កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ទំព័រមុខ
ឌុច រៀបរាប់​ពីការ​ធ្វើទារុណកម្ម​ដ៏ឃោរឃៅ នៅ​ក្នុង​សវនាការ​របស់​គាត់
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៨-០៤-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​៧ មេសា ២០០៩៖ ថ្ងៃ​ទី​៥ នៃ​សវនាការ​ជំនុំជម្រះ​ ​ឌុច ពន្យល់​អំពី​​ការ​ធ្វើ​ទារុណកម្ម​​នៅមន្ទីរ​ម-១៣
©ចន វីង/ Magnum

ការ​​លើកយកសាច់រឿង​នៅមន្ទីរ​ឃុំឃាំង​ ម-១៣ ដែល ឌុច អតីត​មេ​ធ្វើទារុណ​កម្ម​ខ្មែរ​ក្រហម​ ​ធ្លាប់​បាន​គ្រប់​គ្រង​ មុន​នឹង​កាន់​តំណែង​​ជា​ប្រធាន​មន្ទីរ​ស-២១ នៅ​ឆ្នាំ​១៩៧៥ បាន​បន្ត​ធ្វើ​ឡើង​​​​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែមេសា នៅ​​អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក)។  ​ថ្ងៃ​​​ទី​៥​នៃ​សវនាការ​របស់​ឌុច​នេះ​ ​គឺជាឱកាស​មួយ ដើម្បីរម្លឹក​ពី​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​សម្លាប់​​អ្នក​ទោស​ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​​​នៅក្នុងមន្ទីរ​ឃុំឃាំង​នេះ។ ទោះ​បី​ជា​ឌុច បាន​បង្ហាញ​​​ការ​សហការ​ និង​ភាព​ម៉ឺង​ម៉ាត់​​ នៅ​​ពេលគាត់​​រៀប​រាប់​​អំពី​ព្រឹត្តិការណ៍​ដ៏គួរ​អោយ​ភ័យ​តក់​ស្លុត​ក៏ដោយ ​ក៏​អតីត​មេធ្វើ​ទារុណ​កម្ម​​​ខ្មែរ​​ក្រហម​រូប​នេះ​បាន​​ធ្វើ​អោយ​ស្តែងចេញ​​នូវ​គំនិត​កល​ល្បិច​មួយ​របស់​គាត់ នៅពេល​គាត់​ឆ្លើយ​នៅក្នុង​សវនាការ​។
អានបន្ថែម...
ព្រះវិហារៈ ការ​ចរចា​ខ្មែរ-ថៃ រយៈ​ពេល​២​ថ្ងៃ ជួបឧបសគ្គ​​ត្រង់​ឈ្មោះប្រាសាទ
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៨-០៤-២០០៩
ព្រះវិហារ រឺ​ប្រាវិហាន? នៅចុង​បញ្ចប់​នៃកិច្ច​ប្រជុំរយៈ​ពេល​២​ថ្ងៃនៃគណៈកម្មាធិការ​​​ចម្រុះ​ព្រំដែន ខ្មែរ​-ថៃ នា​ថ្ងៃច័ន្ទ ទី​៦ និង​ថ្ងៃ​អង្គារ ទី​៧ ខែមេសា ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មិន​​អាច​​​​​​ស្វែង​រក​ដំណោះ​ស្រាយ​​សម​ស្រប​មួយ​បាន​នោះ​ទេ​ ​ជុំ​វិញ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ចុង​ក្រោយ​​រវាង​ទាហាន​កម្ពុជា​និង​ទាហាន​ថៃ​ ​​កាល​ពីថ្ងៃ​សុក្រ ទី​៣ ខែមេសា នៅ​តាម​ព្រំដែន​​​រួម ក្បែរ​ប្រាសាទ​ព្រះវិហារ​។
អានបន្ថែម...
ការ​​​ជំនុំជម្រះ​ឌុចៈ គ្រូ​បង្រៀន​ដែល​​ព្រម​ពលិកម្ម​​គ្រប់​​បែប​​យ៉ាង​​ដើម្បី​បដិវត្តន៍ និង​គោរព​តាម​​បទ​បញ្ជា​ដោយ​​​ភ័យខ្លាច​បាត់​បង់​ជីវិត​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៧-០៤-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​៦ មេសា ២០០៩៖ កាំង ហ្គិច​អ៊ាវ ហៅឌុច ឡើង​ពន្យល់​ នៅ​ក្នុង​សវនាការ​ អ.វ.ត.ក​
©ចន វីង/ Magnum

នៅ​​ថ្ងៃ​ទី​៤នៃ​សវនាការ​​លើ​អង្គ​សេចក្តី​របស់​ឌុច អតីត​ប្រធាន​មន្ទីរ​ឃុំ​ឃាំង​ស-២១ [អ្នក​ទោស​​ប្រមាណ​ជាង​១៥ ០០០នាក់​បាន​បាត់​បង់​ជីវិត​នៅ​ទីនោះ]  នា​ថ្ងៃ​ច័ន្ទ ទី​៦ ខែមេសា អង្គ​ជំនុំ​ជម្រះ​​​បានសួរ​ដេញដោល​ជន​ជាប់ចោទ​​​អំពី​​មន្ទីរ​​សន្តិសុខ​ ម-១៣ របស់​គណបក្ស​កុម្មុយ​នីស្ត​​កម្ពុជា ដែល​​​ត្រូវ​​បាន​​គ្រប់​​គ្រង​ដោយ​​ឌុច មុន​នឹងគាត់​​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរ​​សន្តិសុខ​ស-២១ ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ​១៩៧៥។ អង្គហេតុ​នៅ​ក្នុង​សំណុំ​​រឿង​​​នេះ​​​ស្ថិត​នៅ​ក្រៅ​​ក្រប​ខ័ណ្ឌ​នៃ​ដែន​សមត្ថកិច្ច​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជា (អ.វ.ត.ក) ព្រោះ​វា​ស្ថិត​នៅ​រយៈ​ពេល​មុន​ឆ្នាំ​១៩៧៥។ ការ​រម្លឹក​អំពី​​ប្រវត្តិ​សាស្រ្ត​​​បន្តិច​នេះ​សំដៅ​​យល់ច្បាស់​​​អំពី​បរិបទ​នៅ​ក្នុង​មន្ទីរ​ស-២១ រចនាសម្ព័ន្ធ ដំណើ​រ​ការ​របស់​​មន្ទីរ​នេះ​ និង​​ដើម្បី​លាត​ត្រដាង​បុគ្គលិកលក្ខណៈ​របស់​បុរស​វ័យ​៦០​ឆ្នាំ​ផ្លាយ​រូបនេះ។ ដោយ​​ឡែក សវនាការ​ថ្ងៃ​ទី​៤នេះ​ក៏ជួប​បញ្ហា​បក​ប្រែ​ភាសា​ធ្ងន់​ធ្ងរ​ផង​ដែរ។​
អានបន្ថែម...
លោក​វាក​ហ្សែស​ធ្វើ​ការ​​វែក​ញែក​​នៅ​ក្នុង​​សវនាការ ទាក់ទង​នឹង​អំពើ​ពុក​រលួយ​នៅ ​អ.វ.ត.ក
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៣-០៤-២០០៩
 កំបូល (កម្ពុជា) ថ្ងៃទី​៣ មេសា ២០០៩៖ លោក ស សូវាន និង​ហ្សាក់ វ៉ែក​ហ្សែស សហមេធាវី​ការពារ​ក្តី​អោយ​លោក​ខៀវ សំផន នៅពេល​ចេញពី​បន្ទប់​សវនាការ​ នៅចំពោះ​មុខ​អង្គ​បុរេ​ជំនុំជម្រះ​
© ចន វីង/ Magnum
កាល​ពី​​ប៉ុន្មាន​ខែ​​​មុន​នេះ ក្រុម​មេធាវីការ​ពារ​ក្តីអោយ​នួន ជា ហៅបង​ធំទី​២ ​​​មាន​បំណង​​​ទទួល​​​​បាន​នូវ​ព័ត៌មាន​ស្តីពីការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​នៅក្នុង​​អង្គ​ជំនុំ​​​​ជម្រះ​វិសាមញ្ញ​ក្នុង​​​តុលាការ​​​កម្ពុជា (អ.វ.ត.ក) ពី​រដ្ឋាភិបាល​កម្ពុជា ក៏ដូច​ជាពី​អង្គការ​សហ​​ប្រជា​ជាតិ រឺ​ពី​សាលាក្តី​​ផ្ទាល់។ ម្តង​នេះ​គឺជា​វេន​របស់​ក្រុមមេធាវីការ​ពារ​ក្តី​អោយ​​លោក​ខៀវ សំផន អតីត​ប្រមុខ​​រដ្ឋ​សម័យ​ប៉ុល ពត ដែល​បាន​លើកឡើង​អំពី​ប្រធាន​បទ​​​ដ៏រសើប​នេះ​នៅក្នុង​បន្ទប់​​សវនាការ​​។ លោក​មេធាវី វាក​ហ្សែស (Vergès) បាន​បើករង្វង់​ក្រចក​ នៅក្នុង​កិច្ច​ពិភាក្សា​មួយ​​ នា​ថ្ងៃ​សុក្រ ទី​៣ ខែមេសា នៅចំពោះអង្គបុរេ​ជំនុំជម្រះ​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​អំពីអំពើ​ពុករលួយ​នៅក្នុង​តុលាការ​ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែលនេះ សហ​ចៅក្រម​​ស៊ើប​អង្កេត​​​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំអោយ​មានកិច្ច​សួរ​ស៊ើប​របស់​​​ក្រុម​មេធាវី​ការ​ពារ​ក្តី​មួយ​ចំនួន លើការ​ចោទ​ប្រកាន់នេះ​។
អានបន្ថែម...
អេម៉ានុយអែល ភុន បញ្ចូល​ការ​សន្ទនាពី​មនុស្ស​ជំនាន់​មួ​យទៅ​មួយ​ទៅ​ក្នុង​របាំ​កម្ពុជា​​
ដោយ អានឡ ប៉ូរ៉េ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៣-០៤-២០០៩

ភ្នំពេញ ថ្ងៃ២៥ មីនា ២០០៩។ អេម៉ានុយអែល ភុន អ្នក​បង្កើត​ក្បាច់​រាំ និង​អ្នករបាំ : ជ័យ​ ចាន់កេធីយ៉ា​ និងផុន សុភាព អំឡុងពេល​សម​របាំ Khmeropédies II
©John Vink/ Magnum

គ្រប់​យ៉ាង​បាន​ចាប់​ផ្តើម​ឡើង​ចេញ​ពី​​រូបថត​របស់លោក​​ចន វីង។ អ្នក​របាំម្នាក់​បែរ​ខ្នង​ឈរ​បញ្ឆិត​ខ្លួន​ ដៃសន្ធឹង​សមឥតខ្ចោះ ហើយ​នៅ​ខាងក្រោយ មាន​តួអង្គ​អនាមិក​ម្នាក់​ រាង​ព្រាល​ មើល​មិន​ច្បាស់ ឃើញ​តែកាយវិការព្រាលៗ។ នៅ​ចំពោះ​មុខ​រូបថត​នេះ អេម៉ានុយអែល ភុន អតីត​អ្នក​របាំម្នាក់​នៅ​ក្រុមមីកហាយ បារីនីកូវ (Mikhaïl Barychnikov) មើល​ឃើញ​ផ្សេង​ទៅវិញ​ពី​ក្បាច់​រាំ​មួយ​ដែល​គាត់​ស្គាល់​យ៉ាង​ច្បាស់​ ដោយ​ហេតុថា​កាល​នៅ​ពី​ក្មេង គាត់​បាន​រៀន​របាំ​បុរាណ​ខ្មែរ​នៅ​ក្នុង​ព្រះបរមរាជវាំង។ យ៉ាង​ឆាប់រហ័ស ស្រ្តី​បារាំងកាត់​ខ្មែរ​ម្នាក់​នេះ​ចោទ​សួរ​ខ្លួន​ឯង​ថា​តើ​​ក្បាច់​រាំ​​ទាំងនេះ​អាច​មានន័យផ្សេង​​ក្រៅពី​ក្នុង​របាំបុរាណឬទេ។ អេម៉ានុយអែល​​ហាក់​មាន​អារម្មណ៍​ថា​ នៅ​ពីក្រោយ​រូបភាពនេះ មាន​ច្រក​​ដែល​ត្រូវ​ស្វែង​រក។ ​ចាប់ពីពេលនោះ​មក ការ​ស្រាវជ្រាវ​ពី​ភាពអស្ចារ្យ​នៃ​ក្បាច់រាំ​​ពីដូនតា និងក្បាច់​រាំ​សម័យ​ទំនើប​តែង​តែ​ធ្វើ​អោយគាត់​ជក់ចិត្ត។
អានបន្ថែម...
អត្ថបទបន្ត...

០៣/០៤/២០០៩ វិស័យ​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជាៈ ប្រឈមុខ​នឹង​វិបត្តិ និយោជក​អំពាវ​នាវ​សុំ​អោយ​កម្មករ​រក្សា​​ភាព​ស្ងៀម​ស្ងាត់
០២/០៤/២០០៩ បទ​យក​ការណ៍​រូប​ថត​និង​សម្លេងៈ ឌុច សុំទោស​ជា​សាធារណៈ
០២/០៤/២០០៩ មេធាវី​របស់ឌុច ស្នើសុំអោយដោះលែងឌុច ដោយបរិហារ​ថា​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លើស​​កំណត់
០១/០៤/២០០៩ សាលាក្តីខ្មែរ​ក្រហមៈ ឌុចសុំទោស​នៅ​ក្នុង​សវនាការ​ដោយភាព​​​ម៉ឺង​ម៉ាត់ និង​ចិត្ត​ត្រជាក់
៣១/០៣/២០០៩ ការ​បើ​ក​សវនាការ​របស់​ឌុចៈ ដំណើរ​ការ​ចាប់​ផ្តើម​សន្សឹមៗ ស្រប​ពេល​ជន​ជាប់ចោទ​​មាន​មុខ​មាត់​រឹង​មាំ​ មិន​រន្ធត់​
២៩/០៣/២០០៩ បទ​យក​ការណ៍​រូប​ថត​និង​សម្លេងៈ ទីនេះ ទីនោះ
២៧/០៣/២០០៩ តុលាការ​ខ្មែរក្រហម​ផ្តល់​វេទិកា​ដល់​​អ្នក​ច្បាប់​ក្មេង​ខ្ចី​​នៅ​កម្ពុជា
២៧/០៣/២០០៩ ការ​កំណត់​ឋានៈសិទ្ធិ​ជនភៀស​ខ្លួន​នៅកម្ពុជា​នឹ​ងស្ថិតនៅ​ក្រោម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា
២៥/០៣/២០០៩ ការលេង​កីឡា​នៅកម្ពុជា​ចាប់ផ្តើមពេញនិយម​
២៤/០៣/២០០៩ ការ​សិក្សា​អំពី​បូជនីយដ្ឋាន​​​នៅ​កម្ពុជា​សម័យ​បុរាណៈ សាលាបារាំង​ចុង​បូព៌ា​រៀប​ចំ​យុទ្ធនា​ការ​នៅ​ប្រាសាទ​កោះកេរ្តិ៍
២៣/០៣/២០០៩ ទេសចរណ៍នៅ​កម្ពុជាៈ កម្ពុជា​បង្វែរ​ទិស​ដៅ​ទៅរក​អ្នក​ទេសចរ​មកពី​​ប្រទេស​ជិត​ខាង
២០/០៣/២០០៩ រូបចាម (៧) : បន្ទប់​សូត្រ​ធម៌​នៅ​​ព្រលានយន្តហោះ​ពោធិ៍ចិនតុង
២០/០៣/២០០៩ ការ​ប្រយុទ្ធប្រឆាំង​​អំពើ​រក​ស៊ី​ផ្លូវ​ភេទ​កុមារ​នៅ​កម្ពុជា​ជួប​ការ​លំបាក​
១៩/០៣/២០០៩ បឹងកក់ៈ ប្រជាពលរដ្ឋ​ប្រឈម​នឹងការ​បណ្តេញចេញ​​ច្រាន​ចោល​​​​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត
១៨/០៣/២០០៩ បណ្តាញ Wimax ថ្មី​នៅកម្ពុជាៈ​ បដិវត្តន៍​ពិត​ប្រាកដ​​​ រឺគ្រាន់​តែ​ជាអន្ទាក់​បោក​ប្រាស់?

លទ្ធផល ៤១ - ៦០ នៅក្នុង ៣៧៩
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូម​ចោទ​សំនួរ​លោក​អ្នក​មក​កាន់​កាសែត    ។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឆ្លើយ​សំនួរ​ទាំង​នេះ នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ​របស់​យើងខ្ញុំ។