| ដោយ ដួង សុខា | |
| ២៥-១២-២០០៨ |
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៦ វិច្ឆិកា ១៩៩១៖ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់ព្រះរាជបិតាព្រះអង្គ នៅព្រះបរមរាជវាំង © ចន វីង / Magnum នៅ អំឡុងរយៈពេលពីរឆ្នាំចុងក្រោយនេះ តួនាទីនៅលើឆាកនយោបាយរបស់ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រី កាន់តែធ្លាក់ចុះជាបន្តបន្ទាប់។ ភាពច្របូកច្របល់នៅក្នុងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ការចាកចេញរបស់សមាជិកគណបក្សនេះ និងលទ្ធផលមិនល្អដែលសមាជិករាជវង្សានុវង្សកម្ពុជាទទួលបាន នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទីបួន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ បានធ្វើអោយរាជវង្សានុវង្សចាកចេញពីឆាកនយោបាយបន្តិចម្តងៗ ហើយផ្តល់ភាពចំណេញដល់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងអំណាចនៅក្នុងកណ្តាប់ដៃរបស់សម្តេចនាយករដ្ឋ មន្រ្តីហ៊ុន សែន និងមន្រ្តីនយោបាយរបស់សម្តេច។ ឥស្សរជនជាន់ខ្ពស់នៃសែរាជវង្សានុវង្សជាច្រើនអង្គ ក្នុងចំណោមនោះ «អតីតនាយករដ្ឋមន្រ្តីទី១» និងជាព្រះប្រធានរដ្ឋសភា គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានប្រកាសដកខ្លួនជាផ្លូវការពីឆាកនយោបាយ ដោយស្ម័គ្រចិត្តយល់ព្រមទទួលតួនាទីកិត្តិយសថ្មី នៅក្នុងព្រះបរមរាជវាំង ដើម្បី «បម្រើប្រជារាស្រ្តនិង ជាតិ»...និងដើម្បីស្តារកិត្តិនាមរាជវង្សឡើងវិញ។
|
| អានបន្ថែម... |
|