កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​​ផ្តល់​ឥណទាន​​សម្រាប់​និស្សិត​នៅប្រទេស​កម្ពុជា
ដោយ រស់ ឌីណា និង កូរីន កាឡឺប៉ូ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០២-១២-២០០៨

Image

 ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី ០៥ មេសា ២០០៧ ។ វៀង សាមាត អាយុ ២២ឆ្នាំមកពីខេត្តកំពង់ស្ពឺ ជានិស្សិត​មហាវិទ្យាល័យនិតិសាស្រ្ត​ កំពុងស្នាក់នៅ​ជា​មួយនិសិ្សត​១៦នាក់​ផ្សេងទៀត​នៅក្នុង​វត្ត​សំពៅមាស
©  ចន វីង / Magnum

សម្រាប់ ​​ឆ្នាំ​សិក្សា​ថ្មី (២០០៨-២០០៩) សាស្រ្តាចារ្យថ្មី និង...​លទ្ធភាព​ផ្គត់ផ្គង់​ការ​សិក្សា​​ថ្មី! នេះ​​គឺជា​ទីមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​សិស្ស​និស្សិត​​អាច​មាន​លទ្ធភាព​​ខ្ចី្​​​​ឥណទាន​​​ដើម្បី​បង់​​​ថ្លៃ​ សិក្សា​របស់​ពួកគេ ប្រសិនជា​ពួកគេ​ត្រូវការ​ប្រាក់​​កំចី​នោះ​។ គំនិត​ផ្តួច​ផ្តើម​នេះ​​ត្រូវ​​​បាន​បង្កើតឡើង​ ​នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយចូលរួម​​សហការ​​ជាមួយ​​បណ្តាញ​​​​​​​សន្សំ ​និង​ឥណទាន​កម្ពុជា​ Cambodia mutual saving and credit network (CMSC) ដែល​ជា​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​​របស់​ធនាគារ​បារាំង​​មួយ​ឈ្មោះ​​ថា Crédit Mutuel (ឥណទានទៅ​វិញ​ទៅ​មក​)​។ សម្រាប់​​ពេលនេះ គម្រោង​ផ្តល់ឥណទាន​​នេះ​ផ្តោត​​ទៅ​លើ​តែ​និស្សិត​​​វិទ្យាស្ថាន​បច្ចេក​ វិទ្យា​កម្ពុជា​ ​ឆ្នាំទី៤ និង​ទី​៥​ប៉ុណ្ណោះ។

 

ជំនួប​​មួយ​រវាង​ធនាគារ Crédit Mutuel និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (វ.ប.ក)
គម្រោង ​​​នេះបាន​កើត​មានឡើង​ បន្ទាប់​ពី​ជំនួប​ប្រចាំ​ឆ្នាំ​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ​​ទី​​២៥ ខែតុលា ឆ្នាំ​២០០៧ ដែលរៀប​ចំឡើង​ដោយ​ស្ថាន​ទូត​បារាំង។ អ្នកស្រី គ្រីស្ទីន ឌែល​​ឡុកគ៍ (Christine Dellccque) អគ្គនាយក​បណ្តាញ​ CMSC បាន​មកចូលរួម​បង្ហាញ​អង្គការ​​របស់គាត់នាឱកាស​នោះ។ ក្នុង​ចំណោម​​អ្នក​ចូលរួម​ស្តាប់ លោក​ម៉ុងសែហ្វ ម៉េដដេប (Moncef Meddeb) ទីប្រឹក្សា​​នាយក​វិទ្យាស្ថាន វ.ប.ក ក៏មាន​វត្តមាន​ផង​ដែរ។ លោក​ធ្លាប់​បាន​​​ពិចារណា​​អំពីគម្រោង​​ផ្តល់ប្រាក់កំចី​ដល់​និស្សិត​​នេះ​​ ។ អ្នកស្រី​គ្រីស្ទីន ឌែល​ឡុកគ៍ បាន​រម្លឹក​ថា «យើង​បានជួប​ពិភាក្សា​គ្នា ហើយ​ខ្ញុំ​ក៏ចាប់ផ្តើម​ចាប់អារម្មណ៍​ចំពោះ​​គំនិត​​នេះ។​ យើង​​​ធ្លាប់មាន​បទ​ពិសោធន៍​នៅក្នុងការ​ផ្តល់​ប្រាក់​កំចី​ដល់​មនុស្ស​​ ពេញវ័យ យើង​មាន​និស្សិត​​ដែលមានគោល​ដៅច្បាស់លាស់ និង​មាន​អង្គការ​ដ៏រឹង​មាំមួយ​។ កត្តា​ទាំង​នេះ​គ្រប់​គ្រាន់​ ​ក្នុង​ការ​រៀប​ចំ​ដំណើរ​ការ​មួយ​បាន»។

ក្រោយ​មក​ទៀត ដំណើរ​ការ​ជា​ជំហាន​ដំបូង​ត្រូវ​បាន​ផ្តួចផ្តើម​ធ្វើឡើង។ បណ្តាញ​ CMSC បាន​ជួប​ប្រជុំ​ជាមួ​យ​​​​​និសិ្សត​នៃ​ វ.ប.ក។ «យើង​​បាន​ចែកកម្រង​សំណួរ​​ដល់​អនាគត​វិស្វករ ដែលនៅក្នុង​សំណួរ​ទាំងនោះ យើង​​បាន​សួរ​ពួកគេ​ថា​-តើ​ពួកគេ​មក​ពី​ខេត្ត​​ណា? -តើ​​ពួក​គេ​បង់​ថ្លៃ​សិក្សា​​​យ៉ាង​ដូច​​ម្តេច? -នៅពេល​កំពុង​សិក្សា តើ​ពួកគេ​មាន​ធ្វើការ​ងារ​​ដែរ​រឺទេ?​ ហើយ​អ្វី​ជា​ការ​សន្សំ​​ប្រាក់?​...។ បន្ទាប់ពីបាន​បំពេញ​ព័ត៌មាន​ប្រាក់​កំចី​​​រួច​​រាល់​ យើង​​​​បាន​ចាប់​អារម្មណ៍​​ទៅលើ​ស្ថិតិ​នៃលទ្ធផល​​សិក្សា​​​នៅក្នុងសាលា ដែលការ​ប្រឡង​ជាប់​​​​​ ​ស្ថិត​​​​​​​នៅក្នុង​កំរិត​មួយ​ខ្ពស់បំផុត ព្រោះ​ជាង​៧០%​នៃនិស្សិត​ មានការ​ងារ​ធ្វើ នៅ​ពេល​​បញ្ចប់​ការ​​​​​សិក្សា​នៅ​ វ.ប.ក ស្រប​ពេលដែល​និស្សិតជាច្រើន​ផ្សេង​ទៀត​អាច​​បន្តការ​សិក្សា​ថ្នាក់អនុ​ បណ្ឌិត​​នៅបរទេស​»។

សំណួរ​ត្រឹមតែ១ ទៅ២%​ប៉ុណ្ណោះ មិនបាន​ប្រគល់​មកវិញ​​​ ហើយ​បើតាម​នាយិកា​ វ.ប.ក អ្នក​ស្រី ភឿង​ សកុណា នេះគឺជា​សញ្ញាវិជ្ជមាន​​មួយនៃការ​បង្កើត​គម្រោង​នេះ។ អ្នក​ស្រី សកុណា​​​​បាន​​គូស​បញ្ជាក់ថា​ «ខ្ញុំគិតថា​គម្រោង​នេះធ្វើអោយ​និស្សិត​​មានការ​ពេញ​ចិត្ត លើស​​​​​ពី​​​នេះ​ទៅ​​ទៀត និស្សិត​ភាគច្រើន​អាច​រក​ថវិកា​បាន​​តិច​​តួច​ នៅ​ពេល​បញ្ចប់​ការ​​សិក្សា​របស់​​​ពួក​​គេ​។​​ ដូចនេះ ពួកគេ​មាន​លទ្ធភាព ​គ្រប់​គ្រាន់​ក្នុងការ​សង​ប្រាក់កំចីវិញ​​»។ រហូត​មក​ទល់​​ពេល​​​នេះ មិនទាន់​មាន​​ប្រព័ន្ធ​​ខ្ចី​ប្រាក់​ណាមួយ​សម្រាប់​​និស្សិត​ ដែល​ត្រូវ​បាន​ដាក់​អោយ​​ប្រើ​ប្រាស់​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​នោះទេ។ «នៅ​ទី​នេះ​ ដើម្បីខ្ចី​ប្រាក់​​ពីក្នុង​ធនាគារ គេ​ត្រូវ​​តែ​​ជា​​ម្ចាស់​​ដី​​មួយ​កន្លែង​ និង​ត្រូវ​​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទៀត​ផង​​។​ ហេតុ​ដូច្នេះ​ហើយ និស្សិត​​​​ត្រូវ​​បាន​​កាត់​​ផ្តាច់​ចេញ​​ពីប្រព័ន្ធ​ឥណទាន​បែប​នេះ។​

មិន​​មាន​ទំនុក​ចិត្ត និង​ការ​ព្រួយបារម្ភ
ចំណែក ​និស្សិត​វិញ ពួកគេ​មិន​សូវ​​ជា​មាន​​ការ​យកចិត្ត​ទុកដាក់​​​​ចំពោះលទ្ធភាព​នេះ​​ប៉ុន្មាន ​​ទេ​។​ ក្រៅពី​​នេះ ពួកគេ​នៅ​ខ្វះ​ខាត​បទ​ពិសោធន៍ ពាក់​ព័ន្ធ​នឹង​ការ​សន្សំ​សំចៃ​​ប្រាក់ ហើយ​ពួកគេ​មិន​សូវ​​ជឿ​ជាក់លើ​ប្រព័ន្ធ​ធនាគារ​។ លោក​ស៊ីម ឌីម៉ង់ ប្រធាន​​និស្សិត​ និងជា​និស្សិត​ឆ្នាំ​ទី​៥​នៃ​វ.ប.ក  ​បាន​​បញ្ជាក់ថា «ធនាគារ​ Crédit Mutuel បាន​​រៀប​ចំ​កិច្ច​ប្រជុំ​​ផ្តល់​ព័ត៌មាន​​ជា​ច្រើន​។ ប៉ុន្តែ និស្សិត​ជា​ច្រើន​​មិន​ទាន់​យល់​អំពី​ប្រព័ន្ធ​ដំណើរការ​នៃការ​ខ្ចីប្រាក់​ នេះឡើយ​»។ សម្រាប់​​កញ្ញា ម៉ោង​ ដារ៉ាចំពេជ្រ និស្សិត​ឆ្នាំទី៤ ផ្នែកគីមីវិទ្យា បាន​សំដែង​នូវការ​ព្រួយ​បារម្ភ​ជា​ពិសេស​​​ចំពោះ​​អត្រា​​ការ​​ប្រាក់​៖ «ប្រសិន​ជាយើង​មិនមានការ​ងារ​ធ្វើ​ នៅពេល​បញ្ចប់​​ការ​​សិក្សា តើ​នរណា​​ជា​អ្នក​ចេញ​សង​? តើយើង​អាច​ពន្យារ​ពេល​សង​ប្រាក់​​បាន​​ដែរ​ឬទេ?» ប៉ុន្តែ កូនសៀវ​ភៅ​​ព័ត៌មាន​​​ពន្លឺផ្លូវ​​ជា​ច្រើន​​ត្រូវ​បានចែកជូន​សិស្ស​​ និសិ្សត​ ប៉ុន្តែ ប្រព័ន្ធ​ធនាគារ​ហាក់បីដូច​ជា​បង្កើត​​ការ​មិនទុក​​​ចិត្ត​​ជា​ច្រើន។​

និស្សិត​ឆ្នាំចុង​ក្រោយ​មិន​មែនជាអ្នកជាប់ពាក់​ព័ន្ធ​ខ្លាំង​បំផុតនោះទេ​
ក្រៅអំពី ​ការ​ព្រួយ​បារម្ភ​ខាង​លើនេះ និស្សិត​ភាគ​ច្រើន​មិនសូវ​ជាយល់​ថា​ហេតុ​អ្វី​បាន​​ជា​គេ​ជ្រើស​រើស​យក​ តែនិស្សិត​ឆ្នាំទី៤ និងទី៥ ក្នុងការ​ទទួលបាន​សេវា​ផ្តល់​ឥណទាន​​នេះ៖ លោក​​ស៊ីម ឌីម៉ង់ បានលើក​ឡើង​ថា «វិស្វករ​ភាគច្រើន​នៃ​វ.ប.ក អាច​រកប្រាក់​ចំណូល​បាន​ច្រើន​គួរ​​សម​នៅពេល​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ឧទាហរណ៍​ ពួកគេ​អាច​គូស​ប្លង់ ដែល​អាច​រក​​ប្រាក់​ចំណូល​បាន​រហូតដល់​១​ពាន់​​ដុល្លារ​​ក្នុងមួយ​ខែ​។​ ដូចនេះ ពួកគេ​មិន​ត្រូវការខ្ចី​​ប្រាក់​នោះ​​ទេ​»​។ សម្រាប់​និស្សិត​​វិស្វករ​សំណង់ស៊ីវិល​រូបនេះ និស្សិត​ឆ្នាំ​ដំបូងៗទៅ​វិញទេ ដែល​ត្រូវ​​ការ​​​ប្រាក់​​ខ្លាំង​​ជាង។​ លោក​បានពន្យល់​ថា «គឺនិស្សិត​ឆ្នាំទី១ និងទី២​ទៅ​វិញទេ​​ ដែល​​ត្រូវ​​ទិញ​​​​សម្ភារៈសិក្សា​ច្រើន​ជាង​គេ​។​ ក្រៅពីនេះ និស្សិត​ជា​ច្រើន​មកពីតាម​បណ្តា​ខេត្ត​ផ្សេង​ៗ និង​​ថ្លៃ​សិក្សា​ខ្ពស់​។ ខ្ញុំ​មិនយល់​សោះ​ តើហេតុ​អ្វី​បាន​ជា​គេ​ចាប់​​អារម្មណ៍​​ទៅ​លើ​តែ​និសិ្សត​ឆ្នាំ​​ចុង​ក្រោយ​ ទៅវិញ...»។

លោកសៀ វិចិត្រ និស្សិត​ឆ្នាំ​ចុង​ក្រោយ​ ​ផ្នែកវិស្វករ​​អភិវឌ្ឍន៍​​ជន​បទ​​ម្នាក់​ផ្សេង​ទៀត នៅ​ក្នុង​ដេប៉ាតឺម៉ង់ភូគព្ភសាស្រ្ត​​នៃ​វ.ប.ក​ ក៏​យល់​​​ឃើញ​ថា​ឥណទាន​អាច​នឹង​ត្រូវ​បាន​ចាប់​អារម្មណ៍ ប្រសិនជា​ឥណទាន​​នេះ​​មាន​សារៈប្រយោជន៍​ផ្សេង​ ក្រៅពី​ការ​​ចំណាយលើ​ថ្លៃសិក្សា​។​ «និស្សិត​​​ជា​ច្រើន​ដែល​បញ្ចប់ការ​សិក្សា​​នៅ​វ.ប.ក មាន​បំណង​បន្ត​ការ​សិក្សា​នៅ​បរទេស​​ តែ​ពួក​​គេ​មិន​មាន​មធ្យោបាយ​​គ្រប់​គ្រាន់​​។ ពួកគេ​អាច​ត្រូវ​ការ​ខ្ចី​ប្រាក់ ព្រោះ​ក្នុង​ចំណោម​និស្សិត​​​ទាំ​ង​នោះ ៣០ ទៅ​៤០% ទទួល​​បាន​អាហារូបករណ៍​​របស់​​រដ្ឋ ទៅសិក្សា​នៅបរទេស​ ហើយនៅទីនោះ គេ​ត្រូវ​ចំណាយ​ប្រាក់​​ច្រើន​ សម្រាប់​​ជីវភាព​ប្រចាំថ្ងៃ!»។

វ.ប.ក និង​ ធនាគារ​ Crédit Mutuel ទទួលស្គាល់​អនាគតការអភិវឌ្ឍន៍
អ្នកស្រីភឿង សកុ​ណា បានទទួល​ស្គាល់​ថា «យើង​ដឹងថា​សម្រាប់​ពេល​នេះ ​ការ​ផ្តល់នេះ​នៅ​មានកំរិត​​នៅឡើយ ប៉ុន្តែ យើង​ត្រូវ​រង់​ចាំ​មើល​ថា​តើ​គម្រោង​នេះ​ដំណើរ​យ៉ាង​ដូច​ម្តេច មុន​នឹង​ពង្រីក​សេវាផ្តល់​ប្រាក់​កំចី​បន្ថែម​ទៀត»។ ចំណែក​ខាង​ធនាគារ​ Crédit Mutuel សន្យា​​ថា​ធនាគារ​នឹង​មិន​នៅស្ងៀម​ត្រង់​ហ្នឹង​នោះ​ទេ​។ អ្នកស្រី គ្រីស្ទីន ឌែល​ឡុកគ៍  បា​ន​អះ​អាង​​​ថា​​ «យើង​ត្រូវ​​ធ្វើ​ដំណើរ​​មួយ​ជំហាន​​ម្តង​ៗ។ ថ្ងៃ​នេះ យើង​រៀប​ចំ សម្រាប់​និស្សិត​ឆ្នាំ​ទី​៤ និង​​ទី​៥ ហើយនៅថ្ងៃ​ខាង​​មុខ យើង​នឹង​ពង្រីក​សេវា​កម្ម​របស់​យើង ដល់​និស្សិត​ឆ្នាំដំបូងៗ។ បញ្ហា​​ត្រង់​ថា​​និស្សិត​​ជាច្រើ​ន​បាន​បោះបង់ចោល​ការ​សិក្សា​របស់​ខ្លួន បន្ទាប់ពី​រៀន​ចប់​ឆ្នាំ​ទី​១​ ដូចនេះ ពួកគេ​​មិន​សូវ​មាន​លទ្ធភាពសង​ប្រាក់​វិញនោះទេ។ ជាបឋម យើង​ត្រូវ​​ពង្រឹង​​មជ្ឈដ្ឋាន​​​​​ដែលយើង​កំពុង​ស្ថិត​នៅ យើង​កំពុងតែ​​នៅ​ដំណាក់កាល​ដំបូង​​ប៉ុណ្ណោះ»។

សម្រាប់​​​​ពេល​​នេះ នៅ​មិនមាន​សំណើសុំខ្ចីប្រាក់នោះទេ​ ប៉ុន្តែ ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​​មិន​​ព្រួយ​បារម្ភ​​ឡើយ​​។ អ្នកស្រី គ្រីស្ទីន ឌែល​ឡុកគ៍ បាន​បន្ត​ទៀត​ថា «ព្រោះ​​នេះ​មិន​មែន​ជា​ពេល​វេលា​​បង់​​ថ្លៃ​សាលា​​​។​ យើង​ប្រហែល​ជា​ត្រូវ​រៀប​ចំ​កិច្ច​​ប្រជុំ​ផ្តល់​ព័ត៌មាន​ថ្មី​ ដើម្បីឆ្លើយ​តប​រាល់​សំណួរ​​ផ្សេងៗ។ នៅមាន​ការអប់រំ​ជា​ច្រើន​ ដែលត្រូវ​ធ្វើ​ជុំវិញការ​ផ្តល់​ប្រាក់កំចីនេះ»។

ទោះបីជា​ នៅមិនទាន់មាន​សំណើសុំខ្ចីប្រាក់ក៏ដោយ ក៏គំនិត​ផ្តួចផ្តើមនេះ​នៅ​តែមានការ​ប្រកួត​​​ប្រជែង​។ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច​​ក៏បាន​ ចាប់​ផ្តើម​សិក្សា​​ជុំវិញ​​បណ្តាញ​សាកលវិទ្យាល័យ​របស់ខ្លួន​ផង​ដែរ។ ​​សម្រាប់និស្សិត​ គេ​ចង់​ដឹង​ថា​តើ​សុភមង្គល​ពិត​ជា​​ស្ថិត​នៅ​ក្នុង​ឥណទាន​រឺ!


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ឥណទានសម្រាប់​និស្សិត​
គ្រប់និស្សិត​នៃវិទ្យាស្ថាន​ បច្ចេក​វិទ្យា​កម្ពុជា​ (វ.ប.ក)​ទាំង​អស់​មិន​បង់ថ្លៃសិក្សា​ដូច​គ្នា​នោះ​ទេ៖​សម្រាប់​ថ្នាក់​ វិស្វករ​ គេ​ត្រូវ​បង់ថ្លៃ​សិក្សា​ខ្ពស់ជាង​គេបំផុត គឺ​៤៥០​ដុល្លារ ក្នុងមួយ​ឆ្នាំ​ ចំណែក​​​ថ្នាក់​បច្ចេក​ទេសជាន់​ខ្ពស់​ តម្លៃ​​ត្រឹមតែ​២០០ដុល្លារ​ ក្នុង​​មួយ​​ឆ្នាំ ប៉ុណ្ណោះ។ សម្រាប់​និសិ្សត​ស្រី ថ្លៃសិក្សា​ថោក​ជាង​ពាក់​កណ្តាល​​ នៅក្នុង​​ក្រប​ខ័ណ្ឌ​​នៃ​​វិធានការណ៍មួយ​របស់​រដ្ឋាភិបាល​ សំដៅ​ជម្រុញ​និស្សិត​ស្រី​ អោយ​មក​សិក្សា​​ថ្នាក់​ឧត្តម​សិក្សា។ និស្សិត​៣៧% បាន​​ទទួល​​អាហារូបករណ៍​សិក្សា​ឥត​បង់​ថ្លៃ​ពី​​​រដ្ឋាភិបាល​។ និស្សិត​អាទិភាព​ដែល​អាច​ទទួល​បាន​​អាហារូបករណ៍​នេះ​មាន​ដូច​ជា​​និសិ្សត​ ស្រី​ និសិ្សតក្រីក្រ និស្សិត​មក​ពី​តំបន់​ដាច់​ស្រយាល  និង​ជនពិការ។​

កំចី ​ឥណទាន​​​​​​មិន​ត្រូវ​បាន​ប្រគល់ជូននិសិ្សត​ដោយ​ផ្ទាល់​នោះ​​ទេ ប៉ុន្តែ ត្រូ​វ​បាន​បង្វិល​​​ជូន​សាកល​​វិទ្យាល័យ​​​ដោយផ្ទាល់​ ​សម្រាប់​​ថ្លៃ​សិក្សា។ សម្រាប់​ការ​ខ្ចី​ប្រាក់ជា​មធ្យម​៣៥០​​ដុល្លារ និស្សិត​ត្រូវ​សង​ប្រាក់​វិញ​នៅក្នុង​រយៈ​ពេល​១២ខែ ជាមួយ​អត្រាការ​ប្រាក់​២,៥%​។
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ