កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
រូប​ចាមៈ ការ​អ៊ុំទូក​របស់​ជន​ជាតិ​ចាម
ដោយ អេមីកូ ស្តក់   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២១-១១-២០០៨

pirogue - Cambodge - Water Festival � John Vink / Magnum

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០០៨៖ ការ​ជួស​ជុល​ទូក នៅពិធីបុណ្យ​អ៊ុំទូក។ ជនជាតិ​ចាម​ល្បីឈ្មោះខាងការ​ផលិត​ទូក​
© John Vink / Magnum

 

ព្រះអាទិត្យ ​ចាប់ផ្តើម​​បញ្ចេញ​ពន្លឺ​។​ ទូក​ស្ថិត​នៅលើ​ផ្ទៃ​ទឹក។ ទូក​ដ៏​វែង​មួយ ត្រៀម​​​​​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ​ដើម្បី​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំទូក​។ នោះគឺជាការ​ហ្វឹកហាត់​មួយ ដើម្បី​ទទួល​ជោគជ័យ​។​ ​បុរស​​​​​ដ៏​​រួស​រាយ​រាក់​ទាក់​ម្នាក់ ស្ថិ​ត​នៅ​កណ្តាល​ទូក បានស្រែក​ច្រៀង​ ​ ជា​មួយ​ពាក្យ​សំដី​លេប​​​ខាយ​បែប​កំផ្លុក​កំប្លែង ​​ដើម្បី​​ផ្តល់​កម្លាំង​ចិត្ត​ដល់​ក្រុម​អ៊ុំ​ទូក​របស់គាត់​។ គាត់​គឺ​ជា​​​​ប៊ីឡាល​​ភូមិ (អ្នក​ដែល​ហៅ​អ្នកកាន់​សាសនា​ឥស្លាម​ ​អោយ​មកចូលរួម​​សូត្រធម៌​ប្រចាំ​ថ្ងៃ)។​

 

អ្នក​​​ភូមិ​នៅ​​ជ្រោយ​មន្រ្តី នា​ខេត្ត​កណ្តាល ​ចង់​​មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ការ​អ៊ុំ​ទូក​​ ជា​ជាង​មាន​​​​​​ឈ្មោះ​ល្បី​ដោយ​សារ​សកម្មភាព​ភេរវកម្ម​ ដូច​​​សមាជិក​សាលា​បង្រៀន​គម្ពីរ​ធម៌​គូរ៉អាន​​​​​មួយ​​​ចំនួន​​ធ្លាប់​​បាន ​​ប្រព្រឹត្ត​ កាល​ពីប៉ុន្មាន​​​ឆ្នាំ​មុន។ គួរ​រម្លឹក​ថា ជនជាតិ​ចាម​​​មាន​ឈ្មោះ​ល្បី​ល្បាញ​​​ខាង​ជំនាញធ្វើទូក​នេសាទ​ ពេញ​២​សតវត្ស​​។ ប៉ុន្តែ ​នៅទីបំផុត ពិភព​​ឥស្លាម​មួយ​នេះ​​ត្រូវ​​ជាប់​កេរ្តិ៍​ឈ្មោះ​មិនល្អ តាម​រយៈការ​កាត់​ទោស​សមាជិកឥស្លាម​​មួយ​ចំនួន​ ដែល​ជាប់​ពាក់​​ព័ន្ធនឹង​អំពើ​ភេរវកម្ម​។​ កាលពី​មុន ពួកគេ​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ពេញ​​ផ្ទៃ​ប្រទេស​​ ​ហើយ​​​​​កិត្តិស័ព្ទ​​​​នេះ​ត្រូវ​បាន​បន្សល់​ទុក​ដោយ​ក្រុម​អ្នក​ ស្រាវជ្រាវ​មកពី​បស្ចឹម​ប្រទេស​​​ តាម​រយៈឯកសារ​របស់ពួកគេ​។

ពី​ទូកនេសាទ​មក​ជា​ទូក​ប្រណាំង​  
នៅ ​ទី​នេះ គេ​ចាប់​ផ្តើម​ចូល​រួម​​ការ​ប្រណាំង​ទូក នៅដើមឆ្នាំ​១៩​៩០ ហើយ​ទូក​ឈ្មោះ «ចូក​លេង​​មហាសែន​ជ័យ» បាន​ទទួល​ជ័យ​លាភី​ចំណាត់លេខ​មួយ ពីរ​ឆ្នាំជាប់​គ្នា នៅក្នុង​ពិធី​​បុណ្យ​​អ៊ុំទូក​។ ប៉ុន្តែ បច្ចុប្បន្ននេះ ដោយសារ​ស្ថិតនៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​ព្រះវិហារ​ឥស្លាម​​​ថ្មី ដែល​ជា​មូលនិធិ​របស់​ឪពុកម្តាយ​ និង​​មិត្តភក្តិ​រស់នៅ​សហរដ្ឋអាមេរិក ទូក​ចំណាស់​នេះ​ត្រូវ​​​សំរាក។ ប៊ីឡាលភូមិ​បាន​ពន្យល់​ថា «​សព្វ​ថ្ងៃ​នេះ យុវជន​លែង​ចាប់​អារម្មណ៍​នឹង​ការ​ធ្វើ​​​ទូក​​​ទៀត​ហើយ»។ គេ​បោះបង់ទូក​ចាស់ចោល ប្រើទូកថ្មី ដែល​ផលិត​ដោយ​សិប្បករ​​​ខ្មែរ​នៅ​ក្រៅ​​ភូមិ​។

នៅ​ ឆ្ងាយពីមាត់ទន្លេ​នេះបន្តិច គឺនៅ​ជ្រោយចង្វា គេ​ក៏​លឺសូរ​អំពី​បញ្ហា​តែមួយ​នេះ​ផង​​ដែរ​។ អ្ន​ក​​នេសាទ​ជន​ជាតិចាម​ម្នាក់ អាយុ​៤០ឆ្នាំ ដែលនឹង​​​ចូល​រួម​ការ​ប្រណាំង​​​​ទូក​ ​ជាមួយ​ក្រុម​របស់គាត់នៅ​ក្នុង​ឆ្នាំ​នេះ ​ បាន​សារភាព​ថា «ដោយ​សារ​​ច្បាប់​ថ្មី​បាន​ចូល​ជា​ធរមាន គេ​មិនអាច​នាំយក​ឈើ​មក​​កាន់​ទីក្រុង​ភ្នំពេញ​បាន​ទៀត​​នោះទេ»។ «គេ​កាប់​ឈើ​​នៅ​ខេត្ត​កំពង់​ធំ​ និង​ត្រូវ​បាន​​ផលិត​ដោយជាង​​ខ្មែរ​​នៅទីនោះ»។ ​ប្រពៃណីរម្លឹកគុណ​ព្រៃឈើដែល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​​​ដោយ​​ជាង​​ខ្មែរ​ ទាំងនេះ​ បាន​ស្តែង​បង្ហាញអោយ​ឃើញ​នូវការ​​​​ចុះសម្រុង​បន្តិច​បន្តួច ជាមួយ​​​ជំនឿលើព្រះអល់ឡោះតែមួយអង្គ​របស់​​សាសនា​ឥស្លាម។​  អ្នក​នេសាទ​ដែល​​ជា​​​អ្នក​អ៊ុំទូក​របស់យើង​មិន​មាន​បញ្ហា​​ច្របូក​ច្របល់​ ជាមួយនឹង​ជំនឿ​សាសនា​​​នោះ​ទេ។​ «ចំណុច​​សំខាន់​ គឺ​យើង​​ជា​​អ្នកប្រណិប័តន៍សាសនា​​ឥស្លាម​ យើង​​ត្រូវ​​បង្ហាញ​កា​រ​គោរព​​ចំពោះ​​ព្រះ​អល់​ឡោះ​»។​ ដូច​នេះ ទូក​នៅ​​ក្នុង​ភូមិនេះ​​ត្រូវ​បាន​លាប​ពណ៌​ហើយរំលេច​​ទៅដោយ​តំណាង​ផ្សេងៗ​នៃ ​វប្បធម៌​​​ចាម ដូចជា​រូបផ្កា​ជាដើម​។ ដោយ​ឡែក​ រូបនាគ​​មិនមាន​​​​វត្តមាន​នៅជាប់​នឹង​ទូក​ចា​ម​នោះ​ទេ។ កីឡាករ​​មួយ​រូប​ផ្សេង​​ទៀត​បាន​ពន្យល់​ថា​ រូបភ្នែក​ដែល​គូស​នៅ​លើ​ក្បាល​ទូក ទុក​សម្រាប់​«ដាស់​​តឿន​»ទូក​ ក៏​​​ត្រូវ​​​បាន​ហាម​ឃាត់​​ផង​ដែរ ព្រោះរូប​ភ្នែក​ជាប់ពាក់​ព័ន្ធ​ជាមួយ​​​មនុស្ស​​​។​ គាត់​បាន​ត្រួត​ពិនិត្យ​​មើល​ថា​តើ​រូបភ្នែក​ត្រូវ​បាន​គូស​នៅលើ​ទូកចាម​​ របស់​គាត់​​ដែរ​រឺ​អត់។ មិត្ត​រួមក្រុម​របស់​គាត់​​ម្នាក់​បាន​​បញ្ជាក់​​​ថា «ឯង​ចង់​យក​រូប​ភ្នែក​ចេញ​ពីទូក​រឺ? ឯង​ធ្លាប់​ឃើញ​ត្រីខ្វាក់ភ្នែក​ដែរ​រឺ​ទេ​?»

ភ្នែក និង​ព្រះជាម្ចាស់ ពិតជា​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ដិត​នឹង​គ្នា៖ នៅ​ឆ្នាំនេះ ទូក​ «បក្សី​ចាំ​ក្រុង» ​​ត្រូវ​បានកែប្រែ​សោភ័ណ​ភាព​​​ឡើង​វិញ ដោយសារ​បង​ប្អូន​ជីដូន​មួយ​រស់នៅ​សហរដ្ឋ​អាមេរិក​របស់​គាត់... ហើយ​ទូក​នេះបាន​​ទទួល​ជ័យ​លាភី​ចំណាត់ថ្នាក់លេខ​មួយ។ ទោះបីជា​ជោគ​ជ័យ​នេះគឺជាមោទនភាព​សម្រាប់​បង​ប្អូន​ចាម​នៅជ្រោយ​ចង្វា​ក៏ដោយ ក៏​វា​មិនមែនគួរ​អោយភ្ញាក់ផ្អើល​ដែរ ព្រោះ​ចាម​មានជំនាញ​ដ៏​ប៉ិន​​ប្រសប់​​​ក្នុងកា​រ​អ៊ុំ រឺចែវទូក សូម្បីតែ​នៅលើ​រូប​​ចម្លាក់នៃ​​ជញ្ជាំង​ប្រាសាទ​បាយ័ន ក៏​បាន​បង្ហាញ​អោយ​ឃើញ​ពី​ទេព​កោសល្យ​របស់​ពួកគេ​ផង​​ដែរ។ នៅសម័យកាល​ដ៏យូរ​យារ​មក​ហើយ​ ចាម​​ត្រូវ​បាន​ជ្រើស​រើស​ ដើម្បី​បើកសំពៅ​របស់​ព្រះបរម​រាជ​វាំង។ ប៉ុន្តែ ការងារ​នេះ​ត្រូវ​បានបញ្ចប់​នៅសម័​យ​អាណាព្យាបាល និង​បន្ទាប់​ពី​​​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​​ចាប់ផ្តើម​កកើត​​​ឡើង​​។

ចំណែក ​ជន​ជាតិ​ចាម​នៅភូមិ​មួយ​ផ្សេងទៀត​នៃ​សង្កាត់​​ជ្រោយចង្វារ​ក៏​មាន​ភាព​ ល្បីល្បាញ​ផង​​ដែរ ព្រោះអ្នក​អ៊ុំទូក​ជា​ច្រើន​នៃភូមិនេះ​គឺជាកីឡាករ​​របស់​​​ព្រះបរម​រាជ​វាំង ​​។​ បុរស​មាឌ​ល្អិត​ ពុកចង្កា​ម្នាក់ ដែលមាន​ពាក់​ឈ្នួតនៅ​លើ​​ក្បាល​ បាន​លោត​ចូល​ក្នុងទូក​​មួយ ដែល​​ត្រូវ​ធ្វើ​​ដំណើរ​ទៅ​កាន់ទន្លេចតុមុខ​។ នេះ​គឺជា​ពេល​វេលា​ដែល​នាំ​មក​នូវ​សំណាង​សម្រាប់​គាត់។​ គាត់​​​គឺជា​ប្រធាន​ព្រះវិហារ​ឥស្លាម​ ដែល​គេ​ហៅ​ថា ហាគឹម ដែលជា​​ពាក្យ​អារ៉ាប់​​ ចាម និង​ខ្មែរ​​​រួមគ្នា។ គាត់​បាន​​ប្រកាស​​ថា «យើង​មាន​បំណង​ប្រាថ្នា​តែមួយគត់ ប៉ុន្តែ ព្រះយល់​ព្រម​ប្រទាន​​អោយ​​​យើងនូវបំណង​​ប្រាថ្នាចំនួន​១០​!»។ ប៉ុន្តែ គាត់បាន​និយាយ​បែប​សុទិដ្ឋិ​និយម​​ថា​ «យើង​មិនត្រូវមាន​ការ​ច្រណែន​និន្ទាគ្នា​ឡើយ​ មិនថា​យើង​ចាញ់ រឺ​ឈ្នះ​ក៏​​ដោយ ការ​ចាញ់​មិន​បានធ្វើអោយ​លោក​អ្នក​បាត់​បង់​កេរ្តិ៍​ឈ្មោះ លិចលប់​ចូ​ល​ទៅ​ក្នុងដី​នោះទេ!»។

ជាមួយ​​នឹង​ប្រជាពល​រដ្ឋ​តែ​​ ២០០គ្រួសារ ភូមិតូច​ស្ថិត​នៅ​ក្រោយ​រដ្ឋាករ​ទឹក​ស្វយ័ត​​ក្រុង​​ភ្នំពេញ​នេះ​ ជួប​បញ្ហា​ក្នុងការ​ផ្គត់ផ្គង់ទូក ​និង​​​​កីឡាករ​អ៊ុំទូក​​មាន​សមត្ថភាព​ ​ដោយ​ត្រូវ​​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​​ ដែល​មាន​កាន់តែ​ច្រើន​ឡើងៗ។ ទស្សនិក​ជន​ម្នាក់​​បាន​បញ្ជាក់​កាលពី​ឆ្នាំ​២០០៦​ថា «កាល​ពីមុន មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ ដែលចូល​រួមប្រកួត...»។

ទូក​ឈ្មោះ «តារាសែនជ័យ​រស្មី​មេគង្គ» មិន​បាន​ចូល​រួម​នៅក្នុង​ការ​ប្រណាំង​អ៊ុំទូក​ នៅ​ឆ្នាំ​២០០៨​​នេះ​ទេ។ ហាគឹម បាន​បង្ហាញអំពីការ​ជឿជាក់​របស់ខ្លួន​ថា​ «ប៉ុន្តែ នៅ​ឆ្នាំក្រោយ យើង​នឹង​​ទទួល​បានជំនួយ​ ដើម្បី​ផ្គត់​ផ្គង់​កីឡាករ និង​ដើម្បីជួស​ជុល​ទូក​របស់យើងឡើ​ង​វិញ​!»។ នេះ​គឺ​ជា​ការ​សន្យា​ ព្រោះ​ថា «ការ​​ចែវ​ទូក​ គឺជា​ជំនាញ​របស់​យើង ដែលជា​ជន​ជាតិ​ចាម​។ សម្រាប់​ជនជាតិ​ខ្មែរ ពួកគេ​មិន​សូវ​ស្ទាត់​ជំនាញ​ប៉ុន្មាន​នោះទេ ពួកគេ​ជំនាញខាង​អ៊ុំទូក​ជាង»។

នៅ ​​ភូមិ​ជ្រោយចង្វារ ដែលស្ថិត​នៅ​ក្បែរ​ស្ពាន ក៏មាន​រឿង​ប្លែក​​មួយ​ផ្សេង​​ទៀត​ដែរ​។ មាន​ទូក​មួយ នៅ​ក្នុង​ព្រះវិហារល្បីឈ្មោះ​​មួយ​​ផ្សេង​​ទៀត ​​ប៉ុន្តែ ​មាន​សភាព​​​​​កាន់តែ​ចាស់​ទ្រុឌទ្រោម​​​​បន្តិច​​ទៅហើយ​ សូម្បី​អ្នកអ៊ុំទូកក៏មានវ័យកាន់តែ​ចាស់​​​ផង​ដែរ។ គេ​ត្រូវ​តែ​មាន​ប្រតិកម្ម​ចំពោះការ​​​​​មិនចាប់​អារម្មណ៍​​របស់​ក្មេងៗ​ ជំនាន់​​ក្រោយ ​។ ជាក់​ស្តែង យុវជន​​​មួយ​រូប​​ក្នុង​ភូមិ​ ដែល​​មាន​ជីវភាព​ធូរធារ​ បាន​ទិញ​ទូក «បុប្ផា​គៀន​ឃ្លាំង» ដោយ​ធ្វើការ​ជួស​ជុល​និង​តុប​​តែង​សោភ័ណ​ភាព​សាជាថ្មី ជាមួយនឹង​កម្លាំង​អ្នក​អ៊ុំទូក​បុរសៗ​ដ៏មាន​ថាមពល ...​សុំ​ទោស​ ​អ្នកអ៊ុំគឺ​​​នារី!!! ព្រោះ​ ​ទូក​នេះ​គឺជា​ទូកអ៊ុំ​ដ៏កំរ​មួយ ដែល​អ៊ុំ​ដោយ​នារី​ ហើយ​​​ម្ចាស់​ទូក​ជន​ជាតិ​ចាម​​បាន​ធ្វើ​ដំណើរ​ស្វែង​រក​នារីអ៊ុំទាំងនេះ នៅ​កោះតូច​ ដែល​ជា​កោះ​ខ្មែរ​​​។​

«ខ្ញុំមិនចង់​អោយ​ភូមិ ​ឈប់​​ចូលរួម​ការ​ប្រកួត​ប្រណាំងទូក​នោះ​ទេ ប៉ុន្តែ ទន្ទឹមនឹង​ពេល​ជា​មួយ​​​គ្នា​នេះ​ លែង​មាន​នរណាចង់ចូល​រួម​ទៀត​ហើយ សូម្បីតែ​ស្រ្តី​នៅ​ទីនេះ​ក៏ដោយ​។ ដោយ​​​សារ​យើង​​នៅក្បែរ​ទីក្រុង​ភ្នំពេញ ប្រជាជន​ជាប់​រវល់​ខ្លាំង​នឹងការងារ​របស់​ពួកគេ»។ ដូច​​នេះ​ គ្រូ​បង្វឹក​ដែល​មិនបាន​ត្រៀមខ្លួន​ទុក​ជា​មុន​រូបនេះ​នឹង​ជ្រើស​រើស​ អ្នកអ៊ុំ​ទូក​ជាង​៥០​នាក់ ដែល​​​មាន​ឈ្មោះ​ល្បី​ស្រាប់​នៅក្នុង​តំបន់​របស់​ពួកគេ។ «ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​យើង​​​​អាច​បង្កើត​​បាន​ត្រឹម​តែ​ក្រុម​ទូក​ ចែវផ្នែកនារី​តែមួយគត់! ឥឡូវ​នេះ យើង​អាច​និយាយ​បាន​​​ថា​​ស្រ្តី​ និង​បុរស អាច​ចែវ​ទូក​បាន​ដូចគ្នា!»។

ទូក​​​របស់ពួកគេត្រូវ​បាន​យក ​មក​ក្បែរ​ទំនប់​ទឹក ត្រៀម​នឹង​ដាក់ចុះក្នុង​ទឹក។ កីឡាការិនី​ចែវ​ទូក​​​មាន​ចិត្ត​អន្ទះសារ ប៉ុន្តែ មិន​បាន​ភ្លេច​រៀប​ចំ​ប្រពៃណី​សែន​ព្រេន​ ដើម្បី​ថែរក្សា​សុវត្ថិភាព​​​របស់​ពួកគេ​ឡើយ​ ដូច​ជា​ការ​រៀប​ចំ​ថ្វាយ​គ្រឿង​ក្រអូប ចេក និងថ្វាយ​ភ្លេង​ជាដើម​។ ស្រ្តី​អ្នក​អ៊ុំ​​ម្នាក់​បានពន្យល់ថា «យើង​មិន​មែន​ខ្លាច​​នោះទេ!»។ គាត់​បាន​ធ្វើ​សញ្ញា​ដៃ​ប្រាប់​ដល់​ម្ចាស់​ទូក​​ថា​ជិត​ដល់ពេលវេលា​​ហើយ​។ ពួកគេ​បាន​បន់​ស្រន់ព្រះអល់ឡោះ ​សូម​អោយទូក​របស់​ពួក​គេ​​មាន​ល្បឿន​​លឿន​ដូចនាគ​ (នាគញី)។

 


Cambodge - Chams - Ka-set.info

១. រូបចាម(១): បុព្វបុរសដ៏ល្បីល្បាញរបស់ សាអិត មិត្ត (២២-០៨-២០០៨)
២. រូបចាមៈ តាអារ៉ាប់មកពីឥណ្ឌា (១៩-០៩-២០០៨)
៣. នំមលត់ៈ ភាពសប្បាយរីករាយ គ្មានព្រំដែនកំណត់ (១៧-១០-២០០៨)

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ជា​​​រៀង​រាល់​សប្តាហ៍ទីបី ក្នុង​ខែនីមួយៗ​ ទំព័រ​នេះ​នឹង​រៀប​ចំ​បង្ហាញ «រូបចាម»​ជាច្រើន ទាក់ទង​នឹង​សហគមន៍​​​​​អ្នក​កាន់​សាសនា​​​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជៀស​វាង​បង្ហាញ​​នូវ «រូប»ដដែលៗ។ យើង​នឹង​រៀប​រាប់​ពីជីវប្រវត្តិ​ជាច្រើន​បន្ត​បន្ទាប់ ដោយ​លើក​ឡើង​ពី​សហគមន៍​នេះ​នៅ​គ្រប់​មជ្ឈដ្ឋាន​ផ្សេងៗ​។

ពង្សាវតារ ​នេះ​នឹង​ជួ​យ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​ដែល​ទទួលបាន​ខ្លះ​ៗ តាម​រយៈ​ «រូប»​ មួយចំនួន ( ត្រង់នេះ «រូប» មានន័យថា​បុគ្គលិកលក្ខណៈ​ បច្ចុប្បន្ន​រឺ​អតីតកាល -ប្រវត្តិសាស្រ្ត រឺ​ទេវកថា -ជាវត្ថុ ពិធី​ ជីវភាព​ប្រចាំថ្ងៃ)។ លើស​ពីនេះ យើងក៏នឹង​​​បង្ហាញ​នូវសំអាង​ទាក់ទង​នឹង​ «ជនជាតិចាម» ជាច្រើនទៀត​ផងដែរ​​។

អ្នកសុទ្ធនិយម​តែង​តែ​ឆ្ងល់​​ នឹងការ​ប្រើប្រាស់​ពាក្យ «ចាម» ដែល​ជាទូទៅ គឺជា​ឈ្មោះ​ជនជាតិមួយ ដែលមាន​កំណើត​មកពី​ប្រទេស​ចម្ប៉ា ប៉ុន្តែ​យើង​បាន​ជ្រើស​រើស​ពាក្យ​ចាម​ ដោយសារ​គេ​យល់​ថា​​ អ្នក​កាន់​សាសនា​ឥស្លាម​គឺជា​ជន​ជាតិ​ចាម​។ យើង​ចង់​បើក​ទូលាយ «ពាក្យចាម» អោយ​គេ​បាន​ដឹង​និងឃើញ ថានៅ​ក្រោយ​​ពាក្យ «ចាម» រឺពាក្យ​ «ឥស្លាម​» នេះ​ មានរូប​ផ្សេង​ៗគ្នា។

-និពន្ធដោយ អេមីកូ ស្តក់  បេក្ខជន​បណ្ឌិត​ផ្នែក​ជាតិ​ពន្ធុ​វិទ្យា​ ​នៃ​សាកល​វិទ្យាល័យ​​ប៉ារីស​១០ ណង់​តែរ (Université Paris X Nanterre) ដែល​បាន​មក​​នៅ​ប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០០

វិបសាយរបស់​អេមីកូ ស្តក់ គឺ Du fin fond du grenier

តំរុយខ្លះៗ
-វាក្យស័ព្ទ ទាក់ទង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម និង​សាសនា​ឥស្លាម​នៅ​ប្រទេស​កម្ពុជា​

រូបចាម- ពង្សាវតារ

១. រូបចាម(១): បុព្វបុរសដ៏ល្បីល្បាញរបស់ សាអិត មិត្ត (២២-០៨-២០០៨)
២. រូបចាមៈ តាអារ៉ាប់មកពីឥណ្ឌា (១៩-០៩-២០០៨)
៣. នំមលត់ៈ ភាពសប្បាយរីករាយ គ្មានព្រំដែនកំណត់ (១៧-១០-២០០៨)
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ