កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សាលាក្តី​​ខ្មែរ​​ក្រហមៈ កំហឹង​របស់​ជន​រង​​គ្រោះ​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​ជម្លោះ​​មួយ​​ជាមួយ​​មេធាវី​ការពារក្តី
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៥-១២-២០០៨
អង្គបុរេ​ជំនុំជម្រះ​នៃអង្គជំនុំជម្រះវិសាមញ្ញ​ក្នុង ​តុលាការ​កម្ពុជា (អ.វ.ត.ក)​ បាន​បើក​សវនាការ​​ជា​សាធារណៈ​​​ នៅថ្ងៃព្រហស្បតិ៍ ទី​៤ ខែធ្នូ​ លើ​​បណ្តឹ​ងឧទ្ធរណ៍​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោកខៀវ សំផន ប្រឆាំង​​សេចក្តី​សម្រេច​របស់​​​សហ​ចៅក្រម​ស៊ើបអង្កេត​ ដែល​បាន​បដិសេធ​​​​សំណើសុំ​ការ​បក​ប្រែ​ជាភាសា​បារាំង​និង​​អង់គ្លេស នៅក្នុង​សំណុំរឿង​ព្រហ្ម​ទណ្ឌ​​​​របស់អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិប​ តេយ្យ​រូប​នេះ។ សន្និ​សីទ​​សារព័ត៌មាន​មួយ ដែល​រៀប​​ចំ​ធ្វើឡើង​ បន្ទាប់​ពី​សវនាការ បាន​បង្កើត​ជា​បរិយា​កាស​ជម្លោះ​ដ៏​ខ្លាំងក្លា​មួយ រវាង​ជន​រង​​គ្រោះ​មួយ​រូប និង​មេធាវី​ជនជាតិ​កម្ពុជា​របស់លោក​ខៀវ សំផន ដែលព្រឹត្តិការណ៍​នេះ​បាន​បង្ក​​អោយ​មាន​កំហឹង​​ផ្ទុះ​ឡើង​ពីសំណាក់​ជន​ រងគ្រោះមួយចំនួន​។ គោលជំហររបស់​មេធាវីការ​ពារក្តី
សហមេធាវី​របស់​លោកខៀវ សំផន​ មិន​ចង់​ដំណើរ​ការ​បន្ត​នៅក្នុង​​​នីតិវិធី​នេះ​នោះ​ទេ​ ព្រោះ​ពួកគាត់​បាន​​​វាយ​តម្លៃ​​ថា​សិទ្ធិ​របស់​កូ​នក្តី​ពួកគាត់​ត្រូវ​ បានរំលោភ​បំពាន​​​​។ សហមេធាវី​​បារាំង លោក​វ៉ែហ្សែស បានរម្លឹកជុំវិញ​បញ្ហានេះ​ថា «ឯក​សារ​​ជាភាសា​ខ្មែរ​រាប់ពាន់ច្បាប់​ (ប្រហែល​៦០ ០០០​ច្បាប់) មិនត្រូវ​បាន​បក​ប្រែ»។ ប៉ុន្តែ លោក​បានលើកឡើង​ម្តង​ទៀត​ថា​ «គេ​ប្រាប់​យើង​​​​ថា​​​ផ្នែក​ខ្លះ​ត្រូវ​បាន​បក​ប្រែជាភាសា​បារាំង​ និង​ភាសា​អង់គ្លេស»។​ ប៉ុន្តែ បើតាមគំនិត​របស់​​លោក​​​មេធាវី មាន​ចំនួន​តិច​ជាង​១០% នៃឯកសារ​ទាំងអស់។ «ខ្ញុំមិនអាច​ផ្លាស់​ប្តូរ​សហ​​មេធាវី​​​របស់​ខ្ញុំ (មេធាវីជនជាតិកម្ពុជា​) មកជាអ្នកបកប្រែផ្ទាល់​មាត់វិញ​​នោះ​ទេ។ គាត់​មាន​​​ការងារ​​​ផ្សេង​ត្រូវ​ធ្វើ!»។​

លោក​​មេធាវី វ៉ែហ្សែស បានបញ្ជាក់​បន្ថែម​ដោយ​ប្រើពាក្យ​សំដី​​ធ្ងន់ៗ ក្នុង​ចេតនា​បង្ក​ជម្លោះ​​ថា «គេ​និយាយ​ប្រាប់​យើង​ថា​ លោក​​​អាច​ស្នើសុំការ​បក​ប្រែ​ឯកសារ​ផ្សេងទៀត ប៉ុន្តែគឺ​ចង់​សើច​​ចំអក​អោយ​យើង! តើ​ស្នើ​សុំ​ជ្រើស​​រើស​អត្ថបទ​ដែល​គេ​មិន​អាច​អាន​បាន​យ៉ាង​ដូចម្តេច​ទៅ​ !»។ លោក​ក៏បាន​បដិសេធ​ករណី​​យុត្តិ​សាស្រ្ត​​នៅ​ក្នុង​តុលាការ​ព្រហ្ម​ទណ្ឌអន្តរ ​ជាតិ​ផ្សេង​ទៀត ដែល​ត្រូវ​​បាន​រៀប​រាប់​​ដោយ​​​សហព្រះរាជអាជ្ញា​នៅក្នុង​សវនាការ​ ព្រោះ​យុត្តិសាស្រ្ត​នោះ​គឺជា​ករណី​​ផ្សេង ពោល​គឺ​ត្រូវ​បាន​យក​ទៅ​​​អនុវត្ត​នៅក្នុង​​នីតិវិធី​បែបអង់គ្លេស​ […] ចំណែក​​​​នៅទីនេះ នីតិវិធី​ស៊ើប​អង្កេត​ជាលក្ខណៈបារាំង និង​កម្ពុជា»។

លោក ​​វ៉ែហ្សែសបានអះអាង​ថា​លោក​យល់​ព្រម «សហការ» តាមការ​អំពាវនាវ​របស់​សហ​ព្រះរាជ​អាជ្ញា ប៉ុន្តែ ប្រសិន​ជា​គេ​ផ្តល់​មធ្យោបាយ​សហការ​​ដល់គាត់។ លោក​បាន​​បន្តុះ​បង្អាប់​ ​​​ចំពោះ​​​អប្រសិទ្ធភាព​របស់តុលាការខ្មែរក្រហម​ និង​បាន​ចោទ​​សួរ​ខ្លួនឯង​អំពីការ​ប្រើ​ប្រាស់​ហិរញ្ញប្ប​ទាន ជា​ពិសេស​ជំនួយ​របស់​ប្រទេស​បារាំង («ជិត៥លាន​ដុល្លារ!») ។ លោក​ក៏បាន​រិះ​គន់​​ផងដែរ ចំពោះការ​គំរាម​កំហែង​​​លើរូប​គាត់​ ពីសំណាក់​អយ្យការ។ គាត់​​​យកដៃ​ទះ​តុ ដោយនិយាយ​ឌឺដង​ដាក់​​សហ​ព្រះរាជ​​អាជ្ញា អោយ​ប្តឹង​គាត់​។​ ជាមួ​យ​នឹង​ការ​បញ្ចេញ​កំហឹង​​របស់​​ខ្លួន ដែល​​បានធ្វើ​អោយគាត់​និយាយ​ឡិប​ឡុប លោក​មេធាវី​បាន​ប្រកាស​ប្រាប់​សហ​ព្រះរាជអាជ្ញា​ថា​ បើ​សិនជា​ពួកគេ​​ហ៊ាន​ប្តឹង​គាត់ នោះពួកគេ​នឹង​​មាន«​កេរ្តិ៍​​ឈ្មោះ​ល្បី»។
 
លោកក៏បាន ​រិះគន់​អង្គបុរេជំនុំជម្រះ​​ផងដែរ ដែលបាន​ស្នើអោយលោក​ខៀវ សំផន បញ្ឈប់​ការងារ​របស់មេធាវីជនជាតិ​បារាំង៖ «តុលាការមួយ ដែល​ណែនាំ​អោយកូន​ក្តី​ម្នាក់​ផ្លាស់​ប្តូរ​មេធាវី មិនធ្លាប់​មាន​​ពីមុន​នោះទេ​នៅប្រទេស​បារាំង នៅក្នុង​ប្រវត្តិសាស្រ្ត​រយៈពេល​១៤​សតវត្ស​នេះ»។

ជម្លោះពាក្យសំដី​រវាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​មេធាវី
នៅចំពោះមុខ ​អង្គជំនុំជម្រះ​សាលាដំបូង ដែល​បាន​ស្នើ​សុំអោយលោក​ទុក​ឱកាស​​​ដល់​សហ​ព្រះរាជ​​អាជ្ញាឡើង​និយាយ​ លោកមេធាវី​វ៉ែហ្សែស បាន​បន្តឹង​សរសៃ​ក បញ្ចេញសម្លេង​ខ្លាំងៗ ដោយ​ព្យាយាម​បង្ករឿង​ជាមួយ​ចៅក្រម ដែល​អង្គុយ​​រង់ចាំវេនឡើង​បញ្ចេញ​មតិ​​យ៉ាង​អត់​​ធ្មត់​ នៅក្នុ​ង​សវនាការ​។

«គឺ​នៅពេលនោះហើយ​ ជនរង​គ្រោះ​មួយរូប​បាន​បាត់បង់​ចិត្តអំណត់របស់ខ្លួន។​ ដោយ​​សារ​ទើប​​តែ​​ឈឺ​ចាប់​នឹង​​ពាក្យ​សំដី​របស់​លោកខៀវ សំផន (ស្ថិត​​នៅក្នុង​វ័យ​៧៧ឆ្នាំ លោកខៀវ សំផន​ ដែល​ត្រូវ​ចោទ​ប្រកាន់ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​​ជាតិ បាន​បញ្ជាក់​នៅក្នុង​សវនាការ​​​​ថា លោក​បានធ្វើ​អំពើល្អ សម្រាប់​ប្រទេស​ជាតិ​របស់​​លោក​)​  ស្រ្តី​ម្នាក់​នោះ​បាន​ចាប់​​ផ្តើម​​វាយ​ប្រហារ​លើ​មេធាវី​។ នេះមិនមែនជាការ​ប្រឈមមុ​ខ​ដាក់គ្នា ដែលយើង​ត្រូវ​ការ​នោះ​ទេ​។ យើង​ ជា​ជនរង​គ្រោះ យើង​យល់​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត និង​បាន​ប្រាប់សារព័ត៌មាន​អំពី​ការ​ទទួល​រង​គ្រោះ​ដែល​បាន​ធ្លាប់​បាន​ជួប​ ប្រទះ​នៅសម័យខ្មែរ​ក្រហម ហើយ​ចង់ដឹងថា​តើ​​មនុស្ស​ប៉ុន្មាន​នាក់​ ត្រូ​វ​បាន​សម្លាប់! អេ លោកអ៊ុំ​(មេធាវី​របស់​លោក​ខៀវ សំផន)!  កុំអាលរត់​​​ទៅណា ខ្ញុំ​ចង់សួរ​លោក​មួយ​សំណួរ!»។ លោក​មេធាវី សរ សូវាន មាន​​ប្រតិកម្ម​តប​ត​វិញ​ថា «កុំប្រើភាសា​ថា​ រត់។ បើទោះបីជា​​លោក​ខៀវ សំផន​សម្លាប់​មនុស្ស ខ្ញុំ​អត់ទទួល​ខុស​ត្រូវ​​​ទេ​!» ស្រ្តីរូបនោះនិយាយ​ទាំង​​អួល​ដើមក​​ថា «ខ្ញុំមិនបាននិយាយ​ថា​លោក​អ៊ុំ​​កំពុង​រត់​នោះ​ទេ​។ ខ្ញុំ​គ្រាន់​​តែ​​​សុំ​អោយ​​លោក​នៅទីនេះ​បន្ត! ឪពុក​ម្តាយ​របស់​ខ្ញុំ​ស្លាប់​នៅ​សម័យ​ខ្មែរ​ក្រហម ចុះ​​ហេតុ​អី លោក​ការពា​រ​​​គាត់ (ខៀវ សំផន)!!!»​។​ មេធាវីកម្ពុជា​បាន​ឆ្លើយ​វិញ​ថា «ឪពុកម្តាយ​ខ្ញុំ ក៏ស្លាប់ដែរ»។ ការ​​ប៉ះ​ទង្គិច​ពាក្យ​សំដី​រវាង​អ្នកទាំង​ពីរ​កាន់​តែ​ធ្ងន់​ធ្ងរ​​ទៅៗ រហូតដល់​កង​កម្លាំង​សន្តិសុខ​ចុះ​ជួ​យ​​អន្តរាគមន៍ ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។

អំណះអំណា​ង​របស់​អយ្យការ
ដល់ ​ពេល​សហព្រះរាជអាជ្ញា​ត្រូវឡើង​បញ្ចេញ​មតិ ភ្លាមនោះ​ លោក​ វីលៀម ស្មីត បាន​បញ្ជាក់​​​​ថា «សហព្រះរាជ​អាជ្ញា​មិន​ចង់រៀប​ចំ​ការជំនុំជម្រះ តាម​រយៈ​ប្រព័ន្ធ​​សារព័ត៌មាន​នោះ​​ទេ ប៉ុន្តែ ចង់​អោយ​សវនាការ​ប្រព្រឹត្ត​ទៅ​តាម​រយៈប្រព័ន្ធ​តុលាការ»។ បន្ទាប់មក លោក​បាន​​​បកស្រាយ​ថា​អយ្យការ​មិនបាន​គំរាមកំហែង​លើមេធាវីការពារក្តី​ ដើម្បីអោយ​ផ្លាស់​ប្តូរ​មេធាវី​​នោះទេ ដោយ​លើក​យក​​អ្នក​ដែលបានចូលរួម​នៅក្នុង​សវនាការនេះ​ទាំងអស់គឺជា​សាក្សី​។

សហព្រះរាជ ​អាជ្ញា​បាន​វាយតម្លៃ​ថា​បណ្តឹងឧទ្ធរណ៍​របស់មេធាវីការពារក្តី​មាន​បំណង​ ពន្យឺត​នីតិវិធីតុលាការ​​​។ នៅក្នុង​សវនាការ​ សហព្រះរាជអាជ្ញា​​បានវាយ​តម្លៃ​​ «ក្រុម​មេធាវី​ការពារ​ក្តី​មាន​​សមត្ថភាព» ដើម្បីអាច​ចូលរួម​នីតិវិធី និង​បាន​ស្នើ​​សុំអោ​យមានការ​សហការ ជាមួយ​​តុលាការ»។

ដោយ​ឡែក លោកវីលៀម ស្មីត បាន​កែសម្រួល​ពាក្យសំដី​មួយ​ចំនួន​របស់​មេធាវី​វ៉េហ្សែស​ ​ដោយបានគូស​​បញ្ជាក់​ថា នៅក្នុង​សំណុំ​រឿង​របស់​លោក​ខៀវ សំផន «មាន​ឯកសារ​ចំនួន​ត្រឹមតែ​៣០០០ ប៉ុណ្ណោះ មិន​មែន​៦០ ០០០នោះទេ»។ ចំណែក​រឿង​សុំអោយជ្រើស​រើស​អត្ថបទ​បក​ប្រែ​ លោក​បាន​ស្នើ​មេធាវីការពារក្តី​អោយ​ជ្រើស​រើស​ឯកសារ​ណា ដែលទាក់ទងនឹង​​​សំណុំ​រឿង និង​ជាភាសា​ផ្លូវការ​នៅ​ក្នុង​​សាលាក្តី គឺភាសា​ខ្មែរ បារាំង និងអង់គ្លេស។ លោក​ក៏​បាន​រម្លឹក​​ផង​ដែរ​ថា​មេធាវី​ការពារក្តី​ធ្លាប់​ «មាន​ចេតនា​បដិសេធ​ មិនត្រូវការ​អ្នក​បក​ប្រែ​ពេញម៉ោង​ម្នាក់​ ដែល​តុលាការ​បាន​ផ្តល់អោយ​»។

ជនរងគ្រោះ​និយាយថា​បាត់​បង់​ជំនឿទុកចិត្ត​លើតុលាការ
ជាចុង ​ក្រោយ ជនរង​គ្រោះ១០នាក់ ដែលភាគច្រើន ជា​ដើម​បណ្តឹ​ង​រដ្ឋប្បវេណី​នៅក្នុង​តុលាការ​​ខ្មែរក្រហម ដែល​ពាក់អាវយឺត​មួយ សរសេរថា «ខ្ញុំ​ជាដើម​បណ្តឹង​​​​រដ្ឋប្បវេណី​​» ក៏​បាន​​​​ចូលអង្គុយ​​។ អ្នក​ឡើងមកនិយាយមុនគេម្នាក់​បាន​ទទូច​​​សុំថា​«អត់​ទោស​លោក​ មិន​ត្រូវ​លេង​សើច​​ជាមួយ​អ្នកស្លាប់​ជាង​១,៧លាន​នាក់​​នោះទេ!»។ ជនកំព្រាឪពុក​ម្តាយ គ្មាន​ការ​សិក្សា ហើយអនាគត​ត្រូវ​រស់​នៅ​ក្នុង​​ភាព​​ក្រីក្រ​រូបនេះ បាន​គំរាម​​សុំ​​អោយ​សមាជិក​​ក្រុម​ភេរវករ​ឥស្លាម​ អាល់ កៃដា មក​​ «ធ្វើការងារ​​» ប្រសិនជា​តុលាការ​មិន​​ផ្តល់​​យុត្តិធម៌​​អោយ​គាត់​។

មនុស្ស ​ជាច្រើន​ បាន​បញ្ចេញ​កំហឹង​របស់​ពួកគេ ចំពោះឥរិយាបថ«មិនអាច​ទទួល​យក​បាន» របស់​លោកមេធាវី សរ សូវាន ហើយ​បាន​អំពាវនាវ​សុំអោយ​តុលាការលុបចោល​តួនាទី​របស់​​គាត់។ ដោយឡែក​ មនុស្ស​ម្នាក់​​ផ្សេងទៀត បាន​​វាយតម្លៃ​ថា​មេដឹកនាំ​​ខ្មែរ​ក្រហម​អាច​ត្រូវ​ចោទ​ប្រកាន់​ ប៉ុន្តែគាត់​​មិនជឿថា​មាន​មនុស្ស​​​តែប្រាំនាក់ប៉ុណ្ណោះ​ ដែល​​អាច​ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​មាន​ឡើង​នៅសម័យ​ កម្ពុជា​ប្រជាធិបតេយ្យ​។

អ្នក​ទាំង​នោះបាន​បង្ហាញឆន្ទៈរួមថា ទំនុកចិត្ត​របស់ពួកគេ​ចំពោះ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​ តុលាការកម្ពុជា (អ.វ.ត.ក) កាន់តែ​ថយចុះ​បន្តិច​ម្តងៗ ដោយសារ​តែ​​កាល​កំណត់​មិន​ច្បាស់​លាស់ អំពើពុករលួយ ការ​ខ្វះខាត​ធនធាន​គ្រប់​គ្រាន់ និង​ការ​ខ្វះខាត​ព័ត៌មាន​ស្តីពីការ​វិវត្តន៍​ ​របស់​​សាលាក្តី​ខ្មែរក្រហម។ ដូច្នេះ ពួក​គាត់​​​បាន​ដាក់សំពាធ​តុលាការ អោយពន្លឿន​នីតិវិធី ព្រោះ​ជនត្រូវចោទ និងជន​រង​​គ្រោះកាន់តែ​មានវ័យ​ចំណាស់ទៅៗ។

អង្គបុរេជំនុំជម្រះ​នឹង​ចេញសេចក្តីសម្រេច​របស់​ខ្លួន ដោយមិនបាន​បញ្ជាក់​ពីកាល​បរិច្ឆេទ​ទេ​។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ