កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
និយាយ​ដើម្បី​រំសាយ​ទុក្ខ​កង្វល់
ដោយ កាសែត   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៩-០៤-២០០៨

ដៃគូសហការ  Rue89, Site d'information et de débat sur l'actualité, indépendant et participatif 

លោក សំណាង (ឈ្មោះត្រូវបានផ្លាស់ប្តូរ) បានក្លាយទៅខ្មែរសញ្ញាតិ បារាំងមួយរូប ក្រោយពីបានរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហមដ៏សាហាវយង់ ឃ្នងមក។ បន្ទាប់ពីបានសំងំយ៉ាងស្ងៀមស្ងាត់ លាក់រឿងរ៉ាវដែលបានកើតឡើង ចំពោះរូបលោកនៅឋាននរកនោះ និងការរត់ភៀសខ្លួនមកកាន់ប្រទេសថៃ ដែល ជាកន្លែងរត់គេចចេញមកកាន់ប្រទេសបារាំង អស់រយៈពេលជាយូរឆ្នាំមកហើយ នោះ លោកបានយល់ព្រមធ្វើអធិប្បាយនៅចំពោះមុខកូនស្រីរបស់គាត់ ដែល មិនធ្លាប់បានលឺពីមុនទាក់ទងនឹងប្រធានបទមួយនេះ។  

 

នៅមុខកញ្ចក់ទូរទស្សន៍ ក្នុងបន្ទប់ខារ៉ាអូខេ ច្រៀងពីបទមួយទៅបទមួយមិនចេះចប់។ នៅលើតុ មានប្រអប់DVD មួយចំនួន។ នៅលើជញ្ជាំង មានដាក់តាំងរូបនៃវិចិត្រករខ្មែរ តំណាងអោយទេសភាពទំាងឡាយមាន វាលស្រែ និងភូមិឋាន។ ទិដ្ឋភាពនេះហាក់បីដូចជាមិនដែលធ្លាប់មានសង្រ្គាមកើតឡើងឡើយ។

សំណាង បានរម្លឹកពីរឿងអតីតកាលបន្តិច ទាក់ទងនឹងប្រទេសកម្ពុជា ដែលគាត់បានឃ្លាតចាកចេញអស់រយៈពេល ៣១ឆ្នាំមកហើយ។ កាលនោះ គាត់ត្រូវរត់គេចខ្លួនចេញពីមេដឹកនាំបែបថ្មី គឺរបបខ្មែរក្រហម។ សព្វថ្ងៃនេះ លោកមានវ័យ៥៧ឆ្នាំ រស់នៅជាមួយនឹងភរិយា នៅក្នុងភូមិដ៏តូចមួយ ឈ្មោះ Loir-et-Cher។ លោកតែងតែគិតដល់រឿងពីអតីតដែលកើតមានចំពោះរូបលោករយៈពេល១០ខែ នៅក្នុងជំរុំកងចល័ត។

ថ្ងៃទី១៧ មេសា គ្រប់គ្នាត្រូវជម្លៀសចេញ
នៅពេលដែលគាត់បដិសេធធ្វើអធិប្បាយទាក់ទងនឹងតុលាការពិសេសសម្រាប់​កាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម គាត់ហាក់បីដូចជាមានអារម្មណ៍ភ័យខ្លាច​ឡើង​វិញ ។ ជីវិតដែលអាចនៅរស់រាន្តមានជីវិត មានតម្លៃយ៉ាងខ្លាំងសម្រាប់រូប​លោក ។ លោកពិបាកនឹងរៀបរាប់ប្រាប់ខ្លាំងណាស់។ គាត់ហ៊ាននិយាយបាន​ត្រឹម​តែៈ  «ខ្ញុំចង់សួរពួកគេថា តើហេតុអ្វីបានជាពួកគេប្រព្រឹត្តិ​ទង្វើរបៀប​ដូច្នេះ? តើហេតុ អ្វីបានជាពួកគេសម្លាប់បងប្អូនរបស់ខ្លួន?... «សម្រាប់លោក​សំណាង ជីវិតរបស់ គាត់ត្រូវបានផ្លាស់ប្តូរ នៅថ្ងៃទី ១៧ មេសា ១៩៧៥។ គាត់នៅចងចាំថ្ងៃនោះ យ៉ាងច្បាស់ នៅពេលដែលទា​ហាន​ម្នាក់បានមកជួបគាត់។ «នៅសម័យនោះ ខ្ញុំ គឺជាជាងកាត់សំលៀកបំពាក់។ ទាហានម្នាក់នោះបានសុំអោយខ្ញុំកាត់អាវ និង ខោស៊ីវិលមួយសម្រាប់ខ្លួនគេ។ ខ្ញុំមិនបានយកថ្លៃឈ្នួលកាត់ខោអាវមួយកំផ្លេ  នោះទេ។ គេបាននិយាយប្រាប់ខ្ញុំថា ខ្ញុំត្រូវតែរត់ភៀសខ្លួន ព្រោះថាពួកគេខ្មែរ ក្រហមនឹងសម្លាប់មនុស្ស។ ប៉ុន្តែ ខ្ញុំមិនព្រមចាកចេញទៅណាឡើយ។ 

ប៉ុន្មានថ្ងៃក្រោយមក សំដីទាហានម្នាក់នោះបានក្លាយទៅជាការពិត។ ពួក បដិវត្តន៍និយមស្លៀកឈុតខ្មៅបានចូលមកដល់ និងបានបញ្ជាអោយជនស៊ីវិល ចាកចេញ។ «ពួកគេបាននិយាយថា ពួកអាមេរិកនឹងទម្លាក់គ្រាប់បែក។ ដូច្នេះ  យើងទាំងអស់គ្នាត្រូវតែចាកចេញជាបន្ទាន់»។
ការជម្លៀសចេញទាំងហ្វូងបានចាប់ផ្តើម។ ការធ្វើដំណើរដោយថ្មើរជើងបាននាំ ប្រជាពលរដ្ឋមកដល់ជំរុំការងារ។ ទិដ្ឋភាពនៃការធ្វើការប្រចាំថ្ងៃ រួមជាមួយនឹង ភាពអត់ឃ្លាត ព្រមទាំងការទទួលរងនូវការប៉ះទង្គិចផ្នែកស្មារតីយ៉ាងធ្ងន់ធ្ងរ បាន កើតមានឡើង។ លោកសំណាងចងចាំនូវពេលវេលាមួយយ៉ាងច្បាស់ «ថ្ងៃមួយ  ពួកខ្មែរក្រហម ដែលសុទ្ធសឹងជាក្មេងៗអាយុ១៥ទៅ១៦ឆ្នាំ បាននាំបុរសម្នាក់ ទៅជាមួយ។ ប៉ុន្តែ ពួកគេត្រឡប់មកវិញ ដោយគ្មានបុរសម្នាក់នោះមកជាមួយ។  រឿងនេះធ្វើអោយខ្ញុំស្រក់ទឹកភ្នែក»។

សម្លាប់បញ្ញាវ័ន
សំណាងឈប់រៀបរាប់បន្ត ជាមួយនឹងកែវភ្នែកភ្លឺថ្លាទាំងគូរ បន្ទាប់មកគាត់ធ្វើ ត្រាប់តាម «ប៉ុន្តែ ខ្ញុំបានយកដៃជូតទឹកភ្នែក ខ្ញុំមិនត្រូវយំជាដាច់ខាត»។ ការយំ រឹតតែធ្វើអោយជីវិតរបស់គាត់មានគ្រោះថ្នាក់ ដូចជាការដាក់អន្ទាក់ខ្លួនឯងដូច្នោះ។ គាត់ រៀបរាប់បន្តថាៈ
    «ថ្ងៃមួយ តាខ្មែរក្រហមម្នាក់បានយកសំបុត្រមួយច្បាប់មកអោយខ្ញុំអាន ...»។ អ្នកទោសរូបនេះបានឆ្លើយតបភ្លាមៗថា «ខ្ញុំមិនចេះអានអក្សរទេ...»។  អ្នកណាដែលចេះអានអក្សរ អ្នកណាដែលចេះនិយាយភាសាបារាំង អ្នកណា ដែលពាក់វ៉ែនតា... គឺជាគ្រោះថ្នាក់សម្រាប់របបនេះ។ តួយ៉ាង លោកសំណាង បានបាត់បង់បងប្រុសម្នាក់របស់គាត់ ដែលជាគ្រូបង្រៀនបឋមសិក្សា។ នៅក្នុង ស្រោមសំបុត្រមួយ គាត់បានរក្សាទុករូបថតដាច់ដោចមួយបានយ៉ាងត្រឹមត្រូវ។ «វាគឺជាអ្វីដែលគាត់បានបន្សល់ទុកអោយខ្ញុំ។»

រត់គេចចេញពីឋាននរក
គាត់បានបន្តរឿងនិទានរបស់គាត់។ នៅក្នុងចំណោមកូនស្រីរបស់គាត់ កូនស្រី ម្នាក់ដែលកើតនៅក្នុងប្រទេសបារាំង មានការចាប់អារម្មណ៍នឹងការរៀបរាប់នេះ យ៉ាងខ្លាំង។ វាគឺជាលើកទីមួយហើយ ដែលនាងបានលឺឪពុករៀបរាប់ប្រវត្តិ  របស់ខ្លួន តាំងពីដើមរហូតដល់ចប់។ លោក សំណាងបានបន្ធូរអារម្មណ៍ថា  «នៅក្នុងជំរុំកងចល័ត ជីវភាពរស់នៅជួបប្រទះនូវការលំបាកវេទនាយ៉ាងខ្លាំង»។ គាត់ សម្រេចចិត្តរត់គេចខ្លួន ដើម្បីធ្វើអោយស្ថានភាពរស់នៅរបស់គាត់ល្អ  ប្រសើរឡើងវិញ។ «ប៉ុន្តែ ខ្ញុំមិនចង់រត់គេចតែម្នាក់ឯងនោះទេ។ ខ្ញុំមិនមានទំនុក  ចិត្តថា នឹងអាចគេចផុតបានឡើយ»។ ក្នុងរយៈពេលប៉ុន្មានថ្ងៃ គាត់បានវាយ   តម្លៃឃើញថា មានមិត្តភក្តិពូកែៗប៉ុន្មាននាក់។ នៅទីបំផុត អ្នកជាប់គុកឥត  ជញ្ជាំងចំនួនប្រាំមួយនាក់បានរួមគ្នាបង្កើតជាក្រុមមួយ។ ក្នុងរយៈពេលពីរខែ ពួកគេសន្សំទុក បានអង្ករខ្លះ ដើម្បីរត់គេចខ្លួន។
សំណាងឈប់រៀបរាប់បន្ត ដោយបានអះអាងថា
    «អ្វីដែលខ្ញុំបានរៀបរាប់ទាំងប៉ុន្មាន សុទ្ធតែជាការពិត មិនលើស មិនខ្វះ ចន្លោះប្រហោងណាមួយឡើយ»។
គាត់ខ្លាចថាគេមិនជឿនូវអ្វីដែលគាត់បាននិយាយ។ ពិតជារឿងដែលមិនគួរជឿ ។

ល្ងាចមួយ នៅក្នុងជំរុំ គាត់បានលឺក្អែកស្រែកយំ។ គាត់មិនធ្លាប់បានលឺក្អែកយំ ដូច្នេះពីមុនមកទេ។ «វាគឺជាសញ្ញាមួយ នោះគឺសញ្ញានៃការរត់ចេញ។ ពួកគេចាប់ផ្តើមរត់ គេច ឆ្លងកាត់ព្រៃនិងភ្នំ  ដោយលួចដាំបាយដាក់ភ្លើងតិចៗ ដើម្បីជៀសវាងការបង្ហុយផ្សែងអោយគេបានដឹង។ ពួកគេត្រូវដើរដោយជើងទទេរ  ជួបប្រទះធម្មជាតិមិនអំណោយផល និងសត្វព្រៃ ហើយម្តងនោះ ពួកគេបានជួប ខ្លាមួយក្បាល។ ដើម្បីកុំអោយដើរជាន់មីន ពួកគេដើរជាន់លើសាកសព។ «សុទ្ធសឹងតែជាសាកសពរបស់ក្រុមគ្រួសារទាំងមូល។ ពួកគេដឹងថាខ្លួននឹង មិនដើរជាន់មីនទេ បើសិនជាពួកគេដើររបៀបនេះ។»

ប្រទេសថៃ គឺជាទឹកដីនៃក្តីស្រមៃ
ខណៈពេលដែលស្បៀងជិតអស់ ពួកគេហូបដំឡូងឈើទាំងឆៅ និង ផ្លែឈើដែលសត្វស្វាទម្លាក់ពីលើដើមឈើមក។ លោកសំណាងបញ្ជាក់ថា « ខ្ញុំបាក់ ធ្មេញ ដោយសារតែហូបដំឡូងឈើទាំងនោះ»។ នៅថ្ងៃទី១២នៃការរត់ភៀសខ្លួន ចេញពីប្រទេសកម្ពុជា ដែលត្រូវបានគ្រប់គ្រងដោយពួកខ្មែរក្រហម ពួកគេមួយក្រុមនេះបានមកដល់ភូមិតូចមួយ។ នៅទីនោះ បុរសចំណាស់ម្នាក់បាន ប្រាប់ពួកគេថាព្រំដែនប្រទេសថៃនៅចម្ងាយ៦០គីឡូម៉ែត្រទៀត ប៉ុន្តែ ត្រូវធ្វើ ដំណើរនៅពេលយប់ ដើម្បីគេចផុតពីពួកខ្មែរក្រហម។ បុរសទាំងប្រាំមួយនាក់ ស្រេកឃ្លាតយ៉ាងខ្លាំង។ ពេលយប់មកដល់ ពួកគេចាប់ផ្តើមធ្វើដំណើរបន្ត  ឆ្ពោះទៅកាន់ប្រទេសថៃ។

បន្ទាប់ពីធ្វើដំណើរបានជាងដប់គីឡូម៉ែត្រ ពួកគេបានមកដល់ជំរុំមួយ។ ពួកខ្មែរ ក្រហមបានដុតស្មៅខ្ពស់ៗ ដើម្បីអាចមើលឃើញ អ្នកដែលមានបំណងឆ្លងកាត់ ទីនោះ និងដើម្បីធ្វើបាបមនុស្ស។ លោកសំណាងគិតឃើញមធ្យោបាយមួយ នោះគឺ យកមែក និងស្លឹកឈើ មកពាក់ជុំវិញខ្លួន ដើម្បីឆ្លងកាត់ជំរុំនោះ។
    «កាលណោះ ខ្ញុំនឹងឃើញថាពួកវៀតកុងយកសំបកកង់ឡាន មកធ្វើជា ស្បែកជើង»

នៅពេលយប់ ពួកគេបានឆ្លងកាត់ជំរុំ។ ពួកគេបានឃើញឯកសារមួយរបស់ ពួកខ្មែរក្រហម។ ដោយយោងទៅតាមព្រះពុទ្ធសាសនា បានសរសេរថា «ទោះបី ជាអ្នកធ្វើអំពើល្អយ៉ាងណាក៏ដោយ ជានិច្ចកាលគេនឹងនៅទីនេះដើម្បីចាំសម្លាប់ អ្នក»

ឆ្ពោះទៅកាន់កន្លែងថ្មី
នៅទីបំផុត បុរសទាំងប្រាំមួយនាក់បានមកដល់ស្ទឹងមួយ។  សាកសពចំនួនប្រាំ ដែលគេទើបតែសម្លាប់ហើយថ្មីៗ អណ្តែតនៅលើផ្ទៃទឹក។ នៅត្រើយម្ខាង គឺជា  ប្រទេសថៃ។ វាគឺជាផ្លូវឆ្ពោះទៅមុខចុងក្រោយគេ លោកសំណាងយល់ឃើញថា  គេត្រូវតែប្រញាប់ប្រញាល់ឡើង ដោយសារតែពួកខ្មែរក្រហមយាមការអ្នក មានបំណងរត់គេចខ្លួន នៅត្រង់ផ្លូវនេះជាប្រចាំ។
ពួកគេទាំងប្រាំមួយនាក់ព្យាយាមប្រើកម្លាំងដែលនៅសល់ទាំងប៉ុន្មាន ហែលឆ្លង កាត់ស្ទឹង។ ពួកគេរកឃើញកន្លែងលាក់ខ្លួន នៅក្បែរខ្ទមមួយ។ ប៉ុន្តែសំណាង  ឃើញសារព័ត៌មានខ្មែរមួយច្បាប់ដែលគេបិទនៅលើជញ្ជាំង។ គាត់អស់សង្ឃឹម ជាខ្លាំង។ « ខ្ញុំនិយាយដាក់ខ្លួនឯងថា វាមិនអាចទៅរួចទេ ដែលថាពួកយើងនៅ ក្នុងប្រទេសកម្ពុជានៅឡើយ។ សារព័ត៌មាននេះត្រូវបានបិទ ព្រោះមានរូបថត  ស្អាតៗ។ ភ្លាមនោះ អ្នករស់នៅតាមព្រំដែនម្នាក់បានអះអាងថា ពួកគេកំពុងស្ថិត  នៅក្នុងប្រទេសថៃ។
បុរសម្នាក់នោះធានាអះអាងចំពោះពួកគេ។ គាត់ទំលាប់ទៅហើយ កាលដែល ឃើញជនភៀសខ្លួនមានសភាពបែបនេះ។ គាត់បានផ្តល់អាហារអោយពួកគេ បរិភោគ និងនាំទៅកាន់ជំរុំដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។ ជំរុំនេះ ហើយគឺជាកន្លែងដែលសំណាងបានជួបជាមួយនឹងភរិយារបស់គាត់ មុននឹង ចាកចេញទៅកាន់ប្រទេសបារំាង ក្នុងឆ្នាំ១៩៧៧។ ប្រវត្តិប្រហាក់ប្រហែលគ្នា  នេះបានបង្ហាញអោយដឹងថា មានជនភៀសខ្លួនបានមកដល់ប្រទេសបារាំង នៅ  ចុងទសវត្សទី៧០។ យោងតាម ការិយាល័យបារាំងការពារជនភៀសខ្លួន និង  និបេតិជន មានជនភៀសខ្លួនប្រមាណ៤៥ ០០០នាក់ និងបច្ចុប្បន្ននេះ យោង  តាមសមាគមទទួលជនជាតិកម្ពុជា នៅក្នុងប្រទេសបារាំង មានមនុស្សចំនួន ៦០០ ០០០នាក់ដែលជាជនជាតិខ្មែរ និង ខ្មែរកាត់ចិន។  

និយាយដើម្បីរំសាយទុក្ខកង្វល់
យើងនិយាយពីគ្រួសារដែលត្រូវបានគេសម្លាប់ចោល ហើយអ្នកដែលនៅ  មានជីវិតកំពុងរស់នៅប្រទេសបារាំង... និងអ្នកដែលចាកចេញទៅកាន់  សហរដ្ឋអាមេរិក រឺប្រទេសអូស្រ្តាលី។ វាគឺជាសំដីដែលតែងតែជួយ  ស្រាយចំណងបញ្ហា និងជាវិធីសាស្រ្តព្យាបាលជម្ងឺផ្នែកអារម្មណ៍ស្មារតី។ កូន ស្រីម្នាក់របស់សំណាងបានពន្យល់ថា «កាលពីមុន គាត់ត្រូវប្រើពេលវេលាយូរ  មុននឹងអាចនិយាយរៀបរាប់ពីរឿងរ៉ាវទាំងនេះបាន។ ប៉ុន្តែ ឥឡូវនេះ គាត់អាច  និយាយបានដោយគ្មានបញ្ហា។ វាប្រៀបបានដូចជាការរំសាយទុក្ខអញ្ជឹង។
ដើម្បីបំបាត់នូវភាពភ័យខ្លាចទាំងពួង យើងមិនត្រូវខ្វល់ខ្វាយពីពួកខ្មែរក្រហម ចាស់ជរាទាំងប៉ុន្មាននាក់ ដែលត្រូវបានកាត់ទោសដោយតុលាការនោះទេ។  សព្វថ្ងៃនេះ សាលាក្តីមួយនេះកំពុងតែខ្វះថវិកា ហើយគ្រប់គ្នាចោទជាសំណួរ សួរខ្លួនឯងថា តើតុលាការនេះអាចបន្តដំណើរការងាររបស់ខ្លួនដល់ទីបញ្ចប់ដែររឺ ទេ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ