កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ទំព័រមុខ
សាលាក្តី​ខ្មែរក្រហម​ខ្វះថវិកា ស្របពេល​ការ​ចោទ​ប្រកាន់អំពីអំពើពុករលួយ​នៅមិនទាន់​​ត្រូវ​បាន​ដោះស្រាយ​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៥-០២-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​៧ កក្កដា ២០០៧៖ ប្រុង​ប្រយ័ត្ន ឥដ្ឋ​រអិល​! ​​ច្រក​ដើរ នៅ​ក្នុង​​អគារ​​រដ្ឋ​បាល​នៃ​អ.វ.ត.ក​
© ចន វីង​ / Magnum


លោក​ Peter Taksoe-Jensen ឧបការី​​អគ្គលេខាធិការ​​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​ បាន​មក​ដល់​​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កុម្ភៈ​ ដើម្បី​ជួប​ពិភាក្សា​ ​ជាមួយ​​​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​សុខ អាន​ ទាក់​ទង​នឹង​ការងារ​របស់​​ក្រុម​ការងារ​ទាំង​ពីរ ដែល​​​ត្រូវ​បាន​បង្កើតឡើង​ដោយ​ភាគី​សហ​ប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង​​​​ពង្រឹង​យន្ត​ការ​​​ប្រយុទ្ធ​ប្រឆាំង​​អំពើពុក​រលួយ​នៅក្នុង​សាលាក្តី​កាត់ទោស​អតីតមេ​ដឹក​នាំ​​ខ្មែ​​រក្រហម។​ ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​នេះ លោក Peter Taksoe-Jensen និយាយថា​សាលាក្តី​មាន​ដំណើ​រ​វិវត្តន៍​ទៅមុខ។​ ដោយ​ឡែក​ ក្រុមមេធាវី​​​អន្តរ​ជាតិ​ការ​ពារ​ក្តី​អោយ​​នួន ជា ហៅ «បង​​ធំ​​ទីពីរ» នៅ​តែ​បន្ត​ធ្វើ​ការ​ទាម​ទារ​អោយ​មាន​ដំណោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​​នេះ ​ព្រោះ​​វា​អាច​ប៉ះ​ពាល់​​​ដល់​សិទ្ធិ​មូល​ដ្ឋាន​នៃការ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌​​មួយ​សម្រាប់​កូន​ក្តី​របស់​ពួក​គេ។
អានបន្ថែម...
អតីត​រដ្ឋ​មន្រ្តីសង្គមកិច្ច​សម័យ​ប៉ុល ពត ចោទ​ប្រកាន់​នួន ជា បង​ធំទី២ នៅ​កណ្តាលសវនាការ​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៥-០២-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៤ កុម្ភៈ ២០០៩៖ អៀង ធីរិទ្ធិ នៅចំពោះមុខ​ចៅ​ក្រម​នៃ​អង្គបុរេ​ជំនុំជម្រះ​
© ចន វីង​ / Magnum
អង្គបុរេ​ជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​​បើក​សវនាការ​ នា​​​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ​ លើ​បណ្តឹង​ឧទ្ធរណ៍​​របស់​អៀង ធីរិទ្ធិ​ ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​គាត់​​​។ ការ​ជជែក​​​ពិភាក្សា​ក្រៅ​​របៀប​វារៈ​នៃ​សវនាការ​ត្រូវ​បាន​ធ្វើឡើង​ដោយមិន​បានព្រាង​ទុក ខណៈ​ពេល​ អ្នកស្រី​អៀង ធីរិទ្ធិ ភរិយា​របស់​លោក​​អៀង សារី [អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង​​បណ្តោះ​អាសន្ន និង​ទើប​តែ​ចូលមន្ទីរ​ពេទ្យ​សា​ជា​ថ្មី​] បាន​ជជែក​​តវ៉ា​​​អំពី​ភាព​គ្មាន​ទោស​ពៃរ៍​​​របស់ខ្លួន នៅ​ពេល​ចុងសវនាការ។​ អ្នក​ស្រី​បាន​ឆ្លៀត​ឱកាស​នោះ​ ដើម្បីទម្លាក់កំហុស​ទៅលើ​នួន ជា អោយ​​ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋ​កម្ម ដែល​ត្រូវ​បាន​​កើត​ឡើង​​ចាប់ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ​និងបាន​​និយាយ​ប៉ះពាល់​​ដល់​ឌុច។
អានបន្ថែម...
សវនាការ​លើ​អង្គ​សេចក្តី​នៃ​អតីត​មេគុក​ធ្វើទារុណកម្ម ឌុច នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣០ មីនា
ដោយ ស្ទេហ្វានី​ ហ្សេ -រស់ ឌីណា និង ដួង​ សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០២-២០០៩

កំបូល (កម្ពុជា ភ្នំពេញ) ថ្ងៃទី​១៧ កុម្ភៈ ២០០៩៖ លោក​វ៉ាន់ ណាត អ្នក​រួច​ពី​ស្លាប់​នៅ​គុក​ស២១ ព្យាយាម​លាក់​ខ្លួន​​ពី​ក្រុម​អ្នក​សារព័ត៌មាន នៅ​ពេល​សវនាការ​បឋម របស់​កាំង ហ្គេច​អ៊ាវ ហៅ​ឌុច
វណ្ឌី រតនា​


​គេធ្លាប់ទន្ទឹង​​​​រង់​ចាំ​​ម្តង​រួច​មក​ហើយ​​ថា​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក)​ ​នឹង​​​បើក​សវនាការ​លើក​ដំបូង​​​ នា​ទីក្រុង​ភ្នំពេញ នៅ​​​ខែ​កញ្ញា-តុលា ឆ្នាំ​២០០៨ ប៉ុន្តែ កាល​បរិច្ឆេទ​​នេះ​ត្រូវ​បាន​កែ​​ប្រែ បន្ទាប់​​ពី​សហ​ព្រះរាជ​អាជ្ញា​​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ​របស់​​សហ​ចៅក្រម​​ស៊ើប​អង្កេត​ នៅ​ក្នុង​សំណុំរឿង​​ក្តី​របស់​ឌុច អតីត​​ប្រធាន​មន្ទីរ​ឃុំ​ឃាំង និង​​ធ្វើ​ទារុណកម្ម​ ស​-២១ ដែល​បាន​សម្លាប់​មនុស្ស​អស់ប្រមាណ​១៤០០០​នាក់។ ក្រោយ​មក​ គេ​បាន​រំពឹង​ទុក​ថា​ការ​បើក​សវនាការ​នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ពាក់​កណ្តាល​សប្តាហ៍​ទី​​២ នៃ​ខែ​មីនា។ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ អង្គជំនុំជម្រះ​​សាលាដំបូង​បាន​ប្រកាស​យ៉ាង​ស្ងាត់​ៗថា សវនាការ​លើ​អង្គសេចក្តី​របស់​ឌុច នឹង​ធ្វើឡើង​នៅថ្ងៃទី​៣០ ខែមីនា។ កាល​ពី​សប្តាហ៍​​កន្លង​ទៅ អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​បើក​សវនាការ​បឋម​មួយ ជាមួយ​នឹង​​ភាគី​ផ្សេងៗ​ ដើម្បី «កំណត់​​បញ្ហា​ផ្លូវ​ច្បាប់​ជា​បឋម និង​នីតិវិធី​មួយ​ចំនួន»។ ការ​ប្រកាស​បើក​សវនាការ​ខាង​លើ​នេះ​​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​ជន​រង​គ្រោះ​ពី​របប​ខ្មែរ​ក្រហម ដែល​រង់ចាំ​ការ​កាត់​​ទោស​នេះ​អស់​​រយៈ​ពេល​​៣០​ឆ្នាំ​មកហើយ។​​
អានបន្ថែម...
ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក​   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០២-២០០៩

ក្រឡាញ់ (សៀមរាប កម្ពុជា) ថ្ងៃទី​២៨ សីហា ២០០៨៖ តើ​ការ​ព្យាករណ៍​ស្ថិតិ អាច​ទុកចិត្ត​បាន ដូច​ការ​ព្យាករណ៍​ឧតុនិយមដែរ​រឺទេ​?
© ចន វីង​ / Magnum


«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​ទោះ​ជាមាន​របាយ​ការណ៍​ តារាង និងមូលដ្ឋាន​​ទិន្នន័យយ៉ាង​​ច្រើន​ជន់​ជោរ​នៅលើ​អ៊ីនធឺណែត ដែលគេ​គិត​ថា​អាច​​អនុញ្ញាត​អោយ​គេ​​វិភាគ​យ៉ាង​ល្អិត​ល្អន់​​​អំពី​​សេដ្ឋកិច្ច​​​​​កម្ពុជា​និង​សង្គម​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​បើ​គេ​ចង់​រក​ព័ត៌មាន​ថ្មី និង​គួរ​អោយ​ទុក​ចិត្ត​​​​​​​ស្តី​ពី​កម្ពុជា នៅ​ក្នុង​ស្ថិតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំងនោះ​​​ វានៅ​តែ​ជា​រឿង​​​មួយ​ដ៏​លំបាក​​​។ ការ​​ប្រកាស​​អាសន្ន​​​ពី​​វិបត្តិ​​សេដ្ឋកិច្ច​​ ​មិន​​​ត្រូវ​គ្នា​​​ទាល់​តែ​សោះ  ហើយ​តួ​លេខ​នីមួយៗ​​​មានការ​ប្រែ​ប្រួលតាម​អំពើចិត្ត​។ ការ​ព្យាករណ៍ពី​​កំណើន​សេដ្ឋកិច្ច​សម្រាប់​​​ឆ្នាំ​២០០៩ ​ប្រែ​ប្រួល​​ ចាប់ពី​១% រហូតដល់​៦% តាម​ប្រភព​ផ្សេងៗគ្នា។
អានបន្ថែម...
ឱសថ​ក្លែងក្លាយ​នៅកម្ពុជា : ស្លាកសញ្ញា​​​ធ្វើ​អោយ​​មាន​ការ​មិន​ទុកចិត្ត
ដោយ កូរីន កាឡឺបូ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០២-២០០៩

ប៉ៃលិលន (កម្ពុជា) ថ្ងៃទី​៦ មីនា ២០០២៖ អាជីវករ​លក់​ថ្នាំ​ពេទ្យ​ព្យាបាល​ជំងឺ​​គ្រុន​ចាញ់ នៅក្នុង​ដេប៉ូ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​ ដែល​មិនមាន​កា​រត្រួត​ពិនិត្យ​
© ចន វីង​ / Magnum


នៅ​​ប្រទេស​កម្ពុជា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថក្លែង​ក្លាយ​​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​រសើប​ និង​មិន​​អាច​និយាយ​ចេញ​បាន​ឡើយ​​។ ​បើ​តាម​​ការសង្កេត​របស់​​អ្នក​​​ពាក់​​ព័ន្ធនៅ​​​ក្នុង​វិស័យ​នេះ​ ព័ត៌មាន​​​​​ផ្សេង​ៗ​ទាក់ទិន​នឹង​ថ្នាំពេទ្យ​ក្លែង​ក្លាយ​ពិបាកនឹង​ធ្លាយ​​​ចេញ​​ណាស់។ ​គេ​សង្កេត​ឃើញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តែ​​បន្ត​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ផលិត​ផល​ឱសថក្លែងក្លាយ ឬ​​មិនសូវ​មានគុណភាព​​ ហើយ​ប្រជាជន​​គឺ​ជា​ជន​រងគ្រោះ​​ទី​១​។​ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​បញ្ហា​នេះ ជា​ពិសេស​​ចំពោះ​​ថ្នាំ​អង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) និង​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់​ ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​​ឱសថ​ក្លែង​ក្លាយ​​ត្រូវ​បានបង្កើ​តឡើង​នៅ​ក្នុង​ក្រសួង​​សុខាភិបាល ​ដោយមាន​​ជំនួយ​ឯកជន​​ពី​ខាង​ក្រៅ​​ជា​ច្រើន​។ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ វា​ហាក់​ដូច​​ជា​​គ្មាន​វិធី​ណាមួយ​ត្រូវ​បាន​រក​ឃើញ ដើម្បី​ផ្លាស់​​ប្តូរ​បណ្តាញ​ឱសថស្ថាន​​​នៅ​កម្ពុជា​អោយ​ល្អ​ប្រសើរ​​នោះ​​ទេ។
អានបន្ថែម...
អត្ថបទបន្ត...

១៩/០២/២០០៩ លោក​ប្រ៊ុយ​ណូ ការ៉ែតៈ គេ​ត្រូវនិយាយ​អំពី​​សោក​នាដ​កម្ម​សម័យ​ខ្មែរ​ក្រហមឡើង​វិញ​​ នៅ​ក្នុង​​បរិបទជា​​​ប្រវត្តិសាស្រ្ត​​​​​មួយ
១៩/០២/២០០៩ សវនាការ​បឋម​ឆ្ពោះ​ទៅការ​កាត់​ទោស​ ឌុច បញ្ចប់​​​ការ​ពិភាក្សាអំពី​​តួនាទី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី
១៨/០២/២០០៩ សវនាការ​បឋមៈ ការ​ជំនុំជម្រះ​លើក​ដំបូង​នៅចំពោះ​មុខ​តុលាការ​ខ្មែរក្រហម​
១៧/០២/២០០៩ បទ​យក​ការណ៍​រូប​ថត​និង​សម្លេងៈ សវនាកា​ររបស់​ឌុច
១៦/០២/២០០៩ កម្ពុជា​ត្រូវ​សណ្តំ​ដោយ​​​អ្នក​លក់​ខ្សាច់
១៣/០២/២០០៩ ដំណែង​សាធារណៈ​នៅ​កម្ពុជាៈ ចៅក្រមនិងព្រះ​រាជ​អាជ្ញា​ដល់​វ័យ​ ៦០ឆ្នាំ​ព្យាយាម​រត់​ការ​ពន្យា​រអាយុ​ចូលនិវត្តន៍
១៣/០២/២០០៩ ប្រទេសកម្ពុជាដាក់​ចេញ​នយោបាយ​រូបិយវត្ថុ ដើម្បី​ជម្រុញ​អោយ​​វិស័យ​អចលនទ្រព្យ​ងើប​ឡើង​វិញ
១២/០២/២០០៩ ប្រជាពលរដ្ឋ​ដីក្រហម​៣នាក់ឡើង​តុលាការ តាម​ការ​ប្តឹង​របស់​​​ក្រុមហ៊ុន 7NG
១១/០២/២០០៩ តុលាការ​​​នៅ​កម្ពុជាៈ តើ​រឿងក្តី​ប្រហាក់ប្រហែល​​នឹង​ករណី​ឃាតកម្មលើរូប​លោក​ជា វិជ្ជា នឹង​បញ្ចប់​ដូច​គ្នា​ដែរ​រឺទេ?
១០/០២/២០០៩ របាយការណ៍​របស់​​ Global Witness: ធន​ធានធម្មជាតិ​​«សម្រាប់​​​លក់»នៅ​កម្ពុជា
០៩/០២/២០០៩ បទសម្ភាសន៍ជាមួយលោក​រីចឆាត រីចម៉ាន់ (ភាគ​២) «ខ្ញុំ​មិនជឿថាការ​ផ្តល់​​សក្ខីភាព​អាច​ជួយ​អោយ​គេ​​ជម្រុះ​ការឈឺចាប់ចោល​នោះ​ទេ»
០៩/០២/២០០៩ តើ​អ្វីនៅ​ពីក្រោយ​​វិមជ្ឈការ​និង​វិសហមជ្ឈការនៅ​កម្ពុជា?
០៦/០២/២០០៩ បទ​សម្ភាសន៍​ជាមួយ​លោក​រីចឆាត រីចម៉ាន់ ស្តី​ពី​ជន​ភៀស​ខ្លួន​កម្ពុជា​​ដែល​ត្រូវ​បាន​​​រុក​កួន​​ដោយព្រលឹង​អ្នក​ស្លាប់​​ (ភាគ១)
០៣/០២/២០០៩ ក្រុម​អ្ន​កការ​ពារ​សិទ្ធិ​មនុស្ស​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​បាន​ញុះ​ញង់​ប្រជាពលរដ្ឋ
០២/០២/២០០៩ គណបក្ស​រាជានិយម​នៅ​កម្ពុជា​រួម​កម្លាំង​ ត្រៀមលក្ខណៈ​ចូលរួម​ការ​បោះឆ្នោត​ខែ​ឧសភា​

លទ្ធផល ៨១ - ១០០ នៅក្នុង ៣៧៩
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូម​ចោទ​សំនួរ​លោក​អ្នក​មក​កាន់​កាសែត    ។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឆ្លើយ​សំនួរ​ទាំង​នេះ នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ​របស់​យើងខ្ញុំ។