កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
អ្នកស្រីឡូរ៉ង់ស៍ ឡឺប្លង់ៈ អ្នកថតរូបជនជាតិបារាំង ស្រឡាញ់ប្រទេសកម្ពុជាយ៉ាងងប់ងុល
ដោយ កូរីន កាឡឺបូ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៦-១១-២០០៨
Laurence Leblanc � John Vink / Magnum

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២២ វិច្ឆិកា ២០០៨៖ អ្នកស្រី​ឡឺរ៉ង់ស៍ ឡឺប្លង់ អ្នក​ថត​រូប​
© ចន វីង​ / Magnum

 

ឡូរ៉ង់ស៍ ឡឺប្លង់ (Laurence Leblanc)៖ បើពិនិត្យ​លើកដំបូង ឈ្មោះនេះ​អាច​មាន​ចំណុច​​​រួម​​​មួយ​។ ប៉ុន្តែ នៅពេលគេ​បានចូលទៅកាន់​​ពិភព​​មួយ​របស់​អ្នក​ថត​រូប​វ័យ​៤១ឆ្នាំ​ រស់​នៅ​ទីក្រុង​​​​ប៉ារីស​​រូបនេះ​ គេ​អាចនិយាយ​​បាន​​ថា​​ឈ្មោះនេះ​ពិត​ជា​សាក​​សម​យ៉ាង​ខ្លាំងជាមួយ​រូប​គាត់​ ។ តួអក្សរ ឡ (L) ពីរតួ​សម្រាប់​ស្រ្តី​ម្នាក់ ប្រៀប​​​បាន​ដូចជា​ស្លាប​បក្សី​ពីរ​ ដែលអាច​ហោះ​ហើរ​ធ្វើ​ដំណើរ​ទៅកាន់ទីឆ្ងាយ​ ប៉ុន្តែ នៅតែរក្សា​ធាតុ​ពិ​ត​របស់ខ្លួន​ជានិច្ច។​​ បច្ចុប្បន្ន​នេះ អ្នក​ស្រី ឡូរ៉រង់ស៍​ ឡឺប្លង់ កំពុង​​ស្នាក់នៅទីក្រុង​ភ្នំពេញ ដើម្បី​ចូល​រួម​ពិធី​​តាំង​ពិព័រណ៍រូប​ថត​​លើក​ដំបូង​ នៅ​​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។ សារមន្ទីរជាតិ​​បាន​បង្ហាញ​ផ្នែកខ្លះ​នៃ​ការងារទាក់ទង​នឹង​កុមារ​​​របស់​​ គាត់​ ពោល​គឺ​រូប​ថត​សខ្មៅ​ចំនួន​ជាង​១៥រូប​​។ បន្ទាប់​ពី​បញ្ចប់​ការ​តាំង​ពិព័រណ៍​​នេះ​​ អ្នកស្រី​នឹង​ប្រគល់​​​​រូប​ថត​ទាំង​នេះ​​ ដល់​មជ្ឈមណ្ឌលសោត​ទស្សន៍​​បូផាណា​​។

 

ប្រវត្តិ​សាស្រ្ត​ជាក់ស្តែង​
អ្នកស្រី ​បាន​ស្គាល់​​​ប្រទេស​កម្ពុជា​ជាលើក​ដំបូង ​នៅ​ឆ្នាំ​១៩៩៧។ កាល​​នោះ គាត់​មាន​​អាយុ​៣០​​​ឆ្នាំ​ គាត់មិនទាន់មានឈ្មោះល្បី​ល្បាញ​នៅ​ឡើយ​ទេ។ គាត់​ធ្វើ​ការ​​ងារ​​តូចតាច​ នៅ​សាល​​​​​​​មហោស្រព​បុរាណ អាកល៍ (d’Arles) ស្ថិតនៅ​ភាគខាង​ត្បូង​​​ប្រទេស​បារាំង​។ នៅទី​នោះ គាត់​ធ្វើជា​ជំនួយការ​របស់​អ្នក​បច្ចេកទេស​ផ្នែក​បញ្ចាំង​ភាព​យន្ត​​​។ «យើង​​ត្រូវ​​បញ្ចាំង​​រូប​ភាព​អ្នក​​​​​​​​​ជាប់​​ពន្ធនាគារ ដែលថត​ដោយ​អតីត​​​អ្នកថតរូប​ខ្មែរ​ក្រហមមួ​យ​រូប​ ​នៅ​មន្ទីរធ្វើទារុណ​កម្ម​ស​-២១  ​នា​ទីក្រុង​ភ្នំពេញ ​​ឈ្មោះ​ញឹម អែន។​ លោក​វ៉ាន់ ណាត ជាង​គំនូរ​ដែល​នៅ​រស់​រាន​មាន​​​ជីវិត​​ពី​​មន្ទីរ​ស-២១ ត្រូវ​ចូល​រួម​​នៅក្នុង​ពិធី​នោះ​ដែរ ប៉ុន្តែ​នៅនាទីចុង​ក្រោយ ការ​បញ្ចាំង​​នេះ​​​ត្រូវ​បាន​លុប​ចោល​ ដោយ​សារ​មាន​ការប៉ុន​ប៉ង​​​ធ្វើរដ្ឋប្រហារ​មួយ​នៅ​ប្រទេស​​កម្ពុជា​។ ដូច​​នេះ លោក​វ៉ាន់ ណាត​​មិនអាច​ធ្វើដំណើរ​ម​ក​កាន់​ប្រទេស​បារាំង​នោះទេ។​ អ្នក​ស្រី ឡូរ៉ង់ស៍ ឡឺប្លង់ បាន​រម្លឹក​ថា «នេះគឺជា​ប្រវត្តិសាស្រ្ត​ផ្ទាល់​ជាក់ស្តែង​​មួយ ដែល​បាន​ធ្វើអោយ​ខ្ញុំ​​ច្របូក​​ច្របល់​​»។​ សម្រាប់អ្នក​ស្រី​ មហោ​ស្រព​​ពិព័រណ៍រូបថត អាកល៍ នៅ​ឆ្នាំនោះ គឺជា​​មហោស្រព​​​នៃ​​ជំនួប​​ជា​មួយ​​អ្នក​ថត​រូប​ផ្សេងៗ ជាពិសេស​ជាមួយ​លោក​ គ្រីស្ទីន កូហ្សូល (Christian Caujolle) ​ដែល​ស្ថាបនិក​​​សេវាកម្មរូប​ថត​នៃ​​សារព័ត៌មាន​បារាំង​ប្រចាំថ្ងៃ Libération។ ចាប់​ពីពេលនោះ​មក គាត់​​​មិន​ដែលខក​ខាន​ចូល​រួម​មហោស្រព​ប្រចាំ​​ឆ្នាំ​​នេះ​នោះ​ទេ ហើយជា​រៀងរាល់លើក គាត់​ឆ្លៀត​​ឱកាស​បង្ហាញ​ការងារ​របស់​​គាត់ ដល់​លោក​គ្រីស្ទីន​ កូហ្សូល​។ «ខ្ញុំមិនបាន​គិត​ថា​​ ប៉ុន្មាន​​ឆ្នាំក្រោយមក ខ្ញុំ​អាច​​​ចូលរួម​ការងារ​ជាមួយ​ភ្នាក់ងារ​រូប​ថត VU នោះ​ឡើយ​​»។ នៅ​ពេល​​​មក​កាន់​​ទីក្រុង​ប៉ារីស ស្រ្តី​វ័យ​ក្មេង​រូបនេះ​បាន​សិក្សា​ស្វែងយល់​អំពី​ប្រទេស​កម្ពុជា​ ហើយ​​​​នៅប្រទេស​បារាំង គាត់​បាន​ជួប​ជាមួយ​ជនជាតិ​ខ្មែរ​​ជា​ច្រើន​នាក់​។ «ខ្ញុំ​មិន​មាន​​ថវិកា​គ្រប់​​គ្រាន់​ ដើម្បីធ្វើ​ដំណើរ​មកកាន់​​ព្រះរាជាណាចក្រ​ដ៏​តូច​មួយ ដែល​ទាក់​​ទាញចំណាប់​អារម្មណ៍​​របស់​ខ្ញុំ​យ៉ាង​ខ្លាំងដូច្នេះ​​​នោះទេ ប៉ុន្តែ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​​ទៅកាន់​ទីនោះ នៅថ្ងៃ​ណា​មួយ...»។

គាត់ ​​ត្រូវ​រង់ចាំ​អស់រយៈពេល​ពីរ​ឆ្នាំ ទើប​អាច​សម្រេច​បំណង​ប្រាថ្នា​របស់គាត់​បាន ដោយ​សារ​​​មានការ​ជួយ​ជ្រោម​ជ្រែង​ពីមិត្ត​ភក្តិស្រី​របស់​គាត់​ម្នាក់។ «មិត្ត​ខ្ញុំ​បាន​​ស្នើខ្ញុំ​អោយ​កែ​សម្រួល​ហ្វីល​រូប​ថត​របស់ខ្ញុំ​ឡើ​ងវិញ ​។​ តាម​រយៈថវិកា​ដែល​មិត្ត​​ខ្ញុំ​អោយ ខ្ញុំបានធ្វើដំណើរ​ចាកចេញពី​ប្រទេស​បារាំង»។ ដូចនេះ ខ្ញុំ​បាន​មក​ដល់​​ប្រទេស​​កម្ពុជា​​នៅខែធ្នូ ឆ្នាំ​១៩៩៩ រយៈពេល​១៤​ថ្ងៃ។ «ខ្ញុំ​បាន​បន្ត​ការងារ​​អំពី​​កុមារ​នេះ​ ដែល​ខ្ញុំ​ធ្លាប់​បាន​ផ្តួចផ្តើមគំនិត​ឡើង កាលពីពីរ​ឆ្នាំមុន នៅប្រទេស​បារាំង​ និង​ប្រទេស​ម៉ារុក។ នៅពេល​បំពេញទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា ខ្ញុំត្រូវ​ការ​​ចង់ដឹងថា​តើ​កុមារ​រស់នៅ​យ៉ាង​ដូចម្តេច ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​មួយ​។ ខ្ញុំក៏មានគំនិត​មួយ​ ​ដើម្បី​ប្រឆាំង​នឹង​ភាព​ឯកោ​របស់​ខ្ញុំ និងភាព​ឯកោ​​របស់​កុមារ​​​ទាំង​នោះ ដែល​ត្រូវ​បាន​ពិភព​លោក​បំភ្លេច​ចោល​»។

ការ​ងារ​​​ទាក់ទង​នឹង​កុមារ នៅប្រទេស​កម្ពុជា បាន​ទទួលរង្វាន់
នៅ ​​​​មុន​ឆ្នាំ​២០០០ គាត់​ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ នា​ទីក្រុង​ភ្នំពេញ។ គាត់​​បាន​សរសេរ​​​ប័ណ្ណ​ប្រៃសណីយ និង​មាន​​សុភមង្គល​​ជា​ទី​​បំផុត។ «ខ្ញុំ​ហាក់​មាន​​អារម្មណ៍​ថា​អ្វី​ដែល​ខ្ញុំបានធ្វើ​នៅទីនេះ សុទ្ធ​តែ​ឯកភាព​ជាមួយ​ខ្ញុំ ខ្ញុំមិន​ច្រឡំ​នោះ​ទេ។ គេ​អាច​​ជឿ​ថា​ការ​ទទួល​អាហារ​ពេលយប់តែ​ម្នាក់​​នៅ​ថ្ងៃ​​បុណ្យចូល​ឆ្នាំ​ ថ្មី​​​បែប​នេះ គឺជា​​រឿងដ៏សោកសៅ​​​បំផុត​ ខ្ញុំ​បែរ​ជា​​មាន​​អារម្មណ៍​​ល្អ​ទៅវិញ​។ ថ្ងៃ​បន្ទាប់ គាត់​រឹត​តែមាន​អារម្មណ៍​​រំភើប​ នៅពេល​គាត់​បាន​ទទួល​​​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​​ថា​គាត់​​បានទទួល​ពាន​ រង្វាន់​ Villa Médicis បន្ទាប់​ពី​គាត់​បាន​​​រៀប​ចំ​​ជ្រើស​​​​​រើស​រូបថតទាក់ទង​នឹង​កុមារ​​ និង​គម្រោង​មួយ​នៅ​ប្រទេស​កម្ពុជា ផ្ញើ​ទៅ​កាន់​​​គណៈមេ​​ប្រយោគ​។ អ្នក​ស្រី​​បាន​រម្លឹកថា «កាល​នោះ គឺជាពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​មួយ​​នៅក្នុង​ជីវិត​របស់​គាត់។ ការ​ងារ​របស់ខ្ញុំ​​​​​​មិន​ត្រឹមតែបាន​​ទទួល​​រង្វាន់​​​នោះទេ​ ប៉ុន្តែ លើស​ពី​​នេះ​​​ទៅ​​ទៀត តាមរយៈ​ថវិកា​​រង្វាន់​នេះ ខ្ញុំ​យល់​ថា​ខ្ញុំ​នឹង​​​អាច​ត្រឡប់មក​កាន់ប្រទេស​កម្ពុជា​​​ម្តង​​ទៀត និង​អភិវឌ្ឍន៍​ហ្វីល​រូប​ថត​បស់​ខ្ញុំ​»​។​​ ដូច​នេះ ភាព​​​ញញឹម​របស់​ជនជាតិខ្មែរ​នឹង​​ពាំនាំ​នូវ​​សុភមង្គល​សម្រាប់គាត់ ព្រោះ​ចាប់តាំងពី​ឆ្នាំ​២០០១ ការងារ​របស់គាត់​ត្រូវ​បាន​បង្ហាញ​​នៅ​ទីភ្នាក់ងារ​ VU ហើយគាត់​បាន​ឈ្នះ​រង្វាន់ HSBC នៅ​ឆ្នាំ​​២០០៣ ដែល​អនុញ្ញាត​អោយ​​គាត់​​​សរសេរ​សៀវភៅ​ទីមួយ​របស់​ខ្លួន អំពី​Actes​ Sud។

សិល្បៈ គឺជា «មធ្យោបាយ​ធ្វើអំពើ​ល្អ»
ចាប់ពីពេលនោះមក អ្នកស្រីឡឺរ៉ង់ស៍ ឡឺប្លង់ បាន​ត្រឡប់មក​កាន់ប្រទេស​កម្ពុជា​ជា​ច្រើន​លើក ​ជាពិសេស​ដើម្បី​ធ្វើការងារ​ថតរូប​ផ្សេង​ទៀត ទាក់ទង​នឹង​ដូនជី។ ​អ្នកថត​រូប​សញ្ជាតិ​បារាំង​​រូប​នេះ​បាន​ទទួល​ស្គាល់​ថា «កម្ពុជា​​គឺ​ជា​ប្រទេស​​មួយ ដែលបាន​ធ្វើអោយខ្ញុំ​​មាន​សេចក្តីសុខ​ ខ្ញុំមាន​អារម្មណ៍​​ថា​ផ្នែក​ខ្លះ​នៃរាងកាយ​របស់ខ្ញុំ​គឺជា​របស់កម្ពុជា។​ ប្រទេស​នេះ​បាន​​ផ្តល់នូ​វ​អ្វីៗ​ជា​ច្រើន​សម្រាប់​​ខ្ញុំ​​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ នៅពេល​ប្រជាជន​ខ្មែរ​បាន​មើល​រូប​ថត​ទាំងនោះ​របស់​អ្នក​ថត​រូប​អន្តរ​ជាតិ​ ខ្ញុំ​​​ត្រូវ​ការ​ចង់អោយពួកគាត់​​​​មាន​កម្លាំង​ចិត្ត​​ គិត​អំពី​​​រឿង​រ៉ាវ​ផ្សេង និង​​មាន​ចិត្ត​ស្រឡាញ់​រូប​ថត​​​ផ្សេងៗទៀត​។ ម្យ៉ាង​វិញទៀត ប្រសិនជា​​រូប​ភាព​ទាំង​នោះ​​​​អាច​ទាក់​ទាញ​ចំណាប់អារម្មណ៍​របស់​​​យុវជន វា​នឹង​ក្លាយ​ជា​រឿង​ដ៏​គួរអោយ​អស្ចារ្យ​បំផុត​មួយ​​! ជាការ​ពិត​ណាស់​ គេអាច​លើ​ក​សំណួរ​ឡើង​ថា​តើ​ព្រឹត្តិការណ៍​បែប​​នេះនៅក្នុង​ប្រទេស​​មួយ​ ដូចជា​ប្រទេសកម្ពុជា មានអត្ថន័យ​ជ្រាលជ្រៅ​យ៉ាង​​ដូចម្តេច? គេ​អាច​មិន​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ ប៉ុន្តែ ប្រសិនជា​គេ​ធ្វើវា វាមាន​សារៈសំខាន់ ក្នុងការ​ផ្តល់​នូវ​មធ្យោបាយ​​ ដើម្បីធ្វើអោយ​ប្រជាជន​ខ្មែរ​ ក៏ដូច​ជា​ប្រជាជន​នៅប្រទេស​បារាំង រឺ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត អាច​ទទួល​បាននូវ​ព្រឹត្តិការណ៍​​ដ៏​មាន​តម្លៃ​​។​ ប្រសិនជា​រូប​ថត​​ទាំងនេះ​អាច​ធ្វើ​អោយ​ពួក​គេ​ធ្វើ​​អំពើ​ល្អ ព្រឹត្តិការណ៍​ទាំងនេះ​ពិតជាមានតម្លៃ​បំផុត»។ ក្នុង​នាមជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​​អស់​រយៈពេល​១៧​ឆ្នាំមកហើយ​ អ្នកស្រីឡូរ៉ងស៍ ឡឺប្លង់ បាន​ចាត់ទុក​ «សិល្បៈ គឺជា​មធ្យោបាយ​មួយ ដើម្បីធ្វើអំពើ​ល្អ»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ