| ដោយ រស់ ឌីណា | |
| ០៩-០៩-២០០៨ |
ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១១ ធ្នូ ១៩៩៩ ក្រុមកំពង់ចាម ប្រកួតជាមួយក្រុមសៀមរាប © ចន វីង/ Magnum ជាទូទៅ ប្រសិនជាប្រទេសជាតិមួយមានការអភិវឌ្ឍន៍ល្អ គេនឹងកត់សម្គាល់ឃើញថាវិស័យកីឡានៃប្រទេសនោះក៏មានការរីកចម្រើនផងដែរ។ ប៉ុន្តែ សព្វថ្ងៃនេះ វិស័យកីឡានៅក្នុងប្រទេសកម្ពុជាហាក់បីដូចជាមិនសូវមានការរីកចម្រើនសោះ បើទោះបីជាប្រទេសនេះមានការអភិវឌ្ឍន៍គួរអោយកត់សម្គាល់ក៏ដោយ។ ប្រទេសកម្ពុជាមានលទ្ធភាពបញ្ជូនអត្តពលិកត្រឹមតែបួននាក់ប៉ុណ្ណោះ ដើម្បីអោយទៅចូលរួមការប្រកួតកីឡាអូឡាំពិច នាទីក្រុងប៉េកាំង ពោលគឺ ចំនួននេះមានកំរិតតិចជាងប្រទេសថៃដល់ទៅ១២ដង និងតិចជាងប្រទេសឡាវ ដែលជាប្រទេសក្រីក្រ និងមានចំនួនប្រជារាស្រ្តតិចជាងប្រទេសកម្ពុជាដល់ទៅ២ដងឯណោះ។ គួរបញ្ជាក់ថា បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម និងក្រោយការដឹកនាំរបស់រដ្ឋាភិបាលអស់រយៈពេល៣អាណត្តិ ហើយនឹងត្រៀមចាប់ផ្តើមអាណត្តិទីបួន ប្រទេសកម្ពុជាមានកំណើនប្រចាំឆ្នាំ ប្រហែលជា៨% ក្នុងអំឡុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែ វិស័យកីឡានៅប្រទេសកម្ពុជានៅតែជួបប្រទះបញ្ហាខ្វះខាតមធ្យោបាយផ្សេងៗ ហើយប្រាក់ចំណូលមិនគ្រប់គ្រាន់ ដើម្បីរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
|
| អានបន្ថែម... |
|