ប្រាសាទព្រះវិហារ (ប្រទេសកម្ពុជា) ថ្ងៃទី២០ កក្កដា ២០០៨៖ លោក វណ្ណឌី រតនា អ្នកថតរូបយកព័ត៌មាននៅក្នុងតង់សារព័ត៌មាន ដែលបោះនៅតំបន់ប្រាសាទព្រះវិហារ ដោយទីស្តីការគណៈរដ្ឋមន្រ្តី
© ចន វីង / Magnum
ពិតជាគួរអោយភ្ញាក់ផ្អើល ពលបាលទោមួយរូបភ្លេចរ៉ូតខោ។ ពលបាលរូបនេះបានត្រឡប់មកកាន់បន្ទប់ទឹកម្តងទៀត ដែលស្ថិតនៅលើទឹកដីគ្រប់គ្រងរបស់ទាហានឈុតខ្មៅស្ម័គ្រចិត្តថៃ។ ទាហានទាំងនោះត្រូវបានរដ្ឋាភិបាលក្រុងបាងកកបញ្ជូនមកកាន់ ព្រំដែនដែលជាតំបន់ដ៏រសើបបំផុតនៅក្នុងប្រទេស នៅត្រង់ចំណុចខ្សែត្រៀមជួរមុខ។ ពលបាលទោលម្នាក់នោះបានបញ្ចេញទឹកមុខក្រញ៉ូវ ពេលឃើញអ្នកយកព័ត៌មានជនជាតិបារាំងនិងជនជាតិថៃមួយក្រុម លេចចេញពីក្នុងព្រៃ និងចូលមកក្នុងជំរុំកងទ័ព។ ពលបាលនោះគឺជា «ទាហានខ្លាខ្មៅ» (ឈ្មោះហៅក្រៅ សំដៅដល់ទាហានឈុតខ្មៅថៃ) និងបញ្ជាលើកងទ័ពជាង៣០នាក់ នៅក្នុងជំរុំនេះ ដែលស្ថិតនៅក្បែរតំបន់ជម្លោះ បរិវេណជុំវិញប្រាសាទព្រះវិហាររបស់ខ្មែរ។ ហេតុដូចនេះ ទាហានរូបនេះបាននិយាយ ទាំងសង្កៀតធ្មេញ៖ «អ្នកគ្មានសិទ្ធិចូលមកក្នុងជំរុំនេះទេ។ តើនរណាជាអ្នកនាំអ្នកមកទីនេះ? ហាមថតរូបនៅទីនេះ។ ចេញភ្លាមទៅ!»។ អ្នកយកព័ត៌មានបានចែកផ្លូវគ្នា ដើម្បីដើរថតយករូបភាពទាហានឈុតខ្មៅចោលគ្រាប់បែកដៃ និងមីស៊ីលស្វ័យប្រវត្តិ ដែលត្រៀមចេញដើរល្បាត។
ពិតជាគួរអោយភ្ញាក់ផ្អើល ពលបាលទោមួយរូបភ្លេចរ៉ូតខោ។ ពលបាលរូបនេះបានត្រឡប់មកកាន់បន្ទប់ទឹកម្តងទៀត ដែលស្ថិតនៅលើទឹកដីគ្រប់គ្រងរបស់ទាហានឈុតខ្មៅស្ម័គ្រចិត្តថៃ។ ទាហានទាំងនោះត្រូវបានរដ្ឋាភិបាលក្រុងបាងកកបញ្ជូនមកកាន់ ព្រំដែនដែលជាតំបន់ដ៏រសើបបំផុតនៅក្នុងប្រទេស នៅត្រង់ចំណុចខ្សែត្រៀមជួរមុខ។ ពលបាលទោលម្នាក់នោះបានបញ្ចេញទឹកមុខក្រញ៉ូវ ពេលឃើញអ្នកយកព័ត៌មានជនជាតិបារាំងនិងជនជាតិថៃមួយក្រុម លេចចេញពីក្នុងព្រៃ និងចូលមកក្នុងជំរុំកងទ័ព។ ពលបាលនោះគឺជា «ទាហានខ្លាខ្មៅ» (ឈ្មោះហៅក្រៅ សំដៅដល់ទាហានឈុតខ្មៅថៃ) និងបញ្ជាលើកងទ័ពជាង៣០នាក់ នៅក្នុងជំរុំនេះ ដែលស្ថិតនៅក្បែរតំបន់ជម្លោះ បរិវេណជុំវិញប្រាសាទព្រះវិហាររបស់ខ្មែរ។ ហេតុដូចនេះ ទាហានរូបនេះបាននិយាយ ទាំងសង្កៀតធ្មេញ៖ «អ្នកគ្មានសិទ្ធិចូលមកក្នុងជំរុំនេះទេ។ តើនរណាជាអ្នកនាំអ្នកមកទីនេះ? ហាមថតរូបនៅទីនេះ។ ចេញភ្លាមទៅ!»។ អ្នកយកព័ត៌មានបានចែកផ្លូវគ្នា ដើម្បីដើរថតយករូបភាពទាហានឈុតខ្មៅចោលគ្រាប់បែកដៃ និងមីស៊ីលស្វ័យប្រវត្តិ ដែលត្រៀមចេញដើរល្បាត។
ទាហាន ថៃបានព្យាយាមយ៉ាងខ្លាំង ពួកគេចង់ទទួលបានការអនុគ្រោះពីសារព័ត៌មានក្នុងស្រុកនិង អន្តរជាតិ នៅក្នុងជម្លោះដែលប្រឈមមុខដាក់គ្នាយ៉ាងតានតឹងជាមួយទាហានកម្ពុជា នេះ។ ពួកគេក៏ចង់ជម្រុញអោយមានភាពស្ងប់ស្ងាត់ទាំងស្រុងនូវព័ត៌មាន ស្តីពីជម្លោះព្រំដែនដ៏រសើបនេះ។ នៅដើមខែកក្កដា តាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងភ្នំពេញ អង្គការយូណេស្កូបានយល់ព្រមចុះប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (ប្រាសាទនេះត្រូវបានសាងសង់ឡើងតាមបែបហិណ្ឌូសាសនា)។ ជម្លោះរវាងរដ្ឋាភិបាលក្រុងបាងកកនិងរដ្ឋាភិបាលក្រុងភ្នំពេញ ជុំវិញ «ប្រាសាទនៅលើភ្នំ ដែលត្រូវបានកសាងរួចរាល់នៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ នាសតវត្សទី១២» មួយនេះ បានចាប់ផ្តើមកើតមានឡើងនៅដើមសតវត្សទី២០ ពោលគឺនៅសម័យកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ ជម្លោះនេះបានកើតមានឡើងសារជាថ្មី ក្រោយការចុះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ ហើយការប៉ះទង្គិចដោយអាវុធចំនួនពីរលើក បានផ្ទុះឡើងនៅក្នុងខែតុលានេះ។
ប៉ុន្តែ ជានិច្ចកាល ប្រតិបត្តិការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់កងទ័ពថៃ តែងតែដំណើរការមិនសូវជារលូនល្អ និងជួបតែភាពបរាជ័យ។ ទាហានថៃមានយុទ្ធសាស្រ្តមិនព្រមផ្តល់ព័ត៌មានណាមួយ សម្រាប់អ្នកយកព័ត៌មាន។ វរសេនីយឯក Taweesak Boonrakchart អ្នកនាំពាក្យប្រចាំតំបន់របស់កងទ័ពថៃ មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយរបស់អ្នកយកព័ត៌មានជាង២០នាក់ នៅកងវរសេនាធំនៃកងទ័ពថ្មើរជើងទី២៤ នៅក្រុងជាប់ព្រំដែន Kantharalak ថា «នៅពេលខ្ញុំមើលទូរទស្សន៍ ខ្ញុំអស់សំណើច។ ព័ត៌មានដែលរាយការណ៍ដោយអ្នកយកព័ត៌មានខ្លះ មិនពិតប្រាកដទាំងស្រុងនោះទេ»។ នាយទាហានរូបនោះបានបន្តទៀតថា «យើងសុទ្ធសឹងជាជនជាតិថៃ។ អ្នកត្រូវប្រុងប្រយ័ត្ន រាល់អ្វីដែលអ្នកបានសរសេរ។ ខ្ញុំទទួលស្គាល់ថា កាលពីមុន យើងគ្រប់គ្រងអ្នកយកព័ត៌មានមិនបានល្អនោះទេ។ ប៉ុន្តែ ចាប់ពីពេលនេះតទៅ គ្រប់យ៉ាងត្រូវតែមានដំណើការល្អប្រសើរជាងមុន។ អ្នកយកព័ត៌មានអាចមកពិសារកាហ្វេនៅទីនេះបាន»។
ទោះបីជាមានកិច្ច ខិតខំប្រឹងប្រែងទំនាក់ទំនងសាធារណៈនេះក៏ដោយ ក៏អ្នកយកព័ត៌មានដែលចង់យកព័ត៌មានទាក់ទិនទៅនឹងជម្លោះនេះ នៅខាងភាគីថៃ មិនសូវជាទទួលបានព័ត៌មានអ្វីជាដុំកំភួននោះទេ។ រូបថតឧទ្ធម្ភាគចក្រមួយគ្រឿង ដែលចុះចតនៅលើវាលស្មៅដុះស៊ុបទ្រុបនៅតំបន់ប្រយុទ្ធរបស់ «ទាហានខ្លាខ្មៅ» ត្រូវបានបំផ្លាញចោលភ្លាមៗ តាមការបញ្ជារបស់នាយទាហានមួយរូប។
ចំណែកអ្នកព័ត៌មាន ដែលមកយកព័ត៌មាននៅខាងភាគីកម្ពុជាវិញ មានភ័ព្វសំណាងល្អជាង។ ទាហានកម្ពុជាឃ្លាំមើលចាំការពារសុវត្ថិភាពរបស់ពួកគេ។ កាលពីមួយខែមុន ប៉ារ៉ាបូលចាប់យកផ្តាយរណបមួយត្រូវបានតំឡើងនៅក្បែរតំបន់អភិរក្ស ប្រាសាទព្រះវិហារ ស្ថិតនៅក្បែរប្រាសាទ ដើម្បីអនុញ្ញាតអោយអ្នកយកព័ត៌មានទទួលបានតំណភ្ជាប់ប្រព័ន្ធ អ៊ីនធើណែតដ៏សមគួរមួយ ដើម្បីបញ្ជូនអត្ថបទនិងរូបភាពរបស់ខ្លួន។ តង់ជាច្រើនត្រូវបានបោះនៅក្នុងប្រាសាទ ទុកសម្រាប់អ្នកដែលសម្រេចចិត្តមកស្នាក់នៅបោះបង់ នៅទីនោះ។ លោក ចន វីង អ្នកថតរូប មានប្រសាសន៍ថា«អ្នកអាចធ្វើដំណើរទៅគ្រប់ទិសទី ប៉ុន្តែវាមានបញ្ហាជ្រួលច្របល់បន្តិចបន្តួច។ គេត្រូវធ្វើការជ្រើសរើស គឺមកយកព័ត៌មាននៅលើទឹកដីខ្មែរ» ។ កាលពីខែកន្លងទៅនេះ លោកធ្លាប់បានធ្វើដំណើរមកកាន់ប្រាសាទ ជាច្រើនថ្ងៃ។ «ខ្ញុំដើរកំសាន្តនៅតាមផ្លូវថ្មើរជើងដ៏តូចចង្អៀតជាច្រើន គ្មាននរណាហាមឃាត់ខ្ញុំឡើយ»។ នៅពេលមានការប៉ះទង្គិចដោយអាវុធនៅថ្ងៃទី១៥ តុលានេះ លោក ចរ សុគន្ធា អ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ស្ថិតនៅជាមួយទាហានកម្ពុជា នៅក្នុងលេណដ្ឋាន។ លោកចន វីង វាយតម្លៃថា «កងទ័ពកម្ពុជាមានភាពជឿជាក់លើខ្លួនឯង។ ពួកគេលេងបៀ “គេមិនលាក់លៀមនោះទេ”»។
អ្នកយកព័ត៌មានថៃ រឺបរទេស ដែលស្ថិតនៅប្រទេសថៃ មិនទទួលបានព័ត៌មានពិស្តារនោះទេ។ ដោយយកថ្លៃឈ្នួល២០០បាត (៤អឺរូ) កសិករម្នាក់បាននាំផ្លូវយើងនៅក្នុងជំរុំមួយ នាស្រុក Kantharaklak ដើម្បីចង្អុលបង្ហាញយើងនូវរូបរាងដ៏ធំមួយ ដែលបាំងបិទដោយដុំពពកខ្មៅ លើផ្លូវនៃជួរភ្នំដងរែក។ អ្នកភូមិ Kantharaklak ម្នាក់ឈ្មោះ ថានុមសៃ និយាយថា «ប្រាសាទនៅទីនោះ ចម្ងាយ១០គីឡូម៉ែត្រទៀត។ ប៉ុន្តែ គេមិនអាចធ្វើដំណើរទៅកាន់ទីនោះបានទេ ស្ថានភាពនៅច្របូកច្របល់នៅឡើយ»។ វីដេអូដែលថតដោយអង្គភាពទាហានឈុតខ្មៅថៃនៅអំឡុងពេលប៉ះទង្គិចគ្នា មួយប្រាវ រយៈពេល១៥នាទី ជាមួយទាហានខ្មែរ មិនត្រូវបានប្រគល់អោយទៅសារព័ត៌មាននោះទេ។ ទាហានអង្គភាពម្នាក់និយាយថា «ខ្ញុំចង់ប្រគល់រូបវីដេអូនេះអោយទៅអ្នកយកព័ត៌មាន ប៉ុន្តែ ថ្នាក់លើរបស់ខ្ញុំមិនអនុញ្ញាត។ ម្យ៉ាងវិញទៀត វីដេអូនេះអាចមិនមែនជារូបភាពល្អ សម្រាប់ប្រទេសជាតិនោះទេ»។ នៅក្នុងការប៉ះទង្គិចដោយអាវុធ កាលពីថ្ងៃទី១៥ តុលានេះ បានបង្កអោយទាហានថៃប្រាំពីរនាក់ទទួលរងរបួស ដោយគ្រាប់កាំភ្លើង និងគ្រាប់បែកដៃ។