កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ទំព័រមុខ
មេរៀន​ខ្លី​មួយ​ស្តីពី​សាលាក្តី​ខ្មែរក្រហម​ ជាមួយ​លោក​ម៉ាសែល ឡឺម៉ុង ស្តីពីតួនាទី​របស់​ភាគី​នៅ​ក្នុង​​​តុលាការ​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៧-០៣-២០០៩
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២០ មីនា ២០០៨៖ លោកម៉ាសែល ឡឺម៉ុង សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​អ.វ.ត.ក។
©ចន វីង​/ Magnum
 
ដំណើរ​ការ​​ប្រព័ន្ធ​តុលាការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា (អ.វ.ត.ក) បាន​បន្សល់​ទុក​​​​​នូវ​ភាព​អល់​អែក​​​ជា​ច្រើន​​ សម្រាប់​​អ្នកជាប់​ពាក់​ព័ន្ធ​​នឹង​​តុលាការ​​មួយ​​ចំនួន​។ ​ជា​​ការ​​ពិត តុលាការ​​​​កូន​កាត់​នេះ​គឺជា​យុត្ថាធិការ​ជា​លក្ខណៈ​​អន្តរ​ជាតិ​​​លើក​​ ដំបូង​ ដែលពឹង​ផ្អែក​​លើ​​ប្រព័ន្ធ​ច្បាប់​​​​ Civil law (ប្រព័ន្ធ​ច្បាប់​រ៉ូម៉ាំង-អាល្លឺម៉ង់​) [​រហូត​មក​​ទល់​សព្វ​ថ្ងៃ​នេះ Civil law នៅ​តែ​​គ្រប​ដណ្តប់​​​លើ​​​ប្រព័ន្ធ​​ច្បាប់ Common law (ប្រព័ន្ធ​ច្បាប់​អង់គ្លេស​)]។ ជាក់ស្តែង តំរុយទាំងឡាយ​មាន​ការ​​ផ្លាស់​ប្តូរតិចតួច​ ជា​ពិសេស​ជាមួយ​នឹង​ការ​ដាក់​បញ្ចូល​​ចៅក្រមស៊ើប​អង្កេត​ និង​លទ្ធភាព​សម្រាប់​​ជន​រង​គ្រោះ​​ក្នុង​ការ​តាំង​ខ្លួនជា​ដើម​បណ្តឹង​រដ្ឋ ​ប្បវេណី​។ វិធាន​​​ផ្ទៃ​​​ក្នុង​​របស់​​​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​ត្រូវ​បាន​ធ្វើ​​​វិសោធនកម្ម និង​បំពេញ​បន្ថែម​ជា​បន្ត​បន្ទាប់​ដោយ​កិច្ច​ប្រជុំ​ពេញអង្គ​នៃ​មន្រ្តី​ តុលាការ​ ​​បាន​​​កំណត់​នីតិវិធីផ្សេងៗ និង​​តួនាទី​របស់​ភាគី​នីមួយៗ។ ដើម្បី​យល់កាន់តែ​ច្បាស់​អំពី​នីតិវិធី​ទាំង​នេះ លោក​ម៉ាសែល ឡឺម៉ុង សហ​ចៅ​ក្រមស៊ើប​អង្កេត​ ដែល​ចេញមក​ពី​ប្រព័ន្ធ​ច្បាប់​ Civil law បាន​យល់​ព្រម​ធ្វើការ​ពន្យល់​​ ទាក់​ទង​នឹង​​​បញ្ហា​​៤ចំណុច​ ដែល​ចោទ​សួរ​ដោយ​ កាសែត ស្តីពី​សមត្ថកិច្ច​សំខាន់ៗ​របស់​តុលាការ​។​
អានបន្ថែម...
វិបត្តិ​វិស័យ​កាត់ដេរ​នៅ​កម្ពុជាៈ រវាង​ការ​ព្រួយ​បារម្ភ និងការ​ពិត
ដោយ អាន-ឡូ ប៉ូរ៉េ   និង​រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០៣-២០០៩

ចោមចៅ (ភ្នំពេញ កម្ពុជា) ថ្ងៃទី១០ មីនា ២០០៩៖ ​បង​ប្រុស​ម្នាក់​មករក​​ប្អូន​ស្រី ដែលជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​​នៅជាយ​ក្រុង​ភ្នំពេញ ដើម្បី​ត្រឡប់​ទៅ​ភូមិ​វិញ​
ចន វីង / Magnum

ថ្ងៃ​អង្គារ ទី​១០ ខែមីនា គឺជា​ថ្ងៃ​បើក​ប្រាក់​ខែ​ នៅ​សួន​ឧស្សាហកម្ម​​​​​​កាណាឌីណា​ ស្ថិត​នៅ​ជាយ​ទីក្រុង​​ភ្នំពេញ។ កម្មករ-កម្មការិនី​កំពុង​ឈរ​​ក្រោម​​​​ម្លប់ឈើ​ ​​ជា​ក្រុម​តូច​ៗ ​ នៅតាម​ផ្លូវ​វែង​​មួយ​​​ខ្សែ​ ​ ជាប់​​​​​នឹង​រោងចក្រ​ពណ៌​លឿង  ដើម្បី​រង់​ចាំ​​អោយ​រោង​ចក្រ​បើក​ទ្វារ ហើយរង់ចាំ​អោយ​​​អ្នក​យាម​​ហៅ​​ពួក​​គេ​​។ តុំ កម្មការិនី​រោង​ចក្រ​ អាយុ​២២​ឆ្នាំ បាន​ដើរ​ទៅមុខ ទាំង​ទឹក​មុខ​​ស្រពាប​ស្រពោន​។ ២០​នាទី​ក្រោយ​មក តុំ​​ចេញមកវិញ ដោយមានកាត់​ប្រាក់​មួយ​ចំនួន​ ជាមួយ​នឹង​​ប័ណ្ណ​​បើក​ប្រាក់​ខែ​​។​ កម្មការិនីរូបនេះ​បានសម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាមរថយន្ត​ក្រុង ត្រឡប់​ទៅ​​ភូមិ​កំណើត​ នៅ​​ខេត្ត​កំពង់​ធំ​​វិញ នៅ​ថ្ងៃ​ស្អែក​នេះ​។ ភាព​មិនប្រាកដ​ប្រជា​នៃ​ការងារ​ឆ្ងាយ​ពី​​ផ្ទះ​សំបែង​​​មិនសូវ​ជា​ធ្វើអោយ​តុំ​​​សប្បាយ​រីក​រាយប៉ុន្មាន​​​​នោះទេ​ មិនត្រឹម​តែប៉ុណ្ណោះ តុំ​​ត្រូវ​ចំណាយ​​​ថវិកា​អស់ច្រើន​ទៀត​ផង។ អស់​រយៈ​ពេល​​មួយ​ខែ​មក​ហើយ ដែល​កម្មការិនី​រោង​ចក្រ​​​ផលិត​ស្បែក​ជើង​ចំនួន​៤៣​នាក់ បាន​មក​រង់ចាំ​បើក​​ប្រាក់​៥០%នៃ​ប្រាក់​ខែ​គោល​របស់​ពួក​គេ​ គឺស្មើនឹង​ ​​​២៥ដុល្លារ។ ប្រាក់​​នេះ​មិន​គ្រប់​គ្រាន់​ផ្តត់​ផ្គង់​ថ្លៃ​ជួល​ផ្ទះ និង​ថ្លៃ​ម្ហូប​អាហារ​នោះ​​​ទេ។
អានបន្ថែម...
ការវាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​នៅ​កម្ពុជា : ប្រតិបត្តិ​ការ​ដាក់ទោស​​មិន​សូវ​រឹត​បន្តឹង
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-០៣-២០០៩

 

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​​ដែល​មាន​ករណី​វាយ​ប្រហារ​​ដោយ​ទឹកអាស៊ីដ​ច្រើន​ជាងគេ។ អំពើឃោរឃៅ​នេះ​ច្រើន​កើត​​លើ​ស្រ្តី ហើយ​ជានិច្ច​កាល​ ពួកគេ​ជា​ជនរងគ្រោះនៃ​អំពើ​ហិង្សា​ក្នុងគ្រួសារ ឬ​កំហឹង​សងសឹក​ពី​ភរិយា​ដើម​​​​ដែល​​ព្យាយាម​​ដណ្តើម​ប្តី​ពី​​ដៃគូ​បដិបក្ស​​វ័យ​ក្មេង​​​ទាំងនោះ​មក​វិញ​។ ជាទូទៅ​អ្នក​ប្រព្រឹត្ត​​​ទង្វើនេះ​ត្រូ​វគេ​ដឹង​អត្តសញ្ញាណ ប៉ុន្តែភាគច្រើន​គេ​ច​ផុត​​​ពី​​ដៃ​តុលាការ។ ស្បៃ​វាំង​​​​នន​​ត្រូវ​បានបើក​ឡើង​លើ​ព្រឹត្តិការណ៍​នេះ​នៅ​ខែធ្នូ ឆ្នាំ​១៩៩៩ ជាមួយ​នឹង​ករណី​​​របស់​​ តាត ម៉ារីណា តារាសម្តែង​​បទ​ចម្រៀង​ខារ៉ាអូខេ​​។ នាង​ត្រូវ​បាន​ភរិយា​មន្ត្រី​ម្នាក់​ក្នុង​​សមាជិក​​រដ្ឋាភិបាល​ ស្រោច​ទឹក​អាស៊ីដលើ​។ រឿង​កម្សត់​នេះ​ល្បី​ខ្ទរ​ខ្ទារ​ជា​អន្តរជាតិ រហូត​​ដល់​មាន​ការ​​បង្ហាញ​បើ​កឆាកនៃ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​​និយាយ​​ពីនាង ​កាល​ពី​ថ្ងៃ​​ពុធ​ ទី១១ ខែមីនានេះ​ នៅ​ក្នុង​មហោស្រព​ភាពយន្ត​ និង​វេទិកា​​អន្តរជាតិ​ស្តីពីបញ្ហា​​សិទ្ធិ​មនុស្ស​​ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

អានបន្ថែម...
បទ​យកការណ៍​រូប​ថត​និង​សម្លេងៈ ការ​បំពុល​សោភ័ណ​ភាព
ដោយ ចង វីង/ Magnum   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-០៣-២០០៩

 សូមប្រយ័ត្នភ្នែក

 

បទយកការណ៍រូបថតនិងសម្លេងស្តីពី«ការបំពុលសោភ័ណភាព» នៅ​រាជធានី​ភ្នំពេញ​នៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​បំពុល​ដោយ​ស្លាកសញ្ញា និង​រូបភាព​ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលរីកដូចផ្សិត។

រូបថតដោយ វណ្ឌី រតនា និងចន វីង / Magnum
សម្លេង ដោយ ចង វីង
សោតទស្សន៍រយៈពេល ១នាទី៥វិនាទី (២,៧ Mb)។ តម្រូវការកម្មវិធី Flashplayer

អតីត​អគ្គមេបញ្ជាការ​ក​ងយោធពលខេមរភូមិន្ទ​ចូលរួម​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ជាមួយនឹង​សមាជិក​ថ្មី​៩​រូប​ផ្សេងទៀត
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១២-០៣-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៧ កក្កដា ២០០៧៖ មន្រ្តីយោធា​ថតរូប​អនុស្សាវរីយ៍ នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​​រដ្ឋ​សភាថ្មី។ ថ្ងៃទី១២ មីនា តំណាង​រាស្រ្ត​បាន​ផ្តល់​ទំនុក​ចិត្ត​របស់​ខ្លួន ដល់​លោក​កែ គឹម​យ៉ាន​ អតីត​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ដែលត្រូវ​បាន​ដក​ចេញ​ពីតំណែង អោយ​ធ្វើ​ជា​​ឧបនាយករដ្ឋ​មន្រ្តី​
© ចន វីង​/ Magnum

រាជរដ្ឋាភិបាល​កម្ពុជា ដែលត្រូវ​បាន​រិះគន់​​ថា​មាន​ចំនួន​រដ្ឋមន្រ្តី រដ្ឋលេខាធិការ និង​អនុរដ្ឋ​លេខាធិ​ការ​​​ច្រើនជាង​៣៦០នាក់​ នឹង​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​១០រូប​​បន្ថែម​ទៀត​។ នៅ​ក្នុង​សម័យ​​ប្រជុំ​វិសាមញ្ញ​ខ្លី​មួយ​របស់​រដ្ឋសភាជាតិ​ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ក្រោម​វត្តមាន​​របស់​សម្តេច​​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន តំណាងរាស្រ្ត​៨៦រូប​​ ក្នុង​ចំណោម​តំណាង​រាស្រ្ត​៨៧រូប​ (អនុប្បវាទ​​ម្នាក់) បាន​បោះឆ្នោត​ផ្តល់ទំនុក​ចិត្ត​លើការ​តែង​តាំង​សមាជិក​រដ្ឋាភិបាល​ថ្មី​ចំនួ​ន​​១០រូប​​។ ក្នុង​ចំណោម​​សមាជិក​ថ្មី​ទាំង​នេះ​ លោក​កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ដែល​ត្រូវ​បានបញ្ចប់​​​តំណែង​កាលពី​ថ្ងៃទី​២២ ខែមករា ដោយ​ព្រះរាជ​ក្រឹត្យ​មួយ តាម​សំណើ​របស់​នាយក​រដ្ឋ​មន្រ្តី ​ត្រូវ​បាន​តែង​តាំង​ជា​ «ឧបនាយក​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន»។ ការ​តែង​តាំង​​នេះ​បានធ្វើអោយ​មន្រ្តីជាន់​ខ្ពស់​រូបនេះ​បាន​ក្លាយ​​​ជា​ឧបនាយករដ្ឋ​មន្រ្តី​​ទី​១០​នៃរាជរដ្ឋាភិបាល​​។ គណបក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស​សិទ្ធិ​មនុស្ស​  និង​គណបក្ស​សម រង្ស៊ី បានធ្វើ​ពហិការ​មិន​ចូល​រួម​​សម័យ​ប្រជុំ​លើក​នេះ។ ដោយ​ឡែក ​លោក​សម រង្ស៊ី ត្រូវ​បាន​រដ្ឋ​សភា​​ប្រគល់​អភ័យ​ឯក​សិទ្ធិ​វិញ កាលពី​ពីរ​​​ថ្ងៃ​ មុន​សម័យ​ប្រជុំ​នេះ។
អានបន្ថែម...
អត្ថបទបន្ត...

១២/០៣/២០០៩ ឆ្នាំ២០០៩ ជាឆ្នាំនៃការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា?
១០/០៣/២០០៩ លោកសាស្រ្តាចារ្យ ហ្ស៊ីរី តូម៉ានៈ តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​កើត​ចេញ​មកពីច្បាប់មនុស្ស​ធម៌​រឺ?
០៩/០៣/២០០៩ តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​អាច​ជៀស​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​បាន​យ៉ាង​ដូចម្តេច?​
០៦/០៣/២០០៩ ​កម្មសិទ្ធិ​លើ​ចំណែក​​ឯកជន​បើក​ទ្វារ​បន្តិច​ម្តងៗ​អោយ​ជន​បរទេស​រស់នៅ​កម្ពុជា
០៦/០៣/២០០៩ មហោស្រព​​ទីនេះ​ទីនោះ : ការ​សំដែង​សៀក​របស់​ហ្វារ​ពន្លឺ​សិល្បៈ​នៅតែ​បន្ត​ ទោះ​បី​ជា​គ្មាន​ថវិកា
០៤/០៣/២០០៩ នង ចាន់ផល កុមាររួច​ជីវិត​ពីគុក​ស២១ ទាមទារ​ធ្វើជា​​​ដើម​​បណ្តឹង​​រដ្ឋ​ប្បវេណី​​នៅ​​ក្នុង​​សំណុំរឿង​ក្តី​​របស់​​ឌុច
០៣/០៣/២០០៩ សហចៅក្រម​ស៊ើប​អង្កេត​នៃសាលាក្តីខ្មែរក្រហម​ព្រមាន​ក្រុមមេធាវីការ​ពារ​ក្តី ចំពោះ​ការ​រំលោភ​​បំពាន​លើ​ភាព​សម្ងាត់​នៃកិច្ច​ស៊ើប​សួរ​
០៣/០៣/២០០៩ សហជីព​កម្មករ​​ប្រឆាំង​ទៅនឹង​គម្រោង​​​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដែល​អាច​ធ្វើ​​អោយ​សន្តិសុខ​​​ការងារ​​​ចុះ​ទន់ខ្សោយ
០២/០៣/២០០៩ យុវជន​ខ្មែរ​​ធ្វើ​ការ​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណែត
០២/០៣/២០០៩ ចាក់ សុភាព "អ្នក​សរសេរ​ប្លក" : "នៅ​សករាជ​ឌីជីថល សេរីភាព​បញ្ចេញ​មតិ​គួរ​ត្រូវ​បាន​ធានា"
២៧/០២/២០០៩ សាលាក្តី​ខ្មែរ​ក្រហមៈ តើ​លោក​មេធាវី Vergès ស្ថិត​នៅ​ឯណា?
២៧/០២/២០០៩ អ្នក​រស់​នៅ​បូឌីង : អ្នកស្រី មុន្នីលាភ អ្នក​ចេះដឹង​ចិត្ត​ធម៌
២៧/០២/២០០៩ អវសាន​ល្បែង​ភ្នាល់​នៅកម្ពុជាៈ កំបូស៊ិក​ត្រូវ​រង​គ្រោះ​យ៉ាង​ដំណំ
២៦/០២/២០០៩ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​នា​ខែឧសភា​នៅ​កម្ពុជាៈ ការ​​​គណនា​អាសនៈក្រុម​ប្រឹក្សា​ក្រៅ​ផ្លូវការ​របស់ខុមហ្វ្រែល
២៦/០២/២០០៩ គ្រោះថ្នាក់​ការងារៈ ជំហាន​ស្ទាក់ស្ទើរ​នៃការ​ចាប់ផ្តើម​អនុវត្ត​​ប្រព័ន្ធ​​សន្តិសុខ​​សង្គម​មួយ​​នៅ​កម្ពុជា​

លទ្ធផល ៦១ - ៨០ នៅក្នុង ៣៧៩
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូម​ចោទ​សំនួរ​លោក​អ្នក​មក​កាន់​កាសែត    ។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឆ្លើយ​សំនួរ​ទាំង​នេះ នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ​របស់​យើងខ្ញុំ។