| ព្រះរាជទានរបស់ព្រះបាទនរោត្តម សីហនុ ជូនដល់ គ្រួសារដែលមានសមាជិកស្លាប់ រឺរងរបួសនៅព្រំដែន |
| ដោយ កាសែត | |
| ១៧-១០-២០០៨ |
អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហនុ នឹងប្រោសព្រះរាជអំណោយជាថវិកា សម្រាប់ជួយដល់គ្រួសារកម្ពុជា ដែលបានបាត់បង់ ជីវិត រឺរងរបួសនៅក្នុងការប៉ះទង្គិចដោយអាវុធជាមួយប្រទេសថៃ នៅព្រំដែនរួមរវាងប្រទេសកម្ពុជានិងប្រទេសថៃ។ ព្រះអង្គបានប្រកាសដូច្នេះ នៅក្នុងទូរសារមួយ ចុះថ្ងៃទី១៦ តុលា ផ្ញើមកពីទីក្រុងប៉េកាំង និងត្រូវបានផ្សព្វផ្សាយនៅលើវិបសាយផ្ទាល់របស់ព្រះអង្គ។
សម្តេចឪ បានអះអាងថា ព្រះអង្គនឹងឧបត្ថម្ភជា «ទឹកប្រាក់» និង «ការជួយសង្គ្រោះ» របស់ព្រះអង្គ ជូនចំពោះភរិយា រឺគ្រួសារជនរួមជាតិខ្មែរ (យោធា នគរបាល រឺស៊ីវិល) ដែលស្លាប់ដោយសារពួកថៃ រឺទទួលគ្រោះថ្នាក់នៅក្នុងតំបន់ព្រះវិហារ បា្រសាទតាមាន់ ប្រាសាទតាក្របី ក្នុងម្នាក់ទទួលបាន១០០០ដុល្លារ ចំណែកអ្នករងរបួសម្នាក់ ទទួលបាន៥០០ដុល្លារ។
គួរបញ្ជាក់ថា ទាហានខ្មែរ៣រូប បានស្លាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធ បានកើតមានឡើង នៅដើមសប្តាហ៍នេះ រវាងកងកម្លាំងទាហានថៃនិងកម្ពុជា នៅតំបន់ជម្លោះព្រះវិហារ។
|