| ដោយ ដួង សុខា | |
| ០៧-០៥-២០០៩ |
បាភ្នំ (ព្រៃវែង កម្ពុជា) ថ្ងៃទី១៧ សីហា ២០០៧៖ កម្មករធ្វើការងារមួយ ដែលមានហានិភ័យខ្ពស់ នៅក្នុងការដ្ឋានថ្មមួយកន្លែង ©ចន វីង/ Magnum ទាំងនិយោជក ទាំងសហជីពកម្មករបានឯកភាពស្រុះស្រួលគ្នា ទាក់ទិននឹងភាពចាំបាច់នៃ ការបង្កើត «តុលាការការងារ»មួយ ទទួលបន្ទុកដោះស្រាយវិវាទការងាររវាងកម្មករនិងនិយោជក ហើយការបង្កើតតុលាការជំនាញនេះមានចែងនៅក្នុងច្បាប់ស្តីពីការងារ ដែលត្រូវបានអនុម័ត កាលពី១២ឆ្នាំមុន។ ស្ថាប័នតុលាការនេះត្រូវបានទាមទារអស់រយៈពេលជាងមួយទសវត្សមកហើយ ពីសំណាក់និយោជក ក៏ដូចជានិយោជិត។ ការបង្កើតតុលាការនេះបានក្លាយជាចំណុចដ៏សំខាន់ជាងគេ ដែលត្រូវបានលើកឡើង នៅក្នុងទិវាពលកម្មអន្តរជាតិ លើកទី១២៣ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៩ នៅទីក្រុងភ្នំពេញ។ ដោយសារមិនមានតុលាការការងារ ការទទួលខុសត្រូវដោះស្រាយជម្លោះរវាងនិយោជកនិងនិយោជិតស្ថិតនៅក្រោមបន្ទុករបស់តុលាការអាជ្ញាគតិ ចំណែកឯក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលដោះស្រាយរាល់កិច្ចការរួម។ ប៉ុន្តែ គ្មាននរណាម្នាក់ពេញចិត្តនឹងដំណើរការបែបនេះទេ។ សម្រាប់សហជីព ប្រព័ន្ធសព្វថ្ងៃនេះមិនអាចធានាបាននូវការគោរពច្បាប់របស់កម្មករ ចំណែកខាងភាគីថៅកែវិញ ប្រព័ន្ធនេះកំរនឹងផ្តល់នូវដំណោះស្រាយស្របច្បាប់និងប្រសិទ្ធភាពណាស់។ ហេតុដូចនេះ ដើម្បីគោរពទៅតាមច្បាប់ស្តីពីការងារ ក្រសួងយុត្តិធម៌បានរៀបចំសេចក្តីព្រាងច្បាប់មួយ ស្តីពីការរៀបចំអង្គការចាត់តាំងតុលាការ។ ប៉ុន្តែ កាលបរិច្ឆេទនៃការអនុវត្តសេចក្តីព្រាងច្បាប់ និងការអនុម័តនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
|
| អានបន្ថែម... |
|