កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ខ្មែរក្រហម
សវនាការ​លើ​អង្គ​សេចក្តី​នៃ​អតីត​មេគុក​ធ្វើទារុណកម្ម ឌុច នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣០ មីនា
ដោយ ស្ទេហ្វានី​ ហ្សេ -រស់ ឌីណា និង ដួង​ សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០២-២០០៩

កំបូល (កម្ពុជា ភ្នំពេញ) ថ្ងៃទី​១៧ កុម្ភៈ ២០០៩៖ លោក​វ៉ាន់ ណាត អ្នក​រួច​ពី​ស្លាប់​នៅ​គុក​ស២១ ព្យាយាម​លាក់​ខ្លួន​​ពី​ក្រុម​អ្នក​សារព័ត៌មាន នៅ​ពេល​សវនាការ​បឋម របស់​កាំង ហ្គេច​អ៊ាវ ហៅ​ឌុច
វណ្ឌី រតនា​


​គេធ្លាប់ទន្ទឹង​​​​រង់​ចាំ​​ម្តង​រួច​មក​ហើយ​​ថា​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក)​ ​នឹង​​​បើក​សវនាការ​លើក​ដំបូង​​​ នា​ទីក្រុង​ភ្នំពេញ នៅ​​​ខែ​កញ្ញា-តុលា ឆ្នាំ​២០០៨ ប៉ុន្តែ កាល​បរិច្ឆេទ​​នេះ​ត្រូវ​បាន​កែ​​ប្រែ បន្ទាប់​​ពី​សហ​ព្រះរាជ​អាជ្ញា​​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ​របស់​​សហ​ចៅក្រម​​ស៊ើប​អង្កេត​ នៅ​ក្នុង​សំណុំរឿង​​ក្តី​របស់​ឌុច អតីត​​ប្រធាន​មន្ទីរ​ឃុំ​ឃាំង និង​​ធ្វើ​ទារុណកម្ម​ ស​-២១ ដែល​បាន​សម្លាប់​មនុស្ស​អស់ប្រមាណ​១៤០០០​នាក់។ ក្រោយ​មក​ គេ​បាន​រំពឹង​ទុក​ថា​ការ​បើក​សវនាការ​នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ពាក់​កណ្តាល​សប្តាហ៍​ទី​​២ នៃ​ខែ​មីនា។ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ អង្គជំនុំជម្រះ​​សាលាដំបូង​បាន​ប្រកាស​យ៉ាង​ស្ងាត់​ៗថា សវនាការ​លើ​អង្គសេចក្តី​របស់​ឌុច នឹង​ធ្វើឡើង​នៅថ្ងៃទី​៣០ ខែមីនា។ កាល​ពី​សប្តាហ៍​​កន្លង​ទៅ អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​បើក​សវនាការ​បឋម​មួយ ជាមួយ​នឹង​​ភាគី​ផ្សេងៗ​ ដើម្បី «កំណត់​​បញ្ហា​ផ្លូវ​ច្បាប់​ជា​បឋម និង​នីតិវិធី​មួយ​ចំនួន»។ ការ​ប្រកាស​បើក​សវនាការ​ខាង​លើ​នេះ​​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​ជន​រង​គ្រោះ​ពី​របប​ខ្មែរ​ក្រហម ដែល​រង់ចាំ​ការ​កាត់​​ទោស​នេះ​អស់​​រយៈ​ពេល​​៣០​ឆ្នាំ​មកហើយ។​​
អានបន្ថែម...
លោក​ប្រ៊ុយ​ណូ ការ៉ែតៈ គេ​ត្រូវនិយាយ​អំពី​​សោក​នាដ​កម្ម​សម័យ​ខ្មែរ​ក្រហមឡើង​វិញ​​ នៅ​ក្នុង​​បរិបទជា​​​ប្រវត្តិសាស្រ្ត​​​​​មួយ
ដោយ ស្ទេហ្វានី​ ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-០២-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៥ កុម្ភៈ ២០០៩៖ លោក​ប្រ៊ុយណូ ការ៉ែត សមិទ្ធិករ​ភាពយន្ត​ឯកសារ​ នៅ​សារៈមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​
© ចន វីង / Magnum

​«ជាមួយ​នឹង​ទឹក​មុខ​មាំ និង​រាក់ទាក់​ អតីត​​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ បានមក​​ជួប​ជុំ​គ្នា​នៅ​ក្រុង​ប៉ៃលិន​ កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០០៣ ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​អ្នក​ស្រី ខៀវ ប៉ុណ្ណារី ភរិយា​ទី​១​របស់​ប៉ុល ពត។ មេដឹកនាំ​ជាន់ខ្ពស់​មាន​វត្តមាន​នៅទីនោះ រួមមាន​ នួន ជា លោក​អៀង សារី និង​ភរិយា និង​ខៀវ សំផន [មេ​ដឹក​នាំ​ខ្មែរ​ក្រហម​​​ទាំង​អស់​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ រយៈ​ពេល​៤​ឆ្នាំ​ក្រោយ​មក ពីបទ​​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​លើ​ប្រជាជន​កម្ពុជា​​»]។ ​ទាំង​នេះ​គឺជា​ទិដ្ឋ​ភាព​នៃ​​​សាច់​រឿង​​ផ្តើម​ដំបូង​នៃ​​​ភាពយន្តឯកសារ​មួយ ចំណង​ជើង​​ថា «ខ្មែរ​ក្រហម​ដ៏​ល្វីង​ជូរ​ចត់​» (Khmers rouges amers)  ដែល​ដឹក​នាំ​ដោយ​លោក​ប្រ៊ុយ​ណូ ការ៉េត និង​លោក​សៀន​ មេត្តា​ បន្ទាប់ពី​​សមិទ្ធិករ​ទាំង​ពីរ​​បាន​សម្រេច​ធ្វើ​​​​អង្កេត​ការណ៍​អំពី​ខ្មែរ​ក្រហម​ ដើម្បី​សិក្សា​​​​អំពី​​សម័យ​​​កាល​​ដ៏សែន​​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្រ្ត​កម្ពុជា​មួយ​​នេះ​​ឡើង​វិញ​។​ តួ​អង្គ​ដែល​ចូល​រួម​​នៅ​ក្នុង​ភាព​យន្ត​នេះ មាន​​តាំង​ពី​ទាហាន​ខ្មែរ​ក្រហម​សាមញ្ញ រហូត​ដល់​​​មេ​ដឹក​នាំ​ជាន់​ខ្ពស់​​។​ ភាព​យន្តឯក​សារនេះ​គឺជា​បទ​សម្ភាសន៍​ជាមួយ​ខ្មែរ​ក្រហម​ ទាក់​ទង​នឹង​ការ​និយាយ​អំពី​​​ព្រឹត្តិការណ៍​ទាំង​នេះ​ឡើង​វិញ​​​នៅ​ក្នុង​បរិបទ​ជា​​​ប្រវត្តិ​សាស្រ្ត​​​​​​មួយ​​។ «ខ្មែរ​ក្រហម​ដ៏​ល្វីង​ជូរ​ចត់​» នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កុម្ភៈ នា​ទីក្រុង​ភ្នំពេញ នៅ​មជ្ឈ​មណ្ឌល​​​បុប្ផាណា​។ ភាព​យន្ត​ឯកសារ​នេះ​នឹង​រៀប​ចំ​ជា​ភាសា​ខ្មែរ​ ទុកជា​ឯកសារ​​ប្រវត្តិ​សាស្រ្ត ប៉ុន្តែ មិន​ទាន់​ស្វែង​រក​បាន​អ្នក​បោះពុម្ព​ផ្សាយ​នៅ​ឡើយ​នោះទេ។ ជួប​ជាមួយ​សមិទ្ធិករ​ប្រ៊ុយ​ណូ ការ៉ែត ស្តីពី​​ការ​ងារ​របស់លោក​ទាក់​ទង​នឹង​ខ្មែរ​ក្រហម ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣។
អានបន្ថែម...
សវនាការ​បឋម​ឆ្ពោះ​ទៅការ​កាត់​ទោស​ ឌុច បញ្ចប់​​​ការ​ពិភាក្សាអំពី​​តួនាទី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-០២-២០០៩

ភ្នំពេញ (​កម្ពុជា) ថ្ងៃទី​២៥ កុម្ភៈ ២០០៦៖ អ្នក​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍ទួល​ស្លែង អតីត​​មន្ទីរ​ធ្វើទា​រុណ​កម្ម​ខ្មែរ​ក្រហម​ ស២១ កំពុង​មើល​រូប​ថត​សាក​សព​មួយ ដែល​ត្រូវ​បាន​រក​​ឃើញ​នៅក្នុង​បន្ទប់​​​នេះ នៅពេល​កង​ទ័ព​វៀតណាម​ចូល​មក​ដល់​ឆ្នាំ​១៩៧៩
ចន វីង​ / Magnum

អង្គ​​​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា(អ.វ.ត.ក) គឺជា​តុលាការ​ព្រហ្មទណ្ឌ​​ជា​​​លក្ខណៈ​អន្តរ​ជាតិ​​លើក​ដំបូង​ ដែលយល់​ព្រម​​អោយ​ជន​​រង​គ្រោះ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​​​​​។​​ ដំបូង​ឡើយ ​កា​​រ​លើក​យក​​​ប្រព័ន្ធ​​​ច្បាប់​រ៉ូម៉ាំង​-អាល្លឺម៉ង់ (ច្បាប់​​​Civil law) មក​អនុវត្ត​នៅ​ក្នុង​យុត្តាធិការ​កូន​កាត់​មួយ​នេះ​ មិនបាន​បង្ក​ជា​ភាព​ចម្លែកអ្វី​ឡើយ​ ​ដោយសារ​ច្បាប់​​​ប្រទេស​កម្ពុជា​​យក​​លំនាំ​តាម​​​ប្រព័ន្ធ​ច្បាប់​មួយ​នេះ។ ​​ ដូចនេះ ដើម្បី​​​កំណត់​​តួនាទី​របស់​​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​​ទាំង​នេះ​នៅ​ក្នុង​​ច្បាប់​ព្រហ្ម​ទណ្ឌ​នេះ​ គ្រប់​យ៉ាង​ត្រូវ​បាន​ច្នៃ​ប្រឌិត​​ឡើង ​ព្រោះ​​មក​ទល់​សព្វ​ថ្ងៃ​នេះ តួនាទី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​ត្រូវ​បានបង្កើត​ឡើង​ដោយ​​យក​លំនាំ​តាម​ប្រព័ន្ធ​ច្បាប់​អង់គ្លេស(ច្បាប់​common law) [តួនាទី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​​មិនមាន​នៅ​ក្នុង​ច្បាប់ Civil law ​នោះទេ​​]។​ ការ​ពិភាក្សា​​បាន​ចាប់​ផ្តើម​​ធ្វើ​ឡើង​រវាង​អ្នក​អនុវត្ត​​តាម​ប្រព័ន្ធ​ច្បាប់​​អន្តរ​ជាតិ​ទាំង​ពីរ​ ​នៅ​ អ.វ.ត.ក នៅ​ថ្ងៃ​ទី​២ និង​ជា​ថ្ងៃ​ចុង​​ក្រោយ​នៃ​សវនាការ​បឋម​ សំដៅ​កំណត់​​​​បញ្ហា​​ផ្លូវ​​ច្បាប់​​ជា​បឋម និង​នីតិវិធី​មួយ​ចំនួននៅ​ក្នុង​​សំណុំ​រឿង​ក្តី​របស់​ឌុច អតីត​ប្រធាន​​មន្ទីរ​ឃុំ​ឃាំង​និង​សួរ​ចម្លើយ​ស២១ នៃ​របប​ខ្មែ​រ​ក្រហម​ និង​ជា​មនុស្ស​ដំបូង​គេ​ ដែល​ត្រូវ​ឡើង​បង្ហាញ​ខ្លួន​នៅចំពោះ​មុខ​​តុលាការ​ ​​ប្រហែល​​​ជា​ចុង​ខែ​​មីនា​ក្រោយ​។
អានបន្ថែម...
សវនាការ​បឋមៈ ការ​ជំនុំជម្រះ​លើក​ដំបូង​នៅចំពោះ​មុខ​តុលាការ​ខ្មែរក្រហម​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៨-០២-២០០៩

 

 

 កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៧ កុម្ភៈ ២០០៩៖ កាំង ហ្គេច​អ៊ាវ ហៅ​ឌុច នៅ​ចំពោះមុ​ខ​ចៅ​ក្រម​អ.វ.ត.ក នៅពេល​បើក​សវនាការ​បឋម​

ចន វីង​ / Magnum

សវនាការ​បឋម ដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើឡើង​នៅ​មុន​​សវនាការ​លើ​អង្គ​សេចក្តី​​នៃ ​សំណុំ​រឿង​​របស់​កាំង ហ្គេច​អ៊ាវ​ ហៅឌុច បាន​ចាប់​ផ្តើម​នៅថ្ងៃ​អង្គារ ទី​១៧ ខែ​កុម្ភៈ ដោយ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​តំណាង​សារព័ត៌មាន​អន្តរ​ជាតិ​ជា​ច្រើន​។ គោល​បំណង? ​លោក​​ម៉ាសែល ឡឺម៉ុង (Marcel Lemonde) សហចៅ​ក្រម​ស៊ើប​អង្កេត​បានពន្យល់​នៅ​ពេល​ឈប់​សំរាក​ថា គោល​បំណង​គឺ​ «កំណត់​​បញ្ហា​ផ្លូវ​ច្បាប់​ជា​បឋម និង​នីតិវិធី​មួយ​ចំនួន»​។ សវនាការ​បឋម​នេះ​​​នឹង​ពិចារណា​​​ទៅ​លើ​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ និង​វិធាន​​​​ការ​ការ​ពារ​​មួយ​ចំនួន​សម្រាប់​ជន​រង​គ្រោះ ហើយ​​​នឹងបញ្ជី​​ឈ្មោះ​​​សាក្សី និង​អ្នក​ជំនាញ​ការ​ដែល​តំណាង​ដោយ​ភាគី​ផ្សេងៗ។ សវនាការ​ថ្ងៃ​នេះ គឺជា​សវនាការ​ជំនុំជម្រះ​​លើក​ដំបូងនៅចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលា​​​ដំបូង​នៃ​សាលាក្តីខ្មែរក្រហម ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​កាត់​ទោស​​អតីត​មេដឹកនាំ​ជាន់ខ្ពស់ និង​ឧក្រិដ្ឋ​ជន​សំខាន់​ៗ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​មួយ​នេះ។​

អានបន្ថែម...
បទសម្ភាសន៍ជាមួយលោក​រីចឆាត រីចម៉ាន់ (ភាគ​២) «ខ្ញុំ​មិនជឿថាការ​ផ្តល់​​សក្ខីភាព​អាច​ជួយ​អោយ​គេ​​ជម្រុះ​ការឈឺចាប់ចោល​នោះ​ទេ»
ដោយ ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៩-០២-២០០៩
© ចន វីង​ / Magnum
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៦ កុម្ភៈ ២០០៩៖ លោកវ៉ាន់ ណាត វិចិត្រករ​និង​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​មន្ទីរ​ស-២១ នៅ​ក្នុ​ងពិធី​តាំង​ពិព័រណ៍​មួយ នៅ​មជ្ឈមណ្ឌល​បុប្ផាណា។
© ចន វីង​ / Magnum

លោក​រីចឆាត រីចម៉ាន់ គឺ​ជាគ្រូ​ពេទ្យ​ជំងឺ​ផ្លូវ​ចិត្ត​​ និងជា​នរវិទូ​​។​ អស់​រយៈ​ពេល​​​​ជាង​២០​ឆ្នាំ​មកហើយ​ លោក​​បាន​ផ្តោត​ការ​ងារ​មួយ​ផ្នែករបស់​លោក​នៅ​ប្រទេស​បារាំង​​​​​​ទៅលើ​ជនភៀសខ្លួន​ខ្មែរ​​។ លោក​បាន​ធ្វើ​ដំណើរ​ការ​មក​កាន់​ទីក្រុង​​ភ្នំពេញ​​​​​​​ជាលើក​ទី១។ សារ​មួយ​ក្នុង​ចំណោម​សារ​ជាច្រើន​ទៀត​ដែល​​លោកមាន​បំណង​​​​ប្រាប់​អោយ​ដឹង​នោះគឺ ៖ សូម​អោ​យជន​រងគ្រោះ​​ពី​របប​​​ខ្មែរ​ក្រហម​ឈប់​និយាយ​​​​អំពី​អ្នក​​​ស្លាប់​។​  ហេតុអ្វី? ព្រោះបើតាម​រូបលោក​ វា​ជាការ​ផ្តល់​នូវ​លក្ខណៈ​​​​​សក្ការៈ​​លើ​អ្នកស្លាប់​​​​​ដែល​បង្ហាញ​អោយ​ឃើញ​​ពីវោហាស័ព្ទ​នៃ​ការ​ប្រល័យ​​​​ពូជសាសន៍។ លោក​បាន​បក​ស្រាយ​ថា វា​មាន​សារ​សំខាន់​​ដែល​ត្រូវ​ធ្វើ​អោយអ្នកស្លាប់​​បន្ត​នៅមានសភាព​ដូចជា​របស់​មាន​ជីវិត​ ហើយ​ផ្តល់​​​​នូវ​អត្ត​វិស័យ​​ភាពឡើងវិញ និង​ឈប់​ធ្វើ​អោយ​វា​ក្លាយ​ជា​អ្វី​ម្យ៉ាងអរូបិយ​។ នៅ​ក្នុង​​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត(Ka-set)​ លោក​រីចឆាត រីចម៉ាន់ បាន​ធ្វើ​ការ​ពិចារណា​​ពី​​សក្ខីភាព​របស់​ជន​រង​គ្រោះ​​ឬក៏​ពីការ​ប្រែប្រួល​លក្ខណៈរបស់​​ជន​រង​គ្រោះ​។ ភាគ២
អានបន្ថែម...
អត្ថបទបន្ត...

០៦/០២/២០០៩ បទ​សម្ភាសន៍​ជាមួយ​លោក​រីចឆាត រីចម៉ាន់ ស្តី​ពី​ជន​ភៀស​ខ្លួន​កម្ពុជា​​ដែល​ត្រូវ​បាន​​​រុក​កួន​​ដោយព្រលឹង​អ្នក​ស្លាប់​​ (ភាគ១)
២១/០១/២០០៩ ការ​អង្កេតៈ ប្រជាជន​កម្ពុជា​មាន​ចំណេះ​ដឹង​តិច​តួច​អំពី​សាលាក្តី​ខ្មែរ​ក្រហម​
២០/០១/២០០៩ ដំណើរ​វែង​ឆ្ងាយឆ្ពោះទៅ​កាន់​ការ​បង្កើត​ក្រម​នីតិវិធី​​​ពិសេស​ដាច់​ដោយ​ឡែក​ពី​តុលាការ​​ព្រហ្ម​​​ទណ្ឌ​​អន្តរ​ជាតិ​
០៨/០១/២០០៩ ក្រុម​​មេធាវីការ​ពារ​ក្តី​នួន ជា ដាក់​បណ្តឹង​ព្រហ្មទណ្ឌ​​ទៅកាន់​តុលាការ​ក្រុង​ភ្នំពេញ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​​​អំពើពុករលួយ​នៅ​អ.វ.ត.ក
២៣/១២/២០០៨ ប្រវត្តិ​វិទូ វៀវីយ៉កកា: "យើង​សង្ឃឹម​​​រង់​ចាំ​យុត្តិធម៌​យូរ​​​ពេក​ហើយ​"
០៥/១២/២០០៨ សាលាក្តី​​ខ្មែរ​​ក្រហមៈ កំហឹង​របស់​ជន​រង​​គ្រោះ​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​ជម្លោះ​​មួយ​​ជាមួយ​​មេធាវី​ការពារក្តី
០៤/១២/២០០៨ មិត្ត​ភក្តិ​ខ្មែរក្រហម​កាល​ពី​អតីត​កាល ហ្គុនណា បឺយស្រ្តម មក​កម្ពុជា​​...
១៧/១១/២០០៨ "អ្វី​ដែល​ខ្ញុំ​បាន​ឃើញ និង​អ្វី​ដែល​ខ្ញុំ​មិន​បាន​ឃើញ" នៅ​ក្នុង​ប្រទេស​កម្ពុជា​សម័យ​ខ្មែរក្រហមៈ ការ​សុំ​ទោស​របស់​ជន​ជាតិ​ស៊ុយអែដ​មួយ​រូប
០៤/១១/២០០៨ របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ?
២៧/១០/២០០៨ ចៅក្រម​ឡាវែន៍​នៅ​សា​លា​ក្តី​ខ្មែរក្រហម : "វា​កម្រ​មាន​ណាស់​ដែល​ចៅ​ក្រម​ចូល​រួម​ស្ថាបនា​អ្វី​មួយ!"
១៥/១០/២០០៨ សា​លា​ក្តី​ខ្មែរ​ក្រហមៈ វិធាន​ការ​សំណង​ជម្ងឺ​ចិត្ត​សម្រាប់​ជន​រង​គ្រោះ​ស្ថិត​នៅ​សភាព​ស្រពិច​ស្រពិល
០៦/១០/២០០៨ សា​លា​ក្តី​ខ្មែរ​ក្រហមៈ ការ​ជំ​នុំ​ជម្រះ​ឌុច​មិន​អាច​ធ្វើ​ឡើង​នៅ​មុន​ឆ្នាំ​២០០៩​បាន​ទេ : តើ​នេះ​គ្រាន់​តែ​ជា​ កាល​បរិច្ឆេទ​កំណត់​ធម្មតា​មួយ​ឬ​ជា​ការ​យឺត​យ៉ាវ​ដ៏​ខាត​បង់?
១១/០៩/២០០៨ អ្នក​ស្រី​ដេនី អាហ្វុងសូ អ្នក​នៅ​មាន​ជីវិត​រស់​នៅ​ពី​របប​ខ្មែរក្រហមៈ "គេ​ត្រូវ​តែ​កាត់​ទោស​ឧក្រិដ្ឋ ​របស់​ពួក​ខ្មែរក្រហម"
២៧/០៨/២០០៨ វ៉ាន់ ណាត អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ពន្ធនាគារ​ខ្មែរក្រហម​ជា​មួយ​នឹង​ការ​ងារ​ចង​ក្រង​ឯកសារ​ទុក​ជា ​ប្រវត្តិសាស្រ្ត
២១/០៨/២០០៨ ឆ្នាំ១៩៧៩: ការ​ជំនុំ​ជម្រះ​ខ្មែរ​ក្រហម​លើក​ទី១ (ភាគ២) ការ​ជំ​នុំ​ជម្រះ​ដែល​ខ្វះ​ខាត​មូល​ដ្ឋាន​ច្បាប់

លទ្ធផល ៤១ - ៦០ នៅក្នុង ៩០
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ