កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
កាល​ប្រវត្តិ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​កម្ពុជា
ដោយ កាសែត   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-០២-២០០៨
នៅប្រទេសកម្ពុជាបច្ចុប្បន្ន សកម្មភាពទិញនិងលក់ដីធ្លីហាក់ដូចជាត្រូវបានធ្វើ​ឡើងដោយគ្មានគោរពតាមច្បាប់អោយបានត្រឹមត្រូវនោះទេ ពោលគឺគេ​ប្រើប្រាស់អំណាចទឹកប្រាក់ជាកត្តាចម្បង មិនខុសអ្វីពីការលេងល្បែង​នោះឡើយ។ ទាំងនេះគឺជាលទ្ធផលនៃការបន្សល់ទុកដោយសង្រ្គាមដ៏រ៉ាំរ៉ៃ និងស្ថាប័នច្បាប់ដែលនៅមានសភាពទន់ខ្សោយនៅឡើយ។

-១៩៧៥ ដល់ ១៩៧៩ (របបកម្ពុជាប្រជាធិបតេយ្យ):កម្មសិទ្ធិគ្រប់យ៉ាងត្រូវ បានលុបបំបាត់ រីឯប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវបំផ្លាញ។

- ១៩៧៩ដល់១៩៨៩ (របបសាធារណរដ្ឋប្រជាមានិតកម្ពុជា) ការកាន់កាប់ កម្មសិទ្ធិដីធ្លីត្រូវបានអនុគ្រោះ ប៉ុន្តែមិនមានការទទួលស្គាល់ជាផ្លូវការដោយ រដ្ឋធម្មនុញ្ញឆ្នាំ១៩៨១ទេ ព្រោះមាត្រាទី១៧បានចែងថា”គ្មានបុគ្គលណាមួយ មានសិទ្ធិទិញ លក់ រឺបញ្ចាំ រឺក៏ជួលដីរបស់ខ្លួនឡើយ”។

- ១៩៨៩ :ច្បាប់ស្តីពីកម្មសិទ្ធិឯកជនត្រូវបានបង្កើតឡើងវិញដោយក្រឹត្យ និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញខែមេសា ១៩៨៩ដែលបានបង្កើតរបប រដ្ឋកម្ពុជា។

- ១៩៩២:គម្រោងបង្កើតទីផ្សារសេរីត្រូវបានលេចចេញជារូបរាង។

-ខែមេសា ១៩៩២:ប្រទេសកម្ពុជាផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិ ស្តីពីច្បាប់សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

- ១៩៩៣ : រដ្ឋធម្មនុញ្ញថ្មីទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លី។

- ១៩៩៣ ដល់ ១៩៩៩ :រដ្ឋាភិបាលបានធ្វើសម្បទានដីមួយភាគបីនៃផ្ទៃដី ដែលអំណោយផលដល់កសិកម្មដល់ក្រុមហ៊ុនឯកជនសម្រាប់គម្រោងអភិវឌ្ឍន៍ ពាណិជ្ជកម្ម។ នេះបើតាមរបាយការណ៍កាលពីខែវិច្ឆិកា២០០៤របស់ តំណាងពិសេសនៃអគ្គលេខាធិការសិទ្ធិមនុស្ស (របាយការណ៍មានចំណង ជើងថា “ដីសម្បទានសម្រាប់សេដ្ឋកិច្ចនៅកម្ពុជា - ទស្សនវិស័យរបស់ អង្គការការពារសិទ្ធិមនុស្ស)។

-១៩៩៨ ដល់ ២០០៣ : សាលាក្រុងភ្នំពេញបានប្រើកំលាំងបណ្តេញប្រជា ពលរដ្ឋជាង១១ ០០០គ្រួសារដែលរស់នៅតំបន់អាណាធិបតេយ្យនេះបើតាមរបាយការណ៍របស់ ធនាគារពិភពលោកស្តីពី [« កម្ពុជា : កាត់បន្ថយភាពក្រីក្រអោយបានពាក់ កណ្តាលនៅឆ្នាំ២០១៥? ការវាយតម្លៃភាពក្រីក្រនៅកម្ពុជា » ចុះផ្សាយខែ កុម្ភៈ ២០០៦]។

-២០០១: ច្បាប់ភូមិបាលត្រូវបានអនុម័ត។ ច្បាប់នេះបានចែងថា ប្រជា ពលរដ្ឋណាដែលរស់នៅលើដីដែលគ្មានជម្លោះជាង៥ឆ្នាំអាចទទួលស្គាល់ថា ជាម្ចាស់កម្មសិទ្ធិ និងអាចស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ហើយដាក់ទោសដល់ជន ណាដែលរំលោភបំពានយកដីដោយខុសច្បាប់។ តាមរយៈច្បាប់នេះផងដែរ គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងក្រោមការគ្រង់គ្រងរបស់ក្រសួងរៀប ចំដែនដី និងនគរូបនីយកម្ម។

-ខែឧសភា ២០០៣: សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសពី នយោបាយផ្តល់ទីលំនៅនៅទីក្រុងភ្នំពេញដល់ប្រជាពលរដ្ឋក្រីក្រ ដោយ សន្យាក្នុងមួយឆ្នាំសង់ផ្ទះ១០០ ហើយនយោបាយនេះត្រូវអនុវត្តរយៈពេល៥ឆ្នាំ។

-ខែធ្នូ ២០០៥: អនុក្រឹត្យស្តីពីសម្បទានដីធ្លីសម្រាប់គម្រោងសេដ្ឋកិច្ចត្រូវបានអនុម័ត និងបានចែងថាផ្ទៃដីសម្បទានមិនអាចលើសពី១០ ០០០ហិចតាឡើយ ។
-ខែកុម្ភៈ ២០០៦: អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីត្រូវបានបង្កើតឡើង។
-ចុងឆ្នាំ ២០០៦ : ១៤,៥%នៃផ្ទៃព្រៃឈើនៅកម្ពុជាត្រូវបានធ្វើសម្បទាន នេះបើតាមរបាយការណ៍កាលពីខៃមិថុនា ២០០៧ របស់តំណាងពិសេសនៃអគ្គលេខាធិកាសិទ្ធិមនុស្ស ស្តីពីដីសម្បទានសម្រាប់សេដ្ឋកិច្ចនៅកម្ពុជា និងទស្សនវិស័យរបស់អង្គការការពារសិទ្ធិមនុស្ស។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ