កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
វប្បធម៌ និង សង្គម
កាល​ប្បវត្តិ​ភូមិ​ខ្មែរ​មួយ​ដ៏អស្ចារ្យ
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៤-០៧-២០០៨

 

ដើមពោធិ៍ គឺជា​ឈ្មោះ​ភូមិ​ដ៏សុខក្សេមក្សាន្ត​មួយ​ មានទីតាំង​នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ជាតិ​លេខ​​៣ ចន្លោះ​ទីក្រុងភ្នំពេញ​និង​ខេត្ត​កំពត។ នៅក្នុង​ភូមិនេះ គេឃើញ​មាន​​វត្តអារ៉ាម​តូច​មួយ​ សាលារៀន​មួយ​ខ្នង ដើមពោធិ៍មួយដើម វាល​ស្រែ ដើម​ត្នោត​ ....។ ភូមិ​ដើមពោធិ៍​មិន​សូវ​​ជា​​សំបូរ​តំបន់​ទេស​ចរណ៍ពិសេស​ៗនោះទេ គឺ​មាន​​លក្ខណៈសាមញ្ញទូទៅ​ ដូចជា​​​ភូមិ​រាប់​​ពាន់​​ផ្សេង​ទៀត​​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ប៉ុន្តែ ភូមិ​ដើមពោធិ៍មាន​សក្តានុពល​​ពិសេស​មួយ​​ ដូច​ជាកម្លាំង​ដ៏​ក្លៀវ​ក្លា​ និង​​​គំនិត​ច្នៃ​ប្រឌិតរបស់​ប្រជាពលរដ្ឋ​។ អ្នក​ភូមិ​បានរួប​​រួម​គ្នា​បង្កើត​​​ជា​​បណ្តាញ​សង្គមប្រជាធិបតេយ្យ​ឯករាជ្យនៃ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​មួយ​ តាម​រយៈការ​បង្កើត​​ធនាគារ​ស្រូវ​ សមាគម​មីក្រូឥណទាន និង​សមាគមជួលសម្ភារៈ ព្រមទាំង​គណៈ​កម្មាធិការ​រួប​រួម​​សាមគ្គី​​តូចៗ​ជាច្រើន​ដើម្បី​ជួយ​ដល់​ប្រជាជនក្រីក្រ រឺ​ដើម្បី​ជួស​ជុល​​ផ្លូវ​ថ្នល់។ ជា​​រៀង​​រាល់ឆ្នាំ អ្នក​ភូមិ​​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ជាង​​មួយរយ​នាក់ ដែល​មក​ពិសារ​​ភោជនីយ​អាហារ រឺ​មក​សំណាក់​នៅ​ផ្ទះ​របស់​ប្រជាជនខ្មែរ «តាម​របៀប​រស់​នៅ​របស់​ខ្មែរ​»​ ដោយ​បាន​ផ្តល់​ជា​ថវិកា​ជួយ​ដល់​ការ​អភិវឌ្ឍន៍​គម្រោង​របស់​អ្នក​ភូមិ​។

អានបន្ថែម...
អ្នក​រស់​នៅ​អគារបូឌីង:​ល្បែង​ចត្រង្គ​(ល្បែង​អុក) នៅ​ក្នុង​ហាង​កាហ្វេ
ដោយ ឈាង​ បុប្ផា និង​ ស្ទេ​ហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៧-០៦-២០០៨
Cambodge - Phnom Penh - Building - jeu d
 បូឌីង(ភ្នំពេញ) ថ្ងៃទី២១ មករា ២០០៨ តាបារាំងគឺជាម្ចាស់គ្រប់គ្រងនៅក្នុង
ចំណោមអ្នកលេងអុកនៅក្នុងហាងកាហ្វេមួយ ស្ថិតនៅជាន់ផ្ទាល់ដីនៃអគារបូឌីង 
© Stéphanie Gée
 
អគារបូឌីង ដែលស្ថិតនៅ​សង្កាត់​បាសាក់​ រាជធានីភ្នំពេញ ​មាន​ប្រជាពលរដ្ឋរស់​​ចំរុះ​ និង​មាន​​​មុខ​របរ​ផ្សេងៗ​ពី​គ្នា ខ្លះ​ជា​មន្ត្រីរាជការ អាជីវករ មន្រ្តីចូលនិវត្តន៍ វិចិត្រ​ករ ស្រ្តីរក​ស៊ីផ្លូវ​ភេទ...រូមទាំង​​អ្នក​លេង​​អុក​ផង​ដែរ។ ក្នុងមួយ​ថ្ងៃៗ អ្នក​លេង​​អុក​​ទាំង​នេះ​បាន​មក​ជួប​ជុំ​គ្នា​នៅផ្ទះ​តាបារាំង ដើម្បី​មកពិសា​កាហ្វេ និង​ប្រកួត​គ្នា​លេង​អុក។ ​ទំលាប់នៃការ​ជួបជុំគ្នា​នេះ​មាន​បរិយាកាស​​ប្រកប​ដោយ​ភាព​​​សប្បាយរីករាយ​​ ហើយ​ហាង​កាហ្វេង​នេះក៏​​ជាកន្លែង​ពិភាក្សា​​អំពី​បញ្ហា​ការ​ងារ​ប្រចាំថ្ងៃ​របស់​ពួកគេ​ផង​ដែរ។
អានបន្ថែម...
អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​ស្រឡាញ់​ងប់​ងុល​នឹង​សត្វ​ចិញ្ចឹម
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២០-០៦-២០០៨

 Cambodge - Phnom Penh - veterinaire Navetco © Vandy Rattana

ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០០៨៖ ការពិនិត្យព្យាបាលជម្ងឺសត្វនៅគ្លីនិកណាវេតកូ

ដែលជាមន្ទីរព្យាបាលដំបូងគេរបស់ក្រុមហ៊ុនវៀតណាម នៅកម្ពុជា

© Vandy Rattana

 

អស់រយៈពេលជាច្រើន​ឆ្នាំមកហើយ អ្នករស់នៅទីក្រុងភ្នំពេញ​មាន​ការ​ចាប់​អារម្មណ៍​ទៅលើសត្វ​ចិញ្ចឹម​​​​មួយ​ចំនួន ដូចជា​ឆ្កែ ឆ្មា ទន្សាយ​ជាដើម។ មក​ទល់​សព្វ​ថ្ងៃនេះ ​ក្រុមហ៊ុន​បរទេស​មួយចំនួន​ និង​ពេទ្យសត្វ​មួយចំនួន​បាន​ឆ្លៀត​ឱកាស​​​ស្វែង​រក​ប្រាក់​​​ចំណេញ​ពី​ការ​ស្រឡាញ់​ចូលចិត្ត​សត្វនេះ​ និង​បាន​​ទាញ​យកអត្ថប្រយោជន៍​ពី​កំណើន​កំរិត​ជីវភាព​របស់​ប្រជាជន​​។ ក្រុមហ៊ុន​វៀត​ណាម​​​មួយ ឈ្មោះ ណាវេតកូ(Navetco) គឺជា​ក្រុមហ៊ុន​ចុងក្រោយ​គេ​ ដែលបាន​ធ្វើការ​ចែក​ចាយ​ចំណីសត្វ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេសកម្ពុជា​ ហើយ​​ទើបតែ​បង្កើត​គ្លីនីក​បសុព្យាបាលថ្មីស្រឡាង​មួយ នៅ​​​រាជធានី​ភ្នំពេញ។

អានបន្ថែម...
ការ​តស៊ូ​ម្នាក់​ឯង​ដើម្បី​រក្សា​កេរ្តិ៍មរតក​របស់​"ខ្មែរ​សុរិន្ទ"
ដោយ សារ៉ា អូលីវឺរា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-០៦-២០០៨

Image

  ភូមិពោន (ខេត្តសុរិន្ទ ប្រទេសថៃ) ថ្ងៃទី១៥ មេសា ២០០៨៖ លោក ជ័យ

មង្គល(រូបខាងស្តាំ) និងលោក ធុង លួង (រូបខាងឆ្វេង) បើកសៀវភៅភាសាខ្មែរអាន

© Vandy Rattana

ខ្មែរ​​ដែល​រស់នៅ​ភាគ​ឥសាន​នៃប្រទេស​ថៃ​សព្វថ្ងៃនេះ ត្រូវ​បាន​ប្រជាជន​ខ្មែរ​នៅកម្ពុជា​ហៅ​ថា​ «ខ្មែរសុរិន្ទ»។​ ប្រជាជន​«ខ្មែរសុរិន្ទ» មាន​ចំនួន​​​ប្រមាណ​ពី​១លាន ដល់​២លាន​នាក់ ដែល​រស់​នៅ​តាម​បណ្តា​​ខេត្ត​មួយ​​ចំនួន​ក្នុង​ប្រទេសថៃ​​​។ «ខ្មែរសុរិន្ទ»​ និយម​​និយាយ​ភាសា​ថៃកាន់​តែ​ច្រើន​ឡើងៗ ដោយបាន​កាត់​បន្ថយ​ការ​​ប្រើ​ប្រាស់​ភាសាខ្មែរ​បន្តិច​ម្តងៗ។ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​លោក ជ័យ​ មង្គល ឆាលែម​ស៊ូក​ជិតស្រ៊ី បាន​តាំង​ចិត្ត​ចុះ​បង្រៀន​ភាសា​និង​អក្សរ​ខ្មែរ​នៅ​តាម​ភូមិ។ គាត់​ជាជន​ជាតិ​ថៃ ប៉ុន្តែ​គាត់​សារភាព​ថា​​ខ្លួន​មាន​ដើម​កំណើត​ជាជន​ជាតិ​ខ្មែរ។​ គាត់​ព្យាយាម​តស៊ូ​គ្រប់​បែប​យ៉ាង​ ដើម្បី​កុំអោយ​«ខ្មែរ​សុរិន្ទ» ភ្លេច​នូវ​កេរ្តិ៍​មរតកកំណើត​​របស់​ខ្លួន។

អានបន្ថែម...
ខ្មែរ​និង​ខ្មែរ​សុរិន្ទៈ បង​ប្អូន​ដែល​មិន​សូវ​ស្គាល់​គ្នា
ដោយ សារ៉ា អូលីវឺរា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៦-០៦-២០០៨

Khmer Surin - Baray - Sneng © Vandy Rattana


ខេត្តសុរិន្ទ(ប្រទេសថៃ) ថ្ងៃទី១៥ មេសា ២០០៨៖ បារាយការណ៍ស្នែង

នៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងសុរិន្ទ

 © Vandy Rattana

 

ខ្មែរ​​ដែលរស់នៅ​ខាងជើង​ភ្នំដង​រែក​ ត្រូវ​បាន​គេហៅ​ថា​​«ខ្មែរ​សុរិន្ទ» ដោយ​​យក​ឈ្មោះ​​តាម​​ខេត្ត​មួយនៃ​ភាគ​ឥសាន​ ប្រទេស​ថៃ​។ «ខ្មែរសុរិន្ទ»​ មាន​​វប្បធម៌​ប្រពៃណី​តែមួយ​ជាមួយ​នឹង​ជន​ជាតិ​ខ្មែរ​។ ប៉ុន្តែ​ ជនជាតិ​ខ្មែរ​មួយ​ចំនួន​បាន​ចាត់​ទុក​ «ខ្មែរសុរិន្ទ»​គឺជាជន​ជាតិ​ថៃ។ ក្រោយ​ពេលដែល​ប្រទេសសៀម​ដណ្តើម​យក​បាន​ទឹក​ដី​ខ្មែរ បង​ប្អូនខ្មែរ​ទាំង​ពីរ​នេះ​ត្រូវរស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ សព្វ​ថ្ងៃ​នេះ​ «ខ្មែរ​សុរិន្ទ» ​មាន​សញ្ជាតិ​ថៃ​​។ រវាង​ «ខ្មែរ​សុរិន្ទ» និង​​​ខ្មែរ​មិនគ្រាន់​តែ​មាន​ព្រំដែន​ខ័ណ្ឌ​ចែក​​នៅលើ​ផែនទី​ប៉ុណ្ណោះ​នោះ​ទេ​ សូម្បី​តែ​ចិត្ត​គំនិត​របស់​ជនជាតិ​ទាំង​ពីរ​ក៏​ត្រូវ​ខ័ណ្ឌ​ចែក​ដាច់​ដោយ​ឡែក​ពីគ្នា​ដែរ​។

អានបន្ថែម...
អត្ថបទបន្ត...

៣០/០៥/២០០៨ អ្នក​រស់​នៅ​អគារបូឌីងៈ ការ​សាង​សង់​អគារ​ពីរ​ខ្នង​ក្នុង​ពេល​តែ​មួយ
២៣/០៥/២០០៨ គ្រោះ​ថ្នាក់​នៃ​ភាសា​ខ្មែរ
១៦/០៥/២០០៨ ស្នេហា​ក៏​ច្រើន មុខ​របរ​ក៏​ច្រើន តែ​ទី​បំផុត​មាន​តែ​ប៉ៃលិន​ទេ​ដែល​ផ្តល់​ជីវិត​ថ្មី​ដល់​កែវ
០៩/០៥/២០០៨ បទ​សម្ភាសន៍​ជា​មួយ ម៉ី អេលីដា (ភាគពីរ) ៖ការ​បដិសេធ​មិន​ចង់​ផ្សារ​ភ្ជាប់​រឿង​រ៉ាវ​ ផ្ទាល់​ខ្លួន​ទៅ​នឹង​រឿង​រ៉ាវ​របស់​សង្គម​ទាំង​មូល
០២/០៥/២០០៨ បទ​សម្ភាសន៍​ជាមួយ ម៉ី អេលីដា ស្តី​ពី​ជនរួម​ជាតិ​ខ្មែរ​រស់​នៅ​ឯ​នាយ​សមុទ្រ
២៥/០៤/២០០៨ ការ​បញ្ឈប់​កំណើត​រហូត​តាម​រយៈ​ការ​ចង​បំពង់​មេ​ជីវីត​ឈ្មោល​ធ្វើ​អោយ​បុរសៗ​ភិត​ភ័យ
១៨/០៤/២០០៨ វេជ្ជ​បណ្ឌិត​ជន​ជាតិ​អាមេរិក រក​ឃើញ "​របត់​ខ្យល់​រត់ ក្នុង​ខ្លួន" របស់​ជន​ជាតិ​ខ្មែរ
១១/០៤/២០០៨ ប្រាសាទ​ព្រះ​វិហារ៖ របត់​ថ្មី​សម្រាប់​អ្នក​ទេសចរ​ស្នេហា​ជាតិ​ខ្មែរ
១១/០៤/២០០៨ ប្រាសាទ​ព្រះវិហារៈ អ្នក​ភូមិ​រស់​នៅតំបន់​ប្រទាញ​ប្រទង់
០៤/០៤/២០០៨ កសិករ​ចោល​ដី​ដូរ​ម៉ូតូ​ថ្មី
២៨/០៣/២០០៨ សារព័ត៌​មាន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កាណាដា

<< ដំបូង < ថយក្រោយ បន្ទាប់ > ចុងបង្អស់ >>
លទ្ធផល ៦១ - ៧៦ នៅក្នុង ៧៦
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ