កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
នាយករដ្ឋមន្រ្តីថៃនៅតែមកបំពេញទស្សនកិច្ចនៅកម្ពុជា
ដោយ រស់ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១០-១០-២០០៨
យោង​តាម​សេចក្តីជូនព័ត៌មាន​មួយ​របស់​ក្រសួង​ការបរទេស ​និង​សហ​ប្រតិបត្តិ​ការ​​អន្តរ​ជាតិ​នៃព្រះរាជាណាចក្រកម្ពុជា​ ចុះ​​នៅ​ថ្ងៃសុក្រ ទី ១០ តុលា ​ លោក​ ស៊ុមឆាយ វង្សសាវ៉ាត (Somchai Wongsawat) នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​​អញ្ជើញ​​មកបំពេញទស្សនកិច្ច​ផ្លូវ​ការ​​នៅប្រទេស​​​ កម្ពុជា ចាប់ពី​​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០០៨ តាម​ការ​​អញ្ជើញ​របស់​សម្តេច​ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា។

ក្នុងអំឡុង​ ពេលទស្សនកិច្ច​នេះ លោក​ ស៊ុមឆាយ វង្សសាវ៉ាត នឹងអញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោក​ក៏​នឹងអញ្ជើញ​ចូលជួប​សំដែង​ការ​គួរ​សម​ជាមួយ​​សម្តេច​ ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​ ហេង សំរិន ប្រធាន​រដ្ឋសភា និងជួប​ពិភាក្សា​ផ្លូវការ​ជាមួយសម្តេច​​ ហ៊ុន សែន​ ជុំវិញ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​​បានកើត​មាន​ឡើង​តាំងពី​ថ្ងៃទី​១៥ ខែកក្កដា​កន្លងមកនេះ។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ