| ដោយ រស់ ឌីណា និង កូរីន កាឡឺប៉ូ | |
| ០២-១២-២០០៨ |

ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី ០៥ មេសា ២០០៧ ។ វៀង សាមាត អាយុ ២២ឆ្នាំមកពីខេត្តកំពង់ស្ពឺ ជានិស្សិតមហាវិទ្យាល័យនិតិសាស្រ្ត កំពុងស្នាក់នៅជាមួយនិសិ្សត១៦នាក់ផ្សេងទៀតនៅក្នុងវត្តសំពៅមាស © ចន វីង / Magnum សម្រាប់ ឆ្នាំសិក្សាថ្មី (២០០៨-២០០៩) សាស្រ្តាចារ្យថ្មី និង...លទ្ធភាពផ្គត់ផ្គង់ការសិក្សាថ្មី! នេះគឺជាទីមួយនៅក្នុងប្រទេសកម្ពុជា ដែលសិស្សនិស្សិតអាចមានលទ្ធភាពខ្ចី្ឥណទានដើម្បីបង់ថ្លៃ សិក្សារបស់ពួកគេ ប្រសិនជាពួកគេត្រូវការប្រាក់កំចីនោះ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយចូលរួមសហការជាមួយបណ្តាញសន្សំ និងឥណទានកម្ពុជា Cambodia mutual saving and credit network (CMSC) ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ធនាគារបារាំងមួយឈ្មោះថា Crédit Mutuel (ឥណទានទៅវិញទៅមក)។ សម្រាប់ពេលនេះ គម្រោងផ្តល់ឥណទាននេះផ្តោតទៅលើតែនិស្សិតវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា ឆ្នាំទី៤ និងទី៥ប៉ុណ្ណោះ។
|
| អានបន្ថែម... |
|