កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
នៅ​ភ្នំពេញ អាជីវករ​អស់​សង្ឃឹម
ដោយ ចន សុរដ្ឋា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១១-១១-២០០៨

Commerce - Phnom Penh � John Vink / Magnum

ចោមចៅ (កម្ពុជា) ថ្ងៃ៦ តុលា ២០០៨។ ជា​ច្រើន​ខែហើយ អ្នក​លក់​ដូរ​នៅ​ទីក្រុង​ភ្នំពេញ​មិន​សូវ​មាន​អតិថិន​ទេ ជាពិសេស​មុន​ថ្ងៃ​បុណ្យ​អុំទូក
© ចន វីង / Magnum

 

ខណៈពេលដែល ​ប្រជាជន​រស់នៅ​តាម​ខេត្ត​រាប់ពាន់​នាក់​ដើរ​លេងកម្សាន្ត​នៅ​ទីក្រុង​ ភ្នំពេញ នៅ​ថ្ងៃ​បុណ្យ​អ៊ុំទូក ការលក់​ដូរ​របស់​​​អាជីវករ​មិន​សូរ​ជាល្អ​ទេ​ អស់​រយៈពេល​ជា​ច្រើន​ខែមក​នេះ។  ពួកគេ​រអ៊ូ​រទាំ​ថា ធម្មតា រដូវ​នេះ​គឺអីវ៉ាន់លក់​ដាច់​ណាស់​​។ វិបត្តិ​ជាមួយ​ប្រទេស​ថៃមិន​បាន​ជំរុញ​ការបញ្ជាទិញ​ទេ។ អាជីវករ​មួយ​ចំនួន​លើក​ឡើង​ថា អតិថិជនធំៗ​​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​បាន​ផ្អាក​សកម្មភាព​ជួញ​ដូរ​ របស់ពួកគេ​។ កិច្ចសម្ភាសន៍ៈ

 

ក្តីបារម្ភ​នៅ​លើ​ទីផ្សារ
ចន្នី​ អង្គុយ​សំកុក​នៅ​មុខ​តូប​លក់​មុង​​ដែល​នាង​បាន​បើក​លក់​១៨​ឆ្នាំ​មកហើយ​នៅ​ ផ្សារ​អូឡាំពិក​។ នាង​ខំពន្យល់ថា «យើង​មិន​អាច​និយាយថា ខ្ញុំ​លក់​អីធំដុំ​ទេ ! អតិថិជន​មក​ពី​ខេត្ត​មិន​​ដឹង​​ជា​បាត់​ទៅ​ណាអស់​ទេ​ឆ្នាំនេះ ! ប្រហែលជាពួកគេ​មិន​ហ៊ាន​ចាយ​លុយ​នៅ​ពេល​នេះ…» ។

ម៉ោង​២រសៀល​ទៅហើយ នៅ​ក្នុង​ផ្សារ​​នៅ​ស្ងាត់​ភ្ញៀវ​ឈឹង។ អ្នកលក់​ជជែក​គ្នា​​ដើម្បីកុំ​អោយ​អផ្សុក។ បេ វួចសៀង ផ្អែកខ្លួន​យ៉ាង​ស្រួល​ទៅ​នឹង​គំនរខោអាវ​ និយាយ​ដោយ​អស់​សង្ឃឹម​ថា​ ៖ «ខ្ញុំ​មិន​ដែល​ឃើញ​អីចឹងទេ​ ! រាល់ឆ្នាំ ពេល​បុណ្យ​អុំទូកជិត​មក​ដល់ យើង​លក់​ដាច់​ណាស់​​។​ តែនេះមើលចុះ ! ខោអាវ​ខ្ញុំ​នៅ​ពេញ​ស្តុក !»។


កង្វល់ ​របស់​អាជីវករទាំងនេះ​មាន​ដូចគ្នា​ពីផ្សារ​មួយ​ទៅ​មួយ​នៅ​ក្នុង​ទីក្រុង។ មិន​ថា​​តែ​អតិថិជន​ខ្មែរទេ​ដែល​មិន​សូវ​មាន សូម្បី​ភ្ញៀវ​ទេសចរ​ក៏អត់​ដែរ។ សុក អេង លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​ទួល​ទំពួង​ សោក​ស្តាយថា៖ «ខែវិច្ឆិកាតែងតែ​​ជា​ខែដ៏ល្អ ប៉ុន្តែឆ្នាំនេះ​លក់​អត់​ដាច់​សោះ ! មាន​ភ្ញៀវ​ទេសចរ​តិច​តួច​ចូល​មក​ក្នុង​ផ្សារ​យើង​»។


នៅ ​ផ្សារអូឫស្សី អាជីវករ​ក៏​ត្អូញ​ត្អែរ​ដូចគ្នា​ដែរ។ ត្រីងៀត​របស់​ឆេង​រក​មិន​ឃើញ​អ្នក​ទិញ​សោះ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ តំណាងរាស្រ្ត​នាខែកក្កដា​មក។ គាត់​ខឹង​សម្បា​ថា៖ «ពីមុន​ ខ្ញុំ​លក់​អស់​២០០គីឡូ​ក្នុង​មួយ​ថ្ងៃ តែឥឡូវ​បាន​តែ​១០​គីឡូ​ប៉ុណ្ណោះ ! ​គិតទៅមើល? ខ្ញុំ​ចាំ​តែ​មើល​ទេ​ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា​ត្រូវ​ប្តូរ​ទៅរក​អី​វិញ​ទេ​ !»។

 

តើកំហុស​អ្នកណា ?
ម្នាក់ ​ៗ​លើក​ឡើង​ពី​មូល​ហេតុ​នៃ​បញ្ហា​នេះ។ អ្នក​លក់​គ្រឿង​អលង្ការនៅ​ផ្សារ​ទួល​ទំពូងម្នាក់​ ឈ្មោះ​ឡាង យល់​ឃើញ​ថា​វិបត្តិ​ហិរញ្ញវត្ថុ​ដែលកំពុងតែ​ធ្វើ​អោយ​សហរដ្ឋ​អាមេរិក​រង្គោះ ​រង្គើ​នាពេល​បច្ចុប្បន្ន​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​គាត់​មាន​ទុក្ខ។ អាជីវកររូបនេះ​និយាយ​ដោយ​អស់​សង្ឃឹមថា៖ «ជាច្រើន​ឆ្នាំមកនេះ ខ្ញុំ​លក់​គ្រឿង​អ​លង្ការ​ដាច់​ណាស់​ចាប់​ពី​ខែកញ្ញាទៅ។ ឥឡូវ​នេះ ខែវិច្ឆិកា​​ទៅ​ហើយ នៅ​តែគ្មាន​លក់​ដាច់​​​សោះ ! ប្រសិន​បើ​នៅ​តែ​លក់​មិន​ដាច់​ទៀត​ ខ្ញុំ​មិន​ដឹង​ថា​​ទៅ​ធ្វើ​អ្វី​វិញ​ទេ…ប៉ុន្តែ​ខ្ញុំ​ចេះតែ​លក់​គ្រឿង​ អលង្ការ​ប៉ុណ្ណោះ !»។


នៅ​ផ្សារ​​ធំ​ថ្មី ការសន្ទនាគ្នា​រវាង​អាជីវករ​ពី​អនាគតមុខជំនួញ​របស់​ពួកគេ​ក៏​មាន​ជាហូរ​ហែ​ ច្រើន​​ដែរ។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩មក នេះជាលើក​ទី១​ហើយ​ដែល​​ដើម​ឈើ​របស់​ម៉េង​​គ្មាន​អតិថិជន​អើពើ។ «ប្រហែល​គេ​មិន​ចង់​ចំណាយ​​​ប្រាក់​ទៅលើ​របស់​តុប​តែង ខណៈពេល​ដែល​តម្លៃ​ទំនិញ​ផ្សេងៗ​ធ្វើ​អោយ​ការ​ចំណាយ​របស់​ពួកគេ​ច្រើន​ណាស់​ ទៅហើយ…»។


ក្តីបារម្ភ​យ៉ាង​ខ្លាំង​ក្លា​ពី​វិបត្តិហិរញ្ញវត្ថុ
សម្រាប់ ​លោក ចាន់​ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ ការ​ព្រួយបារម្ភ​ខ្លាច​ប្រទេស​ជាតិ​បាត់​​ស្ថិរភាព​នយោបាយ​ធ្វើ​អោយ​ប្រជាជន ​កម្ពុជា​មិន​ហ៊ាន​ចំណាយ​។  លោក​ទាយទុក​ថា​ «កាលណា​មនុស្ស​មិន​​ទុក​ចិត្ត​ ពួកគេ​មិន​ចំណាយ​​ប្រាក់​ច្រើន​ទេ ហើយ​សន្សំ​​ទុក​​សម្រាប់​ពេល​លំបាក​នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​​ប្រសិន​បើ​ការ​ចំណាយ​នៅ​ក្នុង​ស្រុក​​មិន​ងើប​ឡើង​វិញ​ទេ សេដ្ឋកិច្ច​កម្ពុជា​នឹង​​ងាប់​ស្តូក ហើយនឹង​ដួល​មិនខាន» ។


​ សម្រាប់លោក​កង ច័ន្ទតារារ័ត្ន នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បីការអភិវឌ្ឍកម្ពុជា ជម្លោះ​ព្រំដែន​​ជាមួយ​ប្រទេស​ថៃ​​មិន​ជះឥទ្ធិពល​លើ​កម្រិត​ចំណាយ​​របស់​ជន​ ជាតិ​​ខ្មែរ​​ទេ ប៉ុន្តែ​គឺ​អតិផរណា​នា​ពេល​បច្ចុប្បន្ន និងវិបត្តិហិរញ្ញវត្ថុ​​ពិភពលោក​ទៅ​វិញ​​ទេ។ បើ​តាម​រូបលោក គឺ​កត្តា​​ទាំងពី​រនេះ​ហើយ​ដែល​បាន​ធ្វើ​អោយ​អំណាច​ទិញ​​ធ្លាក់​ចុះ​ ហើយ​សព្វថ្ងៃ​ប្រជាជន​គិត​មើល​​ពីរដង​មុន​នឹង​ធ្វើការ​ចំណាយ​អ្វី​មួយ។

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ