កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការផ្ទុះអាវុធថ្មីមួយនៅព្រំដែនខ្មែរ-ថៃៈ ប្រជាពលរដ្ឋ ភ័យខ្លាចមានសង្គ្រាមកើតឡើង
ដោយ រស់ ឌីណា និង ស្ទេហ្វានី ហ្សេ   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៥-១០-២០០៨
នៅ​រសៀល​​ វេលា​​ប្រហែល​ជា​មុនម៉ោង​១៤និង​៣០ នា​ថ្ងៃ​ពុធ​ ទី​១៥ តុលា​នេះ ការ​ផ្ទុះ​អាវុធ​ថ្មី​មួយ ដែល​ខ្លាំង​ជាង​មុន និង​មាន​រយៈពេល​យូរជាង​មុន បាន​កើត​មាន​ឡើង​រវាង​កងកម្លាំង​ប្រដាប់អាវុធ​ថៃនិងកម្ពុជា ដែល​ប្រចាំ​ការ​នៅព្រំដែន​ ក្បែរ​​ប្រាសាទ​ព្រះវិហារ​។ ព័ត៌មាន​ថ្មី​នេះ​បាន​រីកសាយ​ភាយ​​យ៉ា​ង​ឆាប់​រហ័ស​ នៅ​ចំណោម​​ប្រជា​ជន​ខ្មែរ​ សារត្រូវ​បានផ្ញើ​ចេញពី​ទូរស័ព្ទ​មួយទៅមួយ ដើម្បី​ប្រកាស​​​ថា​ប្រទេស​ទាំងពីរ​ធ្វើសង្គ្រាម​នឹង​គ្នា។ ខណៈពេលនេះ ការចរចា​ត្រូវ​ធ្វើ​ឡើង​នៅលើ​សមរភូមិ បន្ទាប់ពីការ​ផ្ទុះអាវុធ​បាន​ស្ងប់ស្ងាត់​​​ និង​មាន​កិច្ច​ប្រជុំ​ជា​បន្ទាន់​នៅទីក្រុង​ភ្នំពេញ។ ប៉ុន្តែ កាល​ពី​ព្រឹក​ថ្ងៃ​ដដែលនេះ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​​​​កម្ពុជា​​បាន​អះអាង​ នៅ​ឯ​​ព្រលាន​យន្ត​ហោះ​ពោធិតុង​អំពី​ស្ថានភាព​នៅតាម​ព្រំដែន​។

 

នៅពាក់កណ្តាល​រសៀល ការផ្ទុះអាវុធ​រវាង​កង​ទ័ព​ទាំង​សង​ខាង​​បាន​ស្ងប់ស្ងាត់​ឡើង​វិញ​​ ដើម្បីទុក​ឱកាស​អោយ​មេបញ្ជាការ​នៃ​ប្រទេសទាំងពីរ​ចរចា​គ្នា​។ លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ធ្វើ​ដំណើរ​ទៅចូល​រួម​កិច្ចប្រជុំកំពូល​អាស៊ាន​ បាន​រាយការណ៍​ពីប្រទេស​ចិន ដោយ​យោង​តាម​ព័ត៌មាន​​ដែលលោ​ក​ទទួល​បាន​ថា​​ ទាហាន​ថៃ​បាន​ធ្វើការ​បាញ់​ប្រហារ​លើទាហា​ខ្មែរ​ បន្ទាប់ពីពួកគេ​បាន​លឺ​ការផ្ទុះមួយ ដែល​ពួកគេ​យល់ឃើញ​ថាជាការ​វាយ​ប្រហារ​​។ ក្រោយមក ភាគី​ទាំង​សង​ខាង​ក៏បានធ្វើការ​បាញ់​ប្រហារ​លើ​គ្នា​ទៅ​វិញទៅមក។

ទាហាន ​ខ្មែរ​ម្នាក់​​ដែល​ប្រចាំការនៅ​ត្រង់​ចំណុច​រសើប​នៃ​ព្រំដែន​នេះ បាន​រាយ​ការណ៍​​ដោយ​​សុំ​មិនបញ្ចេញឈ្មោះថា វេលាប្រហែលជា​ថ្ងៃត្រង់ ភាគីថៃ​បាន​មក​ប្រាប់​​ទាហាន​ខ្មែរ​ថា​ពួកគេ​នឹង​ធ្វើការ​ផ្លាស់ប្តូរទាហាន​ ។ លោក​បានធ្វើ​ការ​ថ្កោល​ទោសថា «មុនដំបូង ជា​ទាហាន​ឈុត​ខ្មៅ ប៉ុន្តែ ឥឡូវនេះ គឺជា​ទាហាន​ចម្បាំង​ដែលស្លៀកឯកសណ្ឋាន​។ ពួកគេ​ដាក់​ពង្រាយកង​ទ័ព​៥០០នាក់ នៅតំបន់​វាល​ឥន្រ្ទី និង​ប្រាសាទ​ព្រះវិហារ​។ ថៃ​គឺជាអ្នក​ចាប់ផ្តើម​មុន»។ លោក​បាន​បន្ថែម​ទៀត​ថា លោកបានលឺថា​មាន​ទាហា​ខ្មែរ​រង​របួស​ពីរ​នាក់។

ទាហាន ​រូបនោះបាន​លើកឡើង​ថា «ទាហាន​​អនុវត្ត​តាម​បញ្ជា​របស់​សម្តេច​នាយ​រដ្ឋ​មន្រ្តី​ហ៊ុន សែន»។ លោក​បាន​មាន​ប្រសាសន៍ថា​បាន​ឃើញ​យន្ត​ហោះចម្បាំង​របស់​ថៃ​ ហោះ​នៅ​លើ​មេឃ នៅព្រឹក​ថ្ងៃ​ដដែ​ល​នេះ។ កាលពី​ថ្ងៃ​ច័ន្ទ ទី​១៣ តុលា ប្រមុខ​រដ្ឋាភិបាល​​បាន​ព្រមាន​ថា ប្រសិនជា​ទាហាន​ថៃ​នៅតែ​ជ្រៀតចូល​ទឹក​ដី​កម្ពុជា និងឆ្លង​កាត់ពី​​តំបន់​ព្រលានឥន្ទ្រី ឆ្ពោះ​ទៅ​​តំបន់ «៥ មករា» ដែលស្ថិត​នៅ​ពាក់​កណ្តាល​ផ្លូវ​ឆ្ពោះទៅកាន់​ប្រាសាទ​ព្រះវិហារ «សង្គ្រាម​នឹង​កើត​មាន​ឡើង ហើយ​នឹង​មាន​មនុស្ស​ស្លាប់»។

បើ​តាម​ ប្រសាសន៍​របស់​មន្រ្តី​អាជ្ញាធរ​ព្រះវិហារ​មួយរូប ប្រជាពល​រដ្ឋ​ជាង​១០នាក់ ដែល​រស់​នៅ​​តំបន់​នោះ បាន​រត់ភៀស​ខ្លួន​មក​នៅក្រោយ​​ប្រាសាទ​ព្រះវិហារ ចំណែក​អ្នកផ្សេង​ទៀតបានចាកចេញពី​កន្លែង តាំងពី​ថ្ងៃអង្គារ ទី​១៤មកម្ល៉េះ​។​

សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង​ប្រមុខ​ការទូត​ ​ត្រូវ​រៀបចំសន្និសីទ​កាសែត​ នៅ​ល្ងាច​នេះ។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ