កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
អំពីយើងខ្ញុំ

កាសែត (Ka-set) គឺជាវិបសាយព័ត៌មានមួយស្តីពីប្រទេសកម្ពុជា និង​ប្រជាជន​កម្ពុជា រស់នៅជុំវិញពិភពលោក។ កាសែត មាន​គោល​បំណង​ពង្រឹង​គុណភាព​សារព័ត៌មាន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកយកព័ត៌មាន និង​មាន​ឯករាជ្យ​ភាព មិនទទួលរងការគាបសង្កត់ពីសំណាក់ក្រុមនយោបាយ រឺ​សេដ្ឋកិច្ច​ណា​មួយឡើយ។

សមាជិករបស់កាសែត  ប្រមូលផ្តុំទៅដោយសហគមន៍នៃអ្នកសារព័ត៌មាន ដែលរួមមានអ្នកយកព័ត៌មានអាជីព អ្នកជំនាញការ អ្នកអង្កេតការ និង អ្នកប្រើប្រាស់អាំងទែរណែត ក្នុងគោលបំណងបង្ហាញនូវព័ត៌មានថ្មី និងឯករាជ្យ  ដែលកើតមានឡើងជុំវិញប្រទេសកម្ពុជា។

គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដើម​ខែវិច្ឆិកា ឆ្នាំ២០០៧​ដោយ​អ្នក​យកសារ​ព័ត៌មាន​ជនជាតិ​កម្ពុជា បារាំង និងប៊ែលហ្ស៊ីក ចំនួនបួនរូប។ សមាជិករបស់កាសែត ភាគច្រើន ​សុទ្ធ​សឹង​ជា​អតីតបុគ្គលិក​បម្រើការ​នៅ​សារព័ត៌មាន​ប្រចាំថ្ងៃ កំបូដស័រ។ ​ក្នុង​គោល​បំណង​ចង់​បន្តផ្សព្វផ្សាយ​តម្លៃ​នៃ​សុចរិកភាព  និង​សេរីភាព​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ប្រទេសកម្ពុជា ​ក្រុម​ការងារ​នេះ​បាន​សម្រេច​ចិត្ត​បន្ត​ការងារ​របស់​ខ្លួន​នៅ​លើ​ អាំងទែរណែត​ ដោយ​ប្រើប្រាស់​កាលានុវត្តភាព​ជា​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្រុមហ៊ុនសារព័ត៌មានកាសែត ចេញផ្សាយព័ត៌មានជាភាសាខ្មែរ និងភាសាបារាំង ដោយឥតគិតថ្លៃ ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយ និងការពារតម្លៃរបស់សហគមន៍។ សម្រាប់ពេលនេះ ប្រាក់ចំណូលរបស់កាសែត បានមកពីអ្នកផ្សាយពាណិជ្ជកម្មលើវិបសាយ និង មូនិធិរបស់សមាជិកកាសែត និងអ្នកអាន។

លោកអ្នកអាចគាំទ្រគំនិតផ្តួចផ្តើមនេះបាន តាមរយៈការជាវសេវាកម្មផ្សេងៗរបស់ កាសែត រឺជួយផ្សព្វផ្សាយវិបសាយ ka-set.info  ។

 

មូលហេតុអ្វីបានជាយើងជ្រើសរើសឈ្មោះ កាសែត (Ka-set)នេះ ?
ពីពាក្យខ្មែរ៧ (Khmer7) មក K7 : ប្រវត្តិរូបសញ្ញារបស់ កាសែត
គំនិតផ្តួចផ្តើមឯកជន បណ្តាញការងារ បណ្តាញសកលវិទ្យាល័យ និងមិនគិតកំរៃ
តម្លៃនៃការបង្កើត
ការគ្រប់គ្រប់ប្រកបដោយតម្លាភាព
ក្រុមហ៊ុនកាសែត និងសមាគម ខ្មែរ៧
ស្ថាបនិក
សមភាពក្រុមការងារទាំងអស់
លិខិតបញ្ជាក់ស្របច្បាប់
សូមអរគុណ

មូលហេតុអ្វីបានជាយើងជ្រើសរើសឈ្មោះ កាសែត (Ka-set)នេះ ?

   មូល​ហេតុ​សាមញ្ញ​នៃ​ការ​ជ្រើសរើស​ឈ្មោះ «កាសែត(Ka-set )» នេះ​ គឺ​ដោយ​សារ « Ka-set» មាន​ន័យថា « Journal » ប្រែជា​ភាសាខ្មែរ​ថា «កាសែត»។  ពាក្យ កាសែត ត្រូវ បាន ផ្តួច​ផ្តើម​បង្កើត​ឡើង​យ៉ាង​យក​ចិត្តទុក​ដាក់​ដោយ​ក្រុម​អ្នក​យកព័ត៌មាន របស់​កាសែត។ ពាក្យ​នេះ​ក្លាយ​មក​ពី​ពាក្យ « gazette » នៃ​ភាសា​បារាំង ដែល​ជា​សារ​ព័ត៌​មាន​បារាំង​ដំបូង​គេ បង្កើត​ដោយ​លោក Théophraste Renaudot ក្នុង​ឆ្នាំ​១៦៣១។ ចាប់​តាំង​ពីពេលនោះ​មក ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​កាន់​តែ​រីក​ចម្រើន​ឡើងៗ គួរ​អោយ​កត់​សំគាល់។ «កាសែត» គឺ​ជា​សារព័ត៌​មាន​កម្ពុជា ដែល​មាន​គោល​បំណង​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌​មាន ព្រម​ទាំង​ការ​ប្រើប្រាស់​អាំងទែរណែត សម្រាប់​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។


ពីពាក្យខ្មែរ៧​ (Khmer7) មក​ K7 : ប្រវត្តិរូបសញ្ញារបស់កាសែត

    រូបសញ្ញា​របស់ កាសែត មានអក្សរ K និងលេខ 7 ដែល​ក្នុង​ភាសា​បារាំង​អានថា Ka-sept។ រូប​សញ្ញា​ត្រូវ​បាន​ខិតខំ​បង្កើត​ឡើង​ដោយ​លោក Steve Coleman ​ដែល​អាច​បញ្ជាក់​បាន​អំពី​ការ​ចាប់​ផ្តើម​ដំណើរ​ការ​គម្រោង​មួយ​នេះ។ គំនិត​នៃ​ការ​បង្កើត​វិបសាយ​មួយ​នេះ ​កើត​មាន​ឡើង​នៅ​ចុង​ខែ​កក្កដា ២០០៧ តាម​រយៈ​ការ​ពិភាក្សារ​វាង​អ្នក​យកព័ត៌​មាន​ចំនួន​ប្រាំពីររូប។ ដើម្បី​គំា​ទ្រ​គំនិត​ផ្តួច​ផ្តើម​នេះ សមាគម​មួយ​ឈ្មោះ ខ្មែរ៧(Khmer7) កំពុង​តែ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង។


គំនិតផ្តួចផ្តើមឯកជន បណ្តាញការងារ បណ្តាញសកលវិទ្យាល័យ និងមិន​គិតកំរៃ

   ក្នុង​នាម​ជា​ក្រុមហ៊ុន​សារ​ព័ត៌​មាន​ឯកជន​មួយ បច្ចុប្បន្ននេះ កាសែត ​មាន​ក្រុម​ការងារ​ទាំង​អស់ចំនួន​ដប់រូប ក្នុងនោះ ស្ថាបនិក​ចំនួន​បួនរូប (អ្នក​និពន្ធ​ចំនួន​បី​រូប និង​អ្នក​ថតរូប​មួយ​រូប) អ្នក​យក​ព័ត៌​មាន​ចំនួន​ពីរ​រូប អ្នក​បកប្រែមួយ​រូប អ្នក​ទទួលខុស​ត្រូវ​ផ្នែក​ទីផ្សារ​មួយ​រូប ​អ្នក​គ្រប់គ្រងវិបសាយ​មួយរូប និង​អ្នក​សម្រប​សម្រួល​គម្រោង​មួយ​រូប ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អ្នក​យក​ព័ត៌មាន​ឯករាជ្យ​និង​សហការី​ជា​ច្រើន​នាក់​ផ្សេងទៀត។

​ចាប់​តាំងពីការ​ចាប់​ផ្តើម​ដំណើរការ​មក កាសែត បាន​ទទួល​ជំនួយ​ជា​ច្រើន​ពី​អ្នក​ស្ម័គ្រចិត្ត ​ដោយ​ម្នាក់ៗ​សុទ្ធ​តែ​មាន​សមត្ថភាព​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន។ តួយ៉ាង ការ​ចេញ​ផ្សាយ​វិបសាយ ka-set.info ជា​លើក​ដំបូង​អាច​ប្រព្រឹត្ត​ទៅបាន​ ដោយ​សារ​តែ​មាន​ការ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​មិន​គិត​កំរៃ​របស់​ក្រុម​ការងារ​ស្ថាបនិក និង ប្រជាជន​តាម​ជាតិសាសន៍​ផ្សេងៗ ដូចជា​ប្រជាជនកម្ពុជា បារាំង បារាំង-ខ្មែរ អង់គ្លេស ប៊ែលហ្ស៊ីក ណូវែលហ្សេឡង់ អាមេរិក ជាដើម។ 

 

    កាសែត ពឹងផ្អែក​លើ​បណ្តាញ​សកលវិទ្យាល័យ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ថ្នាក់​អនុបណ្ឌិត​គ្រប់គ្រង​គម្រោង ដែល​រៀប​ចំដោយ​សាកល​វិទ្យាល័យ​ភូមិន្ទ​​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច (សភនវស) និង​សាកលវិទ្យាល័យ​លីយ៉ុង ២ និងលីល១ នៃប្រទេសបារាំង​ ព្រម​ទាំង​វិទ្យាស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទូរគមនាគមន៍ ​នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​(សភពព) និង​និស្សិត​នៃ​ដេប៉ាតឺម៉ង់​ភាសាបារាំង​នៃ​វិទ្យាស្ថានភាសាបរទេស (ស្ថិតក្នុង សភពព)។


​ជា​ចុង​បញ្ចប់ ក្រុម​ការងារ​របស់​កាសែត គឺ​ជា​ដៃគូសហការ​ជា​មួយ​ក្រុមហ៊ុន​និង​​ស្ថាប័នជាច្រើន រួម​មាន​វិបសាយ​ព័ត៌មាន​ឯករាជ្យ ផ្លូវ​លេខ៨៩ និង​មជ្ឈមណ្ឌល​ធន​ធាន​សោតទស្សន៍ បុប្ផាណា។


តម្លៃនៃការបង្កើត

   កាសែត បានរៀបចំកតិកាសញ្ញាស្តីពីតម្លៃ និងគោលការណ៍មួយ ដែល​គ្រប់​បុគ្គលិក​បម្រើការងារ សហការី និងដៃគូសហការទាំងអស់ ត្រូវ​តែ​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន។ អត្ថបទច្បាប់នេះគូសបញ្ជាក់អោយឃើញពីទំនួលខុសត្រូវ និង​កាតព្វកិច្ច​របស់អ្នកយកព័ត៌មាន ការបែកចែកយ៉ាងច្បាស់រវាងការិយាល័យនិពន្ធ និងសេវាកម្មទីផ្សារ ព្រមទាំងមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។ អត្ថបទ​ច្បាប់​ទាំង​មូលនៃកតិកាសញ្ញានេះត្រូវបានដាក់នៅលើទំព័រវិបសាយរបស់កាសែត ជា​ភាសាបារាំង ភាសាខ្មែរ និងភាសាអង់គ្លេស កតិកាសញ្ញាស្តីគោលការណ៍និងតម្លៃរបស់កាសែត

 

ការគ្រប់គ្រងប្រកបដោយតម្លាភាព

   ជារៀងរាល់ឆ្នាំ កាសែត  ចង់បង្ហាញសាធារណៈនូវតួលេខជាក់លាក់របស់ខ្លួន ដើម្បីបញ្ជាក់ពីតម្លាភាព រវាងសមាជិកនិងអ្នកអាន។ ក្រុមការងារក៏ត្រូវការឆ្លើយតបរាល់សំនួរទាំងឡាយ ទាក់ទងនឹងដំណើរការការងារ បណ្តាញផ្សព្វផ្សាយព័ត៌មាន  និងហិរញ្ញប្បទានរបស់ក្រុមហ៊ុនផងដែរ។


ក្រុមហ៊ុនកាសែត និងសមាគមខ្មែរ៧

   ទន្ទឹម​នឹង​ការ​បង្កើត​ក្រុម​ហ៊ុន​សារ​ព័ត៌មាន​កាសែត ​ដែល​ត្រូវ​បាន​អនុញ្ញាតិ​ដោយ​ក្រសួង​ព័ត៌​មាន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា(លេខ ២២៨ ពម ចុះថ្ងៃទី ១៩ កុម្ភៈ ២០០៨) សមាគម​បារាំង​មួយ ឈ្មោះ ​ខ្មែរ៧ នឹង​ត្រូវ​បង្កើត​នៅ​ក្នុង​ប្រទេសបារាំង នា​ពេល​ខាង​មុខ។ គោល​បំណង​របស់​សមាគម​នេះ​ គឺ​ជួយ​គាំ​ទ្រ​រាល់​គំនិត​ផ្តួច​ផ្តើម​ទាំង​អស់​ ដែល​ចង់​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌​មាន​ដល់​សាធារណៈជន ​អោយ​បាន​ទូលំ​ទូលាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។


ស្ថាបនិក 

   លោក ដួង សុខា គឺជាអតីតអ្នកយកព័ត៌មាននៃសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ ផ្សាយជាភាសាបារាំងនិងខ្មែរ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧។ លោកបានសិក្សាផ្នែកសារព័ត៌មានរយៈពេលពីរឆ្នាំ នៅដេប៉ាតឺម៉ង់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយ​លោក​បាន​ទទួល​សញ្ញាបត្របរិញ្ញាបត្រ​អក្សរសាស្រ្ត​បារាំង ក្នុងឆ្នាំ២០០៣ រួមជាមួយនឹងវិញ្ញាបនបត្រផ្នែកសារព័ត៌មាន និងផ្នែកបកប្រែ។ លោកកើតនៅឆ្នាំ១៩៨១ នាទីក្រុងភ្នំពេញ។ នៅឆ្នាំ២០០២ លោកបានចាប់ផ្តើមការងារជាពិធីករកម្មវិធីវិទ្យុ បន្ទាប់មកជាអ្នកយកព័ត៌មាន សម្រាប់កម្មវិធីទូរទស្សន៍។

 

    អ្នកស្រី ស្ទេហ្វានី ហ្សេ កើតឆ្នាំ១៩៧៣ នៅប្រទេសបារាំង។ អ្នកស្រី​បាន​ទទួលសញ្ញាបត្រ​ពី​វិទ្យាស្ថានសារព័ត៌មានបារាំង និង​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​នយោបាយ​Grenoble។ បន្ទាប់ពីចាកចេញពីប្រទេសអង់គ្លេស អ្នកស្រី​បាន​មក​ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ រួចមក​បាន​ក្លាយ​ជា​និពន្ធនាយក​នៃ​អតីត​សារព័ត៌មាន​ប្រចាំថ្ងៃ កំបូដស័រ។ ចាប់តាំងពីឆ្នាំ ២០០៣មក អ្នកស្រី​គឺ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មានវិទ្យុបារាំងអន្តរជាតិប្រចាំប្រទេសកម្ពុជា។

 

   លោក ឡូរ៉ង់ ឡឺហ្គូអង់វិក កើតឆ្នាំ១៩៧៨ នៅប្រទេសបារាំង ។ លោកបាន​សិក្សា​ផ្នែកសារព័ត៌មាននៅវិទ្យាស្ថានសារព័ត៌មានបារាំង បន្ទាប់មក​សិក្សា​នៅ​វិទ្យាស្ថាននយោបាយ Aix-en-Provence។ លោកធ្លាប់បានបម្រើការងារ ជា​ច្រើនឆ្នាំ នៅក្នុងប្រទេសឡាវ គឺក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០១ សម្រាប់​សារ​ព័ត៌មាន​និយាយភាសាបារាំង ហើយលោកក៏ជាអ្នកឆ្លើយឆ្លង​ព័ត៌​មាន​ ម្តង​ម្កាល​ប្រចាំ​ទី​ភ្នាក់ងារសារព័ត៌មានបារាំង។ នៅឆ្នាំ២០០៤ លោកបាន​ត្រលប់​ទៅ​ប្រទេស​បារាំងវិញ ហើយលោកបានទទួលពានរង្វាន់ Varenne ដែល​ជាពាន​រង្វាន់អ្នកយកព័ត៌មានវ័យក្មេង។ លោកបានមករស់នៅក្នុងប្រទេសកម្ពុជា ចាប់​តាំង​ពីខែកញ្ញា ឆ្នំា២០០៥។ មុនដំបូង លោកបម្រើការងារជាអ្នកទទួល​គ្រប់​គ្រង​វិបសាយ នៅក្នុងអតីតសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ។

 

    លោក ចន វីង  កើតឆ្នាំ១៩៤៨ នៅប្រទេសប៊ែលហ្ស៊ីក។ លោក​បាន​សិក្សា​ជំនាញខាងថតរូប នៅសាលា Beaux-Arts de la Cambre ក្នុង​ឆ្នាំ​១៩៦៨ និងក្លាយជាអ្នកថតរូបឯករាជ្យនៅក្នុងឆ្នាំ១៩៧១។ លោក​បាន​ចូលរួម​ជាមួយ​នឹង​ទីភ្នាក់ងារ Vu នៅឆ្នាំ១៩៨៦ ហើយ​នៅ​ក្នុងឆ្នាំ​នោះ​លោក​បាន​ទទួល​ជ័យ​លាភីរង្វាន់ Eugene Smith សម្រាប់ការងារមួយស្តីអំពីការគ្រប់គ្រងទឹក នៅ Sahel។ ចន្លោះឆ្នាំ ១៩៨៧ និង១៩៩៣ លោក​បាន​សម្រេច​ការងារ​ទាក់​ទង​​នឹងជនភៀសខ្លួននៅលើពិភពលោក ដែលស្នាក់នៅ CNP នាទីក្រុងប៉ារីស។ លោកត្រូវបានជ្រើសរើសអោយបម្រើការនៅក្នុងទីភ្នាក់ងារMagnum នៅ​ឆ្នាំ​១៩៩៣ និងបានក្លាយជាសមាជិកនៅឆ្នាំ១៩៩៧។ លោក​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា តាំងពីឆ្នាំ២០០០ បន្ទាប់ពីលោកធ្លាប់បានមកទស្សនានៅឆ្នាំ១៩៨៩។ លោក​បានបោះពុម្ភផ្សាយអត្ថបទដូចជា «ជនភៀសខ្លួន» «រយៈ​ពេល​២០​ឆ្នាំ​នៅ​ទីក្រុងភ្នំពេញ» « Peuples d’en haut» និង«Poids Mouche»។


សមភាពក្រុមការងារទាំងអស់

    ការិយាល័យនិពន្ធ
    Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir / +855 (0)17 473 977 (Mob.) / +855 (0)23 213 453 (Fax)
    អាន សុភ័ក្រ្ត: អ្នកបកប្រែ (ខ្មែរ/បារាំង)
    បូលីន ដាវីត: អ្នកយកព័ត៌មានឯករាជ្យ (ខ្មែរ/បារាំង/អង់គ្លេស)
    ឈាង បុប្ផា: អ្នកយកព័ត៌មាន (ខ្មែរ/បារាំង/អង់គ្លេស)
    ដួង សុខា: អ្នកនិពន្ធ (សហស្ថាបនិក) (ខ្មែរ/បារាំង)
    ស្ទេហ្វានី ហ្សេ: អ្នកនិពន្ធ (សហស្ថាបនិក) (បារាំង/អង់គ្លេស)

   ឡាច រតនា អ្នកបកប្រែ(ខែ្មរ ​/​ បារាំង)
   ឡូរ៉ង់ ឡឺហ្គូអង់វិក: អ្នកនិពន្ធ (សហស្ថាបនិក) (បារាំង/អង់គ្លេស)
    Oliveira Sarah: អ្នកនិពន្ធឯករាជ្យ (ខ្មែរ/បារាំង/អង់គ្លេស)
    Porée Anne-Laure: អ្នកនិពន្ធឯករាជ្យ (បារាំង/អង់គ្លេស)
    រស់ ឌីណា: អ្នកយកព័ត៌មាន (ខ្មែរ/បារាំង)
    ចន វីង: អ្នកថតរូប (សហស្ថាបនិក) (បារាំង/អង់គ្លេស/ហុល្លង់/អាល្លឺម៉ង់/អ៊ីតាលី/អេស្ប៉ាញ)

    ផ្នែកទីផ្សារ និង រដ្ឋបាល
    Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir / Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

    ផ្នែកបច្ចេកទេស
    Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
    អាន សោភ័ន: អ្នកគ្រប់គ្រងវិបសាយ (ខ្មែរ/អង់គ្លេស)

 

   ការចេញផ្សាយវិបសាយ ka-set.info ជាលើកដំបូងត្រូវបានរៀបចំឡើងដោយក្រុមការងារ ស្ម័គ្រចិត្តមិនគិតកំរៃ មកពីទីក្រុងភ្នំពេញ ប៉ារីស និងឡុងដ៍ ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាបែបសេរី (CMS Open Source Joomla licence GNU/GPL)


លិខិតបញ្ជាក់ស្របច្បាប់

   កាសែត គឺ​ជា​ក្រុមហ៊ុន​សារ​ព័ត៌​មាន​មួយ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​ព័ត៌មាន ​តាម​រយៈ​លិខិត​អនុញ្ញាតិ​លេខ ២២៨ ពម ចុះ​ថ្ងៃ​ទី​១៩ កុម្ភៈ ២០០៨។


កាសែត ស្ថិតនៅផ្ទះលេខ ១៩អឺ១ ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។


លោក ដួង សុខា គឺជាចាងហ្វាងការផ្សាយ
អ្នកស្រី ស្ទេហ្វានី ហ្សេ គឺជានិពន្ធនាយក
លោក ចន វីង និងលោក ឡូរ៉ង់ ឡឺហ្គូអង់វីក គឺជាសហរដ្ឋបាល


សូមអរគុណ

    កាសែត នឹង​មិន​អាច​លេច​ចេញ​ជា​រូបរាង​បាន ប្រសិន​ជា​គ្មាន​ក្រុម​ការងារ​អភិវឌ្ឍន៍​​មិន​យក​កំរៃ​និង​សូម​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ស្ថាបនា​វិបសាយ​មួយ​នេះ​ និង​បាន​ជួយ​គាំទ្រ​គម្រោង​នេះ​តាំង​តែ​ពី​ដំបូង​មក។ សូម​អរគុណ​ចំពោះ​លោក Steve Coleman សម្រាប់​រូប​សញ្ញា​របស់​កាសែត Christine Chaumeau- Maud Lhuillier- Vanessa Ly- Vincent Boyet សម្រាប់​ជំនួយ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​បារាំង។ សូម​អរគុណ​ផង​ដែរ ចំពោះ​ក្រុម​ការងារ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល Internews ​ប្រចាំ​ប្រទេស​កម្ពុជា ទទួល​បន្ទុក​កម្ម​វិធី អេដស៍ និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង  Arnaud Dubus ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ RFI និង​សារ​ព័ត៌មាន Libération ប្រចាំ​ប្រទេស​កម្ពុជា។ សូមអរគុណ អ្នកស្រី បេ ពុច អ្នក​បក​ប្រែឯករាជ្យ លោកឆ័យ ប៊ុនឈាង ​អ្នក​បច្ចេកទេស​ព័ត៌មាន​វិទ្យា​នៃ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា និង Catherine Vermès ​ហើយ​នឹង​គ្រប់​គ្នា​ដែល​មាន​បំណង​បន្ត​ការ​ជួយគាំ​ទ្រ​គម្រោង​នេះ នៅ​ប្រទេសកម្ពុជា និង​នៅ​ទូទាំង​ពិភពលោក។  

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ