កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ភ្នំពេញ​រៀប​ចំ​ទស្សនីយ​ភាព​ល្ខោន​ប្លែក​មួយ​ជា​លើក​ដំបូង
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៧-១១-២០០៨
Opera rock khmer � John Vink/ Magnum
ភ្នំពេញ, ថ្ងៃទី២៥ វិច្ឆិកា ២០០៨៖ ការ​សម​ល្ខោន​រ៉កអូប៉េរ៉ា "ទីដំរីយំ ", នៅ​​មហោស្រពចេនឡា
© ចន វីង / Magnum 
 
ទី ​ដំរីយំ ? បាន​មក​នៅ​លើ​ឆាក​នៃមហោស្រព​ចេនឡា​ នាទីក្រុងភ្នំពេញ ​នៅក្នុង​ទស្សនីយភាព​ល្ខោន​​​មួយ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ ការ​សម្តែងល្ខោន​នេះ​​ប្រព្រឹត្ត​ធ្វើ​​ចំនួន​៦​លើក​ ដោយ​ចាប់​ផ្តើម​ដំបូង​​គឺ​នៅ​ថ្ងៃ​សុក្រ ទី​២៨​ ខែវិច្ឆិកា ហើយ​សំបុត្រ​​ប្រាកដ​ជា​លក់​​ដាច់​គ្មាន​សល់​។ ទស្សនីយភាព​ល្ខោន​បែប​ថ្មីនេះ​កើត​ចេញ​ពី​ការ​ជួបគ្នា​រវាង​អ្នក​ និពន្ធតន្ត្រី​​ខ្មែរ​សុទ្ធសាធ​ហើយ​មាន​គំនិត​បើកទូលាយ​ គឺលោក​ហ៊ឹម សុភី ជាមួយ​ផលិតករ​អាមេរិក​ចន បឺត (John Burt) និង​អ្នក​និពន្ធ​បារាំង​-អាមេរិក​​ដែល​មាន​ដួង​ព្រលឹង​ចាក់ឫស​នៅ​កម្ពុជា​ គឺ​អ្នក​ស្រី​កាតឺរីន ហ្វីយូ (Catherine Filloux)។ ប៉ុន្តែ​​គឺ​លោក​ហ៊ឹម សុភី​ ដែល​បាន​​ផ្តល់​​ដល់​​ល្ខោនខ្មែរ​រ៉ុក​អូប៉េរ៉ា នេះ​នូវ​​ចង្វាក់ និង​ជំហាន​រាំ​ដ៏ទន់​ភ្លន់​។

 

ការ​ច្របាច់​បញ្ចូល​​ដ៏​ប្លែកមួយ
នៅ ​សង​ខាង​ឆាក​សម្តែង គឺ​ជា​កន្លែង​របស់​តន្រ្តីករ។ តន្រ្តីករ​​ទាំង​អស់​សុទ្ធ​ជា​ជនជាតិ​ខ្មែរ។ នៅ​ខាង​ឆ្វេង ​គឺ​ជា​យុវសិល្បករទាន់​សម័យ​ សក់​វែងហាយឡាយ ស្លៀក​ពាក់បែប​​សេរី​។ នៅ​ខាង​ស្តាំ​គឺ​ជា​សិល្បករ​​​ចាស់​ៗ​នៃ​វង់​តន្រ្តី​បុរាណ​ខ្មែរ​ស្លៀក​ ពាក់​យ៉ាង​មាន​របៀប​រៀប​រយ​។ នៅ​ចំកណ្តាល​​នៃ​ការ​ដាក់​ផ្ទឹម​ដ៏​ចម្លែក​នេះ លោក​ហ៊ឹម សុភី ជា​អ្នក​ធ្វើ​អោយ​ឧបករណ៍​ពួកគេ​ឆ្លើយ​ឆ្លង​​គ្នា​នៅ​ក្នុងការ​ច្របាច់​​ បញ្ចូល​គ្នា​នៃ​សំឡេងដែល​លោក​ហៅ​ថា​​«អង្គរ​និង​រ៉ុក»។ ហ្គីតាអេឡិច​ត្រូនិច​ឆ្លង​ឆ្លើយ​​គ្នា​ជាមួយ​នឹង​ចាប៉ីដងវែង អកជាមួយ​គង។

ទោះ ​យ៉ាងណា ​ការ​ស៊ី​សង្វាក់​គ្នា​លើ​ឧបករណ៍​​ភ្លេង​បុរាណ​​គឺ​ចាំ​បាច់​​ ដើម្បី​​ធ្វើ​អោយ​ការ​ច្រ​បាច់​បញ្ចូល​គ្នា​ដ៏​ថ្មី​ស្រឡាង​នេះអាច​ ប្រព្រឹត្ត​ទៅ​បាន​។ សិល្បករ​ចាស់​ត្រូវ​យល់​យោគ​​ចំពោះការ​បំពាន​នឹង​ក្បួន​ច្បាប់​ និង​ការ​បង្កើត​ថ្មី​របស់​សិល្បករ​ក្មេងៗ​។ អ្នក​និពន្ធ​បទ​ភ្លេង​​រូបនេះ​បាន​ដុះ​ខាត់​ឧបករណ៍​​​ជា​បេតិកភ័ណ្ឌ​រាប់​ សតវត្ស​របស់​ខ្មែរ​នេះ យក​មក​​សរសើរ​លើក​ស្ទួយ និង​រៀប​ចំអោយ​ស្រប​តាម​ចំណូល​ចិត្ត​​របស់ក្មេង​សម័យ​បច្ចុប្បន្ន​​ ដែលបំពេរដោយ​​​សំឡេង​តន្រ្តី​រ៉ាប់​និង​ហ៊ីបហប។ ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​មិន​មែន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​លំបាក​ នោះទេ ហើយ​វា​ទាម​ទារ​​នូវ​រយៈពេល​ពីរ​ឆ្នាំ​ទើប​រៀប​ចំ​វាបាន​ ជាមួយនឹង​​តន្ត្រីករ​ទាំង​១១​រូបនេះ​។


លោក​ហ៊ឹម សុភី បង្ហាញ​ពី​មហិច្ឆិតា​​របស់​​លោក​ថាលោក​ចង់​លុប​ដែន​កំណត់​រវាង​ តន្ត្រីប្រភេទ​ផ្សេងៗគ្នា​ និងទាក់​ទាញ​ទស្សនិកជនអោយ​​​បានច្រើន​។ «ដូច​​សិល្បករ​ដទៃទៀត​ដែរ​» លោក​ហ៊ឹម សុភី​ ដូច​ជាគ្រប​ដណ្តប់​ដោយ​គំនិត​ប្រកប​ដោយ​​មហិច្ឆិតា។ លោក​​មាន​បំណង​ចង់​អោយ​​ការ​ច្នៃ​ប្រឌិត​ថ្មី​មាន​គេ​ចាប់​អារម្មណ៍​​។

Bonzes - Where elephants weep � John Vink / Magnum
ភ្នំពេញ, ថ្ងៃទី២៥ ខែវិច្ឆិកា ២០០៨ ៖ ការសម្រាកនៅពេល​សមល្ខោនរ៉កអូប៉េរ៉ា "ទីដំរីយំ ", នៅ​មហោស្រពចេនឡា
© ចន​ វីង / Magnum
 

លោក ​ចន បឺត បាន​បញ្ចូល​កូន​សិស្ស​របស់​លោក​ទៅ​ក្នុង​ពិភព​សិល្បៈល្ខោន​អឺរ៉ុប ដោយ​បាន​​អញ្ជើញ​​គេ​អោយ​ចូល​រួម​​​នៅរោង​ល្ខោន​ Broadway ។ នៅ​ទីនោះ លោក​បាន​បង្ហាញ​គេ​​ពី​ទស្សនីយភាព​តន្ត្រី​ល្ខោន​ជា​ច្រើន​ដែល​ធ្វើ​អោយ​​ ផ្លូវ​មួយ​នេះ​នៅ​កោះ​ម៉ានហាថាន់ (Manhattan) ដែល​ជា​បេះដូង​​របស់​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ល្បី​ល្បាញ​។ បន្ទាប់​មក លោក​ហ៊ឹម សុភី ក៏​បានកែ​ច្នៃ​​ល្ខោន​បែបនេះ​​មក​ជា​លក្ខណៈខ្លួន​ឯង​ផ្ទាល់​សម្រាប់​ រ៉ុកអូប៉េរ៉ា ដែល​និពន្ធ​ឡើង​ចន្លោះ​ឆ្នាំ​២០០២​ដល់​២០០៥។ អ្នក​និពន្ធ​បទភ្លេង​ខាងលើ​បាន​រម្លឹក​​ ម​ដោយ​ភាព​កំប្លែង​ផងថា«​ពី​ដំបូង​ យើង​មិន​ដឹង​ថា​ត្រូវ​អោយ​និយមន័យ​ស្នាដៃ​នេះ​យ៉ាង​ម៉េច​ទេ... ទី​បញ្ចប់ យើង​ក៏​បាន​សម្រេច​​ចាត់​វា​ចូល​ជា​អូប៉េរ៉ា​ខ្មែរ​សហសម័យ» ។

ទុំទាវសម័យថ្មី
«ទីដំរីយំ» គឺ​យក​លំនាំ​តាម​សាច់​រឿង​ដ៏​ចំណាស់​មួយរបស់​ខ្មែរគឺ​រឿង​ទុំ​ទាវ ដែល​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​នឹង​រឿង​រ៉ូមេអូ​និង​ស៊ុយលីយ៉េត​របស់​លោក​ សេកគីស្ពៀរ។ ស្រ្តី​កវីនិពន្ធ​ប្រកប​ដោយ​ភាព​រហ័ស​រហួន​ កាតឺរីន ហ្វីយូ ពន្យល់​ថា អ្វី​ដែល​នៅ​សល់​ពីនោះ​គឺ​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត។ រហូត​មក​ដល់​ពេល​នេះ ស្នាដៃ​របស់​អ្នក​ស្រី​មាន​នៅ​ក្នុង​រឿង​ល្ខោន​ជាច្រើន​។ កម្ពុជា​បាន​ចូល​ពាក់​ព័ន្ធ​មួយ​ចំណែក​ក្នុង​ជីវិត​របស់អ្នកស្រី​​នៅ​ចុង​ ឆ្នាំ​១៩៨០។ ជនជាតិ​​អាមេរិក​បានស្រឡាំង​កាំង​​​នឹង​រឿង​រ៉ាវ​របស់​ស្រ្តី​ខ្មែរ​១៥០នាក់ ដែល​រត់​ភៀសខ្លួន​ទៅ​ដល់​ក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វញ៉ា​ថ្មីៗ។ ពួកគេ​រងគ្រោះ​ដោយសារ​ភាព​អន្ធការ។ អ្នក​ជំនាញ​ទាំង​ឡាយ​​អះអាងថា វា​ជា​ការ​បង្ហាញ​ពី​រោគសញ្ញា​​នៃ​ជំងឺ​បាក់​ស្បាត​​កើត​ចេញ​ពី​របប​ ខ្មែរក្រហម​​ ដែល​ពួកគេ​ចេញ​ផុត​ទាំង​ប្រផុត​ប្រផើយ។ អ្នកស្រីកាតឺរីន​ក្តុក​ក្តួល​យ៉ាង​ខ្លាំង​នឹង​សោកនាដកម្ម​នេះ។ អ្នកស្រី​ក៏​​សម្រេច​​​ចិត្ត​សរសេរ​រឿង​ល្ខោន​ទី​១​និយាយ​ពី​កម្ពុជា ហើយ​ក៏​មាន​ជា​បន្ត​បន្ទាប់​មក​ទៀតដែល​តែង​តែ​និយាយ​ពី​បញ្ហា​ខ្មែរក្រហម​។

នៅ ​លើ​កនេះ ពាក្យ​ពេចន៍​របស់​អ្នកស្រី​អម​ដោយ​តន្ត្រី ហើយ​រឿង​កម្សត់​របស់​កម្ពុជា​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​ជម្រៅ​នៃ​សាច់​រឿង​ ។ ក្នុង​ពេល​សម​​ចុង​ក្រោយ អ្នកស្រី​ទទួល​ស្គាល់​ថា៖ «យើង​មើល​​ឆ្ពោះ​ទៅ​អនាគត​ច្រើន​​នៅ​ក្នុង​រឿង​នេះ»។ «​ធ្វើការ​ជាមួយ​លោក​ហ៊ឹម សុភី ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរក្រហម​​ បន្ទាប់​មក​បាន​សិក្សា​​តន្ត្រី​១៣ឆ្នាំ​នៅ​រុស្ស៊ី ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​។ គឺ​ជាមនុស្ស​ម្នាក់​គួរ​យក​តម្រាប់​តាម​ !»។​​

នៅលើ​ឆាក «នារី​ឡង់​សេ​»​បង្ហាញទុក្ខ​សោក​របស់​ខ្លួន​​។ ពួកនាង​​ត្រូវ​ពួក​ក្មេង​ស្ទាវ​ស្លៀក​ពាក់​ខ្មៅៗ​​តាមចែ​ចង់​​ឥត​របៀប​។ បន្ទាប់​មក​ ក្មេង​ស្ទាវប្រុសៗ​ទាំង​នេះ​​ចាប់​ផ្តើម​រាំ​ចង្វាក់​រ៉ាប់​ជាមួយ​នឹង​រនាត។ នារី​ទាំង​នេះ​ត្រូវ​ក្មេង​ស្ទាវ​ចាប់​រំលោភ។ រីឯ​ប្តី​ប្រពន្ធ​ថ្មីថ្មោង​ឥត​ទោស​ពៃរ៍​មួយ​គូ​​ឯណោះ​វិញ​​ព្យាយាម​បង្កើត​ រឿង​ស្នេហា​របស់​ខ្លួន​​ប្រឆាំង​នឹង​​អ្វីៗ​ទាំង​អស់​។ ភាសា​អង់គ្លេស​និង​ខ្មែរ​​ត្រូវ​បាន​ប្រើ​ឆ្លាស់​វេន​គ្នា​នៅ​ក្នុងបទ​​ ចម្រៀង​ ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​​ ដែល​ជាការ​ចង់​បាន​របស់​លោ​កហ៊ឹម សុភី តំណាង​អោយ​ការ​ឆ្លើយ​ឆ្លង​គ្នារវាង​ខាងកើត​និង​ខាង​លិច។


ការ ​សម្តែង​នៅ​ក្នុង​តំបន់​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ពេល​ខាង​មុខ ហើយ​ក្រុម​សិល្បៈ​នេះ​មាន​បំណង​រួច​ទៅ​ហើយ​ក្នុង​ការ​ទៅ​សម្តែង​នៅ​ សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប។ «អ្នក​មួយ​ចំនួន​បាន​ធានា​ប្រាប់​យើង​ថា ទស្សនីយភាព​នេះ​នឹង​អាច​យក​ទៅ​សម្តែង​នៅ​រោង​ល្ខោន​ Broadway !» លោក​ហ៊ឹម សុភី​ បង្ហើប​​យ៉ាង​ដូច្នេះ​ដោយ​ក្តី​រីក​រាយ​ និង​ដោយ​ស្នាម​ញញឹម​។ បន្ទាប់​មក​​លោក​បានចាក​ចេញ​​ទៅអង្គុយ​យ៉ាង​ស្ងប់​ស្ងាត់​​នៅ​លើ​កៅអី​ក្នុង ​សាល​ដែល​ពួក​សិល្បករ​ធ្វើ​ការ​កែ​តម្រូវ​ការ​សម្តែង​របស់​ពួកគេ​ជាលើក​ចុង​ ក្រោយ​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ