| វិធីសាស្រ្តការពារខ្លួនជាច្រើនយ៉ាងរបស់ទាហានខ្មែរដែលជើងឈរនៅព្រំដែន |
| ដោយ រស់ ឌីណា | |
| ១០-១១-២០០៨ |
ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ កម្ពុជា) ថ្ងៃទី១០ វិច្ឆិកា ២០០៨៖ កន្សែងយ័ន្ត ដែលត្រូវបានចែកជូនដល់យុទ្ធជនកម្ពុជា នៅខ្សែត្រៀមជួរមុខ © ចន វីង / Magnum ដើម្បី ជំនួញផ្នែកស្មារតីដល់ទាហានកម្ពុជាដែលបានឈរជើងនៅព្រំដែនជាប់ប្រទេស ថៃ តាំងពីពាក់កណ្តាលខែកក្កដាមក អោយកាន់តែរឹងមាំ គ្រប់មធ្យោបាយសុទ្ធតែល្អទាំងអស់។ គេបានរៀបចំការរៃអង្គាស់ជាមូលនិធិនៅទូទាំងប្រទេស ដើម្បីយកទៅជួយឧបត្ថម្ភទាហាន។ ឥឡូវនេះ មានការចែកជូនយ័ន្តជួតក្បាលដល់ទាហាន។ នេះគឺជាគំនិតផ្តួចផ្តើមរបស់ព្រះសង្ឃមួយអង្គ នៅទីក្រុងភ្នំពេញ។ ព្រះអង្គបានចែកជូនយ័ន្តជាង១០០ ដល់ទាហានប្រចាំការ ទុកសម្រាប់ការពារជីវិត ពីការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់ភាគីថៃ។ លោក ម៉ែន លី មេបញ្ជាការរងកងទ័ពខេត្តព្រះវិហារ បានពន្យល់ប្រាប់វិបសាយ កាសែត នៅថ្ងៃច័ន្ទ ទី១០ វិច្ឆិកានេះថា «នេះគឺជាការលើកទឹកចិត្តកងទ័ព និងធ្វើអោយពួកគេមានកម្លាំងចិត្តកាន់តែខ្លាំង»។ អង្គភាពអង្គរក្សការពារសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលប្រចាំការនៅជើងភ្នំ ក៏បានចែកជូនមី និងបារី ដល់ទាហានកម្ពុជាដែលប្រចាំការនៅខ្សែបន្ទាត់ជួរមុខផងដែរ។
បច្ចេកទេសមួយ ផ្សេងទៀត ដើម្បីផ្តល់កម្លាំងចិត្តដល់ទាហានឈរជើងនៅតំបន់ព្រះវិហារ នៅចុងសប្តាហ៍កន្លងទៅនេះ គឺការផ្សព្វផ្សាយរូបភាពវីដេអូនៃអំពើដ៏ព្រៃផ្សៅមួយ តាមរយៈការបាញ់ Bluetoothពីទូរស័ព្ទដៃ នោះគឺវីដេអូកាត់ក្បាលទាហានថៃម្នាក់របស់ជនជាតិភូមាម្នាក់។
នៅ ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកានេះ ការដោតទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងទង់និមិត្តរូប តំណាងអោយអង្គការយូណេស្កូ និងបេតិកភណ្ឌពិភពលោក នៅជិតប្រាសាទព្រះវិហារ ធ្វើអោយតំបន់នេះកាន់តែមានឥទ្ធិពល និងមានភាពស្ងប់ស្ងាត់ផ្នែកយោធា។ ពិធីកំណត់ព្រំប្រទល់តំបន់ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកថ្មី នឹងត្រូវរៀបចំធ្វើឡើងនៅខែធ្នូខាងមុខ។
ដោយ ឡែក ផ្លូវធ្វើដំណើរឡើងទៅលើកំពូលភ្នំ ត្រូវបានចាក់បេតុងងពាក់កណ្តាលរួចរាល់ហើយ ស្របពេលដែលមានការជីកលេណដ្ឋាននៅជើងភ្នំ។
ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ កម្ពុជា) ថ្ងៃទី៨ វិច្ឆិកា ២០០៨៖ ការរៀបចំពិធីបង្ហូតទង់និមិត្តរូប តំណាងអោយអង្គការយូណេស្កូ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ © ចន វីង / Magnum
|