កាសែត (Ka-set) គឺជាវិបសាយព័ត៌មានមួយស្តីពីប្រទេសកម្ពុជា និងប្រជាជនកម្ពុជា រស់នៅជុំវិញពិភពលោក។ កាសែត មានគោលបំណងពង្រឹងគុណភាពសារព័ត៌មាន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកយកព័ត៌មាន និងមានឯករាជ្យភាព មិនទទួលរងការគាបសង្កត់ពីសំណាក់ក្រុមនយោបាយ រឺសេដ្ឋកិច្ចណាមួយឡើយ។
សមាជិករបស់កាសែត ប្រមូលផ្តុំទៅដោយសហគមន៍នៃអ្នកសារព័ត៌មាន ដែលរួមមានអ្នកយកព័ត៌មានអាជីព អ្នកជំនាញការ អ្នកអង្កេតការ និង អ្នកប្រើប្រាស់អាំងទែរណែត ក្នុងគោលបំណងបង្ហាញនូវព័ត៌មានថ្មី និងឯករាជ្យ ដែលកើតមានឡើងជុំវិញប្រទេសកម្ពុជា។
គម្រោងនេះត្រូវបានបង្កើតឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០០៧ដោយអ្នកយកសារព័ត៌មានជនជាតិកម្ពុជា បារាំង និងប៊ែលហ្ស៊ីក ចំនួនបួនរូប។ សមាជិករបស់កាសែត ភាគច្រើន សុទ្ធសឹងជាអតីតបុគ្គលិកបម្រើការនៅសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ។ ក្នុងគោលបំណងចង់បន្តផ្សព្វផ្សាយតម្លៃនៃសុចរិកភាព និងសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា ក្រុមការងារនេះបានសម្រេចចិត្តបន្តការងាររបស់ខ្លួននៅលើ អាំងទែរណែត ដោយប្រើប្រាស់កាលានុវត្តភាពជាច្រើន តាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនសារព័ត៌មានកាសែត ចេញផ្សាយព័ត៌មានជាភាសាខ្មែរ និងភាសាបារាំង ដោយឥតគិតថ្លៃ ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយ និងការពារតម្លៃរបស់សហគមន៍។ សម្រាប់ពេលនេះ ប្រាក់ចំណូលរបស់កាសែត បានមកពីអ្នកផ្សាយពាណិជ្ជកម្មលើវិបសាយ និង មូនិធិរបស់សមាជិកកាសែត និងអ្នកអាន។
លោកអ្នកអាចគាំទ្រគំនិតផ្តួចផ្តើមនេះបាន តាមរយៈការជាវសេវាកម្មផ្សេងៗរបស់ កាសែត រឺជួយផ្សព្វផ្សាយវិបសាយ ka-set.info ។
មូលហេតុអ្វីបានជាយើងជ្រើសរើសឈ្មោះ កាសែត (Ka-set)នេះ ?
ពីពាក្យខ្មែរ៧ (Khmer7) មក K7 : ប្រវត្តិរូបសញ្ញារបស់ កាសែត
គំនិតផ្តួចផ្តើមឯកជន បណ្តាញការងារ បណ្តាញសកលវិទ្យាល័យ និងមិនគិតកំរៃ
តម្លៃនៃការបង្កើត
ការគ្រប់គ្រប់ប្រកបដោយតម្លាភាព
ក្រុមហ៊ុនកាសែត និងសមាគម ខ្មែរ៧
ស្ថាបនិក
សមភាពក្រុមការងារទាំងអស់
លិខិតបញ្ជាក់ស្របច្បាប់
សូមអរគុណ
មូលហេតុអ្វីបានជាយើងជ្រើសរើសឈ្មោះ កាសែត (Ka-set)នេះ ?
មូលហេតុសាមញ្ញនៃការជ្រើសរើសឈ្មោះ «កាសែត(Ka-set )» នេះ គឺដោយសារ « Ka-set» មានន័យថា « Journal » ប្រែជាភាសាខ្មែរថា «កាសែត»។ ពាក្យ កាសែត ត្រូវ បាន ផ្តួចផ្តើមបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ដោយក្រុមអ្នកយកព័ត៌មាន របស់កាសែត។ ពាក្យនេះក្លាយមកពីពាក្យ « gazette » នៃភាសាបារាំង ដែលជាសារព័ត៌មានបារាំងដំបូងគេ បង្កើតដោយលោក Théophraste Renaudot ក្នុងឆ្នាំ១៦៣១។ ចាប់តាំងពីពេលនោះមក បច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែរីកចម្រើនឡើងៗ គួរអោយកត់សំគាល់។ «កាសែត» គឺជាសារព័ត៌មានកម្ពុជា ដែលមានគោលបំណងពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការប្រើប្រាស់អាំងទែរណែត សម្រាប់មធ្យោបាយផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ពីពាក្យខ្មែរ៧ (Khmer7) មក K7 : ប្រវត្តិរូបសញ្ញារបស់កាសែត
រូបសញ្ញារបស់ កាសែត មានអក្សរ K និងលេខ 7 ដែលក្នុងភាសាបារាំងអានថា Ka-sept។ រូបសញ្ញាត្រូវបានខិតខំបង្កើតឡើងដោយលោក Steve Coleman ដែលអាចបញ្ជាក់បានអំពីការចាប់ផ្តើមដំណើរការគម្រោងមួយនេះ។ គំនិតនៃការបង្កើតវិបសាយមួយនេះ កើតមានឡើងនៅចុងខែកក្កដា ២០០៧ តាមរយៈការពិភាក្សារវាងអ្នកយកព័ត៌មានចំនួនប្រាំពីររូប។ ដើម្បីគំាទ្រគំនិតផ្តួចផ្តើមនេះ សមាគមមួយឈ្មោះ ខ្មែរ៧(Khmer7) កំពុងតែត្រូវបានបង្កើតឡើងនៅក្នុងប្រទេសបារាំង។
គំនិតផ្តួចផ្តើមឯកជន បណ្តាញការងារ បណ្តាញសកលវិទ្យាល័យ និងមិនគិតកំរៃ
ក្នុងនាមជាក្រុមហ៊ុនសារព័ត៌មានឯកជនមួយ បច្ចុប្បន្ននេះ កាសែត មានក្រុមការងារទាំងអស់ចំនួនដប់រូប ក្នុងនោះ ស្ថាបនិកចំនួនបួនរូប (អ្នកនិពន្ធចំនួនបីរូប និងអ្នកថតរូបមួយរូប) អ្នកយកព័ត៌មានចំនួនពីររូប អ្នកបកប្រែមួយរូប អ្នកទទួលខុសត្រូវផ្នែកទីផ្សារមួយរូប អ្នកគ្រប់គ្រងវិបសាយមួយរូប និងអ្នកសម្របសម្រួលគម្រោងមួយរូប ព្រមទាំងមានការចូលរួមពីអ្នកយកព័ត៌មានឯករាជ្យនិងសហការីជាច្រើននាក់ផ្សេងទៀត។
ចាប់តាំងពីការចាប់ផ្តើមដំណើរការមក កាសែត បានទទួលជំនួយជាច្រើនពីអ្នកស្ម័គ្រចិត្ត ដោយម្នាក់ៗសុទ្ធតែមានសមត្ថភាពទៅតាមជំនាញរៀងៗខ្លួន។ តួយ៉ាង ការចេញផ្សាយវិបសាយ ka-set.info ជាលើកដំបូងអាចប្រព្រឹត្តទៅបាន ដោយសារតែមានការចូលរួមដោយស្ម័គ្រចិត្តមិនគិតកំរៃរបស់ក្រុមការងារស្ថាបនិក និង ប្រជាជនតាមជាតិសាសន៍ផ្សេងៗ ដូចជាប្រជាជនកម្ពុជា បារាំង បារាំង-ខ្មែរ អង់គ្លេស ប៊ែលហ្ស៊ីក ណូវែលហ្សេឡង់ អាមេរិក ជាដើម។
កាសែត ពឹងផ្អែកលើបណ្តាញសកលវិទ្យាល័យ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងថ្នាក់អនុបណ្ឌិតគ្រប់គ្រងគម្រោង ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (សភនវស) និងសាកលវិទ្យាល័យលីយ៉ុង ២ និងលីល១ នៃប្រទេសបារាំង ព្រមទាំងវិទ្យាស្ថានប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(សភពព) និងនិស្សិតនៃដេប៉ាតឺម៉ង់ភាសាបារាំងនៃវិទ្យាស្ថានភាសាបរទេស (ស្ថិតក្នុង សភពព)។
ជាចុងបញ្ចប់ ក្រុមការងាររបស់កាសែត គឺជាដៃគូសហការជាមួយក្រុមហ៊ុននិងស្ថាប័នជាច្រើន រួមមានវិបសាយព័ត៌មានឯករាជ្យ ផ្លូវលេខ៨៩ និងមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា។
តម្លៃនៃការបង្កើត
កាសែត បានរៀបចំកតិកាសញ្ញាស្តីពីតម្លៃ និងគោលការណ៍មួយ ដែលគ្រប់បុគ្គលិកបម្រើការងារ សហការី និងដៃគូសហការទាំងអស់ ត្រូវតែគោរពអោយបានខ្ជាប់ខ្ជួន។ អត្ថបទច្បាប់នេះគូសបញ្ជាក់អោយឃើញពីទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកយកព័ត៌មាន ការបែកចែកយ៉ាងច្បាស់រវាងការិយាល័យនិពន្ធ និងសេវាកម្មទីផ្សារ ព្រមទាំងមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។ អត្ថបទច្បាប់ទាំងមូលនៃកតិកាសញ្ញានេះត្រូវបានដាក់នៅលើទំព័រវិបសាយរបស់កាសែត ជាភាសាបារាំង ភាសាខ្មែរ និងភាសាអង់គ្លេស កតិកាសញ្ញាស្តីគោលការណ៍និងតម្លៃរបស់កាសែត
ការគ្រប់គ្រងប្រកបដោយតម្លាភាព
ជារៀងរាល់ឆ្នាំ កាសែត ចង់បង្ហាញសាធារណៈនូវតួលេខជាក់លាក់របស់ខ្លួន ដើម្បីបញ្ជាក់ពីតម្លាភាព រវាងសមាជិកនិងអ្នកអាន។ ក្រុមការងារក៏ត្រូវការឆ្លើយតបរាល់សំនួរទាំងឡាយ ទាក់ទងនឹងដំណើរការការងារ បណ្តាញផ្សព្វផ្សាយព័ត៌មាន និងហិរញ្ញប្បទានរបស់ក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុនកាសែត និងសមាគមខ្មែរ៧
ទន្ទឹមនឹងការបង្កើតក្រុមហ៊ុនសារព័ត៌មានកាសែត ដែលត្រូវបានអនុញ្ញាតិដោយក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលកម្ពុជា(លេខ ២២៨ ពម ចុះថ្ងៃទី ១៩ កុម្ភៈ ២០០៨) សមាគមបារាំងមួយ ឈ្មោះ ខ្មែរ៧ នឹងត្រូវបង្កើតនៅក្នុងប្រទេសបារាំង នាពេលខាងមុខ។ គោលបំណងរបស់សមាគមនេះ គឺជួយគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងអស់ ដែលចង់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេស និងពង្រីកការផ្សព្វផ្សាយព័ត៌មានដល់សាធារណៈជន អោយបានទូលំទូលាយតាមដែលអាចធ្វើទៅបាន។
ស្ថាបនិក
លោក ដួង សុខា គឺជាអតីតអ្នកយកព័ត៌មាននៃសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ ផ្សាយជាភាសាបារាំងនិងខ្មែរ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧។ លោកបានសិក្សាផ្នែកសារព័ត៌មានរយៈពេលពីរឆ្នាំ នៅដេប៉ាតឺម៉ង់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកបានទទួលសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្រ្តបារាំង ក្នុងឆ្នាំ២០០៣ រួមជាមួយនឹងវិញ្ញាបនបត្រផ្នែកសារព័ត៌មាន និងផ្នែកបកប្រែ។ លោកកើតនៅឆ្នាំ១៩៨១ នាទីក្រុងភ្នំពេញ។ នៅឆ្នាំ២០០២ លោកបានចាប់ផ្តើមការងារជាពិធីករកម្មវិធីវិទ្យុ បន្ទាប់មកជាអ្នកយកព័ត៌មាន សម្រាប់កម្មវិធីទូរទស្សន៍។
អ្នកស្រី ស្ទេហ្វានី ហ្សេ កើតឆ្នាំ១៩៧៣ នៅប្រទេសបារាំង។ អ្នកស្រីបានទទួលសញ្ញាបត្រពីវិទ្យាស្ថានសារព័ត៌មានបារាំង និងវិទ្យាស្ថានវិទ្យាសាស្រ្តនយោបាយGrenoble។ បន្ទាប់ពីចាកចេញពីប្រទេសអង់គ្លេស អ្នកស្រីបានមកប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ រួចមកបានក្លាយជានិពន្ធនាយកនៃអតីតសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ។ ចាប់តាំងពីឆ្នាំ ២០០៣មក អ្នកស្រីគឺជាអ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងអន្តរជាតិប្រចាំប្រទេសកម្ពុជា។
លោក ឡូរ៉ង់ ឡឺហ្គូអង់វិក កើតឆ្នាំ១៩៧៨ នៅប្រទេសបារាំង ។ លោកបានសិក្សាផ្នែកសារព័ត៌មាននៅវិទ្យាស្ថានសារព័ត៌មានបារាំង បន្ទាប់មកសិក្សានៅវិទ្យាស្ថាននយោបាយ Aix-en-Provence។ លោកធ្លាប់បានបម្រើការងារ ជាច្រើនឆ្នាំ នៅក្នុងប្រទេសឡាវ គឺក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០១ សម្រាប់សារព័ត៌មាននិយាយភាសាបារាំង ហើយលោកក៏ជាអ្នកឆ្លើយឆ្លងព័ត៌មាន ម្តងម្កាលប្រចាំទីភ្នាក់ងារសារព័ត៌មានបារាំង។ នៅឆ្នាំ២០០៤ លោកបានត្រលប់ទៅប្រទេសបារាំងវិញ ហើយលោកបានទទួលពានរង្វាន់ Varenne ដែលជាពានរង្វាន់អ្នកយកព័ត៌មានវ័យក្មេង។ លោកបានមករស់នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នំា២០០៥។ មុនដំបូង លោកបម្រើការងារជាអ្នកទទួលគ្រប់គ្រងវិបសាយ នៅក្នុងអតីតសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ។
លោក ចន វីង កើតឆ្នាំ១៩៤៨ នៅប្រទេសប៊ែលហ្ស៊ីក។ លោកបានសិក្សាជំនាញខាងថតរូប នៅសាលា Beaux-Arts de la Cambre ក្នុងឆ្នាំ១៩៦៨ និងក្លាយជាអ្នកថតរូបឯករាជ្យនៅក្នុងឆ្នាំ១៩៧១។ លោកបានចូលរួមជាមួយនឹងទីភ្នាក់ងារ Vu នៅឆ្នាំ១៩៨៦ ហើយនៅក្នុងឆ្នាំនោះលោកបានទទួលជ័យលាភីរង្វាន់ Eugene Smith សម្រាប់ការងារមួយស្តីអំពីការគ្រប់គ្រងទឹក នៅ Sahel។ ចន្លោះឆ្នាំ ១៩៨៧ និង១៩៩៣ លោកបានសម្រេចការងារទាក់ទងនឹងជនភៀសខ្លួននៅលើពិភពលោក ដែលស្នាក់នៅ CNP នាទីក្រុងប៉ារីស។ លោកត្រូវបានជ្រើសរើសអោយបម្រើការនៅក្នុងទីភ្នាក់ងារMagnum នៅឆ្នាំ១៩៩៣ និងបានក្លាយជាសមាជិកនៅឆ្នាំ១៩៩៧។ លោកបានមករស់នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០ បន្ទាប់ពីលោកធ្លាប់បានមកទស្សនានៅឆ្នាំ១៩៨៩។ លោកបានបោះពុម្ភផ្សាយអត្ថបទដូចជា «ជនភៀសខ្លួន» «រយៈពេល២០ឆ្នាំនៅទីក្រុងភ្នំពេញ» « Peuples d’en haut» និង«Poids Mouche»។
សមភាពក្រុមការងារទាំងអស់
ការិយាល័យនិពន្ធ
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir / +855 (0)17 473 977 (Mob.) / +855 (0)23 213 453 (Fax)
អាន សុភ័ក្រ្ត: អ្នកបកប្រែ (ខ្មែរ/បារាំង)
បូលីន ដាវីត: អ្នកយកព័ត៌មានឯករាជ្យ (ខ្មែរ/បារាំង/អង់គ្លេស)
ឈាង បុប្ផា: អ្នកយកព័ត៌មាន (ខ្មែរ/បារាំង/អង់គ្លេស)
ដួង សុខា: អ្នកនិពន្ធ (សហស្ថាបនិក) (ខ្មែរ/បារាំង)
ស្ទេហ្វានី ហ្សេ: អ្នកនិពន្ធ (សហស្ថាបនិក) (បារាំង/អង់គ្លេស)
ឡាច រតនា អ្នកបកប្រែ(ខែ្មរ / បារាំង)
ឡូរ៉ង់ ឡឺហ្គូអង់វិក: អ្នកនិពន្ធ (សហស្ថាបនិក) (បារាំង/អង់គ្លេស)
Oliveira Sarah: អ្នកនិពន្ធឯករាជ្យ (ខ្មែរ/បារាំង/អង់គ្លេស)
Porée Anne-Laure: អ្នកនិពន្ធឯករាជ្យ (បារាំង/អង់គ្លេស)
រស់ ឌីណា: អ្នកយកព័ត៌មាន (ខ្មែរ/បារាំង)
ចន វីង: អ្នកថតរូប (សហស្ថាបនិក) (បារាំង/អង់គ្លេស/ហុល្លង់/អាល្លឺម៉ង់/អ៊ីតាលី/អេស្ប៉ាញ)
ផ្នែកទីផ្សារ និង រដ្ឋបាល
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir /
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir /
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
ផ្នែកបច្ចេកទេស
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
អាន សោភ័ន: អ្នកគ្រប់គ្រងវិបសាយ (ខ្មែរ/អង់គ្លេស)
ការចេញផ្សាយវិបសាយ ka-set.info ជាលើកដំបូងត្រូវបានរៀបចំឡើងដោយក្រុមការងារ ស្ម័គ្រចិត្តមិនគិតកំរៃ មកពីទីក្រុងភ្នំពេញ ប៉ារីស និងឡុងដ៍ ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាបែបសេរី (CMS Open Source Joomla licence GNU/GPL)
លិខិតបញ្ជាក់ស្របច្បាប់
កាសែត គឺជាក្រុមហ៊ុនសារព័ត៌មានមួយ ដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន តាមរយៈលិខិតអនុញ្ញាតិលេខ ២២៨ ពម ចុះថ្ងៃទី១៩ កុម្ភៈ ២០០៨។
កាសែត ស្ថិតនៅផ្ទះលេខ ១៩អឺ១ ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
លោក ដួង សុខា គឺជាចាងហ្វាងការផ្សាយ
អ្នកស្រី ស្ទេហ្វានី ហ្សេ គឺជានិពន្ធនាយក
លោក ចន វីង និងលោក ឡូរ៉ង់ ឡឺហ្គូអង់វីក គឺជាសហរដ្ឋបាល
សូមអរគុណ
កាសែត នឹងមិនអាចលេចចេញជារូបរាងបាន ប្រសិនជាគ្មានក្រុមការងារអភិវឌ្ឍន៍មិនយកកំរៃនិងសូមមិនបញ្ចេញឈ្មោះ ដែលបានស្ថាបនាវិបសាយមួយនេះ និងបានជួយគាំទ្រគម្រោងនេះតាំងតែពីដំបូងមក។ សូមអរគុណចំពោះលោក Steve Coleman សម្រាប់រូបសញ្ញារបស់កាសែត Christine Chaumeau- Maud Lhuillier- Vanessa Ly- Vincent Boyet សម្រាប់ជំនួយរបស់ពួកគេនៅក្នុងប្រទេសបារាំង។ សូមអរគុណផងដែរ ចំពោះក្រុមការងារនៃអង្គការក្រៅរដ្ឋាភិបាល Internews ប្រចាំប្រទេសកម្ពុជា ទទួលបន្ទុកកម្មវិធី អេដស៍ និងប្រព័ន្ធផ្សព្វផ្សាយនិង Arnaud Dubus អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុ RFI និងសារព័ត៌មាន Libération ប្រចាំប្រទេសកម្ពុជា។ សូមអរគុណ អ្នកស្រី បេ ពុច អ្នកបកប្រែឯករាជ្យ លោកឆ័យ ប៊ុនឈាង អ្នកបច្ចេកទេសព័ត៌មានវិទ្យានៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង Catherine Vermès ហើយនឹងគ្រប់គ្នាដែលមានបំណងបន្តការជួយគាំទ្រគម្រោងនេះ នៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។