កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ពេលដែលជនជាតិខ្មែរចាកចេញ​ ពីតំបន់ ប្រ៊ុង (Bronx)
ដោយ កាសែត   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២០-០១-២០០៨

 ប្រជាជនកម្ពុជាដែលបានរត់ភៀសខ្លួនមកតាំងទីលំនៅក្នុងទីក្រុង​ញូវយ៉ក បាន​ចាកចេញពីទីក្រុង«ផ្លែប៉ោមធំ(Big Apple)» នេះបន្តិចម្តងៗដើម្បីទៅរស់​នៅ​ក្នុងសហគម​ន៍សំខាន់ជាងនេះដែលស្ថិតនៅរដ្ឋកាលីហ្វរនី រឺរដ្ឋម៉ា​សា​​ឈូ​សេត។
បន្ទាប់ពីការមកដល់ក្នុងតំបន់ប្រ៊ុង ក្នុង​អំឡុងឆ្នាំ​១៩៨០​ពួក​គេត្រូវប្រ​ឈម​មុខនឹង​អំពើ​ហឹង្សា​​មួយជាប្រចាំថ្ងៃ  ដែលជា​ហេតុធ្វើអោយពួកគេមានបំ​ណង​រត់គេច​ពី​សកម្មភាពទាំងនេះ។ អ្នកយក​ព័ត៌មាន​ប្រចាំកាសែត New York Times ម្នាក់
បានទៅជួប​ជាមួយនឹងប្រជាជនចុងក្រោយនៃតំបន់​«Little Cambodia » នាទី​​ក្រុងញូវយ៉ក។

 

ប្រជាជនកម្ពុជារាប់រយនាក់បានមករស់នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក នាដើមឆ្នាំ១៩៨០ក្នុងគោលបំណងស្វែងរកសន្តិភាព ជីវិតថ្មីមួយ កាងារមួយ ព្រមទាំងសាលារៀនសម្រាប់កូនៗរបស់ពួកគេ។ ពួកគេបានរត់ភៀសខ្លួនចេញពី​ប្រទេស​កំណើតរបស់ខ្លួន ដែលត្រូវបានបំផ្លិចបំផ្លាញអស់រយៈពេលជិត៤ឆ្នាំ ក្រោម​ការគ្រប់គ្រងរបស់ពួកខ្មែរក្រហម ហើយនឹងកំពុងតែស្ថិតក្រោមការត្រួតត្រ​ារបស់​កងទ័ពប្រទេសវៀតណាម ដែលជាប្រទេសជិតខាង។

 

ប៉ុន្តែ លោក David Shaftel អ្នកយកព័ត៌មានម្នាក់ប្រចាំកាសែតNew York Times បានគូសបញ្ជាក់នៅក្នុងអត្ថបទមួយដែលមានចំណងជើងថាពី «Little Cambodia» មកជា«Big Apple» យ៉ាងដូច្នេះថា ការស្រមៃរបស់​ជនជាតិអាមេរិក បានប្រែក្លាយទៅជាសុបិន្តអាក្រក់មួយយ៉ាងឆាប់រហ័ស។ នៅ​ក្នុង​ចំណោមជនភៀសខ្លួនទាំងនេះ ភាគច្រើនបានរស់នៅក្នុងសង្កាត់ជាច្រើន​ដែល​មានកេរ្តិ៍ឈ្មោះអាក្រក់ នោះគឺ តំបន់ប៊្រុង។ ប្រជាជនកម្ពុជារស់នៅទី​ក្រុងញូវ​ញ៉ក បានរត់គេចខ្លួនចេញពីក្នុងនរក បែរជាមកជួបនរកមួយផ្សេងទៀត ព្រោះថានៅទីនោះសំបូរទៅដោយអំពើហឹង្សា បទឧក្រិដ្ឋផ្សេងៗ ភាពអត់ការ​ងារធ្វើ រួមទាំងប្រព័ន្ធអប់រំមិនមានគុណភាពល្អទៀតផង។ ផ្ទុយស្រឡះពីសហគ​មន៍​សំ​ខាន់ៗដែលស្ថិតនៅរដ្ឋកាលីហ្វរនី  រដ្ឋម៉ាសាឈូសេត រឺមួយក៏រដ្ឋ​មីនណេស​សូតា (Minnesota) ជនជាតិខ្មែររស់នៅទីក្រុងញូវយ៉កដ៏តិចតួច​ទាំងនេះ មិនអាចសម្រេចបានជោគជ័យក្នុងការរៀបចំនូវប្រព័ន្ធនៃការជួយគ្នា​ទៅវិញទៅមកបាននោះឡើយ ពួកគេត្រូវរស់នៅឆ្ងាយពីក្រុមគ្រួសារហើយនឹង​ត្រូវប្រឈមមុខជាមួយនឹងការលំបាកប្រចាំថ្ងៃទៀតផង។

 

លោក David Shaftel បានចុះទៅជួបប្រជាជននៅផ្លូវសំខាន់ឈ្មោះ Fordham Road នៃតំបន់រស់នៅរបស់ប្រជាជនខ្មែរក្នុងទីក្រុងញូវយ៉ក ហើយ​លោកបានពន្យល់ថាតំបន់«Little Cambodia» នេះមានចំនួនប្រជាជន​កម្ពុជារស់នៅកាន់តែតិចទៅៗ។ ចន្លោះឆ្នាំ ១៩៩៩និងឆ្នាំ២០០០ ចំនួនប្រជា​ជន​កម្ពុជានៅក្នុងទីក្រុងនេះបានថយចុះជាង៣០%។ ភាគច្រើនបានផ្លាស់ទីលំ​នៅទៅរស់នៅក្នុងសហគមន៍នាទីក្រុង ឡូអិនជឺឡេស ឡុងប៊ិច ស្តុកតុង (ក្នុង​រដ្ឋកាលីហ្វនី) រឺក៏រស់នៅទីក្រុងមីននីប៉ូលី (Minneapolis) ក្នុងរដ្ឋមីន​ណេស​សូតា ដែលប្រមូលផ្តុំទៅដោយប្រជាជនខ្មែរ-អាមេរិករាប់ម៉ឺននាក់រស់​នៅ។

 

បច្ចុប្បន្ននេះ ថ្វីត្បិតតែតំបន់ប្រ៊ុងលែងជាតំបន់ដ៏គ្រោះថ្នាក់សំបូរដោយជនខិល​ខូចដូចកាលពីមុនក៏ដោយ ក៏តំបន់«Little Cambodia» នៃទីក្រុងញូវយ៉ក​មានចំនួនប្រជាជនកម្ពុជារស់នៅប្រហែលត្រឹមតែមួយពាន់នាក់តែប៉ុណ្ណោះ។ ពួកអ្នកទាំងនោះមិនមានមធ្យោបាយក្នុងការចាកចេញ រឺក៏មិនមានភ័ព្វសំណាង​ក្នុងការស្វែងរកគ្រួសារនៅទីកន្លែងផ្សេងទៀត។


 

សូមអាន 

- « Little Cambodia, Growing Still Littler » អត្ថបទជា​ភាសា​អង់គ្លេស​របស់លោក David Shaftel ចេញផ្សាយកាលពីថ្ងៃទី ២០ មករា ឆ្នាំ២០០៨ ក្នុងកាសែត New York Times

Profile of Cambodian-Americans  » អត្ថបទជាភាសាអង់គ្លេស ស្តីអំពីលទ្ធផលនៃការសិក្សាពីប្រជាជន ទាក់ទងនឹងប្រជាជនអាមេរិកដើមកំ​ណើត​កម្ពុជា ដែលត្រូវចេញផ្សាយនៅលើស៊ីតអាំងទែរណែត Asian American Press


 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​