កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ទំព័រមុខ
សហគ្រាស​ធុន​តូច​និង​មធ្យម​ជួប​បញ្ហា​ក្នុង​ការ​ស្វែង​រក​ហិរញ្ញប្បទាន
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៥-១១-២០០៨

ភ្នំពេញ (ប្រទេស​កម្ពុជា​) ថ្ងៃទី​១៤ មេសា ២០០៨៖​ វត្តលង្ការ​
© ចន វីង / Magnum

ការពង្រីក ​ រឺធ្វើ​ទំនើបកម្ម​សហគ្រាស​ធុនតូច​ ត្រូវ​ចំណាយថវិកា​អស់យ៉ាង​ច្រើន ដែល​សហគ្រិន​​កម្ពុជា​មួយ​ចំនួនតូច​អាច​សម្រេច​បាន។ ជានិច្ចកាល សហគ្រិន​ទាំងនេះ​មានការ​លំបាក​ ក្នុងការ​​​ស្វែង​​រកដើមទុន​អោយ​បានគ្រប់គ្រាន់​ ដើម្បី​ដាក់​អោយ​ដំណើរការ​នូវ​គម្រោង​​​របស់​ខ្លួន​។ ​ ទោះបីជា​សហគ្រាស​ធុនតូច​និង​មធ្យម​ ​​​​​​ផ្គត់ផ្គង់​ជិត​មួយ​ភាគបី​នៃ​ផលិតផលក្នុង​ស្រុក​សរុប​​​នៃ​ប្រទេស​ កម្ពុជា​​​ ជារៀង​រាល់ក៏ដោយ ក៏​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​​​ផ្តល់​ប្រាក់កំចីដល់​សហគ្រាស​​ទាំង​នោះ ត្រឹមតែរយៈពេលខ្លី ជាមួយ​នឹងអត្រាការ​ប្រាក់​មួយ​ខ្ពស់ ជាង​អត្រា​ការ​ប្រាក់​ដែល​ផ្តល់​ ដល់​​​​សហគ្រាស​ធំៗ។ ​ប៉ុន្តែ លោក​ហេង ហៀង ប្រធាន​សមាគម​សហគ្រាស​​ធុន​តូចនិង​មធ្យម​ភ្នំពេញ បានគូស​បញ្ជាក់​ថា នៅក្នុង​បរិបទ​សាកល​ភាវូប​នីយ​កម្ម​ សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងនេះកាន់​តែ​ត្រូវការ​ដើមទុន​ ដើម្បីពង្រីក​ផលិតភាព​ និង​គុណភាព​ផលិត​ផល​របស់​ខ្លួន​។ បើតាម​ប្រសាសន៍​របស់លោក សហគ្រាស​ធុនតូចនិង​មធ្យម​គឺជាកត្តាដ៏ចាំបាច់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ការ​រស់រានមានជីវិត​បន្ត​របស់​សហគ្រាស​ទាំង​នេះ​​កំពុង​តែ​ជួប​បញ្ហា។​

អានបន្ថែម...
របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ?
ដោយ ស្ទេហ្វានី ហ្សេ ជាមួយ អឹម លឹម   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៤-១១-២០០៨

អន្លុងវែង (ខេត្តឧត្តរមានជ័យ កម្ពុជា) ថ្ងៃទី១៩ ឧសភា ឆ្នាំ២០០៧៖ ការបណ្តុះបណ្តាលនិស្សិតក្មេងៗ ដែលរៀបចំធ្វើឡើងនៅផ្ទះរបស់តាម៉ុក

 © ចន វីង / Magnum

ភាព ​យន្តឯក​សារ «មន្ទីរស២១ : ម៉ាស៊ីន​ពិឃាដ​របស់​ខ្មែរ​ក្រហម​»​ របស់​ផលិត​ករប៉ាន់ រិទ្ធី បាន​​​បញ្ចប់ទៅ ជាមួយ​នឹង​​សភាព​ស្ងប់​ស្ងាត់​ ក្រោម​ក្រសែភ្នែក​របស់​មហាជន​ ដែលសុទ្ធ​សឹង​តែ​ជា​សិស្ស​និស្សិត​ ដែលមក​ជួប​ជុំ​គ្នា​ នៅ​ថ្ងៃ​អាទិត្យ ទី​២៦ តុលា នា​ទីក្រុង​ភ្នំពេញ នៅក្នុង​កម្មវិធី​មួយ​ រៀប​ចំ​ឡើង​ដោយ​អង្គការ​កម្ពុជា​មួយឈ្មោះថា កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(ក.អ.ធ.យ)។ ទីកន្លែង​មាន​លក្ខណៈសម​រម្យ គឺនៅក្នុង​សាល​ដាក់តាំង​រូបគំនូរ​ ក្នុង​​គេហដ្ឋាន​​របស់​លោក វ៉ាន់ ណាត ដែលជា​អ្នក​នៅ​រស់រានមានជីវិតមួយ​រូប​ពី​មន្ទីរ​ស-២១។ លោ​ក​ជា​អ្នក​គូរ​រូប​ទិដ្ឋភាព​ដ៏សាហាវ​ឃោរ​ឃៅ​នៃ​អតីត​មន្ទីរ​ឃុំ​ឃាំង​ និងធ្វើទារុណកម្ម ទួល​ស្លែង ដែល​បច្ចុប្បន្ន​នេះ បាន​ប្រែ​ក្លាយ​ទៅជា​​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​។ នៅពេល​អំពូល​ភ្លើង​បើក​​​ឡើងវិញ យុវនារី​ម្នាក់​​បាន​អះអាង​ទាំង​អារម្មណ៍​ភ័យ​តក់​ស្លុត​​ថា «កាល​ពី​មុននេះ​ ខ្ញុំ​មិនជឿ​លើ​រឿង​ខ្មែរក្រហមនេះ​​នោះទេ ប៉ុន្តែ នៅ​ពេល​​ខ្ញុំបាន​​មើល​ខ្សែ​ភាព​យន្ត​នេះ ខ្ញុំ​ចាប់​ផ្តើម​ជឿ​ជាក់​តិចៗ​ហើយ​​...»​។ ខណៈពេល​សវនាការ​របស់ឌុច ​អតីត​ប្រធាន​​មន្ទីរ​ឃុំ​ឃាំង​​ស-២១ នឹង​បើក​ការ​ជំនុំ​ជម្រះ​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ យុវជន​នៅ​​កម្ពុជា​ខ្លះ​នៅ​មិនទាន់​ជឿ​លើរឿង​សោក​នាដ​កម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​សម័យ​គ្រប់គ្រង​របស់​​ប៉ុល ពត និង​បក្ស​ពួក​​របស់គេ​ នៅឡើយ​នោះ​ទេ។

អានបន្ថែម...
ដំណើរ​បញ្ច្រាស​ទិស និង​ភាព​ស្រពិច​ស្រពិល​នៃ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៣-១១-២០០៨

Image 

ភ្នំពេញ (កម្ពុជា) តំបន់អភិវឌ្ឍន៍​អចលនទ្រព្យ​ នៅភា​គ​ខាង​ជើង​រាជធានីភ្នំពេញ​

© ចន វីង​ / Magnum

ភ្នាក់ ​ងារ​អចលនទ្រព្យ​ និង​អ្នក​ទិញ​ដី​ទុក​លក់​យក​ចំណេញ​​បាន​ចូល​ក្នុង​យុគ​សម័យ​មួយ​មិន​ច្បាស់​ លាស់​ ហើយ​ពួកគេ​​នៅ​មិន​ទាន់​ដឹងថា​​តើ​អាច​ឆ្លង​ផុត​​ពេល​វេលា​នេះ​ដោយ​ឥត​ខាត​ បង់​ឬ​យ៉ាង​ណានោះ​ទេ។ ពួកគេ​សង្ឃឹម​​លើ​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​​កម្ពុជា​នៅ​ដំណាច់​ឆ្នាំ​នេះ ហើយ​ទីផ្សារ​អចលនទ្រព្យ​ត្រឡប់ទៅ​រក​ភាព​ដើម​​​ឡើង​វិញ​។ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​​នៅខែ​កញ្ញា​ គឺជា​សញ្ញា​បញ្ចប់នូវ​ភាព​សកម្ម​នានា ដែល​ត្រូវ​បានផ្អាក​នៅ​ក្នុង​សម័យ​កាល​នៃ​ការ​បោះ​ឆ្នោត​។​ ប៉ុន្តែ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃដែល​នាំ​អោយ​មាន​ការ​ដាក់​ពង្រាយ​ទ័ព ​​យ៉ាង​ច្រើន​ពី​ភាគី​ទាំងពីរ បានធ្វើ​អោយ​វិនិយោគិន​មួយ​ចំនួន​មាន​ការភ័យ​ខ្លាច​ រីឯការ​​ប៉ះទង្គិច​នៃ​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក​ស្ទើរ​តែ​ធ្វើ​​អោយ​​នៅ​ នឹង​ថ្កល់​រាល់​ប្រតិបត្តិការ​នានា​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​​ដែល​កាល​ពី​ ដើម​ឆ្នាំ​ នៅ​មាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅឡើយ​។ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ ការ​ទស្សន៍​ទាយ​មាន​លក្ខណៈខុ​សៗ​គ្នា​ យោង​ទៅ​តាម​ភាពសុទិដ្ឋិនិយម​រៀង​ៗខ្លួន។

អានបន្ថែម...
ជន​ជាតិ​អាមេរិកកាំង​ដើម​កំណើត​ខ្មែរ​និង​ការ​បោះឆ្នោតៈ តើ​គ្រប់​គ្នា​នឹង​ទៅ​ចូល​រួម​បោះឆ្នោត ​ដែរ​រឺ​ទេ?
ដោយ ឡឺរ៉ង់ ឡឺហ្គូអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
៣១-១០-២០០៨

ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៨ តុលា ២០០៨៖ នារីជនជាតិខ្មែរ នៅពេលល្ងាច មុនថ្ងៃបោះឆ្នោតសហរដ្ឋអាមេរិក ដែលរៀបចំធ្វើឡើងនៅ FCC
© John Vink / Magnum

យោង ​តាម​ការសិក្សា​​មួយ​ស្តីពីជនជាតិអាមេរិកដើម​កំណើត​អាស៊ី ដែលរៀប​ចំឡើង​ដោយ​ដោយ​​សកល​វិទ្យាល័យ​​ជាច្រើន ​ជនជាតិអាមេរិក​កាំង​ដើម​កំណើត​​អាស៊ី​មាន​តួនាទី​ដ៏​សំខាន់​មួយ នៅក្នុង​លទ្ធផល​​​​នៃការ​បោះឆ្នោត​ ដែល​នឹង​​រៀប​​ចំធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​ខាង​មុខនេះ​ ដើម្បី​ជ្រើស​​​​រើស​​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកទី​៤៤ ដែល​បេក្ខជនឈរ​ឈ្មោះប្រកួត​ប្រជែង​​តំណែង​នេះ​​​​មាន​​លោក​ ចន ម៉ាក់ខេន​ មកពីគណបក្ស​សាធារណរដ្ឋ និងលោក​ បារ៉ាក់ អូបាម៉ា​ មក​ពី​គណបក្ស​​ប្រជាធិបតេយ្យ​។ ប៉ុន្តែ «ជនជាតិអាស៊ី» មិនមែន​ជា​​អំបូរ​​​ក្រុម​តែមួយ​​ដែល​ងាយស្រួលក្នុងការ​ទាក់ទាញ​នោះទេ។ ក្នុង​ចំណោម​ប្រជាជន​ទាំង​​នោះ ជនជាតិ​អាមេរិកកាំង​ដើមកំណើត​​​កម្ពុជា​​ប្រហែលជា​​មាន​ចំនួន​តិចតួច​ ប៉ុណ្ណោះ ដែល​នឹង​​ទៅ​ចូល​រួម​​បោះ​ឆ្នោត​លើក​នេះ​ ដោយសារ​ភាគច្រើន​មិន​សូវ​ចេះ​​និយាយ​ភាសា​អង់គ្លេស​។ ទស្សនៈ​ខ្លះៗ​របស់​វិប​សាយ ស្តី​ពីពល​រដ្ឋ​ខ្មែរ​នៅ​អាមេរិ​ក​​ទាំងនេះ​ ដែលត្រូវ​ប្រឈម​មុខ​នឹង​ការ​បោះ​ឆ្នោត​​មួយ ដែល​ល្បី​សុះ​សាយ​ពាស​ពេញ​ពិភពលោក។

អានបន្ថែម...
គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ានៈ តើ​អនុសាសន៍​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ទទួល​យក​ ដែរ​រឺ​ទេ?
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
៣០-១០-២០០៨
Image 
ភ្នំពេញ (ប្រទេស​កម្ពុជា​) ថ្ងៃទី​១៦ ធ្នូ ២០០៧៖ សកម្មជន​សិទ្ធិមនុស្ស​ចុះអន្តរាគមន៍​ នៅក្នុង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​មួយ​
© ចន វីង / Magnum
នៅ ​ខែធ្នូ​ ខាងមុខនេះ ប្រទេស​ជា​សមាជិកទាំង​១០ នៃសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន នឹងជួបជុំ​​គ្នា នៅក្នុង​កិច្ច​ប្រជុំកំពូល​លើកទី​១៤ នៅ​​ប្រទេស​​ថៃ​ ដើម្បី​ពិភាក្សា​​អំពី​​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន​​ថ្មី​មួយ​ ​ដែល​ត្រូវ​​បាន​ចែង​​នៅ​ក្នុង​​ធម្មនុញ្ញ​អាស៊ាន​។ មុន​នឹង​ឈាន​ដល់​ថ្ងៃ​នៃ​កិច្ច​​ប្រជុំ​កំពូល​នេះ កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​​ជាតិ​​ ត្រូវ​បាន​ដឹក​នាំ​ធ្វើឡើង​នៅ​ប្រទេស​​កម្ពុជា កាលពីថ្ងៃទី​២១ និង​២២​ តុលា ដោយ​​​​អង្គការ​​ក្នុង​ស្រុក និង​ក្នុង​តំបន់មួយចំនួន ដូចជា​សមាគម​​​អាដហុក លីកាដូ វេទិកាអាស៊ី និង អង្គការ​ស៊ីកា (South East Asian Committee for Advocacy) ។ អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​​​នូវ​អនុសាសន៍​​ជាច្រើន​ ​របស់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ដំណើរ​ការ​នៃ​យន្តការ​ថ្មី ដែល​ត្រូវ​ទទួល​បន្ទុក​ធ្វើ​អោយ​​​មានការ​​អនុវត្ត «ធម្មនុញ្ញប្រជាជនអាស៊ាន» និង​គោរព​​​សិទ្ធិមនុស្ស នៅ​ក្នុង​តំបន់។ ជា​ពិសេស​​ អង្គការ​ខាងលើនេះ​បាន​ទាម​ទារ​ជា​គោល​នយោបាយថា​​ស្ថាប័ន​នេះ​​ត្រូវ​តែ​ ឯករាជ្យ និង​​មាន​អំណាច​គ្រប់គ្រាន់ ក្នុងការ​ស៊ើប​អង្កេត ករណី​​រំលោភបំពាន​សិទ្ធិមនុស្ស នៅបណ្តា​ប្រទេស​​ជា​សមាជិក​។
អានបន្ថែម...
អត្ថបទបន្ត...

២៩/១០/២០០៨ ផ្លូវ​ដ៏​វែង​ឆ្ងាយ​ឆ្ពោះ​ទៅ​កាន់​ការ​ការពារ​ផលិត​ផល​ខ្មែរ
២៨/១០/២០០៨ ការ​បង្កើត​ទី​ផ្សារ​មូល​បត្រ​កម្ពុជា ឆ្នាំ២០០៩: តើ​នេះ​គឺ​ជា​ពេល​វេលា​សមស្រប​ដែរ​រឹ​ទេ?
២៧/១០/២០០៨ ចៅក្រម​ឡាវែន៍​នៅ​សា​លា​ក្តី​ខ្មែរក្រហម : "វា​កម្រ​មាន​ណាស់​ដែល​ចៅ​ក្រម​ចូល​រួម​ស្ថាបនា​អ្វី​មួយ!"
២៤/១០/២០០៨ អ្នក​រស់​នៅ​អគារ​បូឌីងៈ លីន​ដា​បើក​កន្លែង​លេង​ហ្គេម
២៣/១០/២០០៨ ការ​ឆ្ពោះ​ទៅ​រក​សុខ​ដុម​កម្ម​នៃ​ជំនួយ​ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា
២៣/១០/២០០៨ ប្រ​ធាន​គណៈ​មេធាវី​កម្ពុជា​ថ្មីនឹង​ធ្វើ​កំណែ​ទម្រង់​ពាក់​ព័ន្ធ​នឹង​ការ​ការ​ពារជន​ក្រី​ក្រ​ដោយ​មិន​យក​ថ្លៃ
២៣/១០/២០០៨ ការ​ផ្អាក​អាពាហ៍​ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ​និង​ជន​ជាតិ​បរទេស​នឹង​ត្រូវ​ដក​ក្នុង​ពេល​ឆាប់ៗ​នេះ
២៣/១០/២០០៨ នំមលត់ៈ ភាព​សប្បាយ​រីក​រាយ​គ្មាន​ព្រំ​ដែន​កំ​ណត់
២២/១០/២០០៨ រុក្ខជាតិ​នៃ​ប្រទេស​កម្ពុជា​នៅ​ក្នុង​បេះដូង​នៃ​បណ្តាញ​វិទ្យា​សាស្រ្ត​ថ្មី​មួយ
២១/១០/២០០៨ ប្រាសាទ​ព្រះវិហារៈ ប្រទេស​ថៃ​ចាញ់​សង្គ្រាម​ផ្នែក​ព័ត៌​មាន​ជា​មួយ​ប្រទេស​កម្ពុជា
១៥/១០/២០០៨ សា​លា​ក្តី​ខ្មែរ​ក្រហមៈ វិធាន​ការ​សំណង​ជម្ងឺ​ចិត្ត​សម្រាប់​ជន​រង​គ្រោះ​ស្ថិត​នៅ​សភាព​ស្រពិច​ស្រពិល
១៤/១០/២០០៨ ចង្វាក់​រ៉ុក​ខ្មែរ​បាន​កើត​មាន​ឡើង​វិញ​នៅ​លើ​ទំព័រ​អ៊ីនធឺណែត
១៣/១០/២០០៨ អ៊ីនធឺណែត និង​ទូរស័ព្ទ​ដៃ​ជួយ​ដល់​វិស័យ​មីក្រូ​ឥណទាន
១០/១០/២០០៨ តើ​សម្ព័ន្ធ​ភាព​ដែល​ប្រកាស​ដោយ​គណបក្សប្រឆាំង​នៅ​កម្ពុជា​អាច​នឹង​កើត​មាន​រឺ​ទេ?
០៩/១០/២០០៨ ចោម​ចៅ ទី​ក្រុង​ផ្ទះ​ជួល​នៃ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា

លទ្ធផល ១៨១ - ២០០ នៅក្នុង ៣៧៩
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូម​ចោទ​សំនួរ​លោក​អ្នក​មក​កាន់​កាសែត    ។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឆ្លើយ​សំនួរ​ទាំង​នេះ នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ​របស់​យើងខ្ញុំ។