| ដោយ អារណូ ឌុយប៊ុស (អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំតំបន់នៃសារព័ត៌មាន Liberation) | |
| ៣០-០៧-២០០៨ |
 កំបូល (ភ្នំពេញ) ថ្ងៃទី២០ មីនា ២០០៨ លោក ម៉ាកសែល ឡឺម៉ុងដ៍ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ © ចន វីង / Magnum ការិយាល័យរបស់លោក ម៉ាកសែល ឡឺម៉ុងដ៍ មានទ្វារធ្វើអំពីដែក ហើយត្រូវបានតុបតែងបែបសាមញ្ញស្ថិតនៅជាន់ទីពីរនៃអគាររដ្ឋបាលនៃតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលមានទីតាំងស្ថិតនៅជាយទីក្រុងភ្នំពេញ។ នៅក្នុងបន្ទប់ការិយាល័យ គេសង្កេតឃើញមានរូបចម្លាក់បុរាណ រូបថតអ្នកជិះស្គីពីលើកំពូលភ្នំមួយ ព្រមទាំងទិដ្ឋភាពមើលពីលើអាកាសនៃមន្ទីរធ្វើទារុណកម្មទួលស្លែងនៅទីក្រុងភ្នំពេញដែលថតដោយ «google earth»។ នៅក្នុងមន្ទីរនេះ ប្រជាជនប្រហែល១៤ ០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសម័យខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោក ម៉ាកសែល ឡឺម៉ុងដ៍ ចៅក្រមមួយរូប ក្នុងចំណោមសហចៅក្រមទាំងពីររូប គឺជាមនុស្សគួរអោយស្រឡាញ់រាប់អាននិងរួសរាយរាក់ទាក់ម្នាក់»។ អតីតប្រធានសភាតុលាការឧទ្ធរណ៍ក្រុងប៉ារីស វ័យ៦២ឆ្នាំរូបនេះត្រូវបានតែងតាំងអោយមកបម្រើការងារនៅក្នុង «សាលាក្តីខ្មែរក្រហម»។ លោកបានវាយតម្លៃថា៖« ការងារនេះ គឺជាការផ្សងព្រេងយ៉ាងពិសេសមួយ និងជាបទពិសោធន៍ការងារដ៏គួរអោយចាប់អារម្មណ៍ជាទីបំផុត »។
|
| អានបន្ថែម... |
|