កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​ឆ្ពោះ​ទៅ​រក​សុខ​ដុម​កម្ម​នៃ​ជំនួយ​ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា
ដោយ កូរីន កាឡឺបូ   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-១០-២០០៨

Image 

កំរៀង (បាត់ដំបង ប្រទេសកម្ពុជា) ថ្ងៃទី១២ ធ្នូ ២០០៦៖ ការនាំមើមដំឡូងទៅកាន់ប្រទេសថៃ
© ចន វីង / Magnum 

 

កម្មវិធីអភិវឌ្ឍន៍ ​នៃ​អង្គការ​សហប្រជាជាតិ (UNDP), សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​​ដើម្បី​ពាណិជ្ជ​កម្ម និង​ការអភិវឌ្ឍ(Cnuced) , CCI, ធនាគារ​ពិភព​លោក​, ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​(AFD)... ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ន៍​វិស័យ​​ពាណិជ្ជកម្ម​ និង​ធ្វើ​​ការ​​នាំ​ចេញ​កាន់​តែ​ប្រសើរ​ឡើង​ ក្រសួង​​ពាណិជ្ជកម្ម​ត្រូវ​បាន​​ជ្រោម​ជ្រែង​ដោយ​អង្គការ​ជា​​ច្រើន​ដែល​នៅ​ ចាំ​ជួយ​ជុំ​វិញ​ និងបាន​​បង្កើត​គម្រោង​ជា​ច្រើន​ឧបត្ថម្ភ​ដោយ​ម្ចាស់​ជំនួយ​។ រហូត​មក​ដល់​ពេលនេះ​ ការ​មាន​អ្នកធ្វើ​​អន្តរាគមន៍​ច្រើន​ពេក​​ និង​កង្វះ​ការ​ស្រុះ​ស្រួល​គ្នា​​បាន​នាំ​​ទៅ​ដល់​ការ​យឺត​យ៉ាវ និង​ការ​ពិបាក​គ្រប់​គ្រង​​ទឹក​ប្រាក់​​ដែល​គេ​ផ្តល់​អោយ​ រួម​ទាំង​​គម្រោង​​កំពុង​ដំណើរ​ការ​ផង​ដែរ។ ដើម្បី​រៀប​ចំ​ភាព​គ្មាន​សណ្តាប់​ធ្នាប់​នេះ រដ្ឋាភិបាល​និង​អង្គការ​ UNDP ​បាន​បង្កើត​​យន្ត​ការ​ថ្មីៗ​ជាច្រើន​ ក្នុង​នោះ​មាន​យុទ្ធសាស្រ្ត​​«ការ​ធ្វើ​ជំនួយ​បើ​ក​ទូលាយ​ (Trade Swap)» ដែល​អនុញ្ញាត​អោយ​រដ្ឋាភិបាល​​កំណត់​ពី​តម្រូវការ​ផ្សេងៗ​​ដោយ​ខ្លួន​ឯង​ ហើយ​តម្រូវ​អោយ​ម្ចាស់​ជំនួយគោរព​​តាម​បទ​បញ្ញត្តិ​លម្អិត​នៅ​ក្នុង​ផ្នែក​ អាទិភាព​នានា​។​ ក្នុង​ចំណោម​ប្រទេស​មិន​សូវ​រីក​ចម្រើន​ កម្ពុជា​​គឺ​ជា​ប្រទេស​ទី១​ដែល​អនុវត្ត​យុទ្ធសាស្រ្ត​ swap នៅ​ក្នុង​ពាណិជ្ជកម្ម​ តាមរយៈ​ការ​ដាក់​វិស័យ​នេះ​នៅ​ចំណុច​កណ្តាល​នៃអាទិភាព​ទាំងឡាយ ហើយ​មាន​បំណង​​ផ្តល់​​ក្របខ័ណ្ឌ​ត្រឹម​ត្រូវ​​មួយ​សម្រាប់​ការ​ផ្តល់​ជំនួយ​ ហិរញ្ញវត្ថុ​ដល់​ប្រទេសណា​​​មួយ​។ ​អ្នក​មួយ​ចំនួន​ថែម​ទាំង​មើល​ឃើញនៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​​​នេះ​ថាជា​ «រឿង​ជោគ​ជ័យ​»​មួយ​ទៀត​ផង។ ប៉ុន្តែ​​ទោះ​ជា​នៅ​លើ​ក្រដាស គ្រប់​យ៉ាង​ល្អ​ប្រសើរ​ក៏ដោយ តែ​នៅ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​​ ការ​ដាក់​ដំណើរការ​យុទ្ធសាស្រ្ត​​នេះ​ហាក់​​ដូចជា​ស្មុគស្មាញ​បន្តិច...

ប្រវត្តិ​នៃ​សុខដុមកម្ម​នៃ​ជំនួយ​
​ ប្រទេស​កម្ពុជាស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​​ប្រទេស​ក្រី​ក្រ​បំផុត​​នៅលើ​​​ ពិភព​លោ​ក។ ហេតុ​នេះ​ ​​ក្រសួង​​ទាំង​ឡាយ​មាន​មធ្យោបាយ​តិច​តួច​ណាស់ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ទាំង​ផ្នែកធនធាន​មនុស្ស​ ដើម្បី​ដំណើរ​ការ​​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ ជាពិសេស​នៅក្នុង​​ផ្នែក​ពាណិជ្ជកម្ម​។ ដើម្បី​​បំពេញ​បន្ថែម​កង្វះខាត​និង​ការ​​ខ្វះ​​ចន្លោះ​​នេះ ប្រទេស​ម្ចាស់​ជំនួយ​ ទីភ្នាក់​ងារ​របស់ ​អង្គការ​​​សហប្រជាជាតិ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នានា​ បាន​ផ្តល់​ជំនួយ​របស់​ពួកគេ​ក្រោម​ទម្រង់​​ជា​ការ​ឧបត្ថម្ភ​​ហិរញ្ញវត្ថុ​ (កម្ចីឬ​អំណោយ) និងការ​ប្រឹក្សា។ ពិត​ប្រាកដណាស់​​ ​គេ​រីក​រាយ​ទទួល​​ស្វាគមន៍ ជំនួយ​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​​វាពិ​បាក​គ្រប់​គ្រង​ណាស់។ តាម​ការពិត​ នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​ ម្នាក់​ៗ​មាន​គំនិត​រៀង​ៗ​ខ្លួន ដោយ​មិន​គិត​ថា​កម្មវិធី​​នោះត្រូវ​បាន​​បង្កើត​​ដោយ​អ្នក​ផ្សេង​ទៀត​រួច​ទៅ ​ហើយ ឬក៏​មិនដឹង​ថា​តើ​វា​មាន​ផល​ប្រយោជន៍​​ពិត​ប្រាកដ​សម្រាប់​ប្រទេស​ឬអត់​នោះ​ ទេ។ ហេតុដូច្នេះ​ហើយ​ទើប​បណ្តាល​អោយ​មានការ​ច្របូក​ច្របល់​ច្រើន​ និង​ការ​ប្រើ​ប្រាស់​ប្រាក់​មិន​ត្រឹម​ត្រូវ​ អាច​រហូត​ដល់​​ខ្ជះ​ខ្ជាយ​ទៀត​ក៏​មាន។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​មាន​អធិបតេយ្យ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ប្រាក់​ជំនួយ​ ប៉ុន្តែ​នៅ​មាន​​បទ​ពិសោធន៍​តិចក្នុង​ផ្នែក​នេះ​ ហេតុ​នេះ​ភាគ​ច្រើន​​​គឺ​តែង​តែ​ទទួល​យក​គំនិត​​​គ្រប់​ប្រភេទ​ ដោយ​មិន​យល់​ពីសារ​សំខាន់​របស់​វាឡើយ​។

លោក​អ៊ែវែរ កូណាន់ មក​ពី​ទី​ភ្នាក់​ងារ​បារាំង​ដើម្បី​ការ​អភិវឌ្ឍ​ ពន្យល់​ថា៖ «ជា​រៀង​រាល់​ថ្ងៃ រដ្ឋមន្ត្រី​ទទួល​ជួបមនុស្ស​ជា​ច្រើន​​ដែល​យក​គម្រោង​​ថ្មីៗ​ទៅ​បង្ហាញ​។ ប៉ុន្តែ​ អ្វី​ដែល​គេ​ត្រូវ​ធ្វើ គឺការ​ផ្តោត​លើ​គម្រោង​មួយ ហើយ​ធ្វើ​គម្រោង​នោះ​រហូត​​ដល់​ចប់​ចុង​ចប់​ដើម។ គេ​មិន​ត្រូវ​វង្វេង​​នោះទេ! មាន​ការ​​រិះគន់​ច្រើន​ចំពោះ​រដ្ឋាភិបាល ប៉ុន្តែ​ពិតណាស់​ថា​រដ្ឋាភិបាល​ត្រូវ​បាន​អូស​ទាញ​ដោ​យ​ភាព​ទំនើប​ថ្មី វា​មិន​មែន​ងាយ​ក្នុងការ​រើ​បម្រះ​ឡើយ​។ អង្គការ​នានា​​ក៏​ត្រូវ​​មាន​វិន័យ​ផង​ដែរ ត្បិត​​​នៅ​ក្នុង​ប្រទេស​ថ្មី​ដូច​កម្ពុជា យើង​ព្យាយាម​​ចង់​សាក​ល្បង​ទ្រឹស្តី​ថ្មីៗ...»។

ដំណាក់​ការ​ទី​១ : ក្របខ័ណ្ឌ​សមាហរណកម្ម​
ដើម្បី ​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ផ្នែក​ជំនួយ​ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​នៅ​ឆ្នាំ​២០០៦ យក​កម្ពុជា​ជា​ប្រទេស​ធ្វើ​តាម​ប្រទេស​ម៉ូរីតានី និង​ម៉ាដាហ្គាស្កា ដើម្បី​សាក​ល្បង​កម្ម​វិធី​​«ក្របខ័ណ្ឌ​សមាហរណកម្ម​»។ កម្មវិធី​នេះ​គឺ​សំដៅ​ដាក់​បញ្ចូល​ប្រទេស​មិន​សូវ​រី​កចម្រើន​​ទៅ​ក្នុង​ សេដ្ឋកិច្ច​ពិភព​លោក តាមរយៈ​ការ​សម្រួល​ដល់​«សកម្មភាព​សម្រប​​សម្រួលដោយ​ស្ថាប័ន​ និង​ដៃគូ​អភិវឌ្ឍ​ផ្សេងៗ» ដូច​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​អ៊ីនធឺណែត​របស់​អង្គការ​ពាណិជ្ជកម្ម​ ពិភពលោក​ (WTO)។ វា​ជា​ការ​ផ្លាស់​ប្តូរ​មួយ ពីព្រោះ​ជា​លើក​ទី​១ អង្គការ​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ដោយ​ស្រុះ​ស្រួល​​គ្នា​​។ ប៉ុន្តែ​យុទ្ធសាស្រ្តនេះ​ពាក់​ព័ន្ធ​តែ​ជាមួយ​ទី​ភ្នាក់​ងារ​ចំនួន​៦* ហើយ​មាន​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​តិច​តួច​ចូលរួម​។ វា​ជា​បញ្ហា​ដែល​ត្រូវ​បានដោះ​ស្រាយ​ដោយ​សេចក្តី​ប្រកាស​នា​ទីក្រុង​​ប៉ារីស ​ នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០០៥។ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​​រដ្ឋមន្ត្រី​ អ្នក​ទទួល​ខុស​ត្រូវ​ស្ថាប័ន​ផ្តល់​ជំនួយ​ និង​មន្រ្តី​ជាន់​ខ្ពស់​​ជាង​១០០​នាក់ ដោយ​គ្រោង​ថា​ ម្ចាស់​ជំនួយ​ទាំង​អស់​​សហការ​មធ្យោបាយ​​គ្នា​ដោយ​ស្រុះស្រួល​​ជាមួយ​​ រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល​ជំនួយ​។ នេះ​ជា​ការ​រីក​ចម្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ពិភព​លោក​ ដែល​ពីមុន​ម្ចាស់​ជំនួយ និង​អង្គការនានា​​ធ្លាប់​តែ​មាន​និន្នាការ​ដឹកនាំ​សេដ្ឋកិច្ច​ប្រទេស​ក្រី​ ក្រ​បំផុត​ ដោយ​ព្យាយាម​​ធ្វើ​ការ​ជំនួស​រដ្ឋាភិបាលនៃ​​​ប្រទេស​នោះ​តិច​ឬច្រើន​។ ចាប់​ពីមាន​សន្ធិសញ្ញា​នេះ​មក គ្រប់​គ្នា​ត្រូវ​​ធ្វើការ​សហការ​គ្នា​ លែង​ធ្វើ​ការ​ម្នាក់​ឯង​ទៀត​ហើយ។

ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ជាក់​ស្តែង
ទោះ ​យ៉ាង​ណា​ គេ​មិន​ត្រូវ​អោយ​យុទ្ធសាស្រ្ត​នេះ​ស្ថិត​នៅ​តែ​ជា​​ទ្រឹស្តី​ ដូច​ករណី​ដែល​តែង​តែ​កើត​​ឡើង​ជា​ញឹក​ញាប់​នោះ។ រដ្ឋាភិបាល និង​អង្គការ​ UNDP បាន​ធ្វើការ​រួម​គ្នា​​​អំឡុង​ឆ្នាំ​២០០៧ រៀប​ចំ​​ការសិក្សា​វិភាគ​លើ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច។ គោល​បំណង : កំណត់​​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​ការ​អភិវឌ្ឍ​​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ បញ្ជី​ផលិត​ផល​ និងសេវាកម្ម​ចំនួន​១៩​ដែល​មាន​សក្តានុពល​​ក្នុងការ​នាំ​ចេញ​ ត្រូវ​បាន​បង្កើត​ឡើង ក៏ដូចជា​​ជំហាន​ដែ​លត្រូវ​ដើរ​បន្ទាប់​មក​ទៀត​ដើម្បី​ជួយ​ដល់​ការ​រីក​ ចម្រើន​​នៃ​វិស័យ​នេះ។

ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ធ្វើ​​ចេញ​ពី​បញ្ជី​ទាំងនេះ​​នូវ​ច្បាប់​ជា​យុទ្ធសាស្រ្ត​​ របស់​រដ្ឋាភិបាល​។​ បច្ចុប្បន្ន អ្នក​ដែល​ចង់​ជួយ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​​ត្រូវ​ផ្អែក​​លើ​បញ្ជី​តែ​មួយ ​។ គេ​មិន​អាច​​​​ធ្វើ​ការ​ជ្រើស​រើសដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ ​ផ្សេង​ទៀត​នោះទេ។

« trade swap » យុទ្ធសាស្រ្ត​​មួយ​ទៀត​នៃ​វិស័យពាណិជ្ជកម្ម​
ដើម្បី​ដាក់អោយ​អនុវត្ត​បញ្ជី​នេះ យុទ្ធសាស្រ្ត​[«trade swap »] ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ខែ​មករា ២០០៨​មក។ តាម​ពិត​ទៅ​ នេះ​ជា​ពាក្យ​អង់គ្លេស​ដើម្បី​កំណត់​​កម្មវិធីមួយ​​តាម​ផ្នែក​។ លោក​ស្វែន កាឡឺបូ ទីប្រឹក្សា​របស់​អង្គការ UNDP នៅ​ក្រសួង​ពាណិជ្ជកម្ម​​ ដើម្បី​ពង្រឹង​សមត្ថភាព បាន​ពន្យល់​ថា​៖ ​«ជាមួយ​នឹង​ trade swap គេ​ឈានពី​យុទ្ធសាស្រ្ត​​ចែកជា​ផ្នែក​ក្រោម​​ទម្រង់​ជា​គម្រោង​​ផ្សេងៗ និង​ប្លែកៗ​​ ទៅ​ជា​យុទ្ធសាស្រ្ត​​​​តាម​កម្មវិធី​​ជាមួយ​នឹង​ការ​សម្រប​សម្រួល​គាំទ្រ​​ ពី​​ខាង​លើ​។ អ្វី​ដែល​គេ​ចង់​បានគឺ​​ធ្វើ​យ៉ាងណា​អោយ​​ទឹក​ប្រាក់​​ដែល​មាន​​ អាច​បាន​ទៅ​ដល់​ប្រអប់​រួម​ ហើយ​គ្រប់​គ្នា​ធ្វើការ​រួម​គ្នា ដោ​យ​ស្រុះ​ស្រួល​គ្នា ដើម្បី​ទិសដៅ​រួម​មួយ​»។

យុទ្ធសាស្រ្ត​ swap ក៏​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ក្រសួង​ផ្សេង​ៗទៀត​​ដែរ​ ដូចជា​ក្រសួង​​សុខាភិបាល ក្រួសួង​អប់រំជាដើម​ ហើយទាក់​ទង​នឹង​ពាណិជ្ជកម្ម ផ្នែក​នៃ​សកម្មភាព​ចំនួន​៣​ត្រូវ​បាន​កំណត់​ឡើង​។ ទី១ គឺ​ផ្នែក​កំណែទម្រង់ និង​ផ្នែក«​ខ្សែទទឹង»​ (គយ បទដ្ឋាន​សុខភាព និង​បទដ្ឋាន​នៃ​ការ​ព្យាបាល​រុក្ខជាតិ...)។ ទី២ គឺ​ផលិត​ផល​ និង​សេវាកម្ម។ ទី៣ គឺ​ការ​ពង្រឹង​សមត្ថភាព។

សម្រាប់លោក​​ស្វែន កាឡឺបូ អ្នក​សម្រប​សម្រួល​​ផ្នែកសកម្មភាព​​ទី៣​ នេះ​គឺ​«រឿង​​ជោគ​ជ័យ​»មួយ​។ «កម្ពុជា​ក្លាយ​ជា​ប្រទេស​​រីក​ចម្រើន​ជាង​គេ​​នៅ​ក្នុង​ផ្នែក​សម្រប​សម្រួល ​ជំនួយ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ លោក​វិសាល ហ៊ិន អ្នក​ទទួល​ខុសត្រូវ​អង្គភាព​កាត់​បន្ថយ​ភាពក្រី​ក្រ​​នៅ​អង្គការ​ UNDP ក៏បង្ហាញ​ការ​រីក​រាយ​ផងដែរថា​ : «អ្វីដែល​សំខាន់​នៅ​ក្នុង​យន្តការ​ថ្មី​នេះ​ គឺ​ថា​រដ្ឋាភិបាល​​ទទួល​បាន​កន្លែង​របស់​ខ្លួន​មក​វិញ។ ពីមុន ម្ចាស់​ជំនួយ​​​តែង​តែ​និយាយថា ពួកគេ​ដឹង​ពី​អ្វី​ដែល​ល្អ​សម្រាប់​ប្រទេស​​ច្រើន​ជាង​​។ សព្វថ្ងៃ ពួកគេ​ត្រូវ​​ធ្វើការ​​ដោយ​ព្រម​ព្រៀង​​គ្នា​ជាមួយ​រដ្ឋ។ ចំណុច​​នេះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​អោយ​មនុស្ស​មួ​យ​ចំនួន​សប្បាយ​ចិត្ត​ នោះទេ ប៉ុន្តែ​​វា​ជា​ក្បួន​ថ្មី​​។ ឥឡូវ​គឺ​រដ្ឋាភិបាល​​ជា​អ្នក​សម្រេច​ពី​តម្រូវការ​​របស់​ខ្លួន​»។

ការពិបាក​ក្នុងការ​​ដាក់​ដំណើរការ​
លោក ​អ៊ែវែ កូណាន់ ​មក​ពី​ទីភ្នាក់ងារ​​បារាំង​ដើម្បី​ការអភិវឌ្ឍប្រចាំ​កម្ពុជា មិន​មាន​ភាព​សុទិដ្ឋិនិយម​​ដូច​សហសេវិក​​របស់​លោក​ទេ។ លោក​សោក​ស្តាយថា៖​ «សម្រាប់​​ខ្ញុំ​ វា​គឺ​ជា​យុទ្ធ​សាស្រ្ត​​បន្ថែម​មួយ​ទៀត ខ្ញុំ​មិន​ប្រាកដ​​ថា​វានាំ​មក​នូវការ​ផ្លាស់​ប្តូរ​ពិត​​ប្រាកដ​ទេ»។ លោក​បាន​រិះ​គន់​ពី​ដំណើរ​ការ​មិន​ល្អ។ «ដំបូង គេ​ត្រូវ​រក​មនុស្ស​មាន​សមត្ថភាព​យល់​ពី​យុទ្ធសាស្រ្ត​​ថ្មី​នេះនៅ​ក្នុង​ ជួរ​រដ្ឋាភិបាល​។ ជាក់​ស្តែង​ តាំង​ពី​ខែ​មីនាមក យើង​រង់​ចាំ​ចង់​ដឹង​ថា​តើ​អ្នក​ណា​ជា​អ្នក​ទទួល​បន្ទុក​​តាម​ ដានយុទ្ធសាស្រ្ត​​"trade swap"​នេះ​នៅ​ក្នុង​រដ្ឋាភិបាល។ រដ្ឋាភិបាល​ត្រូវ​​​តែង​តាំង​អ្នក​ទាំងនោះ​តាម​រយៈក្រិត្យ​មួយ​ ប៉ុន្តែ​សម្រាប់​ពេលនេះ​​គ្មាន​ក្រិត្យ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះទេ ហើយ​យើង​មិន​ដឹងថា​ពេល​ណា​ទើប​មាន​នោះ​ឡើយ​។ ប្រសិនបើ​​យើង​មិន​ធ្វើ​អោយ​អ្វី​​ឈាន​ទៅ​មុខ​ទេ ពួក​យើង​ខំប្រឹង​គូស​វាស​កម្មវិធី​ទាំង​នេះ តែគ្មាន​អ្នក​ណា​ក្នុង​រដ្ឋាភិបាល​​មាន​ឆន្ទៈអនុវត្ត​វា។ គេ​ត្រូវ​រង់ចាំ វា​អាចប្រើ​ពេល​​យូរ ហើយ​បើ​ទោះជា​​មាន​ក្រិត្យ​ចេញ​ហើយ​ក៏​ដោយ ក៏​នឹង​នៅ​តែ​មាន​សំឡេង​ប្រឆាំង​​ជានិច្ច​។ ការពិតរដ្ឋាភិបាល​​ទទួល​ជានិច្ច​គំនិត​ថ្មីៗទាំងនេះ​ ដើម្បី​បំពេញ​ចិត្ត​ ពីព្រោះ​គំនិតនេះ​​វា​មាន​ភាព​ទាក់ទាញ​នៅ​លើ​ក្រដាស ដោយ​មិន​យល់​ពិត​ប្រាកដ​ពី​អត្ថប្រយោជន៍​របស់​វា​ឡើយ​»។

លោក​ទទួល​ ស្គាល់​ថា យុទ្ធសាស្រ្ត​ swap អាច​ទទួល​បាន​ជោគជ័យ​ ដូច​នៅ​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ ប៉ុន្តែ​សបើ​តាម​រូប​លោក​ នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ បញ្ហា​ប្រឈម​​គឺ​ខុស​គ្នា​ខ្លាំង​ណាស់​។ «ជាមួយ​នឹង​យុទ្ធសាស្រ្ត​"trade swap" ក្រសួង​ពាណិជ្ជកម្ម​​តែង​តែ​ដើរតួ​ជាអ្នក​ដឹកនាំ។ ឧទាហរណ៍​ ប្រសិន​បើ​គេ​ចង់​​ធ្វើ​អ្វីមួយ​ទៅ​លើ​ផលិតផល​ណាមួយ​ដូចជា​អង្ករ​ជាដើម គេ​ត្រូវ​ប្រាប់​ទៅ​ក្រសួង​កសិកម្ម​អោយ​ធ្វើ​អីចេះ​ធ្វើ​អីចុះ ហើយ​ជាមួយ​នឹង​ក្រសួង​ផ្សេងៗ​ទៀត​វា​មិន​ងាយ​ទេ ព្រោះ​ពួកគេ​អត់​​យល់​ថា​ហេតុអី​ក៏​ក្រសួង​ពាណិជ្ជកម្ម​មក​បញ្ជា​ពួកគេ។

សញ្ញា​ដ៏សុទិដ្ឋិនិយម
ចំណែក ​លោក​ដាវីដ វ៉ាន់ អ្នក​សម្រប​សម្រួល​សកម្មភាព​ផ្នែក​ផលិតផល និង​សេវាកម្ម​ បាន​ពន្យល់​ថា៖ «មនុស្ស​ជាច្រើន​​ចេះ​តែ​សង្ស័យ​នឹង​គម្រោង​ដែល​ធំ​ថ្នាក់​នេះ។ ប៉ុន្តែ​វិសាលភាព​របស់​វា​គ្មាន​អ្វី​ដែល​មិន​អាច​ជម្នះ​បាន​នោះទេ។ សម្រាប់​ពេល​នេះ​ ការ​យឺត​យ៉ាវ​ក៏​ដោយសារ​​ការ​បោះ​ឆ្នោត​​ខែ​កក្កដា និង​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​​ផង​ដែរ។ បន្ទាប់​មក រដ្ឋាភិបាល​ក៏​ត្រូវ​ការ​ហ្វឹកហ្វាត់ដើម្បី​ស្វែង​យល់​ថា​អ្វី​ជា​​ អត្ថប្រយោជន៍​សម្រាប់​ប្រទេស​ ហើយ​បញ្ហា​នេះ​មិន​មែន​ធ្វើ​ទៅ​បាន​តែ​មួយ​ថ្ងៃ​នោះទេ»។ សម្រាប់​ពេលនេះ វានៅ​តែ​ពិបាក​ក្នុង​ការ​វាស់​ពី​ប្រសិទ្ធិភាព​របស់​ trade swap។

លោក ​វិសាល ហ៊ិន ប្រកាសថា៖​ «យើង​សង្កេត​ឃើញ​ពី​កិច្ច​ប្រឹង​ប្រែង​ដ៏​ខ្លាំងក្លា​ក្នុង​ការ​សម្រប​ សម្រួល​របស់​ម្ចាស់​ជំនួយ​​​លើ​បញ្ជី​អាទិភាព ហើយ​ពី​អ្វី​ដែល​ត្រូវ​បំពេញ។ ​វា​ជា​ការ​បោះ​ជំហាន​ដ៏​ធំ​មួយរួច​​ទៅ​ហើយ​។ ការ​និយាយ​ក្នុង​សំឡេង​តែមួយ​ដូចគ្នា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អាច​ជា​ការ​ ធានា​ដ៏​ល្អ​សម្រាប់​លទ្ធផល​ដែល​នឹង​ទទួល​បាន​»។ គ្រប់​គ្នា​និយាយ​​​រួច​ទៅ​ហើយពី​ដំណាក់​ការ​បន្ទាប់​ : «កំណត់​ជោគជ័យលឿន» ដូច​ជា​សកម្មភាព​ជាក់​ស្តែង​ដែល​បង្ហាញ​ពី​សារ​សំខាន់​របស់​កម្មវិធី​។ ក្នុង​ចំណោម​សកម្ម​ភាព​ទាំងនោះ ការ​ចាប់​ផ្តើម​បើក​ទំព័រ​អ៊ីនធឺណែត​​នាពេល​ខាង​មុខ ជា​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ សម្រាប់​មហាជន​ដើម្បី​ធ្វើ​អោយ​មាន​តម្លាភាព​ និង​ដើម្បី​ពន្យល់​​ដល់​អ្នក​ដែល​​​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​​​ អំពី​អ្វី​ដែល​ពួកគេ​អាចទាញ​យក​ផល​ចំណេញ​ពីវា ហើយ​ទាក់​ទាញ​វិស័យ​ឯកជន​​តាមរយៈ​ការ​បង្ហាញ​កិច្ច​សន្យា​ដែល​អាច​ធ្វើ​ទៅ​ បាន​។

ឧទាហរណ៍​ផ្សេង​ទៀត​សម្រាប់​បង្ហាញ​ពី​ដំណើរការ​ល្អ​របស់​ "trade swap" គឺ​គណៈប្រតិភូ​បច្ចេកទេស​​របស់​ក្រសួង​ពាណិជ្ជកម្ម​​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ ​ប្រទេស​សេណេហ្កាល់​នៅ​ថ្ងៃ​ទី​២០ដល់​២៤​តុលា ដើម្បី​ជួប​ជាមួយ​អ្នក​នាំ​ចូល​ថ្មីៗ​នៅ​ក្នុង​ប្រទេស​នោះ។ សេណេហ្កាល់​​បាន​បញ្ជាទិញ​ចុង​អង្ករ​ចំនួន​៦ ០០០​តោន​ពី​កម្ពុជា​។ នៅ​ទី​បំផុត "trade swap" និង​«ជោគជ័យ​លឿន»​​គឺ​គ្រាន់​តែ​​ជា​​យុទ្ធ​សាស្រ្ត​​បន្ថែម​ ឬ​ជា​ការ​រីក​ចម្រើន​ពិ​តប្រាកដ​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ? ​យើង​ត្រូវ​រង់ចាំ​ពេល​ខាងមុខ​​ទើប​ដឹង​។

* មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ សន្និសីទ​សហ​ប្រជាជាតិ​​​ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

វាក្យស័ព្ទ​មួយ​ចំនួន​
Onu  : អង្គការ​សហប្រជាជាតិ​
UNDP : កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​
Cnuced : សន្និសីទ​អង្គការ​សហប្រជាជាតិ​ដើម្បី​ពាណិជ្ជ​កម្ម និង​ការអភិវឌ្ឍន៍​
WTO : អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​
CCI : សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​
AFD : ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា
ONG : អង្គការ​មិន​មែន​រដ្ឋាភិបាល
PMA : ប្រទេស​មិន​សូវ​រីក​ចម្រើន​
Swap : យុទ្ធសាស្រ្តបើក​ទូលាយតាម​ផ្នែក (កិរិយាស័ព្ទ « to swap »​​ ក៏​មាន​ន័យ​ដែរ​ថាការ​ផ្លាស់​ប្តូរ​)

បញ្ជី​ផលិត​ផល និង​សេវាកម្ម​ទាំង​១៩​ដែល​មាន​សក្តានុពល​ក្នុងការ​នាំ​ចេញ​
ផលិតផល : ស្រាបៀរ គ្រាប់​ស្វាយចន្ទី ពោត មើម​ដំឡូង​មី ធនធាន​នេសាទ ទ្រនាប់ជើង សម្លៀក​បំពាក់ ការ​ចិញ្ចឹម​សត្វ កៅស៊ូ សូត្រ សណ្តែក​សៀង​។
សេវាកម្ម : ផ្លែឈើ និង​បន្លែ (ក្នុង​ចំណោម​នោះ​មានផលិតផល​ធម្មជាតិ ស្វាយ​ ទិន្នផលបាន​មកពី​ត្នោត សាប៊ូ ម្រេច) ផលិតផល​ឈើ (ការសាងសង់​សម្ភារៈអភិវឌ្ឍចីរកាលដូចជា​ពិដាន​ឫស្សី ក្តារពាស​លើ​ជញ្ជាំង...) ក្រុមហ៊ុន​ដំឡើង​(​គ្រឿង​កង់ ឬ​គ្រឿង​អេឡិចត្រូនិច...) វិស័យ​ទេសចរណ៍ ពលករ(នៅក្នុងវិស័យ​​សំណង់ សេវាអ្នក​បម្រើ​តាមផ្ទះ វិស័យ​កសិកម្ម...) ការដឹកជញ្ជូន ដំណើរការ​របស់​ក្រុមហ៊ុន​(ក្នុង​ផ្នែកព័ត៌មានវិទ្យា ស្ថាបត្យកម្ម គណនេយ្យ​...)។

បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សូម​មើល​ក្នុង​ទំព័រ​អ៊ីនធឺណែត​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ