អ្នកនាងម៉ី អេលីដា អាយុ២៦ឆ្នាំ ដើមកំណើតជាជនជាតិខ្មែរ កើតនៅប្រទេស បារាំង បានលើកឡើងថា៖ “ការកើនឡើងនៃឥទ្ធិពលរបស់ពលរដ្ឋខ្មែររស់នៅ បរទេសនៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិបានផ្តល់នូវតួនាទីថ្មីដល់ពួកគេនៅ លើឆាកនយោបាយ ក៏ដូចជានៅក្នុងប្រព័ន្ធតុលាការ”។ អ្នកច្បាប់វ័យក្មេងរូប នេះមានចំណាប់អារម្មណ៍ទៅលើជនរួមជាតិ ខ្មែររស់នៅប្រទេសបារាំង និង ប្រទេសប៊ែលហ្ស៊ីក ដែលអ្នកទាំងនោះផ្តោតការយកចិត្តទុកដាក់លើដំណើរ វិវត្តន៍នៃប្រព័ន្ធតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីបទឧក្រិដ្ឋដែលកើត ឡើងនៅកម្ពុជាចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។ អ្នកនាងបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតនីតិសាធារណៈអន្តរជាតិនៅក្នុងប្រទេសបារាំង និងបានដឹកនាំ ការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ២០០៧ សម្រាប់អង្គការអន្តរជាតិ Center for Transitional Justice ស្តីពីការមន្ទិលសង្ស័យរបស់ជនរួមជាតិខ្មែររស់នៅ បរទេសដែលជាជនរងគ្រោះនៃរបបខ្មែរក្រហម ចំពោះដំណើរការតុលាការ មួយនេះ។ អ្នកនាងបានអធិប្បាយពន្យល់ពីការងារស្រាវជ្រាវនៅក្នុងបទ សម្ភាសន៍ជាមួយកាសែត។កាសែតៈ តើការសាកសួរសមាជិកនៃសហគមន៍របស់ខ្លួនស្តីពីប្រវត្តិរបស់ពួក គេ កើតចេញពីគំនិតផ្ទាល់ខ្លួនមែនទេ?
ម៉ី អេលីដាៈ ខ្ញុំស្ថិតនៅក្នុងចំណោមមនុស្សជំនាន់ទីពីរនេះដែលបានរស់នៅ ក្នុងសភាពមួយមិនចង់ដឹងពីការពិតដែលប្រកបដោយភាពជូរចត់ អស់ រយៈពេលជាយូរ។ ក្រោយមក ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ទៅលើអំពើប្រល័យ ពូជសាសន៍នៅប្រទេសរ៉ា្វន់ដា។ វាគឺជាបទពិសោធន៍មួយដែលប៉ះទង្គិច អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង។ បន្ទាប់មក ខ្ញុំក៏សម្រេចចិត្តធ្វើដំណើរមកប្រទេស កម្ពុជាជាលើកដំបូងនៅឆ្នាំ២០០៧ ក្នុងបំណងទស្សនាប្រទេសកំណើតរបស់ ខ្ញុំ ក្នុងនាមជាភ្ញៀវទេសចរ ហើយកាលនោះ ខ្ញុំមានអាយុ២៥ឆ្នាំ។ ប៉ុន្តែ ការ ស្នាក់នៅទីនោះ បានធ្វើអោយខ្ញុំផ្លាស់ប្តូរចិត្ត។ ខ្ញុំចង់ជំនះចិត្តភ័យខ្លាចរបស់ខ្ញុំ ចង់ដឹងពីរឿងរ៉ាវដ៏រន្ធត់ រៀនកាត់យល់ពីពាក្យពេចន៍ដ៏កម្រ និងមានន័យមិន ច្បាស់លាស់របស់ឪពុកម្តាយខ្ញុំ ទាក់ទងនឹងរបបខ្មែរក្រហម។ ការងារស្រាវ ជ្រាវនេះគឺជាមធ្យោបាយមួយសម្រាប់ខ្ញុំក្នុងការប្រឈមមុខនឹងសុបិនអាក្រក់ ដែលតាមលងបន្លាចអារម្មណ៍ខ្ញុំ។ ម្យ៉ាងវិញទៀត ខ្ញុំវិះតែនឹងបោះបង់ចោល ការងារនេះនៅពាក់កណ្តាលទីជាច្រើនលើកមកហើយ...ប៉ុន្តែទីបំផុត ខ្ញុំក៏ធ្វើ ការងារនោះរហូតដល់ចប់។
មុននឹងចាប់ផ្តើមការងារស្រាវជ្រាវនេះ តើមានចំណុចណាដែលអ្នកនាងមិន យល់ពីសហគមន៍ខ្មែរដែររឺទេ?
អ្វីដែលខ្ញុំមិនបានដឹងពីមុនមកនោះគឺប្រតិកម្មរបស់ជនរួមជាតិខ្ញុំនៅពេលដែលយើងលើកឡើងពីរបបប្រល័យពូជសាសន៍។ អ្នកខ្លះបានបង្ហូរទឹកភ្នែក ខ្លះទៀតបង្ហាញពីកំហឹងពុះកញ្ច្រោល រឺភាពល្វីងជូរចត់ ។ ពេលនោះខ្ញុំក៏យល់ ភ្លាមពីអារម្មណ៍របស់ជនរួមជាតិខ្មែររស់នៅបរទេសទាំងនេះ។ គឺជាចរឹត លក្ខណៈរបស់សហគមន៍ខ្មែរនៅបរទេសដែលធ្លាប់ឆ្លងកាត់សោកនាដកម្មដ៏ សែនជូរចត់។ អារម្មណ៍ភ័យខ្លាចដែលពេលខ្លះគ្មានហេតុផលបានដក់ជាប់ក្នុង ខួរក្បាលរបស់ពួកគាត់ ហើយពួកគាត់លឺតែពាក្យចចាមអារ៉ាមដូចជា “នៅ ស្រុកខ្មែរ សង្រ្គាមនៅមាននៅឡើយ” ហើយពាក្យចចាមអារ៉ាមទាំងនេះកាន់ តែធ្វើអោយពួកគាត់រឹតតែខ្លាចរអាពីស្រុករបស់ខ្លួន។ ម្យ៉ាងវិញទៀត ចរឹតរស់ នៅដោយមិនមានទំនាក់ទំនងជាមួយពិភពក្រៅរបស់សហគមន៍ខ្មែរគឺងាយ ស្រួលដល់ការសាបព្រោះពាក្យចចាមអារ៉ាមណាស់។
ដូច្នេះមានន័យថា ពលរដ្ឋខ្មែររស់នៅបរទេសក៏ដូចជាខ្មែរនៅស្រុកខ្មែរដែរ គឺពួកគាត់មិនដែលនិយាយពីរបបប្រល័យពូជសាសន៍ទេ មែនទេ?
ចាស! ពិតហើយ។ គ្មានការជជែកពិភាក្សាគ្នាជុំវិញរឿងរ៉ាវសម័យខ្មែរក្រហម នោះទេ។ ពលរដ្ឋខ្មែររស់នៅបរទេសមួយចំនួនចង់បំភ្លេចរឿងនេះ និងចង់បិទ បាំងទំព័រជីវិតដ៏ខ្មៅងងឹតនេះ។ ពួកគាត់ចង់ការពារកូនៗ មិនចង់អោយពួកគេ ដឹងលឺពីការភ័យខ្លាច និងអារម្មណ៍ឈឺចាប់របស់ពួកគាត់ឡើយ...។ ម្យ៉ាង ទៀត មិនងាយស្រួលនោះទេសម្រាប់ឪពុកម្តាយ ក្នុងការនិយាយប្រាប់កូនៗពី អំពើយង់ឃ្នងអមនុស្សធម៌របស់របបខ្មែរក្រហម ។
តើនៅក្នុងគ្រួសារខ្មែរដែលរស់នៅបរទេស ឪពុកម្តាយដែលធ្លាប់ហែលឆ្លងកាត់ របបខ្មែរក្រហមមានលើកឡើងពីការរស់នៅក្នុងរបបនោះ ដើម្បីអប់រំកូនចៅ របស់ខ្លួន ដូចជាឪពុកម្តាយនៅស្រុកខ្មែរដែររឺទេ?
ប្រាកដណាស់ ជាពិសេសគឺទាក់ទងនឹងអាហារ។ ពួកគាត់តែងតែស្តីបន្ទោស កូន នៅពេលដែលកូនៗមិនចង់បរិភោគអាហារ។ ពួកគាត់តែងតែលើកឡើង ថា៖ “នៅសម័យប៉ុល ពត គ្មានអ្វីហូបទេ”។ ចំណែកឯរឿងទំនាក់ទំនងគ្នាវិញ ពួកគាត់តែងតែប្រដៅប្រាប់យើងថា៖ “យើងមិនអាចទុកចិត្តអ្នកណាម្នាក់បាន ឡើយ”។ និយាយរួម គឺពួកគាត់បង្រៀនយើងកុំអោយទុកចិត្តអ្នកដទៃ ហើយ បែបនេះគឺជាឧបសគ្គរារាំងដល់គំនិតច្នៃប្រឌិតរបស់ក្មេងជំនាន់ក្រោយ។
តាមរយៈការងារសិក្សាស្រាវជ្រាវពីសហគមន៍ខ្មែរនៅបរទេស តើអ្នកនាងយល់ ឃើញយ៉ាងណាចំពោះអ្នកទាំងនោះ?
ខ្ញុំយល់ឃើញថាសហគមន៍ខ្មែរនៅបរទេសដែលរួចផុតពីសេចក្តីស្លាប់នៅ សម័យយង់ឃ្នងរស់នៅ”មួយថ្ងៃសម្រាប់តែមួយថ្ងៃ”ហើយបើតាមខ្ញុំយល់ គឺ ប្រហែលដោយសារតែពួកគាត់នៅតែមានអារម្មណ៍ភ័យខ្លាចដក់ជាប់ជានិច្ច ពោលគឺពួកគាត់មានជំងឺបាក់ស្បាត។ ពួកគាត់រស់នៅក្នុងសភាពភ័យខ្លាច ដោយគ្មានហេតុផល រហូតមិនទុកគ្នានៅក្នុងសហគមន៍តែមួយ ពោលគឺពួក គាត់គ្មានការសាមគ្គីគ្នាឡើយ។ ស្ថានភាពបែបនេះក៏អាចបណ្តាលមកពីកម្រិត យល់ដឹងរបស់ពួកគាត់នៅទាបផងដែរ និងម្យ៉ាងទៀតពួកគាត់រស់នៅខ្វះការ រៀបចំអោយបានល្អ។ ការភ័យខ្លាចការសងសឹកនៅដក់ជាប់ជានិច្ចក្នុង អារម្មណ៍ពួកគាត់ ព្រោះថាអតីតពួកខ្មែរក្រហមមួយចំនួនតូចបានភៀសខ្លួន ទៅរស់នៅប្រទេសបារាំង។ ពួកគេទាំងនោះព្យាយាមគេច រឺធ្វើជាមិនស្គាល់ ជនរងគ្រោះ។ អ្នកខ្លះដែលរួចជីវិតផុតពីសម័យខ្មែរក្រហមបានប្រាប់ខ្ញុំថា ពួកគាត់បានជួបអតីតខ្មែរក្រហមនៅក្នុងពិធីជប់ជៀងផ្សេងៗ រឺពិធីបុណ្យនានា ។ ប៉ុន្តែ ក្នុងពិធីក្រោយៗមកទៀត ពួកគាត់លែងឃើញមុខអតីតខ្មែរក្រហម ទាំងនោះទៀតឡើយ។
តើខ្មែររស់នៅបរទេសស្រេកឃ្លានចង់បានយុត្តិធម៌ដែររឺទេ?
បើទោះបីជាពួកគាត់ចង់ឃើញតុលាការកាត់ក្តីយ៉ាងណាក្តី ក៏មានឧបសគ្គជា ច្រើនដែលរារាំងដល់ពួកគាត់ដូចជាការបាក់ទឹកចិត្តចំពោះប្រពៃណីនិទណ្ឌ ភាព ការភ័យខ្លាចគ្មានហេតុផល ភ័យខ្លាចការសងសឹក ជំងឺបាក់ស្បាត ចង់ បំភ្លេចអតីតកាល មានអារម្មណ៍ស្តីបន្ទោសខ្លួនឯងដែលនៅរស់ខណៈពេល ដែលសាច់ញាតិបានបាត់បង់ជីវិត រឺក៏ខឹងខ្លួនឯងដែលត្រូវមករស់ក្បែរពួកខ្មែរ ក្រហមជាដើម។
មានចរន្តបីសំខាន់។ ទីមួយគឺអ្នកដែលមិនត្រូវការតុលាការ។ ទីពីរអ្នកដែល ចង់ឃើញតុលាការកាត់ក្តី ប៉ុន្តែបដិសេធមិនព្រមចូលរួមក្នុងដំណើរការកាត់ក្តី ហើយភាគច្រើនរំពឹងលើយុត្តិធម៌ក្នុងព្រះពុទ្ធសាសនា។ ទីបីគឺមានបុគ្គលមួយ ចំនួនតូចដែល បានចេញមុខចូលរួមយ៉ាងសកម្មក្នុងដំណើរការកាត់ក្តី។
តើខ្មែរនៅបរទេសប្រកាន់ជំហរបែបណាចំពោះអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការរកម្ពុជា?
ជាទូទៅ ខ្មែររស់នៅបរទេសយកចិត្តទុកដាក់លើការងាររបស់អវតក។ ប៉ុន្តែ ពួកគាត់ត្រូវការទទួលបានព័ត៌មានបន្ថែមទៀតទាក់ទិននឹងសាលាក្តី ដើម្បី អាចចូលរួម និងស្វែងយល់អោយបានច្បាស់ពីតុលាការមួយនេះ។ នៅពេល ដែលខ្ញុំចាប់ផ្តើមការងារស្រាវជ្រាវរបស់ខ្ញុំ មានពាក្យចចាមអារ៉ាមទាក់ទងនឹង អំពើពុករលួយរបស់ចៅក្រមខ្មែរក្នុងអង្គជំនុំជម្រះ ដែលធ្វើអោយជនរងគ្រោះ កាន់តែមិនទុកចិត្តលើតុលាការមួយនេះ និងធ្វើអោយពួកគាត់យល់ឃើញថា មានការជ្រៀតជ្រែកពីគណបក្សនយោបាយដែលធ្វើអោយប៉ះពាល់ដល់ ឯករាជ្យភាព និងអព្យាក្រឹត្យភាពរបស់តុលាការ។ សមាជិកសហគមន៍ខ្មែររស់ នៅបរទេសមួយចំនួនមិនហ៊ានចូលរួមក្នុងដំណើរការកាត់ក្តីនោះទេ បើទោះ បីជាខ្លួនមានចិត្តចង់ចូលរួមក៏ដោយ ដោយហេតុថាពួកគាត់ខ្លាចការសងសឹក និងខ្លាចក្រែងត្រូវចំណាយប្រាក់កាសនៅពេលដែលពួកគាត់ធ្វើជាសាក្សី រឺចូលរួមជាភាគីដើមបណ្តឹងរដ្ឋប្បវេណី។ តែថា យើងត្រូវដឹងថាវិធានផ្ទៃក្នុង របស់អវតបានរៀបចំទុកជាមុន ដើម្បីជួយសម្រួលនីតិវិធីតុលាការដល់ជន ជាតិខ្មែររស់នៅបរទេស ដោយអនុញ្ញាតិដល់ពួកគេតាមដានដំណើរការជំនុំ ជម្រះ តាមរយៈបច្ចេកវិទ្យាសោតទស្សន៍រឺទូរទស្សន៍។ ចំណែកឯព័ត៌មានទាក់ទិននឹងអង្គជំនុំជំរះក៏អាចនឹងត្រូវផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដូចគ្នានេះ ដែរ។ យើងកត់សម្គាល់ឃើញថា រហូតមកទល់ពេលនេះ ក្រៅពីអ្នកស្រីសេង ធារី (ជនជាតិខ្មែរសញ្ជាតិអាមេរិក និងជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានធ្វើជាភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងរឿងក្តីរបស់នួន ជា) គ្មានខ្មែរណា ម្នាក់ដែលរស់នៅបរទេសធ្វើជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនោះទេ។
សម្រាប់ខ្មែររស់នៅបរទេស តើពុទ្ធសាសនាមានសារសំខាន់ប៉ុនណាក្នុងការ ផ្តល់យុត្តិធម៌?
បើយោងតាមទ្រឹស្តីពុទ្ធសាសនា ឧក្រិដ្ឋជនត្រូវតែទទួលផលបាបដែលខ្លួន បានសាងនៅជាតិក្រោយ ប៉ុន្តែមានមតិជាច្រើនយល់ឃើញខុសៗគ្នាទៅលើ លទ្ធភាពនៃដំណើរការកាត់ក្តី។ មតិទីមួយយល់ឃើញថា ការកាត់ក្តីគ្មាន សារសំខាន់នោះទេ ព្រោះថាច្បាប់នៃកម្មផលបានដាក់ទោសពួកគេរួចទៅ ហើយ។ ចំណែកឯមតិមួយទៀតគាំទ្រអោយមានដំណើរការកាត់ក្តីជាមួយនឹង លក្ខខណ្ឌអោយមានអព្យាក្រឹត្យភាព គោរពតាមស្តង់ដាតុលាការអន្តរជាតិ និងសមស្របតាមទស្សនៈពុទ្ធសាសនា។ ការគ្រោងទុកពីលទ្ធភាពនៃការ លើកលែងទោសអតីតមេដឹកនាំខ្មែរក្រហមតែងតែទទួលបានការច្រានចោល ទាំងស្រុង ព្រោះថាដូចដែលមតិជាច្រើនបានលើកឡើងរួចមកហើយថា ទោះជាយ៉ាងណាក្តីក៏គោលការណ៍លើកលែងទោសគឺចេញមកពីប្រទេសដែល កាន់សាសនាគ្រឹស្តិនៅលោកខាងលិច ហើយគោលការណ៍នោះមិនដូចនៅ ក្នុងពុទ្ធសាសនានោះទេ។
បទសម្ភាសន៍ភាគពីរជាមួយនឹងយុត្តិវិទូម៉ី អេលីដា នឹងត្រូវចេញផ្សាញនៅថ្ងៃ សុក្រសប្តាហ៍ក្រោយលើទំព័រអាំងទែរណែតរបស់កាសែត ka-set.info
ការផ្តល់សក្ខីកម្មពីបរទេស
មាត្រាទី២៦.១នៃវិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចែងថា៖ «សក្ខីកម្មរបស់សាក្សីរឺអ្នកជំនាញនៅក្នុងអំឡុងពេលស៊ើបសួរ រឺការជំនុំជម្រះត្រូវធ្វើឡើងដោយមានវត្តមានរបស់បុគ្គលនោះផ្ទាល់ នៅពេល ណាដែលអាចធ្វើទៅបាន។ ប៉ុន្តែទោះបីជាយ៉ាងណា សហចៅក្រមស៊ើប អង្កេត រឺអង្គជំនុំជម្រះអាចអនុញ្ញាតិអោយសាក្សីធ្វើសក្ខីកម្មតាមរយៈបច្ចេក វិទ្យាសោតទស្សន៍ រឺទូរទស្សន៍ ក្នុងករណីដែលបច្ចេកវិទ្យាបែបនេះអនុញ្ញាតិ អោយសហចៅក្រមស៊ើបអង្កេត រឺអង្គជំនុំជម្រះនិងភាគីសាកសួរសាក្សីបាន នៅពេលដែលសាក្សីត្រូវឡើងធ្វើសក្ខីកម្ម។ បច្ចេកវិទ្យានេះមិនត្រូវអនុញ្ញាតិ អោយប្រើទេ ប្រសិនបើធ្វើអោយមានអន្តរាយធ្ងន់ធ្ងរ រឺមិនស្របទៅនឹងសិទ្ធិ ការពារខ្លួន»។
ពលរដ្ឋខ្មែរនៅបរទេស
គេវាយតម្លៃថាមានប្រជាពលរដ្ឋខ្មែរ៦សែននាក់រត់ភៀសខ្លួនចេញពីប្រទេស កម្ពុជា ខណៈពេលដែលកម្ពុជាធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម។ អ្នក នាងម៉ី អេលីដា បានរម្លឹកថា៖ “បញ្ញាវ័ន្តខ្មែរភាគច្រើនដែលមួយចំនួនធំមាន សញ្ជតិបារាំងចង់ទៅរស់នៅប្រទេសបារាំងខ្លាំងជាងទៅប្រទេសអាមេរិក ចំណែកឯសហរដ្ឋអាមេរិកទទួលជនភៀសខ្លួនច្រើនជាទាហាន និងកសិករ ដែលមកជាគ្រួសារ”។ អ្នកនាងបន្ថែមទៀតថា អ្នកខ្លះវាយតម្លៃថាមានជន ភៀសខ្លួនខ្មែរប្រមាណ៥ម៉ឺននាក់នៅប្រទេសបារាំងក្នុងឆ្នាំ១៩៨៩។ ១០ឆ្នាំ ក្រោយមក វិទ្យាស្ថានជាតិគ្រប់គ្រងស្ថិតិ និងសិក្សាពីសេដ្ឋកិច្ច (l’Insee) បាន ធ្វើជំរឿនឃើញមានពលរដ្ឋខ្មែរ៦៣ ២៨៤នាក់នៅប្រទេសបារាំង។ កាលពីឆ្នាំ ២០០៦ ការសិក្សាលើសមាគមអាមេរិក (American Community Survey) ដែល ធ្វើឡើងដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក បានបង្ហាញថា ពលរដ្ឋ អាមេរិកចំនួន២៣៨ ៩៤៨ បាន “ប្រកាសប្រាប់”ថា ពួកគេមានដើមកំណើតជា ជនជាតិខ្មែរ។ ផ្ទុយទៅវិញ ដោយហេតុថានៅប្រទេសខ្លះមានជំរឿន ហើយ ប្រទេសខ្លះទៀតគ្មានតែម្តង និងម្យ៉ាងវិញពិបាកក្នុងការទទួលបានព័ត៌មាន ប្រភេទនេះ ដូច្នេះគ្មានតួលេខណាមួយពិតប្រាកដពីចំនួនពលរដ្ឋខ្មែរទាំងអស់ រស់នៅ ប្រទេសនានាលើពិភពលោកនោះទេ។
សូមអានផងដែរលើទំព័រអាំងទែរណែតនូវអត្ថបទដូចខាងក្រោម៖
-ពលរដ្ឋខ្មែររស់នៅបរទេសមានតួនាទីកាន់តែសំខាន់នៅលើឆាកនយោបាយ អន្តរជាតិ។ នេះបើតាមការពន្យល់របស់លោក នីកូឡា វែកតូវិក ក្នុងអត្ថបទចុះ ផ្សាយកាលពីឆ្នាំ២០០៥ ដែលមានចំណងជើងថាសារសំខាន់នៃនយោបាយ របស់ពលរដ្ឋអន្តោប្រវេស្តន៍នៅបរទេស ជាភាសាអង់គ្លេសនៅលើទំព័រ អាំងទែរណែត “Migration Information Source” របស់វិទ្យាស្ថាននយោបាយ អន្តោប្រវេស្តន៍អាមេរិក។
- “១៧ មេសា ២០០៥ ទិវារម្លឹកខួបប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្&