កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




យីភុន ជៀម : របាំអប្សរាតាមដងផ្លូវ
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិច   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៨-០៤-២០០៨
កាសែត​ប្រចាំ​ថ្ងៃ​បារាំង Le Monde បាន​ប្រៀប​ប្រដូច​រូប​នាង​ថា​ជា«ជី​ដូន​មួយ​ដ៏​តូច​ច្រឡឹង​របស់​ចង្វាក់ ​hip-hop និង​ជា​តួឯក​ស្រី​កម្ពុជា​នៅ​ក្នុង​ហ្គេម​វីដេអូ​ឡារ៉ា ក្រូហ្វត៍(Lara Croft)»។​ប៉ុន្តែ​រូប​នាង​ផ្ទាល់​ចាត់​ទុក​ខ្លួន​ឯង​គ្រាន់​តែ​ជា​អ្នក​តំណាង​ម្នាក់​នៃ​«របាំ​កូន​កាត់»​រវាង​របាំ​បុរាណ​ខ្មែ​រចង្វាក់ hip-hop របាំ​ញាក់​កន្ត្រាក់​របាំ​ក្បាច់​ប្រយុទ្ធ និង​សិល្បៈ​ការពារ​ខ្លួន​ប៉ុណ្ណោះ។

 Apsara - Yiphun Chiem - Cambodge - Villette
ចំលងពី Blog ផ្ទាល់ខ្លួនរបស់ យីភុន ជៀម , www.myspace.com/soulflava

 

ក្នុងវ័យ៣១ឆ្នាំ យីភុន ជៀម គឺជាអ្នករបាំជនជាតិប៊ែលហ្សិកដើម​កំណើត​ខ្មែរ​ម្នាក់ ហើយនាងទទួលបានការសរសើរជាច្រើន ដោយសារការ​សម្តែង​ទស្សនីយ​​​​ភាព​របាំតួទោលមួយមានចំណងជើងថា«អប្សរា»។ ចំណងជើង​នេះ​បញ្ជាក់ដោយប្រយោលអំពីដើមកំណើតជាជនជាតិខ្មែររបស់នាង។ ទស្សនីយភាព​នេះចាប់ផ្តើមសម្តែងតាំងពីថ្ងៃទី២២មេសា រហូតដល់ថ្ងៃ១០ ឧសភា នៅរោងល្ខោនLe Tarmac de la Villett​e   នៅក្នុង​សង្កាត់​ទី១៩ ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

អ្នកយកព័ត៌មានស្រីរបស់ Le Monde ឈ្មោះរ៉ូស៊ីតា ប៊័រសូ (Rosita Boisseau) អោយតម្លៃថាជា «នាដកា ជាអ្នកសម្តែង ជាតួឯកស្រីក្នុងហ្គេម​វីដេអូ (ដ៏អស្ចារ្យម្នាក់នៅពេលយើងសម្លឹងមើលនាងឥតព្រិចភ្នែកនោះ!) និង​ជា​អ្នករបាំកាយវិការ។

នាងបានចាប់ផ្តើមរៀនរាំ«ចង្វាក់ញាក់កន្ត្រាក់»នៅឆ្នាំ១៩៩៧ ដែលជាទម្រង់​សិល្បៈមួយមានដើមកំណើតចេញពីតាមដងផ្លូវនានានៃសង្កាត់ Bronx (អាមេរិក) ដែលជាការបញ្ចូលគ្នានៃកាយវិការប្រើក្នុងសិល្បៈសៀក និង​ចលនា​បង្វិលខ្លួនដោយប្រើដៃច្រត់ដីឬក្បាល។ នាងបានរាប់អានជាមួយក្រុម «boys»ដែលជាក្រុមមួយស្ទើរតែមានសមាជិកជាបុរសទាំងអស់។

បន្ទាប់ពីនោះនាងបានចូលរួមជាមួយក្រុមផ្សេងៗគ្នា ហើយក្រោយ​មកទៀត​ជា​មួយនឹងអ្នករបាំ និងតន្ត្រីករប៊ែលហ្សិកដែលមានដើមកំណើតខុសៗគ្នា។ នាង​ក៏បាន«រកឃើញស្ទីលរបស់ខ្លួន»បន្តិចម្តងៗ រហូតដល់អាចបង្កើតទទ្សនីយភាព​«អប្សរា»ដ៏គួរអោយភ្ញាក់ផ្អើលនេះឡើង រួមជាមួយក្រុម«Tribal Sarong » របស់នាង។ ជាមួយនឹងទស្សនីយភាពនេះ នាងបានទទួលរង្វាន់ Beaumarchais de la SACD នៅឆ្នាំ២០០៥ ។

ការយល់ឃើញ«របស់នារីវ័យក្មេងម្នាក់នៅក្រោយពេលចេញពីសង្រ្គាម ទៅលើ​ចំណង់ និងបទបញ្ញត្តិដ៏ចម្លែកនៃជីវិតសម័យថ្មី» - «ការតាមរកអត្តសញ្ញាណ​នៅ​លើឆាកសម្តែងក៏ដូចនៅក្នុងជីវិតពិត […] ភាពទន់ភ្លន់ និងរប៉ិលរប៉ូច ដែល​​ធ្វើអោយគេនឹកទៅដល់រឿងទេវកថានៃសត្វកំណាច និងនាគភ្លើង ក៏​ដូច​ជាតួឯកស្រី(Lara Croft)នៃហ្គេមវីដេអូ ដែលបង្ហាញពីលក្ខណៈរបស់យីភុន ជៀម ជានារីម្នាក់ដែលត្រូវបានប្រទាញប្រទង់រវាងដើមកំណើតជាជនជាតិអាស៊ី​របស់នាង និងវប្បធម៌នៃប្រទេសដែលបានចិញ្ចឹមបីបាច់នាង គឺរបាំ hip-hop »- «ការផ្គុំរបាំដ៏អស្ចារ្យមិនធ្លាប់មាន ក្នុងប្រភេទរបាំអ្វីទាំងអស់»- «ស្នាម​ដំ​បៅ​​ដ៏​ឈឺ​ចុកចាប់» និង«ការកាត់ចិត្ត»របស់ស្ត្រីម្នាក់ដែល«បានរត់គេចពីការ​ប្រល័យពូជសាសន៍ខ្មែរក្រហមនៅដើមឆ្នាំ១៩៨០ ជាមួយក្រុមគ្រួសារ និងបាន​មកដល់ប្រទេសប៊ែលហ្សិកនៅពេលនាងមានអាយុ៣ឆ្នាំ»...ទាំងអស់នេះគឺជា​លក្ខណៈពិសេសរបស់ទស្សនីយភាព«អប្សរា»។ បើតាមកាសែត Le Monde  «អប្សរា»ប្រភេទថ្មីនេះបានចាកចេញពីវេទិកាសម្តែងពណ៌មាសក្នុងរាជវាំងនិង​ក្នុងវិមានធំៗ រួចបានបន្តបង្ហាញខ្លួននៅលើបណ្តាញអាំងទែរណែត។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​