កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
អំណាច
កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​សហភាពអឺរុប-អាស៊ានៈ ​ករណី​​របស់​លោកស្រី អ៊ុង​ ស៊ាន​ស៊ូជី ត្រូវ​បាន​​លើក​​យក​មក​ពិភាក្សា​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៤-០៦-២០០៩
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៧ ឧសភា ២០០៩៖ សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស និង​ក្រុម​បាតុករ​​ភូមា​ជាច្រើន​​នាក់​ បាន​ធ្វើ​ការ​ទាម​ទារ​អោយ​ដោះលែង​លោកស្រី​អ៊ុង ស៊ាន​ស៊ូជី នៅ​​មុខ​ស្ថាន​ទូត​មីយ៉ាន់​ម៉ា​ ប្រចាំ​នៅ​កម្ពុជា
© ចន វីង/ Magnum
 
វិបត្តិ​សេដ្ឋកិច្ច ការ​គំរាម​កំហែង​នៃជម្ងឺ​ឆ្លង​ជុំ​វិញ​ពិភព​លោក ការ​ប្រែប្រួល​អាកាស​ធាតុ... ​ប្រធាន​បទ​ទាំង​នេះ​​​សុទ្ធ​សឹង​តែ​ជា​របៀប​វារៈ ដែលត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋ​មន្រ្តី​ លើក​ទី​១៧ រវាង​តំណាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន​) និង​សហភាព​អឺរុប នៅ​ថ្ងៃ​ពុធ ទី​២៧ និង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​ឧសភា​ នា​ទីក្រុង​​ភ្នំពេញ។ ក្រៅ​អំពី​របៀប​វារៈ​ដែល​បាន​គ្រោង​ទុក កិច្ច​ប្រជុំ​ក៏​បាន​និយាយ​អំពី​បញ្ហា​​របស់​លោក​ស្រី​ អ៊ុង សាន​ស៊ូជី មេដឹកនាំ​ប្រឆាំង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ភូមា​​ឃុំខ្លួន​នៅ​គេហដ្ឋាន​​អស់​រយៈ​ពេល​៦​ឆ្នាំ​ និង​កំពុង​ទទួល​រង​ការ​កាត់ទោស​ថ្មី​មួយ​។ ​នៅ​មុន​កិច្ច​ប្រជុំ​នេះ​បន្តិច  ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​ ជា​ប្រធាន​​អាស៊ាន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​​បាន​អំពាវនាវ​សុំ​អោយ​មាន​ការ​ដោះ​លែង​មេដឹកនាំ​ចលនា​​ប្រជាធិបតេយ្យ​រូប​នេះ​អោយ​បាន​ឆាប់​រហ័ស​​ ហើយ​បន្ទាប់​មក តំណាង​​សមាគម​​ក៏​បាន​​ចេញ​សេចក្តី​ថ្លែង​ការណ៍​​​​ដូច​គ្នា​នេះ​​ផង​ដែរ។ ​ចំណែក​ តំណាង​សហគមន៍​អឺរុប​​បាន​លើក​ឡើង​ថា ការ​ដោះ​លែង​មេ​ដឹក​នាំ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រូប​នេះ គឺ​ជា​​ដំណាក់កាល​​ចាប់​ផ្តើម​​​សម្រាប់​ប្រទេស​មីយ៉ាន់​ម៉ា (ភូមា) នៅក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ និង​​ការ​ធ្វើ​សមាហរណ​កម្ម​​ចូល​ក្នុង​សមាគម​អាស៊ាន។​
អានបន្ថែម...
ខ្មែរក្រោម​​រៀប​ចំ​មហា​បាតុកម្ម​ប្រវត្តិសាស្រ្ត​​នៅ​​មុខ​អគារ​អង្គការ​សហ​ប្រជាជាតិ
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក​   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៩-០៥-២០០៩
អគារ​អង្គការ​សហប្រជាជាតិ (ហ្សឺណែវ ស្វីស)៖ លោក​ថាច់ វៀន ប្រធាន​សហ​ព័ន្ធ​ខ្មែរ​​ក្រោម​​ប្រចាំ​ទ្វីប​អឺរុប​ និងជា​អ្នក​រៀប​ចំមហា​​បាតុកម្ម​​របស់​ខ្មែរក្រោម​ ដែល​មកពី​ទូទាំង​ពិភព​លោក​ ដើម្បី​ធ្វើការ​បញ្ចេញមតិ​របស់​ខ្លួន។​
© ឡូរ៉ង់ ឡឺហ្គូអង់វិក
មនុស្ស​​​ប្រមាណ​ជាង​២០០នាក់ ដែល​មាន​ដើម​កំណើត​ចេញ​មក​​ពី​​កម្ពុជា​​​ក្រោម ​[​​ស្ថិត​​នៅ​​តំបន់​​​ដី​សណ្ត​ទន្លេ​មេគង្គ ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​]​ ​ បាន​​ធ្វើ​​ដំណើរ​​មក​​​​ពី​ប្រទេស​ស្វីស បារាំង អ៊ីតាលី អាល្លឺម៉ង់ ហូឡង់ សហរដ្ឋ​អាមេរិក កាណាដា ណូវ៉េហ្សេឡង់​ និង​អូស្រា្តលី ដើម្បី​​​មកជួប​ប្រជុំ​​​គ្នា នា​ថ្ងៃ​សុក្រ ទី​៨ ខែឧសភា នៅមុខ​អគារ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប)​ ​​នៅ​ទីក្រុង​​ហ្សឺណែវ (ប្រទេស​ស្វីស)។​ ​​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ​ត្រូវ​​បាន​​រៀប​ចំ​​ឡើង​​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នា​ឱកាស​​ដែល​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​របស់​អង្គការ​សហ​ប្រជាជាតិ​កោះ​​អញ្ជើញ​​​រដ្ឋាភិបាល​​​​វៀតណាមជា​លើកទី​១ ដើម្បី​ធ្វើការ​​​​បក​ស្រាយ​បំភ្លឺ​ ទាក់​ទិន​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Universal Periodic Review (UPR)។ ខាង​ក្រោម​នេះ​ គឺជា​បទ​សម្ភាស​ន៍​មួយ​ជាមួយ​លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺរុប​ ដែលបាន​​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ គឺជា«ទិវា​ប្រវត្តិ​សាស្រ្ត​​»​។
អានបន្ថែម...
តុលាការ​ការងារៈ តើ​​បំណង​ប្រាថ្នា​របស់និយោជក​និង​សហជីព​អាច​នឹង​សម្រេច​​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែររឺទេ?
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៧-០៥-២០០៩
បាភ្នំ (ព្រៃវែង កម្ពុជា) ថ្ងៃទី​១៧ សីហា ២០០៧៖ កម្មករ​ធ្វើ​ការងារ​មួយ ដែល​មាន​ហានិភ័យ​ខ្ពស់ នៅក្នុង​ការ​ដ្ឋានថ្ម​មួយ​កន្លែង​
©ចន វីង/ Magnum
ទាំង​និយោជក​ ទាំង​សហជីព​កម្មករ​​បាន​ឯកភាព​ស្រុះ​ស្រួល​គ្នា ​ទាក់​ទិន​នឹង​ភាព​ចាំ​បាច់​នៃ ​ការ​​បង្កើត «តុលាការ​ការងារ»​មួយ​ ​ទទួល​បន្ទុក​ដោះ​ស្រាយ​វិវាទ​ការងារ​រវាង​កម្មករ​និង​និយោជក ហើយ​​ការ​បង្កើត​តុលាការជំនាញ​​​នេះ​​មាន​ចែង​នៅ​ក្នុង​​ច្បាប់​ស្តីពី​ការងារ ដែល​ត្រូវ​​​បាន​អនុម័ត កាល​ពី​១២​ឆ្នាំ​មុន។​ ស្ថាប័ន​​តុលាការ​នេះ​ត្រូវ​បាន​ទាម​ទារ​​​​អស់​រយៈ​ពេល​ជាង​​មួយ​ទសវត្ស​​មក​ហើយ ពី​សំណាក់​​​និយោជក​ ក៏ដូច​ជា​និយោជិត។ ការ​បង្កើត​តុលាការ​នេះ​​បាន​​ក្លាយជា​ចំណុច​​ដ៏​សំខាន់​ជាង​គេ​ ដែល​ត្រូវ​បានលើក​ឡើង​ នៅក្នុង​ទិវា​ពលកម្ម​អន្តរ​ជាតិ​ លើក​ទី​១២៣ កាល​ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០០៩ នៅ​ទីក្រុង​ភ្នំពេញ។ ដោយ​​សារ​​មិន​មាន​​តុលាការ​ការងារ​ ការ​ទទួល​ខុស​ត្រូវ​ដោះស្រាយ​ជម្លោះ​រវាង​និយោជក​និង​និយោជិត​​​ស្ថិត​នៅ​ក្រោម​​បន្ទុក​របស់​​តុលាការ​អាជ្ញា​គតិ​ ចំណែក​ឯ​​​ក្រុម​ប្រឹក្សា​​អាជ្ញាកណ្តាល​ទទួល​​ដោះ​ស្រាយ​រាល់កិច្ចការ​​រួម។​ ប៉ុន្តែ គ្មាន​នរណាម្នាក់​ពេញ​ចិត្ត​នឹង​ដំណើរ​ការ​បែប​នេះ​ទេ។ សម្រាប់​​សហជីព ប្រព័ន្ធ​សព្វ​ថ្ងៃ​នេះ​មិន​អាច​ធានា​បាន​នូវការ​គោរព​ច្បាប់​របស់​កម្មករ ចំណែក​​​​ខាងភាគី​ថៅកែវិញ​ ប្រព័ន្ធ​នេះ​កំរ​នឹងផ្តល់​​នូវ​ដំណោះ​ស្រាយ​​ស្រប​ច្បាប់​និង​​​ប្រសិទ្ធ​ភាព​​ណាស់​​។ ហេតុ​ដូចនេះ ដើម្បី​គោរព​ទៅតាម​ច្បាប់​ស្តីពីការងារ​ ក្រសួង​យុត្តិធម៌​​បាន​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​មួយ ស្តីពី​ការ​រៀប​ចំ​អង្គការ​ចាត់​តាំង​តុលាការ​។​ ​ប៉ុន្តែ កាល​បរិច្ឆេទ​នៃ​ការ​អនុវត្ត​សេចក្តី​ព្រាង​​​ច្បាប់​ ​និង​ការ​អនុម័ត​​នៅមិន​ទាន់​ត្រូវ​បាន​​កំណត់​​​នៅ​ឡើយ​​ទេ។
អានបន្ថែម...
គណបក្សសម រង្ស៊ី - គណបក្សសិទ្ធិមនុស្ស : កាលប្បវត្តិនៃការបញ្ចូលគ្នា​ត្រូវ​បានប្រកាសឡើង
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៤-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ មករា ២០០៩។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និង​លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី​ នៅក្នុងសន្និសីទសារព័ត៌មានមួយប្រកាសបង្កើត​សម្ព័ន្ធភាពក្នុងជួរចលនា​ប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ​

©វណ្ឌី រតនា

 

ការរឹបអូស​ដីធ្លី វិបត្តិសេដ្ឋកិច្ច ការធ្លាក់ចុះតម្លៃផលិតផលកសិកម្ម... គណបក្ស​ប្រឆាំង​ទាំង​ពីរ​នៅកម្ពុជា គឺគណបក្សសម រង្ស៊ី (PSR) និង​គណបក្ស​សិទ្ធិមនុស្ស (PDH) មិន​បានតម​ក្នុង​ការ​លើក​យក​ចំណុច​ទាំងនេះ​មក​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ឡើយ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើទោះជា​ការរិះគន់​របស់​ពួកគេ​មិនមែន​ជា​រឿង​ថ្មី ប៉ុន្តែ​វិធី​សាស្រ្ត​វិញ​គឺ​មានការ​ផ្លាស់ប្តូរ។ សព្វថ្ងៃ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស និយាយ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​នៅ​ក្នុង​«ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ ផ្លាស់​ប្តូរ» ដែល​ជា​សម្ព័ន្ធ​ភាពមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមករា ឆ្នាំ​២០០៩។ អ្នក​ទទួល​ខុស​ត្រូវ​បក្ស​ប្រឆាំង​ទាំងពីរ​ដែល​អះអាង​ថាមានមោទនភាព​ចំពោះ​ សាមគ្គីភាពថ្មី​របស់​ពួកគេនោះ សង្ឃឹម​បញ្ចប់​បរាជ័យ​ក្នុង​ការបោះឆ្នោត​ជាច្រើនឆ្នាំកន្លងមករបស់​ខ្លួន​ហើយ ​ធ្វើ​អោយ​គណបក្ស​កាន់​អំណាច គឺគណបក្ស​ប្រជាជន​កម្ពុជា (PPC) ដ៏រឹងមាំមិនអាចរុញច្រានបាននោះ ឈរជើង​មិននឹង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​។ មុន​នឹង​ទៅដល់ចំណុចនេះ នៅ​សល់​ដំណាក់ការ​ថ្មី​ដែល​ត្រូវ​ឆ្លង​គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ គណបក្ស​គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែល​ត្រូវ​បានគ្រោង​ធ្វើ​៣ឆ្នាំខាងមុខ។

អានបន្ថែម...
ព្រះវិហារៈ ការ​ចរចា​ខ្មែរ-ថៃ រយៈ​ពេល​២​ថ្ងៃ ជួបឧបសគ្គ​​ត្រង់​ឈ្មោះប្រាសាទ
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៨-០៤-២០០៩
ព្រះវិហារ រឺ​ប្រាវិហាន? នៅចុង​បញ្ចប់​នៃកិច្ច​ប្រជុំរយៈ​ពេល​២​ថ្ងៃនៃគណៈកម្មាធិការ​​​ចម្រុះ​ព្រំដែន ខ្មែរ​-ថៃ នា​ថ្ងៃច័ន្ទ ទី​៦ និង​ថ្ងៃ​អង្គារ ទី​៧ ខែមេសា ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មិន​​អាច​​​​​​ស្វែង​រក​ដំណោះ​ស្រាយ​​សម​ស្រប​មួយ​បាន​នោះ​ទេ​ ​ជុំ​វិញ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ចុង​ក្រោយ​​រវាង​ទាហាន​កម្ពុជា​និង​ទាហាន​ថៃ​ ​​កាល​ពីថ្ងៃ​សុក្រ ទី​៣ ខែមេសា នៅ​តាម​ព្រំដែន​​​រួម ក្បែរ​ប្រាសាទ​ព្រះវិហារ​។
អានបន្ថែម...
អត្ថបទបន្ត...

២៧/០៣/២០០៩ ការ​កំណត់​ឋានៈសិទ្ធិ​ជនភៀស​ខ្លួន​នៅកម្ពុជា​នឹ​ងស្ថិតនៅ​ក្រោម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា
១៩/០៣/២០០៩ បឹងកក់ៈ ប្រជាពលរដ្ឋ​ប្រឈម​នឹងការ​បណ្តេញចេញ​​ច្រាន​ចោល​​​​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត
១២/០៣/២០០៩ អតីត​អគ្គមេបញ្ជាការ​ក​ងយោធពលខេមរភូមិន្ទ​ចូលរួម​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ជាមួយនឹង​សមាជិក​ថ្មី​៩​រូប​ផ្សេងទៀត
២៦/០២/២០០៩ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​នា​ខែឧសភា​នៅ​កម្ពុជាៈ ការ​​​គណនា​អាសនៈក្រុម​ប្រឹក្សា​ក្រៅ​ផ្លូវការ​របស់ខុមហ្វ្រែល
១៣/០២/២០០៩ ដំណែង​សាធារណៈ​នៅ​កម្ពុជាៈ ចៅក្រមនិងព្រះ​រាជ​អាជ្ញា​ដល់​វ័យ​ ៦០ឆ្នាំ​ព្យាយាម​រត់​ការ​ពន្យា​រអាយុ​ចូលនិវត្តន៍
១២/០២/២០០៩ ប្រជាពលរដ្ឋ​ដីក្រហម​៣នាក់ឡើង​តុលាការ តាម​ការ​ប្តឹង​របស់​​​ក្រុមហ៊ុន 7NG
១១/០២/២០០៩ តុលាការ​​​នៅ​កម្ពុជាៈ តើ​រឿងក្តី​ប្រហាក់ប្រហែល​​នឹង​ករណី​ឃាតកម្មលើរូប​លោក​ជា វិជ្ជា នឹង​បញ្ចប់​ដូច​គ្នា​ដែរ​រឺទេ?
១០/០២/២០០៩ របាយការណ៍​របស់​​ Global Witness: ធន​ធានធម្មជាតិ​​«សម្រាប់​​​លក់»នៅ​កម្ពុជា
០៩/០២/២០០៩ តើ​អ្វីនៅ​ពីក្រោយ​​វិមជ្ឈការ​និង​វិសហមជ្ឈការនៅ​កម្ពុជា?
០៣/០២/២០០៩ ក្រុម​អ្ន​កការ​ពារ​សិទ្ធិ​មនុស្ស​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​បាន​ញុះ​ញង់​ប្រជាពលរដ្ឋ
០២/០២/២០០៩ គណបក្ស​រាជានិយម​នៅ​កម្ពុជា​រួម​កម្លាំង​ ត្រៀមលក្ខណៈ​ចូលរួម​ការ​បោះឆ្នោត​ខែ​ឧសភា​
០២/០២/២០០៩ គណបក្ស​នរោត្តម រណឫទ្ធិ ​ពន្យល់​អំពី​ភាព​វឹកវរ​នៅ​ក្នុង​គណបក្ស​
៣១/០១/២០០៩ គណ​បក្ស​សម រង្ស៊ី​រៀប​ចំ​សមាជ​ ដើម្បីត្រៀម​លក្ខណៈ​ចូលរួមការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​មូល​ដ្ឋាន​ នា​ខែឧសភា
៣០/០១/២០០៩ ប្រតិកម្ម​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណែត​ទៅ​នឹង​ការ​បណ្តេញ​​ប្រជាពល​រដ្ឋ​នៅ​តំបន់​ដី​ក្រហម
២៩/០១/២០០៩ អ.ស.បៈ ការ​បណ្តេញ​គ្រួសារ​ចុង​ក្រោយ​នៅដីក្រហម​អាច​បញ្ចៀស​បាន
២៧/០១/២០០៩ សំណងជា​ផ្ទះ​ល្វែង មិនមែន​ជាប្រាក់ៈ​ សំណង​សម្រាប់​ប្រជាពលរដ្ឋ​ដីក្រហម​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ត្រូវ​បាន​ពិនិត្យ​និង​កែ​សម្រួលឡើ​ង​វិញ
២៤/០១/២០០៩ ជម្លោះ​ដីធ្លី​នៅ​កម្ពុជា : តំបន់​ដី​ក្រហម​ត្រូវបានបោសសម្អាត​នៅក្នុងការ​បណ្តេញ​​ដ៏​ហិង្សាមួយ
២២/០១/២០០៩ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បរិហារ​អំពីការ​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ក្រោម
២២/០១/២០០៩ ពិធី​រំលឹក​ខួបឃាតកម្ម​លើ​រូប​លោក​ជា វិជ្ជាៈ លោក​ហុក ឡងឌី ត្រូវ​បាន​អ្នក​ចូល​រួម​មួយ​ចំនួន​ចោទ​ប្រកាន់
១៩/០១/២០០៩ លោក​ប្រែដលី កុស ផលិតករ​ភាព​យន្ត​អាមេរិក​ថត​ភាព​យន្ត​ឯកសារ​ស្តីពី​លោក ជា វិជ្ជា​
១៦/០១/២០០៩ ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគូវ៉ែត?
១៥/០១/២០០៩ គណបក្ស​ប្រឆាំង​នៅកម្ពុជា​បង្កើត​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បីការ​ផ្លាស់​ប្តូរ
១៣/០១/២០០៩ ដីក្រហមៈ ប្រជា​ជន​រួប​រួម​កម្លាំង​តែមួយ ប្រឈម​មុខ​​នឹង​ការ​បណ្តេញ​ចេញ​លើក​ក្រោយ
១០/០១/២០០៩ ប៉ូលីស​បាន​បង្ហាញអត្ត​សញ្ញាណ​ មេខ្លោងជាប់​សង្ស័យ​​ដាក់គ្រាប់​បែក​ច្នៃ​នៅ​ទីក្រុង​ភ្នំពេញ
០៧/០១/២០០៩ ការ​រំដោះ រឺ​ការ​ឈ្លាន​ពាន?​​ តើ​ប្រជាជន​កម្ពុជា​​​រម្លឹក​អនុស្សាវរីយ៍ ថ្ងៃ​៧ មករា យ៉ាង​ដូច​ម្តេច​?
០៧/០១/២០០៩ ការ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​ឆ្នាំ​​នៃ​ទិវា​​ជ័យ​ជំនះ​ ៧ មករា នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​រៀប​ចំ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​
០៥/០១/២០០៩ ក្រសួង​ព័ត៌មាន​មាន​បំណង​ធ្វើ​និយ័តកម្ម​លើ​​ការផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត
០២/០១/២០០៩ សរុបព្រឹត្តិការណ៍​នៅ​ប្រទេស​​កម្ពុជា​ប្រចាំ​​​ឆ្នាំ​២០០៨ (២)
០១/០១/២០០៩ សរុបព្រឹត្តិការណ៍​នៅ​ប្រទេស​​កម្ពុជា​ប្រចាំ​​​ឆ្នាំ​២០០៨ (១)
៣១/១២/២០០៨ ប៊ន សំណាង​និង​សុខ សំអឿន​ត្រូវ​បាន​​ដោះ​លែង​បណ្តោះអាសន្នៈ ជោគ​ជ័យ​នៃប្រព័ន្ធ​​យុត្តិធម៌​នៅ​កម្ពុជា​
២៥/១២/២០០៨ រាជវង្សានុវង្ស​នៃ​ប្រទេស​កម្ពុជាៈ ឆ្ពោះ​ទៅកាន់​ការ​ដក​ខ្លួន​ចេញ​ពី​នយោបាយ?
១៦/១២/២០០៨ ​អ្នកទោស​ក្រីក្រ​​ដែល​ជា​ជន​រង​គ្រោះពីការ​បណ្តេញ​ចេញ​ពី​ដីធ្លី រៀបរាប់​ពី​ទុក្ខ​លំបាកក្នុង​ពន្ធនាគារ​ នៅ​ប្រទេស​​កម្ពុជា​
១៥/១២/២០០៨ តើ​ប្រទេស​កម្ពុជា​នឹង​មាន​គណៈ​កម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ដែល​មាន​អំណាច​ធំ​ទូលាយ​ដែរ​ឬ​ទេ?
១០/១២/២០០៨ ខួប ​លើកទី​៦០​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស: ការ​តវ៉ា/ការ​រិះគន់​​​​ជា​ច្រើន​របស់​​អង្គការក្រៅរដ្ឋាភិបាល​​ សិទ្ធិមនុស្ស នៅភ្នំពេញ
០៨/១២/២០០៨ ច្បាប់ស្តី​ពី​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ : ជា​អាទិភាព​របស់​រដ្ឋាភិបាល ប៉ុន្តែ​ជា​ការ​គំរាម​សម្រាប់​​សង្គមស៊ីវិល?
០១/១២/២០០៨ តើ​ច្បាប់​ប្រឆាំង​អំពើ​ពុករ​លួយ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ទទូច​ទាម​ទារ​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស ​មក​នេះ​​នឹង​ត្រូវ​អនុម័ត​នៅ​ដើម​ឆ្នាំ​២០០៩​ដែរ​រឺ​ទេ?
២០/១១/២០០៨ គណបក្ស​ប្រឆាំង​បន្ត​ទាម​ទារ​អោយ​មាន​តួនាទី​មួយ​ច្បាស់​លាស់​នៅ​ក្នុង​រដ្ឋសភា
១០/១១/២០០៨ លោកហុក ឡងឌី អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ឧទ្ធម្ភាគចក្រ
០៧/១១/២០០៨ ថវិកា​ជាតិ​នៃ​ប្រទេស​កម្ពុជា​កើន​ឡើង​ច្រើន​ជាង​មុន​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​ត្រូវ​បង្កើន
០៥/១១/២០០៨ តើ​ការ​គ្រប់​គ្រង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​​រួម​គ្នា​រវាង​ខ្មែរ-ថៃ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏ល្អរឺ?
៣០/១០/២០០៨ គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ានៈ តើ​អនុសាសន៍​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ទទួល​យក​ ដែរ​រឺ​ទេ?
២៣/១០/២០០៨ ប្រ​ធាន​គណៈ​មេធាវី​កម្ពុជា​ថ្មីនឹង​ធ្វើ​កំណែ​ទម្រង់​ពាក់​ព័ន្ធ​នឹង​ការ​ការ​ពារជន​ក្រី​ក្រ​ដោយ​មិន​យក​ថ្លៃ
២៣/១០/២០០៨ ការ​ផ្អាក​អាពាហ៍​ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ​និង​ជន​ជាតិ​បរទេស​នឹង​ត្រូវ​ដក​ក្នុង​ពេល​ឆាប់ៗ​នេះ
២១/១០/២០០៨ ប្រាសាទ​ព្រះវិហារៈ ប្រទេស​ថៃ​ចាញ់​សង្គ្រាម​ផ្នែក​ព័ត៌​មាន​ជា​មួយ​ប្រទេស​កម្ពុជា
១០/១០/២០០៨ តើ​សម្ព័ន្ធ​ភាព​ដែល​ប្រកាស​ដោយ​គណបក្សប្រឆាំង​នៅ​កម្ពុជា​អាច​នឹង​កើត​មាន​រឺ​ទេ?
២២/០៩/២០០៨ ប្រាសាទ​ព្រះ​វិហារ​នៅ​ក្នុង​ចក្ខុ​វិស័យ​របស់​ជនជាតិ​ថៃៈ ការ​យក​វប្បធម៌​ខ្មែរ​ធ្វើ​ជា​របស់ ​ជាតិ​សាសន៍​ខ្លួន
២២/០៩/២០០៨ ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​នឹង​មាន​រយៈ​ពេល​វែង
១៥/០៩/២០០៨ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​ក្រម​ព្រហ្ម​ទណ្ឌ: របត់​ថ្មី​របស់​រដ្ឋាភិបាល​អាណត្តិ​ក្រោយ
០៨/០៩/២០០៨ លោកសម រង្ស៊ី និងលោក​កឹម​ សុខា ទៅ​អឺរ៉ុប​ដើម្បី​តវ៉ា​លទ្ធ​ផល​បោះ​ឆ្នោត​ ប៉ុន្តែ​គ្មាន​សង្ឃឹម​ច្រើន​ទេ
០១/០៩/២០០៨ នៅ​កម្ពុជា​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើអ្នក​កាសែត ឃឹម សម្បូរណ៍ មាន​លក្ខណៈ​ពិសេស​ ពី​ករណី​ទូទៅ?
២៥/០៨/២០០៨ នៅ​កម្ពុជា​រដ្ឋាភិបាល​ថ្មី​នឹង​រីក​ធំ​ឡើង​...​ចុះ​ការ​ចំណាយ​វិញ?
១៨/០៨/២០០៨ តើ​គណបក្ស​តូចៗ​អាច​មាន​សកម្មភាព​ទៀត​ទេ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា?
១២/០៨/២០០៨ ទោះ​បី​ជា​មាន​ជម្លោះ​នៅ​ព្រំដែន​ កសិករ​ខ្មែរ​និង​អាជីវករ​ថៃ​នៅ​តែ​បន្ត​បង្កើន​ការ​រក​ស៊ី​រាង​គ្នា
១១/០៨/២០០៨ បណ្តា​បក្ស​ប្រឆាំង​នៅ​កម្ពុជា​រួប​រួម​កម្លាំង​គ្នា​តទល់​នឹង​បក្ស​កាន់​អំណាច​ដ៏​គួរ​អោយ​ញញើត​មិន​ធ្លាប់​មាន
០៤/០៨/២០០៨ លោក ខៀវ កាញារីទ្ធ្ធៈ "​យើង​ទុក​គណបក្ស​សម រង្ស៊ី ​នៅ​ជា​គណបក្ស​ប្រឆាំង​តទៅ​ទៀត​ព្រោះ​គាត់​មាន​កៅ​អី​ច្រើន។ នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ត្រូវ​មាន​បក្សប្រឆាំង​មួយ​ខ្លាំង​ក្លា"
០១/០៨/២០០៨ ប្រាសាទ​ព្រះវិហារៈ​ វីគីភីឌា​(Wikipedia) ទំព័រ​ថ្មី​នៃ​សង្គ្រាម​រវាង​ប្រជាជន​កម្ពុជា​និង​ថៃ
២៩/០៧/២០០៨ សហភាព​អឺរុបៈ ​ទោះ​បី​ជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ តែ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នៅ​មិន​ទាន់​ឈាន​ដល់​កំរិត​ស្តង់ដា​អន្តរជាតិ
២៩/០៧/២០០៨ ការ​បោះ​ឆ្នោត​នៅ​កម្ពុជាៈ លទ្ធផល​បណ្តោះ​អាសន្ន
២៨/០៧/២០០៨ កិច្ច​ពិភាក្សា​ទ្វេ​ភាគី​កម្ពុជា-ថៃ ឈាន​ដល់​ការ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ
២៨/០៧/២០០៨ ការ​បោះឆ្នោត​តំណាង​រាស្រ្តៈ ​ព្រះសង្ឃ​កម្ពុជា​បាន​ទៅ​បោះឆ្នោត​ឡើង​វិញ
២៧/០៧/២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ជោគជ័យ​ដ៏​លើស​លុប ​ខណៈ​ពេល​អ្នក​បោះឆ្នោត​ខ្លះ​មាន​ការ​មិន​សប្បាយ​ចិត្ត​និង​អ្នក​ខ្លះ​មិន​អាច​បោះឆ្នោត​បាន
២៧/០៧/២០០៨ ការ​បោះឆ្នោត​របស់​យុវជន​កម្ពុជា​ជួប​ឧបសគ្គ​ច្រើន
២៧/០៧/២០០៨ រូបភាព​ដំបូងៗ​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​ រាស្រ្ត​នៅកម្ពុជា
២៥/០៧/២០០៨ ការ​បោះឆ្នោត​សភា​នៅ​ប្រាសាទ​ព្រះវិហារ៖ អ្នក​បោះឆ្នោត​ត្រូវ​បាន​អំពាវ​នាវ​អោយ​ចូល​រួមបោះឆ្នោត
២៥/០៧/២០០៨ រូបភាព​នៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ទីក្រុង​ភ្នំពេញ
២៥/០៧/២០០៨ ច្បាប់​សម្រាប់​កំណត់​ចំនួន​អាសនៈ​នៅ​តាម​ខេត្ត​នីមួយៗ
២៥/០៧/២០០៨ អតីត​តំបន់​ដែល​កាន់​កាប់​ដោយ​ពួកខ្មែរ​ក្រហម៖ មេៗ​តែង​តែ​និយាយ​សម​ហេតុផល
២៥/០៧/២០០៨ អ្នក​សម្រប​សម្រួល​ភាសាៈ​មន្រ្តី​ទី៦​ក្នុង​ការិយាល័យ​បោះឆ្នោត​អាច​ជា​កាំបិត​មុខពីរ
២៥/០៧/២០០៨ អ្នក​ជំនាញ​ការ​ភ្ញាក់​ផ្អើល​នឹង​ចំនួន​អ្នក​បោះឆ្នោត​នៅ​ប៉ោយប៉ែត
២៤/០៧/២០០៨ ការ​បោះឆ្នោត​នៅ​កម្ពុជាៈ គណបក្ស​សិទ្ធិមនុស្ស​ បក្សថ្មី ដែល​ចង់​បង្ហាញ​ពី​សក្កានុពល​របស់​ខ្លួន ​ក្នុង​ការ​ ដណ្តើម​អាសនៈ​សភា?
២៣/០៧/២០០៨ ជន​ជាតិ​ថៃ​រស់​នៅ​កម្ពុជាៈ ខ្លះ​បាន​ត្រឡប់​ទៅវិញ​ រឺខ្លះ ទៀត​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រុង​ជើង​ការ
២២/០៧/២០០៨ អ្នក​សង្កេតការណ៍​បោះឆ្នោត​វ័យ​ក្មេង​ចូលរួម​នៅ​ក្នុង​តំណាក់​កាល​ដ៏​សំខាន់​នៃ​នយោបាយ​កម្ពុជា ​និង​ជា​បទពិសោធន៍​ការងារ
២១/០៧/២០០៨ នយោបាយ​កម្ពុជា​គឺ​ជារូប​បំភាន់​ភ្នែក​សម្រាប់​ខ្មែរ​រស់​នៅ​អាមេរិក?
១៤/០៧/២០០៨ ប្រជាជន​កម្ពុជា​នឹង​គាំ​ទ្រ​គណបក្ស​ណា​ដែល​ចេះទប់​ស្កាត់​អតិផរណា
០៧/០៧/២០០៨ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តំណាង​រាស្រ្ត​នៅ​កម្ពុជា : សម័យ​កាល​ផ្សេង​ទម្លាប់​ផ្សេង
៣០/០៦/២០០៨ គណបក្ស​នយោបាយ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​នឹង​យុវវ័យ
២៣/០៦/២០០៨ គណបក្ស​ប្រឆាំង​នៅ​តែ​ស្ថិត​ក្រោម​ការ​គាប​សង្កត់
១៦/០៦/២០០៨ ប្រាសាទ​ព្រះវិហារ : ចំណុច​រសើប​​​រវាង​កម្ពុជា និង​ថៃ
០៩/០៦/២០០៨ គណបក្ស​នយោបាយ​កម្ពុជា​ចាប់​ផ្តើម​ប្រតិបត្តិការ​អូស​ទាញ​សហជីព
០២/០៦/២០០៨ ក្រោម​ម្លប់​នៃ​គណបក្ស​ធំៗ​បក្ស​តូចៗ​ព្យាយាម​ស្វែង​រក​ភាព​ស្រប​ច្បាប់​នៅ​កម្ពុជា
២៦/០៥/២០០៨ ការ​ពង្រឹង​ច្បាប់​ដើម្បី​គ្រប់គ្រង​អាពាហ៍​ពិពាហ៍​ចម្រុះ​ជាតិសាសន៍​អោយ​បាន​ល្អ
១៩/០៥/២០០៨ គណបក្ស​សម រង្សី​ធ្វើ​សេចក្តី​ស្នើរ​ច្បាប់​ស្តី​អំពី​ការ​កំណត់​ប្រាក់​ខែ​តែ​ឯង
១២/០៥/២០០៨ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តំណាង​រាស្ត្រ : គណបក្ស​នយោ​បាយ​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន
០៥/០៥/២០០៨ សេរី​ភាព​សារព័ត៌​មាន : រឿង​ពិបាក​ប៉ាន់​ស្មាន​នៅ​កម្ពុជា?
២៨/០៤/២០០៨ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ
២១/០៤/២០០៨ ការ​ចាក​ចេញ​ពី​គណបក្ស​មាន​កាន់​តែ​ច្រើន​ឡើង​មុន​ការ​បោះឆ្នោត​សភា​ជិត​មក​ដល់
១៤/០៤/២០០៨ វិភាគ​ទាន​ដើម្បី​ក្លាយ​ជា​ឧកញ៉ា
១៤/០៤/២០០៨ ដំបូន្មាន​របស់​ឧកញ៉ា : "​ខ្លួន​ទី​ពឹង​ខ្លួន"
០៦/០៤/២០០៨ បាតុ​កម្ម​របស់​គណបក្ស​សម រង្ស៊ី​ធ្វើ​ឡើង​ដោយ​ស្ងប់ស្ងាត់
៣១/០៣/២០០៨ សំណុំ​រឿង​នៃ​ការ​វាយ​ប្រហារ​ថ្ងៃ៣០ មីនា ១៩៩៧នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ
៣១/០៣/២០០៨ ស្ថានភាព​គួរ​អោយ​ព្រួយ​បារម្ភ​នៅ​ក្នុង​ដំណាក់​ការ​មុន​ការ​បោះឆ្នោត
២៥/០៣/២០០៨ ការបោះឆ្នោតសភា
២៤/០៣/២០០៨ សម្ព័ន្ធ​ភាព​ដែល​មិន​អាច​ទៅ​រួច​រវាង​លោក​យ៉ាស ហ្គាយ និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ
១១/០៣/២០០៨ បុរស​បី​នាក់​ត្រូវ​ជាប់​ពន្ធធានាគារ​អស់​មួយ​ជីវិត​ពី​បទ​ភេរ​វកម្ម
១៩/០២/២០០៨ អង្គការ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​បណ្តេញ​ដោយ​ប្រើ​កម្លំាង
១៩/០២/២០០៨ ស្ថាន​ភាព​មិន​អំណោយ​ផល​សម្រាប់​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​អោយ​បាន​ឆាប់​រហ័ស
១៩/០២/២០០៨ កាល​ប្រវត្តិ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​កម្ពុជា
២៩/០១/២០០៨ សមាគម​អាដហុក:​ស្ថាន​ភាព​ឆ្នាំ​២០០៧​ល្អ​ប្រសើរ​ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់
២២/០១/២០០៨ ឃាតកម្មរបស់ ជា វិជ្ជា
២១/០១/២០០៨ ជា វិជ្ជា​: ដើម្បី​បុព្វ​ហេតុ​កម្មករ​!
១៨/១២/២០០៧ យ៉ាស ហ្គាយ​ រិះ​គន់​សហគមន៍​អន្តជាតិ

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ