កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
មិត្ត​ភក្តិ​ខ្មែរក្រហម​កាល​ពី​អតីត​កាល ហ្គុនណា បឺយស្រ្តម មក​កម្ពុជា​​...
ដោយ ស្តេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៤-១២-២០០៨
Gunnar Bergstrom - Tuol Sleng � John Vink / Magnum

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៧ វិច្ឆិកា ២០០៨៖ លោក​ហ្គុនណា បឺយស្រ្តម ជនជាតិស៊ុយអែដ អាយុ​៥៧ឆ្នាំ មកទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍ ទួល​ស្លែង

©ចន វីង / Magnum

 

«តើ ​លោក​អាច​ជឿ​ និង​គាំទ្រ​របប​ប៉ុល​ពត​​បានយ៉ាង​ដូចម្តេច?​​»។ ជនជាតិ​ស៊ុយ​អែដ​​ ហ្គុនណា បឺយស្រ្តម ​ដែលធ្លាប់ជា​អ្នក​គាំទ្រ​របប​​​ខ្មែរក្រហម​ ​បាន​សំដែង​នូវ​ការ​​សោក​ស្តាយ ហើយ​លោក​​ប្រហែល​​ជា​នឹង​បាន​ឮ​សំណួរ​បែប​នេះ​​ជា​ច្រើន​លើក​​ច្រើន​សា​ ​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​​កម្ពុជា ដែល​ទស្សនកិច្ច​​លើក​ទី១​​គឺ​​នៅ​ខែ​សីហា ឆ្នាំ​១៩៧៨​។ នេះ​ជា​ចម្ងល់​​​របស់​ដៃគូ​សន្ទនា​​​ទាំងឡាយ​របស់​លោក ហើយ​ដែល​លោក​មិន​អាច​ឆ្លើយ​​បាន​។ ការសូម​ទោស​​ទៅកាន់​ប្រជាជន​ខ្មែរ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​​យ៉ាង​ទូលំទូលាយ​​តាម​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​ ក្នុង​ស្រុក​ ប្រហែល​ជា​ត្រូវ​គេ​ស្តាប់​។

 

 

ការ​ប្រឈម​មុខ​ជាមួយ​ប្រជាជន​ខ្មែរ​ជាលើក​ដំបូង
​ លោក​ ហ្គុនណា បឺយស្រ្តមបាន​អះអាង កាល​ពី​ថ្ងៃ​ទី១៨ វិច្ឆិកា ​​នៅ​ក្នុង​វេទិកា​លើកទីមួយ​ ​ដែល​រៀប​ចំ​​ឡើង​នៅ​ទីក្រុង​ភ្នំពេញ នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ ​ ថា​ «នៅ​ពេល​ដែល​មនោគមន៍​វិជ្ជា​បោះជំហាន​លើ​ការ​ពិត​ នេះ​ហើយ​ជា​អ្វី​ដែល​បាន​កើ​តឡើង...»​។ «បើ​អាច​ធ្វើ​ទៅបាន​ ​ខ្ញុំ​សុខចិត្ត​មិន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ [ពីថ្ងៃ​១២ដល់​ថ្ងៃ​២៦សីហា ឆ្នាំ​១៩៧៨] ...ខ្ញុំ​ពិត​​ជា​សោក​ស្តាយ​ណាស់​»។ បរិយាកាស​នៅ​​ក្នុង​សាល​មាន​សភាព​ស្ងប់​ស្ងាត់​​​។


បន្ទាប់មក អ្នក​ចូល​រួម​ហ៊ាន​​ចាប់​កាន់​ក្បាល​មីក្រូឡើង​សួរ​សំណួរ​ ម្នាក់ម្តងៗ។​​ សំណួរ​​ក៏​ចោទសួរ​ឡើង​ មាន​ជា​​បន្តបន្ទាប់​។ «នៅ​ឆ្នាំ​១៩៧៨ តើ​ពិភពលោក​នៅ​តែ​មិន​ដឹង​​​​ពីការ​ឈឺចាប់​​ដែល​ប្រជាជនកម្ពុជា​រងគ្រោះ​ទៀត ​ឬ?»។ «លោក​ប្រាប់​​យើង​ថា ក្នុង​ពេល​ទស្សនកិច្ច​ លោក​គ្មាន​អារម្មណ៍​​ដឹង​ពីបរិយាកាស​ឃោរ​ឃៅ​ដែល​​​កើត​មាននោះទេ​។ តើ​វា​អាច​កើត​ទៅ​រួច​យ៉ាង​ម៉េច​ទៅ?»។ «ការ​ជម្លៀស​ប្រជាជន​យ៉ាង​ច្រើន​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ក្នុង​ប្រទេស​ ពី​កើត​ទៅលិច។ តើ​លោក​មិន​បាន​ជួប​ការបង្ខំ​ដើរ​នេះ​​នៅ​តាម​ផ្លូវ​ទេឬ?»។​ «នៅ​ពេល​លោក​មក​ដល់​ទីក្រុង​ភ្នំពេញ លោក​បាន​មើល​ឃើញ​ទីក្រុង​គ្មាន​មនុស្ស​រស់នៅ​។ ទោះ​ឃើញ​អីចឹង​​ហើយ លោក​ពិត​ជា​ជឿថា ប្រទេស​កំពុង​តែ​មានការ​អភិវឌ្ឍពិត​មែនឬ?»។ ហើយ​​ចុង​បញ្ចប់​ : «ហេតុអ្វី​​លោក​រង់​​ចាំ​ដល់​៣០​ឆ្នាំ​ទើប​ធ្វើ​ការសូម​ទោស​នេះ​?​»​។​


ទេ! លោក​ ហ្គុនណា បឺយស្រ្តម មិន​បាន​គិត​ដល់​​រឿង​រ៉ាវ​ដ៏​សែន​កម្សត់​​​ដែល​បាន​កើត​​តាំង​ពីឆ្នាំ​១៩៧៥ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​ដ៏តូច​នេះ​ទាល់តែសោះ។ លោក​បាន​​ឃើញ​តែ​អ្វី​ដែល​លោកចង់​ឃើញ។ មែន! លោក​ភ្ញាក់​ផ្អើល​ដោយសារ​គំនិត​ស្រមើ​ស្រមៃ​ដែល​លោក​គិត​ថា​អាច​​ទៅ​រួច ​សហករណ៍​គំរូ និង​ពាក្យ​ស្លោក​ខ្មែរ​ក្រហម​​​ដែល​អំពាវនាវ​អោយ​ប្រជាជន​ពឹង​លើ​តែ​កម្លាំង ​ខ្លួន​ឯង កុំ​ពឹង​លើ​ជំនួយ​បរទេស​​។ លោក​សារភាពថា ៖ «ខ្ញុំ​ខ្លួន​ឯង​​ក៏​ពិបាក​​នឹង​យល់​ដែរ​ថា​​តើ​ខ្ញុំ​អាច​ជឿ​រឿង​​ទាំងអស់​ យ៉ាង​ម៉េច​បាន​!»។ មួយ​រយៈ​ពេល​ក្រោយ​មក​ : ខ្ញុំ​​បាន​ឃើញយ៉ាង​ច្បាស់​​ថា វត្ត​អារ៉ាម​ត្រូវ​បានបិទ​ទ្វារ សាសនា​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែ​ខ្ញុំ​ភ្លេច​សួរ​​ថា​តើ​​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ព្រះសង្ឃ...»។ អ្នក​ចូលរួម​ទាំងអស់​នាំគ្នា​សើច។


លោក ហ្គុនណា បឺយស្រ្តម នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ​ ​​នៅ​ខេត្ត​កំពង់ចាម និងនៅ​បាត់​​ដំបង ចំពោះ​មុខ​​មេឃុំ ចៅ​អធិការវត្ត​ និង​អ្នក​ភូមិ​ធម្មតា។ លោក​បាន​ធ្វើ​ឡើង​​​វិញ​​នូវ​ផ្លូវ​មួយ​ផ្នែក​​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ខែ​ សីហា ឆ្នាំ​១៩៧៨ តែលើក​នេះ​លោក​​មិន​មែន​ជូន​ដំណើ​រ​ដោយ​ពួក​ខ្មែរក្រហម​ទេ តែ​គឺ​ដោយ​បុគ្គលិក​របស់​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា (DC-Cam)។ លោក​ដើរ​តាម​ផ្លូវ​មួយ​ដែល​នាំ​រូប​លោក​​ទៅ​​ដល់​ក្នុង​វត្ត​មួយ​ដែល​លោក​ ធ្លាប់​បាន​ដើរ​ទស្សនា​កាល​ពី​៣០​ឆ្នាំមុន ហើយ​​នៅ​ពេល​នេះ​បាន​ក្លាយ​ទៅ​កន្លែង​សម្មាធិ​​​​។ ជា​ពេលវេលា​មួយ​ដែលគេ​តាំង​​​អារម្មណ៍​អោយ​ស្ងប់​ស្ងាត់​ ដែលបន្ទាប់​មក​ទៀត គឺ​ជា​ការ​ផ្តល់​ទយជ្ជទា និង​ការ​​សូត្រធម៌​អោយ​ពរ​ពី​ព្រះចៅ​អធិការ​វត្តនេះ។


ការ​មិន​យល់​នៅ​តែមាន​
ជនជាតិ ​ស៊ុយ​អែដ​ម្នាក់​នេះ​មាន​ទឹក​មុខ​ស្ងប់​ស្ងាត់ និង​អារម្មណ៍​ធូរ​ស្បើយ​​នៅ​ពេល​លោក​​ចាប់​ផ្តើម​ប្រើ​ពាក្យ​ទៅ​កាន់​ពិធី​ សូម​ខមាលទោស​។ «ខ្ញុំ​​មាន​អារម្មណ៍​ធូរ​ស្បើយ​ជាង​ហត់​នឿយ! ការ​សំចត​នេះ​គឺ​ជា​បទ​ពិសោធន៍​មួយ​ដ៏​ល្អ​ក្នុង​ចំណោម​បទ​ពិសោធន៍​ដទៃ​ទៀត​ នៅ​ក្នុង​ជីវិត​ខ្ញុំ​!»។ ប្រជាជន​កម្ពុជា​ជាច្រើនបាន​ព្យាយាម​ចង់​ដឹង​​​ពីការ​ជំពាក់​ចិត្ត​កាល​ពី​ អតីត​កាល​​របស់​លោក​ ដែល​បាន​ធ្វើ​ជា​សកម្មជន​ម៉ៅនិយម​​​នៅ​ទសវត្ស​ឆ្នាំ​១៩៧០។ ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​ចម្លើយ​មួយ​ពេញ​ចិត្ត​នោះទេ។
«ពួក​គាត់​សួរ​ ខ្ញុំ​នូវ​សំណួរ​​នេះ​មិន​ស្រាកស្រាន្ត : តើ​កំហុសឆ្គង​នៃការ​វាយ​តម្លៃ​​បែប​​នេះអាច​ទៅ​រួច​យ៉ាង​​ម៉េច​ទៅ? បន្ទាប់​ពី​បាន​លើក​អំណៈ​អំណាង​​ជាច្រើន​ ខ្ញុំ​និយាយ​ប្រាប់​ពួកគាត់​ថា ខ្ញុំ​គ្មាន​អ្វី​ត្រូវ​បន្ថែម​ទៀត​ទេ ប្រសិនបើ​ទាំង​នេះ​មិន​បង្ហាញ​​ពី​ការ​សូមអភ័យ​ទោស​របស់ខ្ញុំ​ចំពោះ​ពួកគាត់ ​...»។ អ្នក​ខ្លះ​ទទួល​យក​ ខ្លះ​ទៀត​​វាយតម្លៃថា លោក​គ្មាន​អ្វី​ត្រូវ​បន្ទោស​ខ្លួន​ឯង​ឡើយ ហើយ​ថា​​លោក​​គ្រាន់តែ​ត្រូវ​ចាញ់​បោក​ពួកខ្មែរក្រហម​ប៉ុណ្ណោះ។


ការស្វាគមន៍​​​«វិជ្ជមាន»
នៅ ​ក្នុង​វេទិកា​ លោក​ ហ្គុនណា បឺយស្រ្តម មិន​ប្រឈម​មុខ​នឹង​ការ​បង្ហាញ​ពី​ការ​ខឹង​សម្បា​ណាមួយ​ទេ ប៉ុន្តែ​គឺ​ប្រឈម​នឹង​ភាពច្របូក​ច្របល់​​របស់​ដៃគូសន្ទនា​របស់​លោក​។ សារ​របស់​លោក​ត្រូវ​​បាន​គេ​ទទួល​យក​ដោយ​«វិជ្ជមាន»។ វា​ធ្វើ​អោយ​លោក​រីក​រាយ​ជាខ្លាំង។ «ខ្ញុំ​គិតថា ប្រជាជន​កម្ពុជា​បាន​យល់​​ពី​គោល​បំណង​នៃ​ទស្សនកិច្ច​របស់​ខ្ញុំ​»។ ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា​គាត់​ជា​អ្នក​ណា​ទេ​នៅ​សម័យ​នោះ។​ ជនជាតិ​ស៊ុយអែដ​រូប​នេះ​បញ្ចេញ​នូវ​អាកប្បកិរិយា​ម៉ឺងម៉ាត់ និង​ប្រើ​របៀប​និយាយ​ជា​ឱឡារឹកនៅ​ពេល​ធ្វើ​សេចក្តីប្រកាស​ជា​សាធារណៈ រហូត​ទាល់​តែ​ធ្វើ​អោយ​នៅ​ក្នុង​ភ្នែក​របស់​ខ្មែរ​មួយ​ចំនួន​​មើល​ឃើញថា លោក​គឺជា​អ្នក​ការទូត​​បស្ចឹម​ប្រទេស​ ហើយ​រហូត​ទាល់​តែ​ពួកគេ​​បាន​ផ្តល់​អំណាច​មួយ​ដែល​គាត់​មិន​មាន​ : ដាក់​សម្ពាធ​លើ​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​​​ ដើម្បី​អោយ​តុលាការ​នេះ​ពន្លឿន​នីតិវិធី​ ហើយ​ត្រូវ​រក​យុត្តិធម៌​ដោយ​មិន​រង់ចាំ​យូរ​។ សំណើ​នេះ​ត្រូវ​បាន​បញ្ជូន​មក​រូប​លោក​មិន​ថានៅ​ទីណា​ទេ។


ពាក់ព័ន្ធ ​នឹង​ការ​មក​ធ្វើ​ជា​សាក្សី​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​ កម្ពុជា (អ.វ.ត.ក​) ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ស្នើ​សុំ​ លោក​ ហ្គុនណា បឺយស្រ្តម ​ មាន​ប្រសាសន៍​​ដោយ​ឥត​ស្ទាក់​ស្ទើរ​​ថា លោក​ត្រៀម​ខ្លួន​រួច​ស្រេច ប្រសិនបើ​លោក​អាច​​ផ្តល់​​ព័ត៌មាន​មាន​ប្រយោជន៍​។ លោក​ត្រូវ​ជួប​ជាមួយ​សហ​ព្រះរាជអាជ្ញា​​របស់​​សាលាក្តី​​ នៅ​មុន​ថ្ងៃ​ចេញ​ដំណើរ​នៅ​ថ្ងៃសុក្រ។
 
តម្រូវការ​ព័ត៌មាន​ស្តីពី​សាលាក្តីខ្មែរ​ក្រហម
នៅក្នុង ​វេទិកា​ ក៏ដូច​ជានៅក្នុង​ជំនួប​ពិភាក្សា​ក្រៅ​ផ្លូវការ​នៅតាម​ផ្លូវ លោកនៅតែ​មាន​ការ​កត់សម្គាល់តែ​មួយ​។ លោក​បាន​គូស​បញ្ជាក់ថា «អ្នកខ្លះ​សួរ​ខ្ញុំ​ថា​តើ​ត្រូវ​ធ្វើដូចម្តេច ដើម្បី​ដាក់ពាក្យ​បណ្តឹង​ មកអ.វ.ត.ក រឺ ចង់ដឹ​ថា​តើ​តុលាការ​ស្ថិតនៅ​ឯណា? ជាក់ស្តែង ប្រជាពលរដ្ឋ​ធម្មតា​មិនបានទទួ​លព័ត៌មាន​នោះទេ។

លោក​បានអះអាង​ថា មិនមានសំណួរ​ណា​មួយ ដែល​ប៉ះទង្គិច​ផ្លូវ​ចិត្ត​របស់​លោក​ទេ។ ប៉ុន្តែ មាន​សំណួរ​ ដែល​ធ្វើអោយ​គាត់​ភ្ញាក់ផ្អើល។ « ប្រជាជន​ខ្មែរ​បាន​សួរ​ខ្ញុំ ជាច្រើនលើក ​ថា​តើ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​របប​ប៉ុល ពត។ ខ្ញុំ​បាន​ឆ្លើយ​ប្រាប់ពួកគាត់ថា​ មាន​មនុស្ស​នៅពីក្រោយ​ខ្នង​ប៉ុល ពត!»។ នេះជាគំនិតដែល​​នៅ​មាន​បន្ត​មកទល់សព្វ​ថ្ងៃ...។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ