កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ជម្លោះព្រំដែនខ្មែរ-ថៃៈ ការចរចាចាប់ផ្តើមសារជាថ្មី ខណៈពេលឧប្បត្តិហេតុថ្មីមួយកើតនៅព្រំដែន
ដោយ រស់ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-១០-២០០៨
នៅ​ថ្ងៃច័ន្ទ ទី​១៣ តុលានេះ រដ្ឋមន្រ្តីការបរទេស​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​ថៃ​បាន​ជួប​ពិភាក្សា​ គ្នា​ ជុំវិញបញ្ហា​ព្រំដែន​ ដែល​ប្រទេស​ទាំង​ពីរ​បានប្រឈមមុខ​ដាក់​គ្នា ចាប់​តាំងពី​ថ្ងៃ​ទី​​១៥ ខែ​កក្កដា​មក ហើយ​បាន​រីករាលដាល​​ដល់កន្លែង​​ជា​ច្រើន ត្រង់​ចំណុច​ព្រំប្រទល់​រួម​គ្នា​នៃប្រទេស​ទាំង​​ពីរ។ ការ​ពិភាក្សា​នេះ​មិន​បាន​​សម្រេច​ចេញជាលទ្ធផល​ណា​មួយ​ឡើយ ប៉ុន្តែ ភាគីទាំង​សង​ខាង​​ចង់​ដោះ​ស្រាយ​​បញ្ហា​នេះ​ជាលក្ខណៈទ្វេ​ភាគី​ ដោយ​គ្រោង​នឹង​រៀប​ចំ​​ការចរចា​សាជាថ្មី ខណៈពេល​ដែ​ល​ប្រទេស​ថៃកំពុង​​ជួប​វិបត្តិផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់ធ្ងរ​ ចាប់​តាំង​ពី​ដើម​​ខែ​កន្លង​មក​នេះ​​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​នេះ ប្រមុខ​ការ​​ទូត​កម្ពុជា​​បាន​ប្រកាស​ថាកម្ពុជា​បាន​ធ្វើ​ការ​ សង្កត់ធ្ងន់ប្រាប់​ភាគី​ថៃ​ថា​ ការផ្ទុះ​សង្គ្រាម​​អាច​នឹង​​កើត​មាន​ ប្រសិន​ជា​ថៃ​នៅតែ​បន្ត​ពង្រឹង​កម្លាំង​ទាហាន​នៅតាម​ព្រំដែន​ទៀត។

 

ប្រតិទិន​នៃការ​ចរចាដែលស្នើឡើង
លោក ​ ហោ ណាំហុង រដ្ឋ​មន្រ្តីការបរទេស​នៃ​ប្រទេស​កម្ពុជា​ បាន​ស្នើ​ទៅ​កាន់​រដ្ឋមន្រ្តីការ​បរទេស​​ថៃ​ នូវ​ប្រតិទិន​នៃកិច្ចចរចាទ្វេភាគីមួយ សម្រាប់​ខែបន្ទាប់។ កិច្ច​ប្រជុំ​មួយ​ត្រូវ​ធ្វើ​ឡើង​ «ជាបន្ទាន់» ចន្លោះថ្ងៃទី២១ និង​ទី​២៤ ខែតុលា នា​ខេត្ត​សៀម​រាប រវាង​ក្រុមការងារ​នៃ​ព្រះរាជាណាចក្រទាំងពីរ ដែល​នឹង​សិក្សា​អំពី​បញ្ហា​នៃការ​ដាក់ពង្រាយ​កម្លាំង​ទាហាន​​ឡើង​វិញ​ ដោយភាគីថៃ​​​អោយ​មក​ប្រចាំការ​​នៅតំបន់​ជម្លោះព្រំដែន​ ។​ ចាប់​តាំង​ពី​ថ្ងៃទី​២៩ សីហា​មក ជំនួប​ពិភាក្សា​​​នេះ​ត្រូវ​បាន​លើក​ពេល ដោយគ្មាន​កាល​កំណត់​ច្បាស់​លាស់។

បន្ទាប់​មកទៀត ចន្លោះថ្ងៃទី៣ និង​៧ វិច្ឆិកា ជំនួប​មួយ​ត្រូវ​ធ្វើ​ឡើង​នៅប្រទេស​កម្ពុជា​ សម្រាប់​​​​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា-ថៃ ដើម្បី​ពន្លឿន​ការស្វែង​រក​បង្គោល​ព្រំដែន​​និង​​ធ្វើ​​ការ​បោះបង្គោល​ ព្រំដែន​ ដោយ​អនុលោម​ទៅ​តាម​អនុស្សារណៈ​យោគ​យល់​​មួយ ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ជិត​ខាង​ទាំងពីរ នៅឆ្នាំ​២០០០។ លោក​រដ្ឋមន្រ្តីការ​បរទេស​កម្ពុជា​​បាន​បញ្ជាក់ថា «សព្វថ្ងៃនេះ ប្រទេសទាំង​ពីរ​បាន​រកឃើញ​​បង្គោល​​ព្រំដែន​ចំនួន​៥០​រួចមក​ហើយ ប៉ុន្តែ ភាគីទាំង​សង​ខាង​មិន​ឯកភាព​គ្នា​ ចំនួន​១៧​បង្គោល​ ហើយ​យើង​​​ត្រូវ​រុករក​បង្គោល​ ​​២៥​ ​ផ្សេង​ទៀត»។

​ជាចុង​ក្រោយ ប្រមុខ​ការទូតនៃ​ប្រទេស​ទាំងពីរ​ត្រូវ​ជួប​ប្រជុំ​ម្តង​ទៀត​ នៅ​ថ្ងៃ​ទី​១៩ រឺទី​២០ វិច្ឆិកា​ នៅប្រទេស​ថៃម្តង ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ដោះស្រាយ​បញ្ហា និងតាម​ដាន​ការងារ​របស់​​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​គោក​ កម្ពុជា-ថៃ។​

បើ​សិន​ជាការ​ចរចាទទួលបរាជ័យ លោក​បាន​បង្ការទុក​ជាមុន​ថា ​«ប្រទេស​កម្ពុជា​​យល់​​ឃើញ​ថា​​គួរ​ឯក​ភាព​គ្នា​ងាក​ទៅរក​នីតិវិធី​របស់​ ស្ថាប័ន​អន្តរជាតិ ដើម្បី​បញ្ចប់​​ជាស្ថាពរ​នូវ​បញ្ហានេះ ដោយ​​សន្តិវិធី និងមិត្តភាព»។

ឧប្បត្តិហេតុ​ដែល​អាច​បណ្តាលអោយកើតមាន​សង្គ្រាម​
ដោយ ​ឡែក លោក​ហោ ណាំហុង​បាន​អោយដឹងថា​​នៅក្នុង​កិច្ច​ប្រជុំជាមួយ​គណៈ​ប្រតិភូ​​ថៃ​​លោក​ បានទទួលព័ត៌មាន​​​ពី​មេបញ្ជាការ​កងទ័ពកម្ពុជា​​ ដែល​បាន​ប្រាប់​អោយដឹង​ថា​នៅថ្ងៃ​ច័ន្ទ​នេះ ​មាន​ទាហាន​ថៃ​មួយក្រុមថ្មីទៀត បាន​ប៉ុនប៉ង​ជ្រៀត​ចូល​​កន្លែង​ដែលធ្លាប់កើត​មាន​ការ​ផ្ទុះ​អាវុធ​​ កាលពីថ្ងៃសុក្រ ទី​៣ តុលា (នៅតំបន់​ព្រលានឥន្ទ្រី)។ លោក​បាន​សង្កត់​ធ្ងន់​ថា «ទាហាន​​ថៃព្យាយាម​ចូល​ទឹក​ដី​កម្ពុជា ប៉ុន្តែ ទាហាន​យើង​បានទប់ស្កាត់​​​ទាហាន​ថៃ​ ចូល​មកកាន់​ទីនោះ​ដោយ​​​ជោគជ័យ។ ខ្ញុំ​បាន​ប្រាប់​ព័ត៌មាន​នេះដល់​ភាគីថៃ ដោយ​បាន​ស្នើសុំ​ពួកគេ​អោយ​បញ្ជា​​ទៅ​កម្លាំង​របស់ខ្លួន កុំអោយ​ប្រព្រឹត្ត​សកម្មភាព​វាយប្រហារ​បែ​ប​នេះ​ទៀត ខ្ញុំ​​បាន​ព្រមាន​ពួកគេ​​ថា​ បើ​មិន​ដូច្នោះទេ​ សង្គ្រាម​នឹង​កើត​មាន​ឡើ​ង​! ពួកគេ​​​និយាយ​ប្រាប់ខ្ញុំ​ថា​ពួកគេ​យល់​ស្រប ប៉ុន្តែ ត្រូវ​ចាំ​ពិភាក្សា​ជាមួយ​រដ្ឋ​សភា​របស់​ពួកគេ​ជា​មុន​សិន​ […]។ យើ​ង​យល់​​ឃើញ​ថា​យើង​ត្រូវរង់ចាំ​ការ​សម្រេច​ចិត្ត​របស់​​ប្រទេស​​ថៃ ប៉ុន្តែ គេ​មិនត្រូវ​ពន្យារពេល​​យូរ​ពេក​នោះទេ​​»។

លោក​បាន​ រាយការណ៍អោយដឹង​ថា លោកសមពង្ស អាម៉នវីវ៉ាត់រដ្ឋ​មន្រ្តី​ការ​បរទេស​​ថៃ បាន​​ពន្យល់​ប្រាប់លោក​ថា​លោក​ចង់​ដោះស្រាយ​បញ្ហា​នេះ​ ជា​លក្ខណៈ​ទ្វេ​​ភាគី ហើយ​បាន​ទទួលស្គាល់ថា​​ស្ថាន​ភាព​នេះ​ចោទជាកា​រលំបាក​ដល់​ប្រជាពល​រដ្ឋ​ថៃ ហើយ​កាន់តែ​ចោទ​ជា​បញ្ហា​​ថែមទៀត ប្រសិនជា​តុលាការ​អន្តរជាតិព្រហ្មទណ្ឌ​ត្រូវកាត់​ក្តីលើ​សំណុំរឿង​នេះ​។ «ខ្ញុំ​បាន​ឆ្លើយ​តបទៅវិញថា​យើង​ត្រូវ​បញ្ចប់​ជម្លោះ​​នេះ​ នៅក្នុង​រយៈកាល​មួយ​សម​ស្រប ដែល​​នឹង​ត្រូវ​កំណត់​ដោយ​​ប្រទេស​កម្ពុជា​ ប៉ុន្តែ យើងមិនទុក​អោយ​ស្ថានភាពនេះ​​ស្ថិត​នៅ​ក្នុង​​សភាព​​ស្រពិច​​ស្រពិល​នោះទេ ប្រសិន​ជា​ពុំមាន​ដំណោះស្រាយ​​ណា​មួយ កើត​ចេញពី​ការ​ចរចា​របស់យើង​នោះ​»។

សំណើរបស់​រដ្ឋាភិបាលក្រុង​ភ្នំពេញ
ក្រៅពីនេះ លោកហោ ណាំហុង​បាន​លើកឡើង​នូវចំណុចនៃការ​ចរចា​មួយផ្សេ​ងទៀតដែល​​លោក​បាន​វាយ​តម្លៃ​ ចាំបាច់ ដើម្បីជម្រុញអោយ​ដៃគូ​ព្រម​សន្យា លើ​​ចំណុច​ដូចជា ដក​កង​ទ័ព​ថៃ​ចេញពីប្រាសាទ​តាមាន់ធំ-តាមាន់តូច «ដែល​ស្ថិត​នៅ​ក្នុង​ដែន​ដីកម្ពុជា (ខេត្ត​ឧត្តរ​មានជ័យ) បន្ត​ទុក​ប្រាសាទ​តា​ក្របី អត់​មាន​វត្តមាន​​កងទ័ព​ទាំង​សង​ខាង​កាន់​កាប់​ (ខេត្ត​ឧត្តរ​មាន​ជ័យ) ដោយ​ទុក​ទាហាន​អោយ​ស្ថិត​នៅ​ចម្ងាយ​ពីប្រាសាទ ៤០០ម៉ែត្រ ដោយ​យោង​តា​មការ​សេចក្តី​សម្រេច​​មួយ​នៅ​ថ្ងៃ​អាទិត្យ ទី​១២ តុលា​នេះ រវាង​មេបញ្ជាការ​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​ ជម្រុញ​អោយ​បាន​ចាប់​រហ័ស​នូវ​ការងារ​ជំហានទី១ ដូច​មាន​ចែង​ក្នុង «បែប​បទ​បច្ចេកទេស ឆ្នាំ​២០០៣» ដែល​បាន​ចាប់ផ្តើម​អនុវត្ត​តាំងពីថ្ងៃទី​៦ មិថុនា ២០០៦ ដើម្បីកំណត់​ទីតាំងពិត​ប្រាកដ​នៃ​បង្គោល​ព្រំដែន ហើយ​ឈាន​ទៅអនុវត្ត​ជំហានចំនួន​៤ទៀត ដែលនៅសល់។

បើតាម​ប្រសាសន៍​ របស់លោកហោ ណាំហុង លោក​សមពង្ស អាម៉នវីវ៉ាត់ សន្យា​ថា​នឹង​ធ្វើគ្រប់យ៉ាង ដើម្បីអោយកិច្ច​ចរចា​ដែលដឹកនាំ​ដោយ​ប្រទេស​ទាំងពីរ​ វិវត្តន៍​ទៅមុខ​យ៉ាង​ឆាប់​រហ័ស​បំផុត។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ