កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ខួប ​លើកទី​៦០​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស: ការ​តវ៉ា/ការ​រិះគន់​​​​ជា​ច្រើន​របស់​​អង្គការក្រៅរដ្ឋាភិបាល​​ សិទ្ធិមនុស្ស នៅភ្នំពេញ
ដោយ ដួង សុខា និង ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១០-១២-២០០៨

Cambodge - Journ�e des droits de l

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១០ ធ្នូ ២០០៨៖ លោកធន សារាយ ប្រធានសមាគម​អាដហុក -លោក​ស្រី Carol Rodley ឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក - កញ្ញា​សេង ធារី ​និង​សកម្ម​ជនសិទ្ធិ​មនុស្ស នៅក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​
© ចន វីង / Magnum

សេចក្តីប្រកាស ​​ជាសាកល​ស្តីពីសិទិ្ធ​មនុស្ស​ត្រូវ​បាន​អនុម័ត​​កាល​ពី​៦០​ឆ្នាំមុន​ ​ដោ​យ​​មហា​សន្និបាត​​អង្គការ​សហ​ប្រជាជាតិ​ ហើយ​ មាត្រា​ ៣១ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​បាន​​​ចែងនិង​ទទួល​ស្គាល់ ​​សេចក្តីប្រកាស​ជា​សាកល​​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ជាតិ​​ផង​​ដែរ​។​ នា​ឱកាស​ខួប​លើកទី​៦០ នៃ​ទិវា​សិទ្ធិ​មនុស្ស​​អន្ត​រ​ជាតិ តំណាង​សង្គមស៊ីវិល​និង​​អ្នក​​ការ​ទូត​ជាច្រើន​បាន​ជួប​ប្រជុំ​​គ្នា នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រកាស​អោយដឹង​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​។​ មនុស្ស​ចន្លោះ ពី​២០០០ ទៅ​៣០០០នាក់ ដែល​ពាក់អាវ​យឺតស ​មាន​​សរសេរ​​ពាក្យ​​ថា «សិទ្ធិមនុស្ស សិទ្ធិ​យើង» បាន​ចូលរួម​ស្តាប់​ការតវ៉ាទាម​ទារ និង​សេចក្តី​អំពាវ​នាវ​ជាហូរ​ហែរ​របស់អង្គការក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​ ចំពោះ​​រាជ​​រដ្ឋាភិបាល​ ដើម្បី​​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​​ដ៏ល្អប្រសើរមួយ។​

 

សេរីភាព «ត្រូវ​បាន​រិតត្បិត»
លោក ​ធន សារាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស​កម្ពុជា អាដហុក បាន​លើក​ឡើង​​​អំពី​«ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ដូចជា​ការ​ហាមឃាត់ ឫការ​រិ​ត​ត្បិត​សេរីភាព​ប្រមូល​ផ្តុំ​អហឹង្សា សេរីភាព​បញ្ចេញមតិ សេរីភាព​ចូល​រួម​សមាគម ការរកស៊ីជួញដូរ​ដីធ្លី» ការ​ជួញ​ដូរមនុស្ស ជាដើម​។ ករណី​ទាំង​នេះ «នៅ​តែ​កើត​មាន​» នៅក្នុង​ព្រះរាជាណាចក្រ​ដ៏តូច​មួយ​នេះ។​

ចំណែក​លោក​មេធាវី​​សុក សំអឿន​ នាយក​​ប្រតិបត្តិ​ក្រុមអ្នកច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា (CDP) និង​ជា​អ្នក​សម្រប​សម្រួល​​​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​នៃ​អង្គការ​ សមាគម​​ការ​ពារ​សិទ្ធិ​មនុស្ស​​ (ជាសម្ព័ន្ធ​មួយ ដែល​មាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​​២១) បាន​ទទួលស្គាល់​នូវ​កិច្ច​ខិត​​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ដើម្បី​ធ្វើ ​អោយ​​មានការ​រីក​ចម្រើន​ ជា​ពិសេស​ការ​លើក​កម្ពស់​​​​​ការយល់​ដឹង​សិទ្ធិ​មនុស្ស​របស់​ប្រជាពលរដ្ឋ​ កម្ពុជា។ ប៉ុន្តែ លោក​បាន​បញ្ជាក់ថា​នៅ​តែ​មាន​ចំណុច​​មិនល្អ​មួយ​​ចំនួន​ដដែល។ «ប្រសិនជា​យើង​ចង់ធ្វើអ្វីមួយ យើងត្រូវ​សុំ​ការ​អនុញ្ញាត​​ពី​អាជ្ញាធរ ហើយ​អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​តាម​ការ​ស្នើសុំ​របស់យើង រឺ​ក៏ជួនកាល​ ការ​​សុំ​​នោះ​ក៏ត្រូវ​បាន​បដិសេធ...។ ប៉ុន្តែ ពាក្យថា​ សេរីភាព មាន​ន័យថា​យើង​អាច​​ធ្វើអ្វីៗ​បាន​ ដោយ​មិន​ចាំ​បាច់​សុំកា​រ​អនុញ្ញាត​ពី​នរណា​ម្នាក់​​ជា​មុន​សិន​នោះ​ទេ រឺ​អាច​និយាយ​បាន​ថា​បើ​ប្រជាជន​មាន​សេរីភាព​នឹង​ធ្វើ​អ្វីមួយហើយ​នោះ រដ្ឋ​គ្មាន​អំណាច​នឹង​មក​រារាំង​ទង្វើ​នោះ​បានទេ លើក​លែង​តែមាន​ការ​ចែង​នៅក្នុង​ច្បាប់​​ថា អំពើ​នោះ​ត្រូវ​ហាម​ប្រាម ព្រោះ​ជា​ការ​បំពាន រឺរំលោភសិទ្ធិ​ រឺ​សេរីភាព​អ្នក​ដទៃ។​

ដោយឡែក លោក​អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា ដែលមានសមាជិក​ជាង​៦ម៉ឺន​នាក់ បាន​សង្កត់ធ្ងន់លើ​សិទ្ធិ​កម្ម​ករ ដែលជានិច្ចកាល តែង​តែង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​​ ហើយឆ្លៀត​នៅក្នុងឱកាស​​ប្រារព្ធ​ពិធីនេះ លោក​បាន​គាំទ្រ​អោយមានការ​តំឡើង​ប្រាក់បៀវត្ស​ជូន​កម្មករ​និង​មន្រ្តី​រាជ​ ការ ដោយ​ស្នើ​សុំ​តំ​ឡើង​​​ប្រាក់ខែ​អោយ​បាន​១០០ដុល្លារ​យ៉ាង​ទាប។ ដើម្បី​ធ្វើអោយសិទ្ធិ​កម្មករ និងមន្រ្តីរាជការ​ត្រូវបាន​គោរព លោក​ប្រធាន​​បាន​អំពាវនាវដល់រដ្ឋាភិបាល​ អោយ​​​រៀប​ចំ​បង្កើត​តុលាការ​ការងារ​និង​តុលាការ​រដ្ឋបាល​ឯករាជ្យ​សម្រាប់​​ ដោះ​ស្រាយ​​វិវាទ។​ ម្យ៉ាង​វិញទៀត លោក​ក៏បាន​ស្នើ​សុំអាជ្ញាធរ​អោយ​ចាប់​ខ្លួន​«​​ជន​ខិល​ខូច និងថៅកែ​ដែល​បានរត់​ចោល​រោង​ចក្រ ​អោយ​មកទូទាត់​ប្រាក់​អតីត​ភាព​​ជូ​ន​កម្មករ​និង​​អោយ​ថៅកែ​តម្កល់​ប្រាក់​ ទុក​សម្រាប់​បង់​អោយ​កម្មករ​នៅ​ពេល​​ថៅកែ​​រត់​ចោល​រោង​ចក្រ​»​។

យ៉ាង ​ណាមិញ តំណាង​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា-ជប៉ុន (People’s Forum on Cambodia Japon) បានត្រឡប់មក​បញ្ហានៃការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ កាលពីខែកក្កដា​កន្លង​ទៅ ដោយបាន​សំដែងការសោកស្តាយ​ថា​សិទ្ធិ​អ្នកបោះឆ្នោត​មួយចំនួន​ត្រូវ​បាន​រំលោភ​ ​បំពាន។​

«ក្រុមមិត្ត ១០ធ្នូ»
នៅក្នុង​លិខិត​ មួយ ដែល​មានចំណង​ជើង​ថា «ក្រុម​មិត្ត​១០ធ្នូ» សម្ព័ន្ធ​​ខ្មែរជំរឿន​និងការ​ពារសិទ្ធិ​មនុស្សលីកាដូ បាន​រម្លឹក​ពី​សេរីភាព​ជាមូលដ្ឋាន​៣ ដែល​កំពុង​ «ប្រឈម​នឹង​​គ្រោះ​ថ្នាក់​» គឺ​សេរីភាព​ក្នុងការ​ធ្វើដំណើរ សេរីភាព​ក្នុងការ​និយាយ​ស្តី​និង​បញ្ចេញមតិ និង​សេរីភាព​​ក្នុងការ​ជួប​ប្រជុំ និង​បង្កើត​សមាគម។ លើស​ពីនេះ អង្គការលីកាដូ​បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​របស់ខ្លួន ដោយ​បាន​រាយ​ការណ៍​​អំពីករណី​ដែល​ធ្លាប់​បានកើតមាន នៅ​អំឡុង​​ឆ្នាំ​២០០៨នេះ។

ឧទាហរណ៍​ដែលត្រូវ​បានលើកឡើង​មាន​ដូចជា៖ នៅថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០០៨ អាជ្ញាធរ​មូល​ដ្ឋាន​បាន​ប្រាប់​អ្នក​ភូមិ​ជនជាតិភាគតិច​ព្នងនៅ​ខេត្ត​មណ្ឌល​ គិរី អោយ​ទៅ​ចុះ​ឈ្មោះ​អំពី​ដំណើរ​ចាកចេញ​ពីខេត្ត​របស់ពួកគេ​ជា​មួយមេឃុំ។ ជា​​រឿង​​ចៃដន្យរឺ? ព្រោះ​​​​អ្នក​ភូមិ​ទាំង​នោះ​​កំពុង​​ធ្វើដំណើរ​ទៅ​កាន់ខេត្ត​រតនៈគិរី ដើម្បី​​ចូល​រួម​ធ្វើបាតុកម្ម​ស្តីពីការ​រំលោភ​យក​ដីធ្លី។ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០០៨ ពោលគឺនៅអំឡុង​ពេ​លយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ លោក​​ឃឹម សម្បូរណ៍ អ្នក​យក​ព័ត៌មាន​កាសែត​មនសិការ​ខ្មែរ ដែលជា​កាសែត​គាំទ្រ​គណបក្ស​​​​ប្រឆាំង និងកូន​ប្រុស​របស់លោក​ ត្រូវ​បាន​បាញ់​ស្លាប់​នៅ​កណ្តាល​​រាជធានី​​ភ្នំពេញ ។ នៅថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០០៨ ប៉ូលីស​ប៉ុនប៉ង​បង្រ្កាប​ទៅ​លើ​កូដ​​កម្ម​នៅ​ខាង​ក្រៅ​រោង​ចក្រ​សំលៀក​ បំពាក់​ ឃីង​ឡែន ដែល​បាន​ចាប់​ផ្តើម​រៀប​​ចំ​ធ្វើ​តាំង​ពី​ថ្ងៃទី​១១ ខែមករា ដើម្បី​ទាមទារ​អោយ​មាន​ការ​គោរព ច្បាប់​ការងារ​ និង​ប្រគល់ការងារ​ឡើងវិញ​អោយអ្នក​តំណាង​សហជីព​១៩នាក់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញកាល​ពីខែមិថុនា ឆ្នាំ​២០០៧ ជាហេតុ​បង្ក​អោយ​មាន​កម្មករ​​៤នាក់​ត្រូវ​សំរាក​ព្យាបាល​នៅក្នុងមន្ទីរ​ ពេទ្យ។​

ជនរង​គ្រោះពីការ​បណ្តេញ​ចេញ​ពីដីធ្លី
ទិវា ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ក៏ត្រូវ​បាន​ប្រារព្ធ​នៅ​ដីក្រហម​ផង​ដែរ ដែល​ជា​​សង្កាត់​មួយ​នេះ​​ ស្ថិត​​នៅ​ទីក្រុង​​​ភ្នំពេញ​ ដែលប្រជាពលរដ្ឋ​ទទួល​រង​នូវការ​គំរាមកំហែង​បណ្តេញ​ចេញ។​ លោក​យ៉េង​ វីរៈ នាយក​ប្រតិបត្តិ​​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​សង្កត់​ធ្ងន់ថា «យើង​សូមស្វាគមន៍​ចំពោះការ​អភិវឌ្ឍន៍​ តែ​មិន​​ត្រូវ​ផាត់​អ្នកក្រីក្រ​ចេញ​នោះទេ។ ត្រូវ​តែ​បញ្ឈប់​ការ​បណ្តេញ​ទាំង​ឡាយ និង​​ត្រូវ​​មាន​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ដែល​ធានា​​ដល់ការ​​មាន​​លំនៅ​ដ្ឋាន​​សមរម្យ សុខភាព និង​ការសិក្សា​សម្រាប់មនុស្ស​គ្រប់រូប​»។

ដោយឡែក លោក​ឡៅ ម៉ុង​ហៃ អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អាស៊ី ក៏​បាន​ទាញយក​នូវ​ប្រភព​សំខាន់​ៗ​នៃការ​ព្រួយបារម្ភ​អំពី​វិវាទដីធ្លី​ និងការ​ចាប់ខ្លួន ហើយនឹង​ការ​ដាក់​ពន្ធនាគារ​ជនរង​គ្រោះ​។ លោក​បានរម្លឹកថា «​អ្នកខ្លះ​បាត់​បង់​ដី​របស់ខ្លួន ដោយ​មិន​ទទួល​​បាន​​សំណង​​អ្វី​ទាំង​អស់​ ដូចជា​ករណី​នៅខេត្ត​កំពត។​ ប៉ុន្តែ យោង​តាម​សេចក្តី​ប្រកាស​​ជាសាកល​ស្តីពី​សិទ្ធិមនុស្ស​ មនុស្ស​គ្រប់រូប​មានសិទ្ធិ​​មានលំនៅដ្ឋាន​សម​រម្យ​មួយ»​។​

គណបក្ស​ប្រឆាំង​បន្ថែម​សម្លេង​របស់ខ្លួន​
គណបក្ស ​ប្រឆាំង​សំខាន់​ទាំង​ពីរ​ក៏​បាន​បញ្ចេញ​សម្លេង​របស់ខ្លួន​ផង​ដែរ តាម​រយៈ​សេចក្តី​ប្រកាស​​ព័ត៌មានរៀង​​​ខ្លួន​។ គណបក្ស​សិទ្ធិមនុស្ស​បាន​កត់​សម្គាល់​អំពី «ការ​ធ្លាក់​ចុះ​» តម្លៃ​សិទ្ធិ​​មនុស្ស​នៅកម្ពុជា នៅអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​នេះ​​។ គណបក្ស​បាន​លើកឡើង​ថា​ការ​បញ្ចេញ​មតិ​របស់​អ្នក​តំណាង​រាស្រ្ត​ភាគតិច​ មិនអាច​ធ្វើបាន​ ដោយ​មូលហេតុ​គ្មានក្រុម «បណ្តាល​អោយ​តំណាង​រាស្រ្ត​នោះពុំ​អាច​ការ​ពារ​ផល​ប្រយោជន៍​ពលរដ្ឋ​ដែល​ជា​ ម្ចាស់​ឆ្នោត​បាន»។ «គណបក្ស​សិទ្ធិមនុស្ស​បាន​សំដែង​នូវការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះវាសនា​អនាគត​នៃ​ប្រជាជាតិខ្មែរ ប្រទេស​ខ្មែរ ដែលអាច​នឹង​នាំ​អោយ​មាន​ភ័យ​អន្តរាយ​នា​អនាគត។ ទន្ទឹមនឹង​នេះ គណបក្ស​សិទ្ធិមនុស្ស​ក៏បានអំពាវ​នាវ​យ៉ាង​ទទូច ចំពោះ​រដ្ឋាភិបាល​ អោយ​គោរព​អោយ​បានត្រឹម​ត្រូវ និងម៉ត់ចត់​នូវ​បទដ្ឋាន​សិទ្ធិមនុស្ស​នានាន ហើយនឹងគ្រប់​គ្រង​ដឹកនាំ​ប្រទេស​តាម​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស​ពិ​ត​ប្រាកដ ដោយបែង​ចែក​អំណាច អោយ​ដាច់ស្រឡះ​ពីគ្នា រវាង​ស្ថាប័ន​​កំពូល​ទាំង​បី ហើយ​រដ្ឋាភិបាល​គប្បី​រៀប​ចំ​អោយ​មាន​«សមាជ​ជាតិ​» ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ​សំដែង​​នូវ​ក្តី​កង្វល់​របស់​ខ្លួន ចំពោះ​ព្រះភ័ក្រ្ត​ព្រះមហាក្សត្រ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​​ដែលបានចែង​ស្រាប់»។​

ចំណែក​គណបក្ស​សម រង្ស៊ី បាន​វាយ​តម្លៃ​ថា​គេ​ត្រូវ«ពិនិត្យ​ឡើងវិញ»​ ទៅលើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ តុលា ១៩៩១ «ដែល​ជា​ដើមហេតុ​ផ្តល់​ឱកាស​អោយ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ និងសុខ​សន្តិភាព​​»។​«ជិត​ពីរ​ទស្សវត្សរ៍​មក​ហើយ ប្រទេស​កម្ពុជា​នៅ​តែ​ពុំ​ទាន់​មាន​​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត្យ​ពិត​ប្រាកដ ក្នុ​ង​ការ​តាម​ដាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​​តែង​តែ​កើត​មាន​ឡើង​​ជា​រៀង​រាល់ថ្ងៃ»។​ យ៉ាង​ណាមិញ គណបក្ស​សម​ រង្ស៊ី បាន​បន្ថែម​​​ថា «កង្វះ​ខាត​​អព្យាក្រឹត្យភាព និង​អំពើ​ពុករលួយយ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ប្រព័ន្ធ​តុលាការ​ បាន​បណ្តាល​អោយ​អ្នកប្រព្រឹត្ត​អំពើល្មើស​ច្បាប់​រួច​ខ្លួន រីឯ​ជនរង​គ្រោះ និង​គ្រួសារ​ត្រូវ​រង​ការ​ភ័យ​ខ្លាច​ចំពោះអាយុ​ជីវិត​របស់ខ្លួន​ទៅវិញ»។ គណបក្ស​​របស់​លោក​សម រង្ស៊ី ដែល​​​បច្ចុប្បន្ន កំពុង​ស្ថិតនៅ​ប្រទេស​បារាំង បាន​អំពាវ​នាវ​សុំ​អោយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រកាន់​ខ្ជាប់​នូវ​ការសន្យា​របស់ខ្លួន ដើម្បីជួ​យ​អោយ​ប្រជាពលរដ្ឋ​ ស្រ្តី​ និង​កុមារ​ខ្មែរ បានទទួល​ការ​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូ យុត្តិធម៌​ ចាកផុត​ពីការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។​

ចំណែក​សេចក្តី​ប្រកាស​ ព័ត៌មាន​របស់ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​វាយតម្លៃថា «​ប្រទេស​កម្ពុជា​កំពុង​តែ​សម្រេច​បាន​នូវ​ភាព​ជឿន​លឿន សំខាន់ៗ ក្នុង​ពេល​ដែល​​រដ្ឋាភិបាល​ធានា​អោយ​មាន​ស្ថេរភាព និង​ការលូតលាស់​កាន់តែ​ច្រើន​ សម្រាប់​​ប្រទេស​ជាតិ ទន្ទឹម​គ្នា​នឹង​ភាព​សកម្ម​ និងការ​ឆ្លើយតប​របស់​ប្រជាជន​នៅ​តាម​​មូលដ្ឋាន​ក៏កំពុង​មា​ន​ការ​រីក​ចម្រើន ​ផង​ដែរ​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ទិវាសិទ្ធិមនុស្ស នៅក្នុង​ប្រទេស​
យោង ​តាម​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ នៅថ្ងៃ​ពុធ ទី​១០ ខែធ្នូ​នេះ ​បាន​​កៀរគរ​មនុស្ស​នៅទូទាំង​រាជធានី និង​នៅតាម​ខេត្ត​ ប្រមាណ​មួយម៉ឺន​នាក់​ នៅក្នុង​ក្រប​ខ័ណ្ឌនៃការប្រារព្ធ​ពិធី​ផ្សេងៗ។​ ទោះ​បី​ជា​​ដំណើរ​ការ​​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ​ជាធម្មតា ជួន​កាល​​ ស្ថិតនៅ​ក្រោមការ​ឃ្លាំមើល​យ៉ាង​រិត​ត្បិត​ពីកម្លាំង​នគរបាល​ក៏​ដោយ​ ក៏​​អង្គការលីកាដូ​បាន​​លើកឡើង​ថា​ការ​ដើរ​ហែរ​ក្បួន​មួយ ​គ្រោង​រៀប​ចំនៅ​ខេត្ត​បាត់ដំបង ដែលមាន​មនុស្ស​ចូល​រួម​ចំនួន​២០០នាក់ មិនអាច​ប្រព្រឹត្ត​ទៅបាននោះទេ ដោយសារ​គ្មានការ​អនុញ្ញាត​។ មាន​តែ​​ការ​ជួប​ប្រជុំធម្មតា​ប៉ុណ្ណោះ ដែលត្រូវបាន​អនុញ្ញាត។
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ