| ដោយ រស់ ឌីណា និង កូរីន កាឡឺបូ | |
| ០៧-១០-២០០៨ |
វាលរិញ (កំពង់សោម កម្ពុជា) ថ្ងៃទី១៤ មិថុនា ២០០៤៖ ឡូរីតូចមួយឈប់នៅលើផ្លូវរថភ្លើង © ចន វីង / Magnum ចាប់តាំងពីការសម្ពោធបើកការដ្ឋានជួសជុលផ្លូវរថភ្លើងនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ កុម្ភៈ នៅទីក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ការងារនេះបានចាប់ផ្តើមដំណើរការ ដោយមិនទាន់បានលេចចេញជាផ្លែផ្កាអ្វីនៅឡើយទេ នៅពេលបច្ចុប្បន្ននេះ។ ការសិក្សាគំនូសផ្លូវ គម្រោងផ្លាស់ទីលំនៅរបស់ប្រជាជនរស់នៅបែបអនាធិបតេយ្យជាប់នឹងផ្លូវរថភ្លើងចាស់ និងជម្លោះនៅព្រំដែនថៃ សុទ្ធសឹងជាបញ្ហារាំងស្ទះដល់ដំណើរការជួសជុលរបស់ក្រុមការងារលើគម្រោងការនេះ ជាពិសេសក្រុមហ៊ុនបារាំង-ប៊ែលហ្សិក TSO ដែលទទួលបានកិច្ចសន្យាជួសជុលផ្លូវរថភ្លើងនៅប្រទេសកម្ពុជា។ ការដ្ឋាននេះ (ដែលអាចត្រូវចំណាយពេលជួសជុលពីពីរឆ្នាំកន្លះទៅបីឆ្នាំ) កំពុងតែមានដំណើរការយឺតយ៉ាវ។ ផ្លូវរថភ្លើងដ៏ចាស់ទ្រុឌទ្រោម រឺផ្លូវខ្លះដែលមិនទាន់សាងសង់ គឺជាឧបសគ្គមួយ សម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងរួមមួយ របស់សមាគមសហប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន)។ គោលបំណងរបស់សមាគមនេះគឺតភ្ជាប់ផ្លូវរថភ្លើងពីប្រទេសសិង្ហបុរី ទៅក្រុងគុនមីង ប្រទេសចិន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម។
|
| អានបន្ថែម... |
|