កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប្រទេសកម្ពុជានិងថៃ អះអាងសាជាថ្មីអំពីឆន្ទៈ ដោះស្រាយជម្លោះដោយសន្តិវិធី
ដោយ រស់ ឌីណា និង ដូង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-១០-២០០៨
រដ្ឋ​មន្រ្តី​​​ការ​បរទេស​និងមេដឹក​នាំអាស៊ី​ អាគ្នេយ៍ បានជួប​ប្រជុំគ្នា នៅ​ថ្ងៃសុក្រ​ទី​២៤ តុលា នៅ​ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​ប្រជុំកំពូល​អាស៊ី​-អឺរុប ដែ​លរៀប​ចំធ្វើឡើងនៅ ប្រទេស​ចិន ពាក់ព័ន្ធ​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​ពិភពលោក​។ នេះ​គឺជា​ឱកាស​​មួយ​សម្រាប់​​នាយក​រដ្ឋ​មន្រ្តីក​ម្ពុជា​និង​នាយក​រដ្ឋ​ មន្រ្តី​ថៃ ក្នុងការ​ជួប​​ពិភាក្សា​គ្នា និង​ប្រកាស​​នូវ​ឆន្ទះ​របស់​ខ្លួន​រួម​គ្នា​ ដើម្បី​​ចរចា​ដោះ​ស្រាយ​​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​​​ទាំងពីរ ដោយ​សន្តិវិធី​។ បន្ទាប់​ពីកើតមានការ​ប៉ះទង្គិច​ដោយ​អាវុធ​ កាល​ពីថ្ងៃពុធ ទី​១៥ តុលា កន្លង​មក ដែល​បាន​បង្ក​អោយមាន​ចំនួនមនុស្ស​ស្លាប់​ ភាគី​​ទាំង​ពីរ​បាន​អំពាវ​នាវ​ជាច្រើន​លើក​ច្រើន​​សា អោយរក្សា​ភាព​ស្ងប់​ស្ងាត់​ និង​ធានា​​ថា​ឧប្បត្តិហេតុ​បែប​នេះមិន​ត្រូវ​កើត​ឡើង​ម្តង​ទៀត​នោះទេ​។ បន្ទាប់ពីបញ្ចប់កា​រ​ពិភាក្សា​រយៈពេល​២​ម៉ោង​រួច​មក នៅ​ក្នុង​សន្និសីទ​កាសែត​រួមមួយ នៅ​ថ្ងៃ​សុក្រ ទី​២៤ តុលា​ នៅក្នុង​សណ្ឋាគារ អង្គរ​ សិនជូរី នៃ​ក្រុង​សៀមរាប​ លោក​ឧត្តម​សេនីយ៍ ជា ម៉ន​ ទទួល​បន្ទុកយោធ​ភូមិ​ភាគ​ទី​៤​នៃ​ប្រទេស​​កម្ពុជា និង​លោក​ឧត្តម​សេនីយ៍​នៃ​យោធ​ភូមិភាគទី​២ នៃ​ប្រទេស​ថៃ បាន​​អះអាង​អំពី​គោលជំហរ​តែមួយ​។

កិច្ច​ប្រជុំ​នេះ គឺជា​ជំនួប​លើក​ទី​១១ រវាង​មេ​បញ្ជាការ​កង​ទ័ព​ទាំង​នេះ ចាប់តាំង​ពី​ថ្ងៃទី​១៥ កក្កដា​មក​។ យោង​តាម​សំដី​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់​ទាំងពីរ​​ កិច្ច​ប្រជុំ​នេះ​បាន​ទទួល​ផ្លែផ្កា​ជា​ទីគាប់ចិត្ត​។

លោក​ឧត្តម​ សេនីយ៍ ជា ម៉ន​ បានពន្យល់ថា «ភាគី​ទាំង​សង​ខាង​យល់ព្រម​ឯក​ភាព​គ្នា​​ លើក​កម្ពស់​កិច្ច​​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​សមធម៌​មួយ គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​នីមួយៗ បង្កើន​ការទំនាក់ទំនង​អោយកាន់តែល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ ការពារ​បរិស្ថាន​​តំបន់​ព្រំដែន (តំបន់ជម្លោះ) ចាត់វិធានការ​​បង្ការ​រាល់​បទឧក្រិដ្ឋ​​ផ្សេងៗនៅ​តាម​ព្រំដែន​ ដើម្បី​​កុំ​ធ្វើ​អោយ​ប៉ះ​ពាល់​​​ដល់កិច្ច​​អភិវឌ្ឍន៍​សេដ្ឋកិច្ចក្នុង​ តំបន់ និង​ធានា​អោយបាននូវ​ជីវភាព​រស់នៅ​ដោយ​ស្ងប់​សុខ​​របស់​ប្រជាពល​រដ្ឋ​ ដែល​រស់នៅ​ក្បែរ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពី​រ​»។ លោក​បាន​បន្ថែម​ទៀតថា លោក​និង​ឧត្តម​សេនីយ​ថៃ​យល់​ព្រម​​ដោះ​ស្រាយបញ្ហា​​​ប្រាសាទ​​តាមាន់ និង​តាក្របី ដោយ​សន្តិវិធី​ និង​សន្យា​ថា​​ធ្វើ​អោយ​ស្ថានភាពតំបន់​ប្រាសាទ​ព្រះវិហារ ​វិល​ត្រឡប់​មក​ធម្មតា​​​ស្ថានភាព​ដើម​វិញ។

ភាគី​​ទាំងពីរ​ក៏បាន​ បេ្តជ្ញា​ថា​​នឹង​កាត់​បន្ថយ​ចំណុច​ជម្លោះ​ទាំង​អស់ នៅតាម​ខ្សែ​បន្ទាត់ព្រំដែន​ ដែល​គ្រប់​​គ្រង​ដោយ​កង​ទ័ព​ទាំង​ពីរ​​។ ចំណែករឿង​​ប្រាសាទ​ព្រះវិហារ​វិញ​ ដែល​ជា​បញ្ហា​ដើម​នៃ​ជម្លោះ​ព្រំដែន​ បន្ទាប់​ពីប្រាសាទ​ដែល​មាន​វ័យ​​ចំណាស់​ តាំង​ពី​​​សតវត្សទី​១១​​នេះ ត្រូវ​បាន​ចុះនៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​តាមរយៈអង្គការ​យូណេស្កូ កាលពីដើម​ខែ​កក្កដាកន្លងមកនេះ​​ លោក​ឧត្តម​​សេនីយ​ជា​ ម៉ន​ មាន​ប្រសាសន៍​ដោយឥត​លាក់លៀម​ថា ភាគី​នីមួយៗ ត្រូវ​មានចិត្ត​អត់ធ្មត់​ និង​​បង្ការ​​រាល់​​ការ​ប្រឈម​មុខ​ដាក់គ្នាដោយ​អាវុធ​។

យោង​តាម​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​កម្ពុជា ទទួល​បន្ទុក​សំណុំរឿង​ព្រះវិហារ  ដែល​ត្រូវ​បាន​ទាក់ទង​សួរ​ព័ត៌មាន​ នៅថ្ងៃ​សុក្រ ទី​២៤​ តុលា​នេះ កាលពី​២​សប្តាហ៍​មុន ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​អង្គការ​យូណេស្កូ ចំពោះការ​ធ្វើ​អោយ​ខូ​ចខាតដល់​​​ប្រាសាទ​ព្រះវិហារ ពីសំណាក់​ទាហាន​ថៃ​។ លោក​បាន​បញ្ជាក់ថា អង្គការ​យូណេស្កូប្រកាស​ថា​នឹង​ដោត​ទង់​​ តំណាង​បេតិកភណ្ឌពិភពលោក​ នៅលើ​ប្រាសាទ ដើម្បីការពារ​បេតិកភណ្ឌ​ពិភព​លោកមួយនេះ​​។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ