| ដោយ ស្ទេហ្វានី ហ្សេ | |
| ១១-១២-២០០៨ |

តាកែវ (កម្ពុជា) ថ្ងៃទី៣ កញ្ញា ២០០៨៖ ការនាំចេញអង្ករ អាចជាចលករមួយនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០០៩។ ការប្រមូលទិន្នផលស្រូវរបស់ម្ចាស់ដីៈ អ្នកធ្វើការរកស៊ីប្រចាំថ្ងៃទទួលប្រាក់កំរៃ តាមចំនួនចំបើងរបស់ពួកគេ។ © ចន វីង / Magnum របាយ ការណ៍មួយរបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃពុធ ទី ១០ ខែធ្នូ បានសង្កត់ធ្ងន់ថាអាស៊ីបូព៌ានឹងជៀសមិនផុតពីផលប៉ះពាល់នៃវិបត្តិ សេដ្ឋកិច្ចពិភពលោក ដែលកើតមានឡើងនៅបណ្តាប្រទេសអភិវឌ្ឍន៍ តាំងពីថ្ងៃទី១៥ ខែកញ្ញា។ ប៉ុន្តែ យោងតាមការប៉ាន់ប្រមាណរបស់អនុប្រធានធនាគារពិភពលោកប្រចាំ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកជីម អាដាមស៍ (Jim Adams) តំបន់អាស៊ីបូព៌ា ដែលត្រូវបានទាក់ទាញដោយសក្កានុពលប្រទេសចិន និងមានការត្រៀមលក្ខណៈល្អប្រសើរជាងកាលពីមានវិបត្តិ សេដ្ឋកិច្ចហិរញ្ញវត្ថុនៅអាស៊ីក្នុងឆ្នាំ១៩៩៧ នឹងចូលរួមចំណែកប្រមាណភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោកសរុបនៅ ឆ្នាំ២០០៨។ ចំណែកព្រះរាជាណាចក្រកម្ពុជាវិញ នៅអំឡុងរយៈពេលទស្សវត្សរ៍ចុងក្រោយនេះ មានការរីកចម្រើនគួរអោយកត់សម្គាល់លើស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ច ជាមួយនឹងកំណើនផលិតផលសរុបក្នុងស្រុក(ជាមធ្យម១១,១% ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧) ដោយសារនយោបាយបើកទូលាយ។ តើយល់យ៉ាងដូចម្តេចចំពោះព្រះរាជាណាចក្រដ៏តូចមួយនេះ? ធនាគារពិភពលោកបានប៉ាន់ប្រមាណថាកំណើនផលិតផលសរុបក្នុងស្រុក ពិតប្រាកដនឹងជាធ្លាក់ចុះមកត្រឹម ៦,៧% នៅឆ្នាំ២០០៨ និង៤,៩% នៅឆ្នាំ២០០៩។
|
| អានបន្ថែម... |
|