កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ានៈ តើ​អនុសាសន៍​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ទទួល​យក​ ដែរ​រឺ​ទេ?
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
៣០-១០-២០០៨
Image 
ភ្នំពេញ (ប្រទេស​កម្ពុជា​) ថ្ងៃទី​១៦ ធ្នូ ២០០៧៖ សកម្មជន​សិទ្ធិមនុស្ស​ចុះអន្តរាគមន៍​ នៅក្នុង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​មួយ​
© ចន វីង / Magnum
នៅ ​ខែធ្នូ​ ខាងមុខនេះ ប្រទេស​ជា​សមាជិកទាំង​១០ នៃសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន នឹងជួបជុំ​​គ្នា នៅក្នុង​កិច្ច​ប្រជុំកំពូល​លើកទី​១៤ នៅ​​ប្រទេស​​ថៃ​ ដើម្បី​ពិភាក្សា​​អំពី​​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន​​ថ្មី​មួយ​ ​ដែល​ត្រូវ​​បាន​ចែង​​នៅ​ក្នុង​​ធម្មនុញ្ញ​អាស៊ាន​។ មុន​នឹង​ឈាន​ដល់​ថ្ងៃ​នៃ​កិច្ច​​ប្រជុំ​កំពូល​នេះ កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​​ជាតិ​​ ត្រូវ​បាន​ដឹក​នាំ​ធ្វើឡើង​នៅ​ប្រទេស​​កម្ពុជា កាលពីថ្ងៃទី​២១ និង​២២​ តុលា ដោយ​​​​អង្គការ​​ក្នុង​ស្រុក និង​ក្នុង​តំបន់មួយចំនួន ដូចជា​សមាគម​​​អាដហុក លីកាដូ វេទិកាអាស៊ី និង អង្គការ​ស៊ីកា (South East Asian Committee for Advocacy) ។ អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​​​នូវ​អនុសាសន៍​​ជាច្រើន​ ​របស់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ដំណើរ​ការ​នៃ​យន្តការ​ថ្មី ដែល​ត្រូវ​ទទួល​បន្ទុក​ធ្វើ​អោយ​​​មានការ​​អនុវត្ត «ធម្មនុញ្ញប្រជាជនអាស៊ាន» និង​គោរព​​​សិទ្ធិមនុស្ស នៅ​ក្នុង​តំបន់។ ជា​ពិសេស​​ អង្គការ​ខាងលើនេះ​បាន​ទាម​ទារ​ជា​គោល​នយោបាយថា​​ស្ថាប័ន​នេះ​​ត្រូវ​តែ​ ឯករាជ្យ និង​​មាន​អំណាច​គ្រប់គ្រាន់ ក្នុងការ​ស៊ើប​អង្កេត ករណី​​រំលោភបំពាន​សិទ្ធិមនុស្ស នៅបណ្តា​ប្រទេស​​ជា​សមាជិក​។

 

ស្ថាប័នដែលមិនទាន់មាន​​​ទម្រង់ និងតួនាទី
កាលពីថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៧ ដោយ​ត្រូវ​នឹង​ខួប​លើកទី​៤០ នៃការ​បង្កើត​សមាគម​អាស៊ាន​ អង្គប្រជុំ​ថ្នាក់កំពូល​នៃ​ប្រទេស​សមាជិកទាំង​១០ បាន​អនុម័ត​ «ធម្មនុញ្ញ​អាស៊ាន​ » នៅក្នុង​ប្រទេ​សសិង្ហបុរី។ បន្ទាប់មក រដ្ឋនីមួយៗ បាន​ផ្តល់​សច្ចាប័ន​​ដល់​ធម្មនុញ្ញ​អាស៊ាន​នេះជា​បន្ត​បន្ទាប់​ (ប្រទេសកម្ពុជា​បាន​ផ្តល់​សច្ចាប័ន​​ នៅថ្ងៃទី​១៨ មេសា ឆ្នាំ​២០០៨ ហើយ​ប្រទេស​ថៃ និង​ឥណ្ឌូនេស៊ី ទើប​តែ​​ផ្តល់​សច្ចាប័ន​ចុងក្រោយ នាពេលថ្មីៗនេះ) ។ ធម្មនុញ្ញនេះ​បាន​ចែង​យ៉ាង​ច្បាស់​​នៅក្នុង​មាត្រា​ ១៤ ស្តី​ពីការ​បង្កើត​ «ស្ថាប័ន​សិទ្ធិមនុស្ស» មួយ។ ប៉ុន្តែ ធម្មនុញ្ញ​នេះ​មិនបាន​បញ្ជាក់​ច្បាស់ពីអាណត្តិ អំណាច សមាសភាព របស់​​ស្ថាប័នសិទ្ធិមនុស្សនេះ​​នោះ​ទេ។ ដូចនេះ រដ្ឋាភិបាលនៃ​ប្រទេស​ជា​សមាជិក​ត្រូវ​បង្កើត​ក្រុមការងារ​​ជាន​ខ្ពស់​មួយ ដើម្បី​ពង្រាង​​​នូវ​ឯកសារ​ពីស្ថាប័ន​សិទ្ធិ​មនុស្ស​នេះ និង​ទទួល​អនុសាសន៍​ពី​តំណាង​សង្គម​ស៊ីវិល​នៃ​​ប្រទេស​​ជា​សមាជិក។

សង្គម ​ស៊ីវិល​ចង់​​​ប្រសិទ្ធនាម​ស្ថាប័ន​សិទ្ធិ​មនុស្ស​ថ្មីនេះ​ថា «គណៈកម្មការ​សិទ្ធិ​មនុស្ស​​អាស៊ាន​» ដែល​ប្រហែលជា​មាន​អាណត្តិ​រយៈពេល​៥​ឆ្នាំ​​ និងមាន​បេសកកម្ម​ «លើកកម្ពស់ ការពារ​ និង​ធ្វើអោយ​មានការ​​​គោរព​សិទ្ធិមនុស្ស»។ គេ​ត្រូវ​​ចាប់​ផ្តើម​ពី​សមាសភាព​ជា​មុន។ លោក​ធន សារាយ ប្រធាន​សមាគម​អាដ​ហុក បានរៀប​រាប់ថា «យើង​ចង់​អោយ​សមាជិក​គណៈកម្មការ​​នេះ​ត្រូវ​ជ្រើស​រើស​ដោយត្រឹម​ត្រូវ​ ត្រូវមាន​បទពិសោធន៍ខ្ពស់នៅក្នុង​សិទ្ធិ​មនុស្ស​​ ដោយ​មាន​ការ​ចូល​រួម​ពី​​​សង្គម​ស៊ីវិល និងមាន​ឯករាជ្យភាព​ ពី​​អំណាច​នយោបាយ»។

សិទ្ធិស៊ើបអង្កេត និងអភ័យឯកសិទ្ធិ
ពាក់ព័ន្ធ ​នឹង​ភាព​ទទួល​ខុស​ត្រូវ​ដែលត្រូវ​បាន​កំណត់នៅ​ក្នុង​គណៈកម្មការនេះ សកម្មជន​សិទ្ធិ​​មនុស្សកម្ពុជា​រូប​នេះ​មានបំណង​​ចង់អោយ​​ «សមាជិកនៃ​ស្ថាប័ន​នេះ​មានសិទ្ធិធ្វើ​​​ការ​ស៊ើប​អង្កេត​​នៅក្នុង​ប្រទេស​ សមាជិកនីមួយៗ ដោយ​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​​អធិបតេយ្យ​​ភាព​​នៃ​​ប្រទេស​នីមួយៗ ដែល​ក្នុងអំឡុងពេល​សព្វ​​​ថ្ងៃនេះ «អធិបតេយ្យភាព​គឺជា​បញ្ហា​រសើប​​នៅ​ក្នុ​​ង​​អាស៊ាន​»។ បំណង​ប្រាថ្នា​នេះ​​មាន​​តែនៅលើ​ក្រដាស​ប៉ុណ្ណោះ។ លោក​បន្ថែមទៀតថា «លោក​ស្នើ​សុំ​អោយ​​​សមាជិក​ស្ថាប័ន​នេះ​មាន​អភ័យ​ឯកសិទ្ធិ​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​បេសកកម្ម​របស់​ខ្លួន​»។

ម្យ៉ាង​វិញទៀត សកម្មជន​សិទ្ធិមនុស្ស​កម្ពុជារូបនេះ​មានបំណង​ប្រាថ្នា​ចង់​អោយ​ គណៈកម្មការ​នេះ​​មិនត្រឹមតែ​ត្រូវ​ទទួល​ដោះស្រាយ​​​បណ្តឹងរបស់រដ្ឋ​សមាជិក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ​​នោះទេ​​ ប៉ុន្តែ ត្រូវ​ដោះស្រាយ​បណ្តឹងរបស់​​​ជនរង​គ្រោះ​ផ្ទាល់​ ពីការ​រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​ផងដែរ។ បន្ទាប់មក គណៈ​កម្មការ​​ត្រូវ​បញ្ជូន​របាយការណ៍​របស់​ខ្លួន ទៅកាន់​រដ្ឋ​សមាជិក ប្រកប​ដោយ​ឯករាជ្យ​ភាព ដោយ​រដ្ឋាភិបាលពាក់ព័ន្ធគ្មានសិទ្ធិត្រួត​ពិនិត្យ​​​របាយ​ការណ៍​​នោះ​ឡើយ​​។ លោក​ប្រធានអង្គការ​អាដហុក​រូប​នេះ​បាន​លើក​ឡើង​ម្តង​ទៀត​​ថា​ «ប្រសិន​ជា​របាយការណ៍​ត្រូវបានឆ្លង​កាត់​​ដោយ​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​​ មុន​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ មានន័យ​ថា​ការងារ​របស់​ស្ថាប័ន​នេះ​​គ្មាន​ប្រសិទ្ធភាពទេ​​។ ឧទាហរណ៍ របាយ​ការណ៍​​របស់អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ដែល​ត្រូវ​ផ្ញើទៅកាន់អង្គការ​សហ​ប្រជាជាតិ​ មិនអាច​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​​រដ្ឋាភិបាល​ជាមុននោះទេ»។

ឯករាជ្យ ​ភាព​និង​ទំនួលខុស​ ត្រូវ​ទាមទារ​អោយមាន​ហិរញ្ញប្បទាន​គ្រប់គ្រាន់ និង​សេរី មានន័យ​ថា បើ​តាម​ប្រសាសន៍​របស់លោកធន សារាយ​ គណៈកម្មការ​សិទ្ធិ​មនុស្ស​​​គួរតែ​មាន​​ថវិកា​ស្វយ័ត​​​មួយ និង​មាន​សេរីភាព​ក្នុងការ​អំពាវនាវ​សុំ​ជំនួយ​ពី​ឯក​ជន អង្គការ​ក្រៅ​រដ្ឋាភិបាល រឺ​ ស្ថាប័ន​ផ្សេងៗ។

សិទ្ធិនារី និងកុមារ ជាចំបងរឺ​?
លក្ខខណ្ឌ ​ទាំងនេះ​បានធ្វើអោយរដ្ឋាភិបាល​​មួយចំនួន​​មិន​សូវជា​ពេញចិត្តប៉ុន្មាន​ នោះទេ​ ដោយ​​គិត​ថា​យន្តការថ្នាក់​តំបន់​មួយនេះ​មក​បង្រៀន​សិទ្ធិមនុស្ស​ដល់​ពួកគេ។ ជា​ពិសេស​ បើ​តាម​លោក​ធន សារាយ ប្រទេស​បួន​បានបង្ហាញ​នូវភាព​ស្ទាក់ស្ទើរ​​ មាន​ប្រទេស​ភូមា ឡាវ វៀតណាម និងកម្ពុជា​។ នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅដ្ឋាន​​ដោយ​​​បង្ខិត​បង្ខំ​​ វិវាទដីធ្លី និង​ការ​រឹត​ត្បិត​​​សេរីភាព​នៃ​ការ​​ប្រមូល​​ផ្តុំ តែងតែ​ត្រូវ​បាន​បរិហារ​ជា​ញឹកញយ​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស​។ បើតាមប្រសាសន៍របស់លោកប្រធាន​សមាគម​ ​អាដហុក​រូប​នេះ​ រដ្ឋាភិបាលកម្ពុជា​ ក៏ដូចជា​រដ្ឋាភិបាលនៃ​ប្រទេស​ភូមា ឡាវ វៀតណាម មាន​បំណង​កាត់បន្ថយ​សកម្មភាព​ផ្នែកខ្លះ​នៃ​គណៈកម្មការ​នេះ អោយមកគោរពតែ​​ «សិទ្ធិ​នារី និង​កុមារ​» វិញ ខណៈពេលដែលអង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​អោយ​គណៈកម្មការនេះ​អនុវត្ត​អោយ​កាន់​ តែ​ទូលំទូលាយ នៅ​ក្នុង​សិទ្ធិ​​មនុស្ស​ទាំងអស់​។

រដ្ឋាភិបាលកម្ពុជា បង្ហាញ​ពី​ «ការគាំទ្រ»
​ លោកឱម យិនទៀង ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (ស្ថាប័ន​រដ្ឋាភិបាល) និង​ជា​​សមាជិក​ក្រុមការងារ​ជាន់ខ្ពស់​​អាស៊ាន ស្តីពីការ​បង្កើត​គណៈកម្មការ​នេះ​ មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​រិះគន់​ខាងលើ​នេះ។ លោក​បាន​សង្កត់​ធ្ងន់ថា «កម្ពុជាគាំទ្រ​ដល់​​ការ​បង្កើត​​យន្តការ​សិទ្ធិ​មនុស្ស​អាស៊ាន​មួយ»។ លោក​បាន​ច្រាន​ចោល​គំនិត​ដែលថា​ស្ថាប័ន​នេះ​កំណត់​តែ​លើ​សិទ្ធិ​នារី និង​កុមារ​។ លោក​បាន​​អះអាង​ថា «អង្គការ​ក្រៅរដ្ឋាភិបាល​គិត​​តែ​​រិះ​គន់​​ ដោយ​មិន​​​មើល​ពី​ខ្លួន​ឯង​​។ ពួកគេមិន​បាន​បញ្ជូនអនុសាសន៍​របស់ខ្លួន​មក​អោយ​យើង​នោះ​ទេ​ តែ​ពួកគេ​​បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ស្តីពីប្រធានបទ​នេះ»។ លោក​បាន​ចាត់​ទុកអនុសាសន៍​​​ទាំង​នេះ ដូចជា​«យឺត​ពេល» ខណៈពេលដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចូល​​រួម​​កិច្ច​ប្រជុំ​នៃ​បណ្តា​ប្រទេស​ អាស៊ាន​ចំនួន​៤លើក​រួចមកហើយ ស្តី​ពី​សំណុំ​រឿង​​នេះ។

លោក​ប្រធាន​ អាដហុក​អះអាងថា « ទោះ​យ៉ាង​ណា ធម្មនុញ្ញ​អាស៊ានបានចែង​យ៉ាង​ច្បាស់​ពី​ការ​​​បង្កើត​យន្តការ​​មួយ ទទួល​បន្ទុក​តាម​ដាន​ការ​រំលោភបំពាន​សិទ្ធិមនុស្ស» ទោះបី​ជា​ប្រទេស​ទាំងបួន (កម្ពុជា​ ភូមា ឡាវ វៀតណាម) ចង់រឺមិនចង់ក៏ដោយ។

គ្មានគម្រោងដាក់ទណ្ឌកម្មនោះទេ
ទោះបី ​រដ្ឋទាំងបួន​នេះ​មាន​​ករណី​រំលោភបំពាន​សិទ្ធិ​មនុស្ស​ក៏​ដោយ​ ក៏​​ប្រទេស​ទាំងនេះ​មិន​ទទួលរង​នូវការ​ដាក់ទណ្ឌ​កម្ម​ណា​មួយ​នោះ​ទេ។ លោក​​ធន សារាយ​បាន​បញ្ជាក់​ថា​ «​វា​មិន​មែន​ជា​ស្ថាប័នតុលាការ​​។ ប្រសិនជា​ស្ថាប័នតុលាការ​វិញ វា​ប្រហែល​ជា​​កាន់​ ​​តែ​រសើប​ជាង​នេះ​ទៅទៀត»។ គណៈ​កម្មការគ្រាន់តែ​​​ «លាត​ត្រដាង​​» អំពើ​រំលោភបំពាន​លើ​សិទ្ធិ​​មនុស្ស​​ ប្រាប់​ដល់​សាធារណៈ​ជន និង​សមាជិក​អាស៊ាន​ អោយ​បាន​ជ្រាប ហើយ​គណៈកម្មការ​អាច​​​ជម្រុញ​អោយ​រដ្ឋ​ទាំងនោះមានប្រតិកម្មតប​ត ដោយសារប្រទេស​ទាំងនោះ​មិនចង់​មើលឃើញ​កិត្តិយស​​​ប្រទេស​​របស់ខ្លួន​ទទួល​រង​ នូវភាព​អាម៉ាស់។

ឧបសគ្គសំខាន់ពីរគឺ «ការមិន​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃក្នុង​​» និង «ការឯកភាព»
សម្រាប់លោក​អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អាស៊ាន​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​​គេច​ចេញអោយ​​ផុត​ពីឧបសគ្គ​ជាច្រើន ដើម្បី​ធ្វើអោយ​សមាជិក​របស់ខ្លួន​​គោរព​សិទ្ធិ​មនុស្ស​។ គោល​ការណ៍​ «ការមិន​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃក្នុង​​» ដែល​មាន​ចែង​នៅ​ក្នុង​​សមាគម​អាស៊ាន​នេះ​ គឺ​ជា​«ឧបសគ្គ​​មួយ រារាំងដល់​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៃ​ស្ថាប័ន​សិទ្ធិ​មនុស្ស​នេះ» និង​​បើក​​ឱកាស​អោយ​រដ្ឋ​ រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយគ្មាន​ការ​ដាក់ទោស​ពៃរ៍​​អ្វី​ទាំង​អស់​។ សកម្មជន​​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ​បាន​សំណូមពរថា «យើង​សង្ឃឹម​ថា​​អាស៊ាន​នឹង​ជម្រុញ​អោយគណៈកម្មការ​នេះ​ មានសិទ្ធិអំណាច​លើកកម្ពស់ និង​ធ្វើអោយ​គេគោរព​សិទ្ធិ​មនុស្ស​​»។

ដោយ ​ឡែក គោលការណ៍​មួយ​ផ្សេងទៀត​ក៏រំខានដល់ការរីកចម្រើន​នៅក្នុង​វិស័យនេះ​ផង​ដែរ គឺ គោលការណ៍ «ឯកភាព» ដែលតម្រូវអោយមានការ​យល់ស្រប​ពីសំណាក់ប្រទេស​ជា​សមាជិក​​អាស៊ានទាំងអស់ មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ធ្វើអ្វីមួយ។ ពាក់ព័ន្ធនឹង​សិទ្ធិមនុស្ស បេសកកម្មនេះ​ពិតជា​មិន​អាច​ទៅ​រួច​។ លោក អ៊ូ វីរៈ បាន​សំដែង​ការសោក​ស្តាយថា «​ដើម្បី​រៀប​​ចំ កិច្ច​ប្រជុំ​អាស៊ាន​​មួយ ស្តីពី​ការ​រំលោភបំពាន​សិទ្ធិមនុស្សនៅក្នុង​ប្រទេស​មួយ ជា​បឋម ត្រូ​វមាន​ការ​យល់ស្រប​ពីប្រទេស​សមាជិកទាំងអស់!។ គោលការណ៍​ទាំងពីរ​នេះ​ គឺ​គោល​ការណ៍​ «ការមិន​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃក្នុង​​» និង «ការឯកភាព»  គឺ​ជា​ឧបសគ្គ​មួយ​»។

ប្រសិនជា​កាល​បរិច្ឆេទ​ដែល​កំណត់ដោយ​ លេខាធិការ​ដ្ឋាន​អាស៊ាន ត្រូវ​បាន​គោរព និង​ប្រសិន​ជា​​ការ​ពិភាក្សា​មិន​ពន្យារពេល​នោះទេ សេចក្តី​ព្រាង​​បឋម​នៃ​ការ​​បង្កើត​គណៈកម្មការ​សិទ្ធិ​មនុស្ស​​នេះ​អាច​នឹង​ ត្រូវ​អនុម័ត​នៅខែធ្នូ ខាង​មុន​នេះ ដើម្បីអនុញ្ញាត​អោយ​ស្ថាប័ន​ថ្មីនេះ​ចាប់ផ្តើម​អនុវត្ត​​ការងារ នៅ​ខែ​ធ្នូ ឆ្នាំ​២០០៩។


នៅលើ​វិប​សាយ​

-ជម្លោះដីធ្លីៈ អង្គការលីកាដូ ចោទប្រកាន់តុលាការ កម្ពុជាថាបានគំរាមកំហែងអ្នកភូមិ (២៩-១០-២០០៨)
-របាយការណ៍ពីរបានបរិហារពីការគំរាមកំហែង លើសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា (២៦-០៩-២០០៨)
-អាដហុកនិងលីកាដូបរិហារពីឥរិយាបថរបស់ រដ្ឋាភិបាលកម្ពុជា ចំពោះបាតុកម្មអហឹង្សា (១៨-០៨-២០០៨)
-សម្ព័ន្ធភាពដែលមិនអាចទៅរួចរវាងលោកយ៉ាស ហ្គាយ និងរដ្ឋាភិបាលក្រុងភ្នំពេញ (២៤-០៣-២០០៨)
-សមាគមអាដហុក:ស្ថានភាពឆ្នាំ២០០៧ល្អប្រសើរ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ (២៩-០១-២០០៨)

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

-ជម្លោះដីធ្លីៈ អង្គការលីកាដូ ចោទប្រកាន់តុលាការ កម្ពុជាថាបានគំរាមកំហែងអ្នកភូមិ (២៩-១០-២០០៨)
-របាយការណ៍ពីរបានបរិហារពីការគំរាមកំហែង លើសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា (២៦-០៩-២០០៨)
-អាដហុកនិងលីកាដូបរិហារពីឥរិយាបថរបស់ រដ្ឋាភិបាលកម្ពុជា ចំពោះបាតុកម្មអហឹង្សា (១៨-០៨-២០០៨)
-សម្ព័ន្ធភាពដែលមិនអាចទៅរួចរវាងលោកយ៉ាស ហ្គាយ និងរដ្ឋាភិបាលក្រុងភ្នំពេញ (២៤-០៣-២០០៨)
-សមាគមអាដហុក:ស្ថានភាពឆ្នាំ២០០៧ល្អប្រសើរ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ (២៩-០១-២០០៨)

 

-សមាជិកអាស៊ាន
សមាគមប្រជាជាតិ​​អាស៊ីអាគ្នេយ៍ (អាស៊ាន) មាន​សមាជិក​១០​ប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ (១៩៦៧) ប្រ៊ុយណេ​(១៩៨៤) វៀតណាម(​១៩៩៥) ​ឡាវ មីយ៉ានម៉ា (១៩៩៧) និង​កម្ពុជា​(១៩៩៩)។

-នៅលើ​វិប​សាយ​
ធម្មនុញ្ញ​អាស៊ាន​

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ