| ដោយ ស្ទេហ្វានី ហ្សេ | |
| ២១-០៤-២០០៩ |
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃ២១ មេសា ២០០៩។ ភ្លៀងខ្លាំងពេកធ្វើអោយផ្អាកសវនាការនៅក្នុងថ្ងៃទី៩នៃការជំនុំជម្រះឌុចនៅអ.វ.ត.ក ©ចន វីង/ Magnum
នៅថ្ងៃទី៩នៃការជំនុំជម្រះឌុច ថ្ងៃអង្គារទី២១ ខែមេសា គេមានអារម្មណ៍ដូចជាមានការរអាក់រអួលនៅក្នុងការលើកឡើងពីមន្ទីរសន្តិសុខម១៣។ នៅពេលឆ្លងផុតថ្ងៃដ៏អួរអាប់នេះ គេសង្ឃឹមថា នៅថ្ងៃបន្ទាប់គេនឹងចូលដល់ប្រធានបទដ៏ខ្លាំងមួយគឺស២១ ហើយបញ្ហាបកប្រែនឹងត្រូវយកមកដាក់ពិភាក្សាលើតុក្នុងពេលសវនាការ។ បើទោះជាសាក្សីចាន់ ខន អតីតអ្នកយាមមន្ទីរម១៣បន្ធូរអារម្មណ៍បានល្អជាងពីថ្ងៃមុនក្តី ក៏គេត្រូវវីវក់នឹងបញ្ហាផ្សេងៗទៀតដែរ ដូចជា មេធាវីម្នាក់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទើបនឹងមកដល់ថ្មីចង់និយាយពីបញ្ហានេះតាំងពីដើមមកវិញ , មេធាវីស្រីម្នាក់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីត្រូវស្តីបន្ទោសដោយសារមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការសាលាដំបូង , ចៅក្រមត្រូវស្នើសុំដោយភាគីផ្សេងៗអោយធ្វើការងាររបស់ពួកគេ ឬក៏ការអាក់ខានសវនាការមួយស្របក់ដោយសារភ្លៀងខ្លាំងធ្វើអោយការសួរដេញដោរស្តាប់មិនបាន។
|
| អានបន្ថែម... |
|