កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សេដ្ឋកិច្ច
កំណែ​ទម្រង់​សុខ​ភាព​សាធារណៈ​​នៅ​កម្ពុជា : មន្ទីរ​ពេទ្យ​មាន​ផល​ចំណេញ​តាម​រយៈ​ភាព​​ស្វយ័ត
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០៤-២០០៩

ស្វាយរៀង (កម្ពុជា) ថ្ងៃ១៦ សីហា ២០០៧។ មន្ទីរពេទ្យ​រដ្ឋ​ក្រុង​ភ្នំពេញនឹង​ក្លាយ​ជា​មន្ទីរ​ពេទ្យ​​ស្វយ័ត​។ សម្រាប់​មន្ទីរពេទ្យ​នៅ​តាម​ខេត្ត​ ដូចជា​«មន្ទីរ​ពេទ្យ​បង្អែក»​ខេត្ត​ស្វាយ​រៀង ​ជាដើម កំណែទម្រង់​ត្រូវ​រង់ចាំ​បន្តិច​សិន។
© ចន វីង/ Magnum


ការ​​វិវត្តន៍​​តូច​​មួយ​កំពុង​ដំណើរការ​នៅ​ក្នុងប្រព័ន្ធ​សុខភាពសាធារណៈនៅ​កម្ពុជា​។ នៅ​ចុង​​​​ឆ្នាំ​នេះ យ៉ាង​ហោច​មាន​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​ក្រុង​ភ្នំពេញចំនួន​៤​​នឹង​ក្លាយ​​ជា​គ្រឹះស្ថាន​ស្វយ័ត​​។ ច្បាប់​​​សម្រាប់​អោយ​ទៅ​ជា​គ្រឹះស្ថាន​ស្វយ័ត​ដែល​ត្រូវ​ចូលជា​ធរមាន​ និង​អនុវត្ត​ជាច្រើន​ឆ្នាំមក​ហើយ​នៅ​មន្ទីរ​ពេទ្យ​​​កាល់ម៉ែត នឹង​ត្រូវ​ពង្រីក​ជាបន្ត​បន្ទាប់​ដោយ​ក្រសួង​សុខាភិបាល នៅ​​មន្ទីរ​ពេទ្យ​​​កុមារ​​ជាតិ មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-រុស្ស៊ី មន្ទីរ​ពេទ្យ​ព្រះកុសមៈ និង​​មជ្ឈមណ្ឌល​ជាតិ​​​​​គាំ​ពារ​​មាតានិង​ទារក។ ជាលទ្ធផល​ គ្រឹះស្ថាន​ទាំងនេះនឹង​ត្រូវ​គ្រប់​គ្រង​​ថវិកា​ដោយ​​​​ខ្លួន​​ឯង ដោយ​ភាព​ទន់​ភ្លន់​ និង​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​បាន​ល្អ​ប្រសើរ​​ជាងមុន ប៉ុន្តែ​ ​ក៏​ត្រូវ​ទទួល​ខុសត្រូវ​ច្រើន​​ផងដែរ។ សេចក្តីពន្យល់​ពី​អ្នកពាក់​ព័ន្ធ​​សំខាន់ៗ​​នៃការ​ផ្លាស់​​​ប្តូរ​​នេះ។

អានបន្ថែម...
វិស័យ​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជាៈ ប្រឈមុខ​នឹង​វិបត្តិ និយោជក​អំពាវ​នាវ​សុំ​អោយ​កម្មករ​រក្សា​​ភាព​ស្ងៀម​ស្ងាត់
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៣-០៤-២០០៩

ចោម​ចៅ ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៦ មីនា ២០០៩៖ អ្នក​អត់ការងារ​ធ្វើម្នាក់​ នៅ​ក្នុង​ផ្ទះ​ល្វែង​ថោក​មួយ​កន្លែង ជាប់​រោង​ចក្រ​ដែល​គាត់​ធ្លាប់​ធ្វើ​ការ​
ចន វីង/ Magnum  


កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០០៨ និយោជក​វិស័យ​រោង​ចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ប្រកាស​​អាសន្ន អំពី​ការបាត់​បង់​អតិថិជន​បរទេស​សំខាន់ៗ ការ​ធ្លាក់ចុះ​តម្រូវការ​ទីផ្សារ ការ​ធ្លាក់​​ចុះ​ការ​​បញ្ជា​ទិញ​។ ការ​ព្រួយ​បារម្ភ​របស់រោង​ចក្រ​ទាំង​នេះ​ពិត​ជា​បាន​កើត​មានឡើង​ប្រាកដ​មែននៅ​ឆ្នាំ​២០០៩​ ពោល​គឺ​សរសរ​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​មួយ​នេះ​បាន​ទទួល​​រង​ផលប៉ះពាល់​ដោ​យ​ផ្ទាល់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ខ្លាំង​ជាង​វិស័យ​សំខាន់​ៗ​៣​ផ្សេង​ទៀត​ រួម​មាន​វិស័យ​ទេសចរណ៍ កសិកម្ម និង​សំណង់។ នៅ​អំឡុង​រយៈ​ពេល​២​ខែ​ដំបូង​នេះ​ ការ​​នាំ​ចេញ​វិស័យ​កាត់​ដេ​របាន​ធ្លាក់ចុះ​ជា​ខ្លាំង ហើយ​រោង​ចក្រ​ជាច្រើន​បាន​បិទ​ទ្វារ ដោយ​ការ​​ខ្វះ​ការ​បញ្ជា​ទិញ។ កត្តា​ទាំងនេះ​បាន​បណ្តាល​អោយ​កម្មករ​ប្រមាណ​ជាង​៥ម៉ឺន​នាក់​ត្រូវ​បាត់​បង់​​​ការងារ​។​ ជាមួយ​នឹង​ស្ថានភាព​បែបនេះ លោក​វ៉ាន់ ស៊ូអ៊ាង ប្រធាន​សមាគម​និយោជក​​កាត់ដេរ​កម្ពុជា បាន​ធ្វើ​ការ​អំពាវ​នាវ​សុំ​អោយ​កម្មករ​ជៀស​វាង​រាល់​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ផ្សេង​ៗ ដើម្បី​បញ្ចៀស​កុំ​ធ្វើ​អោយ​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ជា​ង​នេះ​ទៀត។
អានបន្ថែម...
ទេសចរណ៍នៅ​កម្ពុជាៈ កម្ពុជា​បង្វែរ​ទិស​ដៅ​ទៅរក​អ្នក​ទេសចរ​មកពី​​ប្រទេស​ជិត​ខាង
ដោយ រស់ ឌីណា​   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៣-២០០៩

កែប (កម្ពុជា) ថ្ងៃទី​១១ មករា ២០០៨៖ តើ​នេះ​ជាការ​ត្រឡប់​ទៅរក​ឆ្នេរ​ខ្សាច់​រហោឋានរឺ ?
© ចន វីង​/ Magnum

វិស័យ​ទេសចរណ៍​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ នៅ​​អំឡុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​​​មក​នេះ។​ តើ​វិស័យ​​ទេសចរណ៍​នឹង​ជៀស​ផុត​ពី​វិបត្តិ​ពិភព​លោក​ដែរ​រឺទេ បន្ទាប់​ពី​វិបត្តិ​នេះ​​​បាន​​​ចាប់​ផ្តើម​​​ប៉ះ​ពាល់​​​មក​​លើ​ព្រះរាជាណាចក្រ​​កម្ពុជា​​?​ ក្រសួង​ទេសចរណ៍​នៃ​​ប្រទេស​​កម្ពុជា​និង​​​ក្រុម​តំណាង​​ឧស្សាហកម្មទេសចរណ៍​បាន​បង្ហាញ​ភាព​សុទិដ្ឋិនិយម​​ ដោយអះអាង​ថា​​ពួកគេ​មាន​ការ​​​​​ព្រួយ​បារម្ភ​​​ខ្លាច​ថា​មាន​កំណើន​យឺត​យ៉ាវ​ ហើយ​វិស័យ​នេះ​បាន​​បន្ត​បន្ថយ​លឿន​​ ចាប់​តាំ​ងពី​ដំណាច់​​​​​ឆ្នាំ​១៩៩០​​មក។​ លោក​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​មាន​ប្រសាសន៍​ប្រាប់​ កាសែត ថាកំណើន​​​ទេសចរ​នៅ​ខែ​មករា ឆ្នាំ​២០០៩​បាន​ធ្លាក់ចុះ​​«ត្រឹម​តែ​២%ប៉ុណ្ណោះ» ធៀប​ទៅនឹង​ខែ​មករា ឆ្នាំ​២០០៨ ដែល​នៅ​ខែ​​​នោះ ភ្ញៀវ​ទេសចរ​ចំនួន​២២៣ ៥៨១​នាក់​ ​ចំណោម​ទេសចរ​សរុប​២,១លាន​នាក់​ បាន​ចូល​​មក​កាន់​ប្រទេស​កម្ពុជា។ ​និយាយ​ជា​រួម​ នៅក្នុង​ឆ្នាំ​២០០៩​នេះ លោក​រដ្ឋ​មន្រ្តី​​​មាន​ប្រសាសន៍​​​ថា​ទេសចរណ៍​នឹង​មាន​កំណើន​ ចន្លោះ​ពី​០ ទៅ​២% ដោយ​បាន​លើកឡើង​អំពីការ​ព្យាករណ៍​​របស់​អង្គការ​ទេសចរណ៍​ពិភព​លោក។ ប៉ុន្តែ​ សហគ្រាស​ធុនតូច​ និង​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​​នេះ​បាន​បដិសេធ​តួលេខ​ទាំង​នេះ​។
អានបន្ថែម...
អត្ថបទបន្ត...

១៨/០៣/២០០៩ បណ្តាញ Wimax ថ្មី​នៅកម្ពុជាៈ​ បដិវត្តន៍​ពិត​ប្រាកដ​​​ រឺគ្រាន់​តែ​ជាអន្ទាក់​បោក​ប្រាស់?
១៦/០៣/២០០៩ វិបត្តិ​វិស័យ​កាត់ដេរ​នៅ​កម្ពុជាៈ រវាង​ការ​ព្រួយ​បារម្ភ និងការ​ពិត
១២/០៣/២០០៩ ឆ្នាំ២០០៩ ជាឆ្នាំនៃការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា?
០៩/០៣/២០០៩ តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​អាច​ជៀស​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​បាន​យ៉ាង​ដូចម្តេច?​
០៦/០៣/២០០៩ ​កម្មសិទ្ធិ​លើ​ចំណែក​​ឯកជន​បើក​ទ្វារ​បន្តិច​ម្តងៗ​អោយ​ជន​បរទេស​រស់នៅ​កម្ពុជា
០៣/០៣/២០០៩ សហជីព​កម្មករ​​ប្រឆាំង​ទៅនឹង​គម្រោង​​​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដែល​អាច​ធ្វើ​​អោយ​សន្តិសុខ​​​ការងារ​​​ចុះ​ទន់ខ្សោយ
២៧/០២/២០០៩ អវសាន​ល្បែង​ភ្នាល់​នៅកម្ពុជាៈ កំបូស៊ិក​ត្រូវ​រង​គ្រោះ​យ៉ាង​ដំណំ
២៦/០២/២០០៩ គ្រោះថ្នាក់​ការងារៈ ជំហាន​ស្ទាក់ស្ទើរ​នៃការ​ចាប់ផ្តើម​អនុវត្ត​​ប្រព័ន្ធ​​សន្តិសុខ​​សង្គម​មួយ​​នៅ​កម្ពុជា​
២៤/០២/២០០៩ ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
១៣/០២/២០០៩ ប្រទេសកម្ពុជាដាក់​ចេញ​នយោបាយ​រូបិយវត្ថុ ដើម្បី​ជម្រុញ​អោយ​​វិស័យ​អចលនទ្រព្យ​ងើប​ឡើង​វិញ
២៦/០១/២០០៩ ឧកញ៉ា​ម៉ុង ឫទ្ធី មាន​បំណង​​អភិវឌ្ឍ​​​ទីផ្សារ​សាច់​ជ្រូក​នៅ​ប្រទេសកម្ពុជា
១២/០១/២០០៩ តើ​អាស៊ានគឺជា​មធ្យោបាយ​ចុងក្រោយ​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ​​នៅ​កម្ពុជា​រឺ?
០៩/០១/២០០៩ ផលវិបាកនៃការទិញដីទុកលក់ និងវិបត្តិសេដ្ឋកិច្ច​ធ្វើអោយអាជីវករខ្មែរពិបាក
២៤/១២/២០០៨ ការ​តម្រូវ​អោយ​ពាក់មួក​សុវត្ថិភាព​នឹង​ចូល​ជា​ធរមានៈ អ្នក​បើក​បរ​ម៉ូតូ​បារម្ភ​ពីការ​រំខាន​​របស់នគរបាល ជាជាង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​
១៨/១២/២០០៨ តើដំណាំកៅស៊ូនៅ​ប្រទេស​កម្ពុជានឹងធ្លាក់ចូល​ទៅ​ក្នុង​​​វិបត្តិ​ដែរ​រឺ​ទេ?

<< ដំបូង < ថយក្រោយ បន្ទាប់ > ចុងបង្អស់ >>
លទ្ធផល ១ - ១៨ នៅក្នុង ៥៨
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ