កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
អ៊ីនធឺណែត និង​ទូរស័ព្ទ​ដៃ​ជួយ​ដល់​វិស័យ​មីក្រូ​ឥណទាន
ដោយ កូរីន កាឡឺបូ   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-១០-២០០៨
Image 
ភ្នំពេញ (កម្ពុជា) ថ្ងៃទី៧ តុលា ២០០៨៖ អ្នកស្រី ងួន សុខទៀង ទទួលបានសេវាមីក្រូឥណទាន ពី Babyloan សម្រាប់មុខរបរនៅផ្សារច្បារអំពីរបស់គាត់
© កូរីន កាឡឺបូ

នៅថ្ងៃទី២១ និង​២២ ​ខែតុលាខាង​មុខ​នេះ នៅទីក្រុង​ញូដេលី (ប្រទេស​ឥណ្ឌា) នឹង​មាន​បើក​កិច្ច​ប្រជុំ​ពិភព​លោក​មួយស្តីពី​មីក្រូហិរញ្ញវត្ថុ និង​បច្ចេកទេស​ថ្មីៗនៃ​​​ផ្នែក​ព័ត៌មាន និង​ទំនាក់​ទំនង​​​(NTIC)។ គោលបំណង : បង្ហាញ​​ពី​សារសំខាន់​របស់​អ៊ីនធឺណែត​ និង​ទូរស័ព្ទ​ដៃ​​នៅ​ក្នុង​​ការ​ផ្តល់​ប្រាក់​កម្ចី​​​នៅ​ក្នុង​វិស័យ​ មីក្រូ​ហិរញ្ញវត្ថុ។ ដោយ​គ្រាន់​តែ​ចុច​កូនកណ្តុរ​តែម្តង ជំនួញ​តូច​តាច​​នៅ​ចុង​ម្ខាង​​ទៀត​នៃ​ពិភពលោក​នឹង​អាច​ទទួល​បាន​ការ​ជួយ​អោយ ​មាន​ការ​រីកចម្រើន​ឡើង។ នៅពេល​អ្នកស្រី​ងួន សុខទៀង បើក​តូប​​លក់​ចាប់ហួយ​តូច​មួយ​ អស់​រយៈពេល​​​៨​ឆ្នាំ​មកហើយ​ ​​នៅ​ផ្សារ​ច្បារអំពៅ គាត់​លក់​តែ​ភេសជ្ជៈ​ក្លាសេ​ប៉ុណ្ណោះ។ ប៉ុន្តែ​​អស់​រយៈពេល​ប៉ុន្មាន​ខែ​មកហើយ​​ ជីវិត​របស់​គាត់​ក៏​បាន​ផ្លាស់ប្តូរ។ គាត់​បាន​បន្ថែម​មុខ​ទំនិញ​ជាច្រើន​ ដោយ​​បច្ចុប្បន្ន​គាត់​លក់​សាំង​ថែមទៀត ហើយ​គាត់​មិន​ឈប់​ត្រឹម​នេះ​ទេ។ ការ​រីក​ចម្រើន​នេះ​កើត​ឡើង​​ដោយសារ​​​​មាន​ការផ្តល់​​មីក្រូ​ឥណទាន​​ ​​តាម​រយៈ​ការសម្រប​សម្រួល​របស់​សហគ្រិន​ពិភពលោក​ គឺ​វិទ្យាស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ (IMF)​មួយ​នៅ​កម្ពុជា​​ដែល​មាន​ឈ្មោះ​​ថា​«ចម្រើន»​។ តើ​វា​ជា​ឧទាហរណ៍មួយ​នៃមីក្រូ​​ឥណទាន​​ជាច្រើន​ទៀត​ឬ? គឺ​មិន​ប្រាកដ​ថា​អីចឹង​ទេ ពីព្រោះ​ថាសម្រាប់​ឥណទានមួយនេះ អ្នក​ផ្តល់​កម្ចី​មិន​មែន​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អីទេ ប៉ុន្តែ​គឺ​ជា​អ្នក​ប្រើ​អ៊ីនធឺណែត​ធម្មតា​។ ពួកគេ​គឺ​​ជា​អ្នក​អោយ​លុយទៅ​អ្នក​ស្រី​ស្ងួន​​ខ្ចី​ តាមរយៈ​ទំព័រ​អ៊ីនធឺណែត​​បារាំង Babyloan.org ដើម្បី​យក​ទៅ​អភិវឌ្ឍ​មុខ​របរ​របស់​គាត់​។

តាម​ដាន​ការ​វិវត្តន៍​​នៃ​ប្រាក់​កម្ចី​ដើម រហូតទាល់​តែ​គ្រប់​
ដើម្បីជួយ ​ស្រ្តី​ជាម្តាយ​របស់​ក្មេង​៥នាក់​រូបនេះ ដែល​ត្រូវការ​ខ្ចី​ប្រាក់​១លានរៀល​កន្លះ (ប្រហែល​​៣១០ដុល្លារ) អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​ជាច្រើន​បាន​ភ្ជាប់​ទំនាក់​ទំនង​គ្នា​តាម​ទំព័រ ​អ៊ីនធឺណែត​ [Babyloan.org] ហើយ​បាន​ផ្ទេរប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណែត។ ពួកគេ​បាន​ជ្រើសរើស​​ផ្តល់​ប្រាក់​អោយ​គាត់​ខ្ចី​ បន្ទាប់ពី​បាន​មើល​ពាក្យ​​សុំផ្សេង​ៗ​ទៀត​​នៅ​លើ​ទំព័រ​អ៊ីនធឺណែត ដែលមាន​បង្ហាញ​រូបថត​របស់​អ្នក​ខ្ចី និង​សេចក្តី​លម្អិត​ខ្លីៗ​ពីគម្រោង​ការរកស៊ី​​របស់​ពួកគេ។ ជា​រៀង​រាល់ថ្ងៃ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​អាច​តាម​ដាន​ពីការ​វិវត្តន៍​នៃកម្ចី រហូត​ដល់​ទឹក​ប្រាក់​សរុប​បាន​គ្រប់​។ នៅពេល​​ប្រាក់​ប្រមូល​បាន​គ្រប់​ហើយ អ្នកស្រីស្ងួន​​អាច​ចាប់​ផ្តើម​បោះ​វិនិយោគ បន្ទាប់​មក​ត្រូវ​សងប្រាក់​នោះ​ទៅគេ​​វិញ។ អ្នក​ស្រី​ពន្យល់ថា៖ «​រៀង​រាល់​សប្តាហ៍ ខ្ញុំ​បង់​ប្រាក់​៥៩ ៤០០​រៀល (ប្រហែល​១២​ដុល្លារ) ទៅ​វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន»។ ​អ្នកស្រី​​មាន​ប្រសាសន៍​បន្ថែម​ដោយ​​មោទនភាព​ថា : «វាមិន​មែន​ជាអំណោយ​ទេ ខ្ញុំ​នឹង​សង​ប្រាក់​ទាំង​អស់​ដែលគេ​បាន​អោយ​ខ្ញុំ​»។

អ្នកស្រី​មាន​ គំនិត​ធ្វើ​សំណើកម្ចីថែមទៀត​រួច​ទៅ​ហើយ​នៅ​ពេល​ប៉ុន្មាន​ខែ​ទៀត​នេះ​។ នៅ​លើក​នេះ​ គឺ​សម្រាប់​ដាក់​ទូ​ប្តូរ​ប្រាក់​។ គាត់​បាន​រៀប​ចំរួច​ហើយ​នូវ​​ទូ​តូច​​មួយដែល​​មាន​ក្រដាសប្រាក់​នៅ​ ខាងក្នុង។ អ្នកស្រី​អោយដឹង​បន្ត​ទៀត​ថា៖ «ខ្ញុំ​មិន​ដែល​ធ្លាប់​គិត​ថា ខ្ញុំ​អាច​អភិវឌ្ឍ​ខ្លួន​ឯង​នៅ​ថ្ងៃណាមួយ ហើយ​ឆាប់​រហ័ស​យ៉ាង​នេះ​ទេ។ ខ្ញុំ​មិន​ដែល​មាន​គំនិត​ទៅ​ធនាគារ​ទេ ខ្ញុំ​ក្រ​ពេក!»។

ផលប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា ជាពិសេស​អ្នក​ខ្ចី
ប៉ុន្មាន ​សប្តាហ៍ខាងមុខ​​ទៀត អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​នឹង​ទទួល​បាន​ប្រាក់​របស់​​ពួកគេ​មក​វិញ។ មិន​លើស ហើយ​ក៏​មិនខ្វះ​ដែរ ព្រោះ​ទោះ​បី​អ្នក​ខ្ចី​តូច​តាច​ទាំង​នេះ​ត្រូវ​បង់​​ការ​ប្រាក់​ក៏ដោយ ក៏​ការ​ប្រាក់​គឺ​​ប្រើ​សម្រាប់​ចំណាយ​លើ​​ដំណើ​រ​ការ​​​ដ៏​ច្រើន​របស់​ IMF ប៉ុណ្ណោះ។ លោក​គ្រែហ្គ័រ អេអូលម៍ នាយក​របស់​វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ​​ចម្រើន បាន​ពន្យល់​ថា៖ «ការគ្រប់​គ្រង​កម្ចី ចុះ​សាកសួរ​អ្នក​​ខ្ចី គឺ​ត្រូវ​ការចំណាយ​លុយ។ លើស​ពីនេះទៀត យើង​មិន​មែន​ធ្វើ​ត្រឹម​តែ​ផ្តល់​លុយ និង​ទទួល​ប្រាក់​សង​នោះទេ យើង​នៅ​រៀប​ចំ​ការ​បណ្តុះ​បណ្តាល​ថែម​ទៀត ដើម្បី​បង្រៀន​ពួកគេ​រឿង​អោយ​បាន​​តិចតួច ​តែ​សំខាន់សម្រាប់​អោយ​ពួកគេ​ចេះ​ធ្វើ​អោយ​ការ​ងាររកស៊ី​​ចេញផ្លែ​ផ្កា​។ ​ខ្ញុំ​និយាយ​ថារឿង​តិចតួច​​ គឺ​ខ្ញុំ​​ចង់​និយាយ​ពី​ការ​​បង្រៀន​ពួកគេ​​អោយ​ចេះ​អាន និង​សរសេរ​ជាដើម»។

ប្រសិន ​បើ​អ្នក​ខ្ចី​ឥណទាន​តិច​តួច​​ទាំងនេះ​​​មិនអាច​សង​ប្រាក់​កម្ចី​របស់ខ្លួន​ បាន គឺ​ IMF មាន​កាតព្វកិច្ច​សង​បន្ត​។ ទោះ​យ៉ាងណា​ អត្រា​ការ​ប្រាក់​នៅ​តែទាប​ជាង​អត្រាការប្រាក់​ដែល​គេ​អនុវត្ត​ជាទូទៅ ជាពិសេស​អត្រាការ​ប្រាក់​របស់​ធនាគារ។ នៅកម្ពុជា អត្រាការប្រាក់​​គឺ​រហូត​ដល់​៨-១២%​សម្រាប់​ឥ​ណទាន​ផ្តល់​ដោយ​ធនាគារ រីឯ​តាម​អ៊ីនធឺណែត​វិញ​គឺតែ​ពី​២ទៅ​៣%​ប៉ុណ្ណោះ។
លោក​​គ្រែហ្គ័រ អេអូលម៍ ពន្យល់ថា៖ «ជាមួយ​នឹង​ការប្រើអ៊ីនធឺណែត​របៀបនេះ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​​អាច​ទទួល​បាន​«ដោយ​ឥតគិត​ថ្លៃ»​នូវ​មួយ​ ផ្នែក​នៃ​«មូល​និធិ​​ឥណទាន» [ប្រាក់​សម្រាប់​​ផ្តល់​កម្ចីដល់អ្នក​ខ្ចីប្រាក់​]។ ជានិច្ចកាល គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ត្រូវ​ខ្ចី​​ប្រាក់​នេះ​ពី​​ធនាគារ​​ ហើយ​​ប្រាកដជា​ត្រូវ​មាន​ការ​ប្រាក់​។ ការ​ប្រាក់​ដែល​ធនាគារ​យកពី​ឥណទាន​តាម​អ៊ីនធឺណែត​នេះ​គឺ​គិត​បញ្ចូល​ ទាំងថវិកា​សម្រាប់​ផ្គត់​ផ្គង់​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុក៏ដូចជា​​ ចំណាយ​ផ្សេងទៀត​ដើម្បី​​ធ្វើ​ដំណើរការផងដែរ​​ ហើយ​គេ​ត្រូវ​យក​ចំណូល​ដែលទទួល​បានមក​ចំណាយ​។ Babyloan ប្រមូល​ប្រាក់​​ ហើយ​ផ្ទេរ​​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រោម​ទម្រង់ជា​កម្ចី​អត្រាសូន្យ ។ ដូច្នេះ​ប្រាក់​ចំណេញ​​ដែល​ទទួល​​បាន​គឺ​ស្មើ​នឹង​ទឹក​ប្រាក់​សរុប​នៃ​ ការ​​ប្រាក់​​ ដែលចេញ​វិក្ក័យ​ប័ត្រ​​ដោយ​ធនាគារ»។

ចំណាយ​លើ​ដំណើរការ​ដែល​នៅ​តែ​មាន​តម្លៃ​ខ្ពស់​​សម្រាប់​បណ្តា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ
ទោះយ៉ាងណា លោក​នាយក​មាន​ប្រសាសន៍​យ៉ាង​សុភាព​រាប​សា​រ​ថា​ : «​នៅក្នុង​ការ​អនុវត្ត​ វា​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ Babyloan ក៏​ត្រូវ​ការ​ចំណាយ​ដែរ គឺ​ការ​ចំណាយ​ពេល​វេលា​ក្នុងការ​ប្រមូល​ព័ត៌មាន និង​រូបថត​ដៃគូ​នៅ​មូលដ្ឋាន ការ​ធ្វើ​ដំណើរ ពេល​វេលាដាក់​បញ្ចូល​ព័ត៌មាន​នៅក្នុង​អ៊ីនធឺណែត រៀបចំ​របាយ​ការណ៍​​ប្រចាំ​ខែ​ គ្រប់គ្រង​ភាព​ជា​ដៃគូ និង​​នៅ​មាន​វិក្ក័យ​ប័ត្រ​កំណត់​ទុក​ជាមុន​រៀង​​រាល់​ឆ្នាំ​របស់​ ​ IMF ដែល​ទទួល​បាន​មូលនិធិ​​ Babyloan យោងតាម​បរិមាណ​ដែល​ទទួល​បាន។​ ប៉ុន្មាន​ខែ​ខាងមុខ​ទៀតនេះ នៅពេល​ណា​ដែល​ប្រព័ន្ធ​នេះ​ដំណើរការ​រលូន ហើយ​បរិមាណ​ប្រាក់​ប្រមូល​បាន​កាន់តែ​ច្រើន គេ​នឹង​រៀបចំ​ការ​សិក្សា​លម្អិត​មួយ​​ដើម្បី​ថ្លឹង​ថ្លែង​អោយ​ច្បាស់​ថា​តើ​ ប្រភព​នៃ​ការ​ផ្តល់​ហិរញ្ញវត្ថុ​បែប​នេះ​ពិត​ជា​មាន​ផល​ចំណេញ​សម្រាប់​យើង​ មែនឬអត់»។


ជោគជ័យ​ដ៏ពិតប្រាកដ​​សម្រាប់​ Babyloan និង Kiva
Babyloan ត្រូវ​បានបង្កើត​ឡើង​កាល​ពី​ដើម​ខែ​កញ្ញា​មុនដោយ​លោក​អាណូដ៍ ព័ស​​សោន​នី​ញ៉េ​ «អតីត​ធនាគារិក​ទីប្រឹក្សា​ឯកជន​របស់​អ្នក​មាន»​ដែល​ប្តូរ​មក​ជា​​​ផ្នែក​ មីក្រូ​ហិរញ្ញវត្ថុ​វិញ។ បើ​តាម​ប្រសាសន៍​របស់លោក Babyloan​ ​បានជួយ​ជ្រោម​ជ្រែង​ដល់​គម្រោង​ចំនួន​​៣៧​​នៅ​កម្ពុជា ភាគច្រើន​គឺជា​​គម្រោង​ធ្វើ​ឡើង​ដោយ​ស្ត្រី​ដែល​ចង់​អភិវឌ្ឍ​មុខ​ជំនួញ​នៅ​ ទីផ្សារក្នុង​ក្រុង​ភ្នំពេញ។
​ស្ថាបនិក​ទំព័រអ៊ីនធឺណែតរូប​នេះ​ កត់​សម្គាល់​ថា៖ «សំណើដាក់​នៅ​លើ​ទំព័រ​អ៊ីនធឺណែត​ត្រូវ​ជ្រើស​រើស​យ៉ាង​ហ្មត់​ចត់​ដោយ​ វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ​​ចម្រើន ដែល​ធ្វើ​ការ​ជ្រើសរើសពី​​ក្នុង​ចំណោម​ជនក្រី​ក្រ​បំផុត។ ប្រាក់​កម្ចី​​ទាំងអស់​គឺមិនសូវ​ច្រើន​ប៉ុន្មានទេ​»។ បច្ចុប្បន្ន Babyloan មាន​សមាជិក​ចំនួន​៣០០នាក់​ ហើយ​ចំនួន​ចុះ​ឈ្មោះ​ចេះតែកើន​ឡើង​ជាបន្ត​បន្ទាប់​។​ លោក​អាណូដ៍ ព័ស​សោននីញ៉េ បន្ត​ទៀតថា៖ «យើង​ត្រូវ​បាន​ប្រព័ន្ធផ្សព្វ​ផ្សាយ​និយាយ​​យ៉ាង​ច្រើន។ គម្រោង​របស់​យើង​​មានភាព​​ទាក់​ទាញ​ ដោយហេតុថា​យើង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ធនាគារ​ Bred និងពី​មូលនិធិ​ឥណទាន​សហករណ៍ (Crédit coopératif)​ ។ ស្ថាប័ន​ទាំង​ពីរ​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​មាន​ទំនុក​ចិត្ត​​ ចំពោះ​​កន្លែង​ដែល​ពួកគេ​ដាក់​លុយ​»។

បើទោះវាជា​គំនិត​ថ្មី​នៅ​ ប្រទេស​បារាំង​ក៏ដោយ តែ​នៅ​សហរដ្ឋអាមេរិក​គឺ​មាន​ប្រព័ន្ធ​បែប​នេះ​តាំង​ពី​៣​ឆ្នាំ​មុន​មក​ ម្ល៉េះ ដោយ​មាន​ឈ្មោះថា​[«Kiva»]។ តាំង​ពីឆ្នាំ​២០០៥​មក អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​ចំនួន​៣៤៥ ៥០០​នាក់​បាន​ផ្តល់​​​ប្រាក់​កម្ចី​របស់​ពួក​គេ​ ​​​តាមរយៈទំព័រអ៊ីនធឺណែត​នេះ។ ទឹកប្រាក់​ទាំង​នោះ​មាន​ចំនួន​ប្រមាណ​៤៦​លាន​ដុល្លារ​​សម្រាប់​កម្ចី​ចំនួន​ ៦៤ ២០១​ផ្តល់​ទៅអោ​យ​ប្រជាជន​រស់នៅ​ក្នុង​៤២​ប្រទេស។ ប៉ុន្តែ​ស្ថាបនិក​ទំព័រអ៊ីនធឺណែត​នេះ គឺ​ម៉ាត និង​ជេស៊ីកា​​ ហ្លាណឺរី ​ពិបា​កនឹង​ជឿ​ថា​គំនិត​របស់​ពួកគេ​បានទទួល​ជោគជ័យ​ណាស់​កាលពី​ដំបូង​ឡើយ។​ កាល​ពី​ខែ​មិថុនាកន្លង​ទៅ​ ប្តី​ប្រពន្ធមួយ​គូ​នេះ​​បាន​អះអាង​នៅ​ក្នុង​ទស្សនាវដ្តី​ Forbes ថា៖ ​«ពួក​យើង​ចាប់​ផ្តើម​ក្នុង​មជ្ឈដ្ឋាន​ប្លែក​មួយ​នៃ​ចំណុច​ជោគជ័យ​ របស់សហគ្រិន​ ហើយ​យើង​ប្រឹង​ជម្នះ​នឹង​គំនិត​ចាស់​កំរឹលនៅ​ក្នុង​វិស័យ​នេះ។ មាន​មេធាវីម្នាក់​បាន​ទាំង​និយាយ​ប្រាប់​យើង​ថា​វា​ខុស​ច្បាប់​​ទៀត​ផង!»។ បច្ចុប្បន្ន Kiva បាន​បង្កើត​បណ្តាញ​​ជាច្រើន​នៅ​ក្នុង​ប្រទេសនេះ។ ជាក់ស្តែង​​នៅ​ក្នុងទំព័រ​អ៊ីនធឺណែត​ Ebay ​ដែល​ត្រូវ​បាន​​បង្កើត​កាល​ពី​ខែ​តុលា​​ ២០០៧ គឺមាន​​ការ​ជួប​ពិភាក្សា​នៃ​កម្ចី« peer-to-peer »​ (ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់) ដែល​គេ​ហៅថា​«Microplace»។ អ្វី​ដែល​ខុស​គ្នា​គឺ​មានតែ​មួយ​គត់ : អ្នកប្រើ​ប្រាស់​អ៊ីនធឺណែត​ម្នាក់​ត្រូវ​ផ្តល់​ប្រាក់កម្ចី​យ៉ាង​តិច​ ១០០ដុល្លារ (បើ​សម្រាប់​ Kiva គឺតែ​២៥​ដុល្លារ និង​​ Babyloan តែ៥អឺរ៉ូ) ហើយ​គេ​មិន​ជ្រើស​រើស​អោយ​ប្រាក់​នេះទៅ​អ្នក​ណា​ទេ គេគ្រាន់តែ​​រើស​ថា​អោយ​ទៅ​ប្រទេស​ណា​ប៉ុណ្ណោះ​។ ម្យ៉ាង​វិញទៀត ទំព័រអ៊ីនធឺណែត​នេះ​ទទួល​ការ​គាំ​ទ្រ​​​ពី​​មូល​និធិ​វិនិយោគ​ ដែល​ជា​ហេតុ​នាំ​អោយ​មាន​ការ​​បង្កើន​ចំនួន​នៃ​អ្នក​សម្រប​សម្រួល​​ ហើយធ្វើ​អោយ​បាត់​បុគ្គលិក​លក្ខណៈភាគហ៊ុន​បន្តិច​បន្តួច​​ ខុស​ពី​ទំព័រអ៊ីនធឺណែត​​ផ្សេង​ៗទៀត​។

តើ​បច្ចេក​វិជ្ជាថ្មី​ជា​អនាគត​របស់​មីក្រូ​ហិរញ្ញវត្ថុ​ឬ?
វា ​ហាក់​ដូចជាថា​​​ បច្ចេកវិទ្យា​ថ្មី​នៃ​ផ្នែក​ព័ត៌មាន និង​ផ្នែកទំនាក់​ទំនង​​គឺ​ជា​ចំណុច​សំខាន់​នៃ​ការ​អភិវឌ្ឍ​នៅក្នុង​វិស័យ​ មីក្រូហិរញ្ញវត្ថុ​នាពេល​អនាគត។ នៅ​ប្រទេស​បារាំង ជាង​១០ឆ្នាំមកនេះ [PlaNet​ Finance] ​ជួយ​ដល់​អ្នក​ធ្វើ​ការ​​នៅក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​​ដើម្បី​អភិវឌ្ឍ ​ខ្លួន​ ​​ តាមរយៈ​ការ​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​ថ្មីៗ។ សម្រាប់​លោក​ហ្សាក់ អាតាលី ប្រធាន និង​សហស្ថាបនិក​របស់​ PlaNet Finance ជាមួយ​នឹង​អាណូដ៍ វ៉ង់​ទៀរ៉ា « NTIC គឺ​ចាំ​បាច់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ»។ លោក​បាន​ពន្យល់​នៅ​ក្នុង​កិច្ច​សំភាសន៍​មួយ ជាមួយ​កាសែត ថា៖ «វា​អាច​កាត់​បន្ថយ​បាន​ច្រើន​នូវ​ការ​ចំណាយ​លើ​ដំណើរការ​សម្រាប់​ដំណាក់​ ការ​នីមួយ​ៗ​សម្រាប់​សុំ​ខ្ចីប្រាក់»។


សម្រាប់ពេលនេះ PlaNet Finance ស្នើ​អោយ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​​​ធ្វើ​ការ​ផ្តល់​អំណោយ​​ដើម្បី​ជួយ​ ផ្គត់​ផ្គង់​ដល់​មីក្រូ​ឥណទាន​​ និង​ជួ​យ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។ ប៉ុន្តែ លោក​​ហ្សាក់ អាតា​លី បាន​លើក​ឡើង​ថា ​៖ «គម្រោង ​​​ peer-to-peer ​កំពុង​ធ្វើ​ការ​សិក្សា​នៅ​ឡើយ​ ខ្ញុំមិន​អាច​និយាយ​ច្រើន​ជាងនេះ​ទេ​»។ សម្រាប់​សេដ្ឋវិទូបារាំង​រូប​នេះ អនាគត​របស់​មីក្រូហិរញ្ញវត្ថុ​​ក៏​ស្ថិតនៅ​​លើ ​«mobile bank»(ធនាគារទូរស័ព្ទ) គឺ​បានន័យថា​ជា​ការ​ផ្តល់​ និង​ការ​​ស្នើ​សុំកម្ចី​តាមរយៈ​ទូរស័ព្ទ​ដៃ។ លោក​មាន​ប្រសាសន៍​បន្ថែម​ទៀតថា៖ «នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ថ្មីៗចំនួន​៩ បច្ចេកទេស​នេះ​កាន់តែ​មាន​ការ​ពេញ​និយម។ ​គឺ​ដោយ​សារ​ថា គ្រប់គ្នា​​មាន​ទូរស័ព្ទ​ដៃ​ប្រើ​ច្រើន​ជាង​មាន​កុំ​ព្យូទ័រ។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​រៀន​ប្រើ​​អ៊ីនធឺណែត​ចល័ត​​ ខុសពី​នៅ​អឺរ៉ុប​ដែល​នៅ​មិន​ទាន់​ចាប់​ផ្តើម​ពិត​ប្រាកដ​នៅ​ឡើយ​»។ លោក​មិន​ច្រឡំ​ទេ។​ ជន​ជាតិ​ហ្វាំងឡង់​មួយ​ក្រុម​​​​ទើប​តែ​មក​ធ្វើ​ទស្សនកិច្ចនៅ​តាម​បណ្តា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ដើម្បីផ្ទៀង​ផ្ទាត់​​រក​ដៃគូ​ ក្នុង​គោល​បំណង​​​បើក​សេវា​កម្ចី​ខ្នាត​តូច​តាម​ទូរស័ព្ទ​​ដៃ​នា​ពេល​ខាងមុខ ដោយ​មាន​​ទិសដៅទៅកាន់​ទីផ្សារ​ជប៉ុន​។ វា​ជាទីផ្សារ​គួរ​ជាទីសង្ឃឹម ព្រោះ​ជន​ជាតិ​ជប៉ុន​​ចំណាយ​ពេល​​ធ្វើ​ដំណើរ​ ដោយ​មាន​ទូរស័ព្ទ​នៅ​ជាប់​នឹង​ត្រចៀក ច្រើន​ជាង​​នៅ​មុខ​កញ្ចក់​កុំ​ព្យូទ័រ​នៅ​ផ្ទះ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

តើអ្វី​ជា​មីក្រូឥណទាន?
មីក្រូ​ហិរញ្ញវត្ថុផ្តល់មូលនិធិឥណទាន​​​​ជា​ផលិត​ផល​ហិរញ្ញវត្ថុ​មូលដ្ឋាន (ឥណទាន​ខ្នាតតូច ការ​សន្សំ​ប្រាក់​ ការធានារ៉ាប់រង។ល។) ​ទៅ​ដល់​ជន​ក្រីក្រ​ដែល​ជាទូទៅ ​ត្រូវ​គេ​ចាត់​ទុក​ថា​«ជាអ្នកគ្មាន​ប្រាក់​សម្រាប់​ចំណាយ» គឺ​បាន​ន័យថា​ពួកគេ​មិនផ្តល់​​ការធានា​អ្វីទាំងអស់ ពួកគេ​គ្មាន​ការងារ​​ឋិត​ឋេរ ឬក៏​មាន​បំណុល​ច្រើន​។ បើ​គ្មាន​សេវា​ហិរញ្ញវត្ថុ​នេះទេ ប្រជាជន​ប្រភេទ​នេះ​អាច​​រក​​​បានប្រភព​​ឥណទាន​​មិន​សូវ​ជាល្អ​ប៉ុន្មានទេ​ ដូចជា​អ្នក​ចងការ​ប្រាក់​ជាដើម ដែល​នេះ​​អាច​​កម្រិត​សមត្ថភាព​ពួកគេ​ក្នុងការ​អភិវឌ្ឍ​មុខ​របរ​។

ម្យ៉ាង​វិញទៀត​ គេ​គួរ​តែ​បែង​ចែក​អោយច្បាស់​រវាង​មីក្រូ​ឥណទាន និង​មីក្រូ​ហិរញ្ញវត្ថុ​។ មីក្រូ​ឥណទាន​គ្រាន់តែ​ជា​ទម្រង់​មួយ​របស់​មីក្រូ​ហិរញ្ញវត្ថុ ដែល​ប្រមូល​ផ្តុំ​ផលិតផល​ហិរញ្ញវត្ថុ​ជាច្រើន​ (ការ​សន្សំប្រាក់ ការធានារ៉ាប់រង ការ​ផ្ទេរ​ប្រាក់...) សម្រាប់​បុរស​និង​ស្រ្តី​ទាំងឡាយ​ ដែលនៅ​ក្រៅ​​​ ​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​​បុរាណ​ឬ​ផ្លូវការ។
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ