| ដោយ អានឡ ប៉ូរ៉េ | |
| ១១-០៥-២០០៩ |
ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៤ មករា ២០០៩៖ ឧបករណ៍ទាំងនេះត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញផ្ទះសំបែងនៅតំបន់ដីក្រហម។ ©ចន វីង/ Magnum ខណៈពេលដែលប្រជាពលរដ្ឋរាប់រយគ្រួសារនៅជុំវិញរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាកំពុងមានការព្រួយបារម្ភខ្លាចក្រែងត្រូវអាជ្ញាធរមូលដ្ឋានបញ្ជាអោយផ្លាស់លំនៅដ្ឋាន យើងបានជួបស្រ្តីម្នាក់ ឈ្មោះមុំ [ឈ្មោះថ្មី ដែលអ្នកនិពន្ធបានដាក់អោយ ដើម្បីការពារសុវត្ថិភាពរបស់អ្នកស្រី និងគ្រួសាររបស់អ្នកស្រី] ដែលបានយល់ព្រមរៀបរាប់អំពីឆាកជីវិតដ៏សែនវែងអន្លាយរបស់ខ្លួន ព្រមជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះ។ ប៉ុន្តែ ប្រវត្តិរបស់អ្នកស្រី មុំ មានលក្ខណៈពិសេសជាងគេ ព្រោះអ្នកស្រីធ្លាប់ត្រូវបានបណ្តេញចេញពីលំនៅដ្ឋាននៅកណ្តាលទីក្រុងភ្នំពេញ ចំនួន៤លើកមកហើយ។ អ្នកស្រីបានស្រែកទ្រហ៊ោយំទាំងអស់សង្ឃឹម ដើម្បីទាមទារអោយមនុស្សដូចជាអ្នកស្រីត្រូវបានគោរព និងផ្តល់ភាពថ្លៃថ្នូរជាមនុស្ស។ ខាងក្រោមនេះ គឺជាជីវប្រវត្តិសង្ខេបដ៏សែនឈឺចាប់របស់ស្រ្តីជាម្តាយរូបនេះ។
|
| អានបន្ថែម... |
|