ថាន​យុវជនគថ្លង់បួរឡារ៉ែន​នៅប្រទេស​បារាំង។ វចនានុក្រម​​ថ្មី​នេះ​ អនុញ្ញាត​​អោយ​​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​​​ចូលមក​​​កាន់​ពិភព​នៃ​កំណាព្យ​កាព្យ​ឃ្លោង​មួយ​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ​ ដោយឥត​គិត​ថ្លៃ​។ ប៉ុន្តែ​​នេះ​​មិន​មែន​ជា​គោល​បំណង​សំខាន់​របស់​​ពួកគេ​ទេ។ វចនានុក្រម​ដ៏​ងាយ​ស្រួល​អនុវត្ត​នេះ​​​​​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​​អ៊ីនធឺណែត​​​ចុច​មើល​ពាក្យ​ជា​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស ដែល​ត្រូវ​បក​ប្រែ​ជា​​​​​ភាសាសញ្ញាខ្មែរ តាមរយៈ​រូបភាពវីដេអូតូចៗដើម្បី​​ពន្យល់​ និង​រូប​គំនូរ​​មួយផង​ដែរ​។ នេះ​​ជា​វចនានុ​ក្រម​​ភាសាសញ្ញាដំបូង​គេ​នៅកម្ពុជា ហើយ​វា​នឹង​មក​បំពេញ​បន្ថែម​បញ្ជី​ដ៏​វែង​​អន្លាយ​របស់​វចនានុក្រម​​ខ្មែរ​នៅក្នុង​អ៊ីនធឺណែត។
អានបន្ថែម...
ដីក្រហមៈ ប្រជា​ជន​រួប​រួម​កម្លាំង​តែមួយ ប្រឈម​មុខ​​នឹង​ការ​បណ្តេញ​ចេញ​លើក​ក្រោយ
ដោយ រស់​ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-០១-២០០៩
 (ម៉ាន់ ឈឿន អភិបាល​រង​ក្រុង​ភ្នំពេញ)
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៣ មករា ២០០៩៖ លោក​ម៉ាន់ ឈឿន អភិបាល​រង​ក្រុង​ភ្នំពេញ នៅ​ក្នុង​កិច្ច​ប្រជុំ​តុមូល ស្តីពីការ​ស្នាក់នៅ​របស់​ប្រជាជន​ដីក្រហម។ រូប​ខាង​ឆ្វេង គឺជា​កូន​ប្រុស​ម្នាក់ របស់​លោក​ ស្រី សុធា ម្ចាស់​ក្រុមហ៊ុន 7NG
© ចន វីង / Magnum


កាល​ពី​ចុង​ខែកក្កដា ឆ្នាំ​២០០៣ គម្រោង​នគរូបនីយកម្ម​​មួយ​របស់​សាលាក្រុង​ភ្នំពេញ​​បាន​ប្រកាស​អោយ​ដឹង​ថា​​ប្រជាពល​រដ្ឋ​​រស់​នៅ​បែប​អនាធិបតេយ្យ​នៅ​តំបន់​​ទន្លេ​បាសាក់ ស្ថិត​នៅ​ចំ​​កណ្តាល​រាជ​ធានី​ភ្នំពេញ ត្រូវ​ម​ករស់​នៅ​​ប្រមូល​ផ្តុំ​គ្នា​​នៅ​តំបន់​មួយ ដែល​មាន​ឈ្មោះ​ថា «ដីក្រហម» ហើយ​អាច​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​ពិត​ប្រាកដ។ បី​ឆ្នាំ​ក្រោយ​មក តាម​រយៈ​សារាចរណ៍​មួយ​របស់​សាលាក្រុង អ្នក​ភូមិ​ដីក្រហម​​បាន​ទទួលដំណឹង​ថា​ពួកគាត់​នឹង​ត្រូវ​បណ្តេញ​ចេញ​​ពីតំបន់​នេះ…។ ជម្លោះ​ក៏​ចាប់​ផ្តើម​កើត​មានឡើង​រវាង​ប្រជាពលរដ្ឋ អាជ្ញា​ធរ​​មូល​ដ្ឋាន និង​ក្រុមហ៊ុន​ 7NG ដែល​​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សម្បទាន​ដី​តំបន់​នេះ ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ តាម​រយៈ​ការ​សាង​សង់​សំណង់​អគារ និង​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​។ នៅ​​ថ្ងៃ​ទី​៣០ ខែធ្នូ​ ប្រជាពល​រដ្ឋ​ប្រមាណជិត​​១០០​​គ្រួសារ​​​ដែល​​នៅ​តស៊ូ​មិន​ព្រម​ចាកចេញពីដី​នេះ អាច​នឹង​​ត្រូវ​បណ្តេញ​ចេញ។ ការ​គំរាម​កំហែង​​​នេះ​នៅមិនទាន់​អនុវត្ត​នៅឡើយ​ទេ​។​ ជម្លោះដី​ធ្លី​នេះ​បាន​អូស​បន្លាយ​ពេល​​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ ប៉ុន្តែ បច្ចុប្បន្ន​នេះ ជម្លោះ​ដ៏​រ៉ាំ​រៃ​នេះ​ទំនង​ជា​ខិត​ជិត​​មក​ដល់​​ទី​បញ្ចប់​ហើយ​។
អានបន្ថែម...
តើ​អាស៊ានគឺជា​មធ្យោបាយ​ចុងក្រោយ​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ​​នៅ​កម្ពុជា​រឺ?
ដោយ រស់ ឌីណា និង​ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១២-០១-២០០៩
 © វណ្ណឌី រតនា
កំពង់​សោម (កម្ពុជា) ថ្ងៃទី​៤ កក្កដា ២០០៨៖ រថយន្ត​កាមីយ៉ុង​ធ្វើដំណើរ​ឆ្ពោះទៅកំពង់ផែ​ក្រុង​ព្រះសីហនុ​
© វណ្ណឌី រតនា


​យោង​តាម​តួ​លេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​ សព្វ​ថ្ងៃ​នេះ ការ​ផលិត​សំលៀក​បំពាក់​​​​​កាត់​ដេរ​នៅ​កម្ពុជាមិន​មែន​​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ប្រកាស​អាសន្ននោះទេ ព្រោះ​វិស័យ​នេះ​​​មាន​ការ​ធ្លាក់​ចុះ​ត្រឹម​តែ​​២%ប៉ុណ្ណោះ បើប្រៀប​ធៀប​ទៅនឹង​បណ្តា​​​ឆ្នាំ​មុនៗ ដែលមានកំណើន​ពី​១៥ ទៅ​​២០% ក្នុង​មួយ​ឆ្នាំ​។ ចំណែក​លោក​ វ៉ាន់ ស៊ូអៀង ប្រធាន​​សមាគម​និយោជក​​កាត់ដេរ​កម្ពុជា (Gmac) ក៏​​អះអាង​ចំពោះ​លទ្ធផល​​ខាង​​លើ​នេះ​ផង​ដែរ។ នៅ​ក្នុង​កិច្ច​ប្រជុំ​លើកទី​២៦​នៃ​ក្រុមប្រឹក្សា​សហព័ន្ធ​ឧស្សាហកម្មកាត់​ដេ​រ​អាស៊ាន (Aftex) ដែល​រៀប​ចំ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មករា នៅរាជធានី​ភ្នំពេញ លោកមានប្រសាសន៍ ដោយ​មិនចង់​បង្ហាញ​នូវ​ភាព​សុទិដ្ឋិនិយម​​ថា «​ប្រសិន​​​ជា​នៅ​ឆ្នាំ​២០០៩ កំណើន​អាច​រក្សា​នៅ​ដដែល​ វា​​​​ល្អ​ប្រសើរ​ណាស់​ទៅ​ហើយ​!»។ វិបត្តិ​ហិរញ្ញ​វត្ថុ​​អន្តរ​ជាតិ​តម្រូវ​អោយ​​វិស័យ​នេះ​គិត​គូរ​​ជា​ថ្មីនូវ​យុទ្ធសាស្រ្ត​របស់ខ្លួន​ ហើយ​ត្រូវ​ធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​ក្រ​ប​ខ័ណ្ឌ​​នៃ​កិច្ច​សហប្រតិបត្តិការ​ពេញ​លេញ​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត។​
អានបន្ថែម...
ប៉ូលីស​បាន​បង្ហាញអត្ត​សញ្ញាណ​ មេខ្លោងជាប់​សង្ស័យ​​ដាក់គ្រាប់​បែក​ច្នៃ​នៅ​ទីក្រុង​ភ្នំពេញ
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១០-០១-២០០៩
(រូប​ថត សោម ឯក)
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១០ មករា ២០០៩៖ សន្និសីទ​សារព័ត៌មាន​នៅ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ ទាក់ទង​នឹងការ​ដាក់គ្រាប់​បែក​ច្នៃ​កាលពីថ្ងៃទី​២ ខែ​មករា​។ ប៉ូលីស​បាន​​​បង្ហាញ​អត្ត​សញ្ញាណ​​​របស់​សោម ឯក មេខ្លោង​ប្រតិបត្តិការ​ទាំង​នេះ
©វណ្ណឌី រតនា

បន្ទាប់​ពីការ​រក​ឃើញ​គ្រាប់​បែក​ច្នៃ​ចំនួន​៣គ្រាប់ ដែល​លួច​ដាក់​បង្កៃ​​នៅ​ក្បែរ​ក្រសួង​​ការពារ​ជាតិ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ថ្ងៃ​សុក្រ ទី​២ ខែ​មករា នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប៉ូលីស​បានរៀប​ចំ​​សន្និសីទ​​​​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែមករា ដើម្បី​បង្ហាញរូប​ភាព​​​​ជន​សង្ស័យ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ ក្នុង​នោះ ប៉ូលីស​បាន​បង្ហាញ​ភស្តុតាង​ដាក់​ពិរុទ្ធភាព​​លើ​ជន​ជាប់​ចោទ​​​មួយ​នាក់​​ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​បួននាក់​ (តួ​លេខ​​ចុង​ក្រោយ​របស់ប៉ូលីស)។ នៅ​ក្នុង​សន្និសីទ​កាសែត​នេះ លោក​សុខ ផល អគ្គ​ស្នងការ​រង​​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​អត្ត​សញ្ញាណ​មេខ្លោង​នៃ​ប្រតិបត្តិការ​​​ទាំ​ងនេះ ដែល​ជា​អតីត​ទាហាន​មួយរូប ​មាន​វ័យ​៤៨ឆ្នាំ និង​ត្រូវ​បាន​ចាប់​​ខ្លួន កាលពី​ថ្ងៃទី​៧ ខែមករា នៅ​​ឃុំ​ប៉ោយ​ប៉ែត។
អានបន្ថែម...
អត្ថបទបន្ត...

០៩/០១/២០០៩ ផលវិបាកនៃការទិញដីទុកលក់ និងវិបត្តិសេដ្ឋកិច្ច​ធ្វើអោយអាជីវករខ្មែរពិបាក
០៨/០១/២០០៩ ក្រុម​​មេធាវីការ​ពារ​ក្តី​នួន ជា ដាក់​បណ្តឹង​ព្រហ្មទណ្ឌ​​ទៅកាន់​តុលាការ​ក្រុង​ភ្នំពេញ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​​​អំពើពុករលួយ​នៅ​អ.វ.ត.ក
០៧/០១/២០០៩ ការ​រំដោះ រឺ​ការ​ឈ្លាន​ពាន?​​ តើ​ប្រជាជន​កម្ពុជា​​​រម្លឹក​អនុស្សាវរីយ៍ ថ្ងៃ​៧ មករា យ៉ាង​ដូច​ម្តេច​?
០៧/០១/២០០៩ ការ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​ឆ្នាំ​​នៃ​ទិវា​​ជ័យ​ជំនះ​ ៧ មករា នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​រៀប​ចំ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​
០៦/០១/២០០៩ ភាព​យន្ត​រឿង ទំនប់​ការ​ពារ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​របស់​លោក​ ប៉ាន់ រិទ្ធី ​ត្រូវ​ដាក់​បញ្ចាំង​​​​នៅ​​​ប្រទេស​បារាំង​
០៦/០១/២០០៩ បទ​យក​ការណ៍​រូប​ថត​និង​សម្លេង ស្តី​ពីការ​ដឹក​នាំ​រឿង
០៥/០១/២០០៩ ក្រសួង​ព័ត៌មាន​មាន​បំណង​ធ្វើ​និយ័តកម្ម​លើ​​ការផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត
០២/០១/២០០៩ សរុបព្រឹត្តិការណ៍​នៅ​ប្រទេស​​កម្ពុជា​ប្រចាំ​​​ឆ្នាំ​២០០៨ (២)
០១/០១/២០០៩ សរុបព្រឹត្តិការណ៍​នៅ​ប្រទេស​​កម្ពុជា​ប្រចាំ​​​ឆ្នាំ​២០០៨ (១)
៣១/១២/២០០៨ ប៊ន សំណាង​និង​សុខ សំអឿន​ត្រូវ​បាន​​ដោះ​លែង​បណ្តោះអាសន្នៈ ជោគ​ជ័យ​នៃប្រព័ន្ធ​​យុត្តិធម៌​នៅ​កម្ពុជា​
៣១/១២/២០០៨ មរណភាព​របស់​លោក​កេង វ៉ាន់សាក់ៈ ​បញ្ញវន្ត​ខ្មែរដ៏ល្បីឈ្មោះនៅ​ជំនាន់​មុន​
៣០/១២/២០០៨ សត្វព្រៃ​កម្ពុជា​នៅ​សម្បូរប៉ុន្តែ​...កំពុងជួបគ្រោះថ្នាក់?
២៩/១២/២០០៨ ពី​ភ្នំពេញ​​មក​ប៉ារីសៈ អ្នក​ស្រី ញៀន អេម៉ានុយអែលរក​ឃើញ​សុភមង្គល​ តាម​រយៈ​​​​សិល្បៈគំនូរ​ខ្មែរ
២៦/១២/២០០៨ អ្នក​រស់នៅ​បូឌីង (៧) : វិឆាត កើត​នៅ​បូឌីង និង​មានមោទនភាព​ចំពោះជីវិត​របស់ខ្លួន
២៥/១២/២០០៨ បទ​យក​ការណ៍​រូប​ថត​និង​សម្លេងៈ បុណ្យ​ណូអែល​ នៅកម្ពុជា

លទ្ធផល ១២១ - ១៤០ នៅក្នុង ៣៧៩
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូម​ចោទ​សំនួរ​លោក​អ្នក​មក​កាន់​កាសែត    ។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឆ្លើយ​សំនួរ​ទាំង​នេះ នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ​របស់​យើងខ្ញុំ។