កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
​អ្នកទោស​ក្រីក្រ​​ដែល​ជា​ជន​រង​គ្រោះពីការ​បណ្តេញ​ចេញ​ពី​ដីធ្លី រៀបរាប់​ពី​ទុក្ខ​លំបាកក្នុង​ពន្ធនាគារ​ នៅ​ប្រទេស​​កម្ពុជា​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-១២-២០០៨

Cambodge - prison � John Vink/ Magnum Photos

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៣ សីហា ២០០៧៖ ការ​បង្រៀន​កាត់​សក់​ដល់​អនីតិជន នៅ​មណ្ឌលអប់រំកែប្រែ២ (ព្រៃស)
© ចន វីង / Magnum 

ភាព ​តូច​ចង្អៀត​នៃ​បន្ទប់​ឃុំឃាំង​​និង​ចំនួន​អ្នកទោសច្រើន​ កង្វះអាហារូបត្ថម្ភនិង​កង្វះខាត​ថ្នាំ​សង្កូវ​។ ​ លក្ខខណ្ឌ​​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា ​ពិតជាគួរ​​អោយ​អាណិត​អាសូរណាស់។​ ពន្ធនាគារ​ «ព្រៃស​» ​ដែល​ជា​​ពន្ធនាគារ​ដ៏ល្បីឈ្មោះ ស្ថិត​​នៅ​ចម្ងាយ​ប្រមាណ​​ជាង​១០គីឡូម៉ែត្រ​ពីរាជ​ធានី​ភ្នំពេញ ​មាន​ផ្ទុក​អ្នកទោស​​​​ប្រហែល​២ ៥០០នាក់ ខណៈ​ពេល​ពន្ធនាគារ​នេះ​អាច​ផ្ទុក​អ្នកទោស​បាន​ត្រឹមតែ​១ ២០០​នាក់​​។ អ្នក​ទោស​​គ្រប់​បទមជ្ឈិម​ទាំង​អស់​ ​ត្រូវ​ជាប់​​ឃុំ​​​ជាមួយ​អ្នកទោស​ដែលជា​ជន​ក្រីក្រ និង​​ជា​អ្នក​ដែលតស៊ូ​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញពីលំនៅដ្ឋាន​របស់ពួកគេ។

 

ជួនកាល​ អ្នកដែល​ត្រូវ​បាន​បណ្តេញចេញ ​គឺជា​ជនរង​គ្រោះ​ទ្វេដង​
នៅ ​ចុង​ឆ្នាំ​២០០៨​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​១ម៉ឺន​នាក់​ត្រូវ​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ នៅ​ទូទាំង​​​​​ប្រទេស​ ក្នុង​ចំណោមនោះ ​អ្នក​ទោស​ប្រមាណ​ជាង​៦០០​នាក់ គឺជាអ​នីតិជន និង​ជាង​៤០០​នាក់​ គឺជា​ជន​​​បរទេស​​។ ពួកគេ​ត្រូវ​ជួបនូវ​កង្វះ​អាហារូបត្ថម្ភ ខ្វះ​​ថ្នាំសង្កូវ​ និង​មិន​មានទឹក​ស្អាត​ សម្រាប់​​បរិភោគ​។ ក្នុង​ចំណោម​ទណ្ឌិត​​​​ទាំងនោះ អ្នក​ខ្លះ​គឺ​ជា​ប្រជាពលរដ្ឋ​​​ក្រីក្រ ដែល​​មិន​ព្រម​ចាក​ចេញ​​​ពី​លំនៅដ្ឋាន​​របស់ពួកគេ។ ពួកគេ​ត្រូវ​បានជាប់ចោទ​​​ពីបទ «បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃ បង្ករបួសស្នាម និងកាន់​កាប់​​​​កម្មសិទ្ធិ​ឯកជន​ខុស​ច្បាប់​» ខណៈ​​ពេល​ដែល​ប្រជាជន​ក្រីក្រ​ទាំងនេះ​​​ព្យាយាម​ប្រឆាំង​​​កងកម្លាំង​ ប្រដាប់អាវុធ​ ដែល​ត្រូវការ​​បណ្តេញ​​ពួកគេ​​ចេញ​ពីសហគមន៍​​ ដើម្បីរៀប​ចំ​​ទីក្រុង និង​​លុប​បំបាត់​«តំបន់​​​​​អនាធិបតេយ្យ​»ចោល​។​

នៅ ​អំឡុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​កើន​ឡើង​នៃ​ការ​បណ្តេញ​ចេញ​ដោយ​ប្រើ​ប្រាស់​កម្លាំង ដែល​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​និង​​អន្តរ​ជាតិ​ចាត់​ ទុក​ថា​ជា​ការ​រំលោភ​ោភ​បារ​ក្នុង​ស្រុក​និង​អង្គការ​អន្តរ​ជាតិ​ចាត់​ទុក​ ថា​ជា​ការ​រំលៅ្រាប់​បិរផ្តល់​ដគេ​្តល់​តម្លាភាព​ និងពង្រឹង​ព​ផង​ដែរ។ «ប្រសិន​ជ​សិទ្ធិ​មនុស្ស​ គឺ​ជា​ ​ព្រឹត្តិការណ៍​ដ៏ធ្ងន់ធ្ងរ​បំផុត​​មួយ​ នៅ​ក្នុង​ប្រទេស។​ ​ប្រជាពលរដ្ឋ​រាប់​​ពាន់​​គ្រួសារ​តែង​តែ​ទទួល​រង​នូវ​ការ​​​ បណ្តេញចេញពីលំនៅដ្ឋាន​របស់ខ្លួន ដើម្បី​យកដី​ទាំង​នោះ​​ប្រគល់អោយទៅ​​ក្រុម​ហ៊ុន​ឯក​ជន​ រឺ ក្រុម​ហ៊ុន​បរទេស​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការិយាល័យ​ រឺ​កាស៊ីណូធំៗ ត្រូវ​បាន​សាង​សង់​​ឡើង ហើយ​សំណង់ទាំង​នេះ​ផ្តល់​​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​ភាគតិច​ប៉ុណ្ណោះ​ នៅក្នុង​ប្រទេស​​​នេះ ដែល​ជា​ប្រទេស​មួយ​​ស្ថិត​នៅក្នុង​ចំណោមបណ្តា​​ប្រទេស​ក្រីក្រ នៅលើ​ពិភព​លោក។

លោក​ហែម ជុន អាយុ​៤៧​ឆ្នាំ ជា​​អ្នក​​​យក​ព័ត៌មាន​​​ប្រចាំ​សារព័ត៌មាន«សម្រែក​យុត្តិធម៌»​ ដែល​ចេញ​ផ្សាយ​​ពីរសប្តាហ៍​ម្តង​ ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ ពីបទ «បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ»​។​​ តាម​ការ​ពិត បុរស​ជន​ជាតិកម្ពុជា​រូប​នេះ​ស្ថិតនៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ពីការ​បណ្តេញ ​ចេញ​ដោយ​ប្រើ​កម្លាំង​ជាច្រើនផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ បន្ទាប់ពី​បាន​តវ៉ា​​ប្រឆាំង​ទៅ​នឹង​​ការ​បណ្តេញ​​ចេញមួយពីសំណាក់​​កម្លាំង​ ប្រដាប់អាវុធ នៃភូមិ​​សំបុក​ចាប​ ស្ថិត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ កាលពី​ខែមិថុនា ឆ្នាំ​២០០៦​។ កាល​នោះ គាត់​បដិសេធ​មិន​ទទួល​យក​​​សំណង​ ដែល​​ផ្តល់​​ជូន​ដល់​ «អ្នក​ផ្លាស់​ទីលំនៅ» ដោយ​​​​ក្រុមហ៊ុន ដូចជា​​ដីមួយកន្លែង​នៅ​ភូមិ​អណ្តូង ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​​ជាង​២០គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ។

លោក​ បាន​រៀប​រាប់ថា «ខ្ញុំ​ត្រូវ​​ជាប់ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ ប៉ុន្តែ​ ខ្ញុំ​គឺជា​ជន​ស្លូត​ត្រង់​។ ខ្ញុំគ្រាន់​តែ​​បាន​ការពារ​ដី​របស់​ខ្ញុំ និង​​សុខ​ចិត្ត​​​​ធ្វើគ្រប់​យ៉ាង​ ដើម្បី​ការពារ​​បុព្វហេតុ​របស់ខ្ញុំ។ ខ្ញុំ​​ត្រូវ​បាន​ឃុំ​នៅ​​ក្នុង​បន្ទប់​​មួយ​ ទំហំ៤គុណ៤ម៉ែត្រ ដែល​ផ្ទុក​​អ្នក​ទោស​មិនតិច​ជាង​១០នាក់​។​ នៅទីនោះ គ្មាន​​ប្រព័ន្ធ​ខ្យល់​ចេញចូល​ យើង​​​ពិបាក​ដង្ហើម  និងអាច​ដេក​បាន​​ត្រឹម​តែមួយ​ហត្ថដៃ​ប៉ុណ្ណោះ»។

«គ្រួស​ក្នុង​បាយរបស់យើង​»
រាជ ​រដ្ឋាភិបាល​កម្ពុជា​បានកំណត់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទោស​​ម្នាក់ ចំនួន​​១៥០០រៀល (០,៣៨ដុល្លារ) (អាហារ ទឹក ភ្លើង​ សំលៀកបំពាក់ ថ្នាំពេទ្យ​...)។ ​អ្នកទោស​បរិភោគ​​បាន​​តែ​​អង្ករ​០,៥៥​គីឡូ​ក្នុង​មួយ​ថ្ងៃ។ លោក​ហែម ជុន បាន​បន្តទៀត​ថា​ «ចំនួន​នេះមិនគ្រប់​គ្រាន់​នោះ​ទេ។ យើង​ត្រូវ​បំពេញបន្ថែម ជាមួយ​ថវិកា​ដែល​បានមកពីគ្រួសារ​របស់​យើង។ នៅពេល​ដំបូង​​ បាយ​របស់​យើង​មាន​​គ្រួស​។​ ម្យ៉ាង​វិញ​ទៀត នៅពេល​ឈឺ​ស្កាត់ យើង​ទទួល​បាន​​​តែថ្នាំ​ប៉ារាសេតាម៉ុល​ប៉ុណ្ណោះ​។ ខ្ញុំ​ធ្លាប់​បាន​ស្នើ​សុំ​ទៅ​ព្យាបាល​ជំងឺ​ឫស​ដូង​ច្រមុះ​នៅខាងក្រៅ ប៉ុន្តែ​ មិនបាន​សម្រេច​»​។ យោង​តាម​របាយការណ៍​របស់​​អគ្គ​នាយកដ្ឋាន​ពន្ធនាគារនៅ​​ត្រីមាស​ទី​៤ ឆ្នាំ​២០០៨ អ្នកជាប់​ពន្ធនាគារ​ចំនួន​៦០​នាក់​​បាន​​បាត់​បង់ជីវិត នៅ​​ក្នុង​ឆ្នាំ​២០០៧ ។ ​ ចាប់ពីខែមករា ដល់​ខែកញ្ញា​ ឆ្នាំ​២០០៨ ចំនួន​អ្នក​ទោស​ស្លាប់​គឺ​ ​៣៧នាក់​។

នៅ​ឱកាស​​​ប្រារព្ធ​ទិវាសិទ្ធិ ​មនុស្ស​អន្តរ​ជាតិ ខួប​លើកទី​៦០ កាល​ពី​ថ្ងៃទី​១០ ខែធ្នូ​ ឆ្នាំ​២០០៨​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ប្រមូលផ្តុំ​ដោយ​​សម្ព័ន្ធ​អង្គការ​​សិទ្ធិមនុស្ស​ង​ស្រុកចំនួន​១៩ បាន​លើក​យក​បញ្ហា​​​ដីធ្លីមក​និយាយ។ អង្គការ​ទាំងនេះ​បាន​រៀប​ចំ​ក្បួន​ហែរ​មួយ នៅកណ្តាល​ទីក្រុង​ភ្នំពេញ ដោយ​​មាន​ការ​ចូល​រួមពីសំណាក់​​​​សមាជិក​សង្គមស៊ីវិល​ អង្គទូត ព្រះសង្ឃ សិស្ស​និស្សិត និង​ជន​រង​​គ្រោះ​ពីការ​បណ្តេញ​ចេញ​ ​​​​​ប្រហែល​២០០០នាក់​។ គ្រប់​គ្នា​បាន​ពាក់​អាវ​យឺត​ស​ ដែល​សរសេរ​​ពាក្យ​​ស្លោក​ថា «សិទ្ធិ​មនុស្ស សិទ្ធិ​យើង»។ ក្រោម​ការ​ឃ្លាំ​មើល​​ពី​សំណាក់អាជ្ញាធរ ពួកគេ​បាន​​​ទទូច​សុំ​​​អោយមាន​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​​បាន​​​ឃុំខ្លួន និង​បញ្ឈប់​ការ​បណ្តេញ​ចេញ និង​ការ​​ចាប់ខ្លួន​​ ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី។​

បច្ចុប្ប​ន្ន​​នេះ មនុស្ស​ជាង​៥០នាក់​ត្រូវ​ជាប់ពន្ធនាគារ បន្ទាប់​ពីពួកគេ​ព្យាយាម​ការពារ​​ដីធ្លីរបស់ខ្លួន នៅក្នុង​​​រឿង​​​​ជម្លោះ​ដីធ្លី។​

សិទ្ធិ​ត្រូវ​បានរំលោភបំពាន​
លោក ​ស្រីពុង ឈីវកេក ប្រធាន​​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ បាន​រិះគន់​​ដោយ​ឥត​រុញ​រា ចំពោះ​លក្ខខណ្ឌ​ដ៏អាក្រក់នៃការឃុំខ្លួន​អ្នក​ទោស។​ សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​បាន​គូស​​បញ្ជាក់​ថា​ «​ដើម្បី​​ដឹង​ថា​តើ​ប្រទេស​មួយ គោរព រឺមិន​គោរព​សិទ្ធិ​របស់​​អ្នកទោស​ យើង​​​ត្រូវ​សង្កេត​មើល​​ពន្ធនាគារ​។ ប្រសិន​ជា​សិទ្ធិ​របស់​អ្នក​ទោស​​​មិនត្រូវបានគោរព​​ មាន​ន័យ​ថា​ប្រទេស​នោះ​មិន​មាន​​ឆន្ទៈ​គោរព​សិទ្ធិមនុស្ស​​ទេ»។​

លោក ​សំកុល សុខន​ អគ្គនាយក​រង​នៃអគ្គនាយក​ដ្ឋាន​​ពន្ធនាគារនៃ​ក្រសួង​មហាផ្ទៃ មិន​យល់​ឃើញ​​ថា​ទាំងនេះ​ជា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទេ​​។​ មន្រ្តីជាន់​ខ្ពស់​​រូប​នេះ​បាន​អះអាង​ថា «នេះ​គឺ​ជា​លទ្ធភាព​អតិ​ប្បរមា​​ដែល​​រដ្ឋ​អាច​​ផ្គត់ផ្គង់​បាន​។ សូម្បីតែ​ឆ្មាំគុក​របស់យើង​ទទួល​បាន​ប្រាក់​បៀវត្ស​ត្រឹម​តែ​១៦០​ ០០០ ទៅ​​២០០ ០០០រៀល (៤០ ទៅ​៥០ដុល្លារ)​ ​ក្នុង​មួយ​ខែ។ ជានិច្ចកាល ខ្ញុំ​តែង​តែ​ណែនាំ​​មន្រ្តី​របស់យើង​ អោយ​យក​ចិត្តទុក​ដាក់​ចំពោះ​អ្នកទោស​​​ និង​គោរព​​សិទ្ធិ​​របស់​​ពួកគេ។ លោក​បាន​គូសបញ្ជាក់ថា​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​សុខាភិបាល​យក​ចិត្ត​ ទុកដាក់​ចំពោះ​បញ្ហា​ថ្នាំសង្កូវ​។ លោក​បាន​បន្ថែមទៀត​ថាមណ្ឌល​កែប្រែ​ថ្មីមួយ នឹង​ត្រូវ​បង្កើតឡើង​នា​ពេល​ខាងមុខ​នេះ នៅ​ខេត្តពោធិសាត់ ដើម្បី​​ជួយ​សម្រួល​​​​ភាពតូចចង្អៀត​របស់​ពន្ធនាគារ។ ក្រសួង​មហាផ្ទៃ​រង់​ចាំការ​បើកភ្លើង​ខៀវ ពី​ក្រសួង​កសិកម្ម ដែលជា​ម្ចាស់​កម្ម​សិទ្ធិ​ដី​ចំនួន​៩៦០​ហិចតា មុននឹង​ចាប់​ផ្តើម​​ការងារ​​នោះ។​

អត្ថបទ​នេះ​​ត្រូវ​បា​ន​ចេញផ្សាយជាភាសាបារាំង​នៅលើ​វិប​សាយ​ Tribune des droits humains នៅ​ក្នុង​ឱកាស​ទិវា​​សិទ្ធិមនុស្ស​អន្តរ​ជាតិ ខួប​លើកទី​៦០​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

អានបន្ថែមលើវិបសាយកាសែ

-ខួប ​លើកទី​៦០​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស: ការ​តវ៉ា/ការ​រិះគន់​​​​ជា​ច្រើន​របស់​​អង្គការក្រៅរដ្ឋាភិបាល​​ សិទ្ធិមនុស្ស នៅភ្នំពេញ (១០-១២-២០០៨)
-អង្គការមានប្រតិកម្មប្រឆាំងនឹងការបណ្តេញដោយ ប្រើកម្លំាង (១៩-០២-២០០៨)

 

ប្រទេស ​កម្ពុជា​មាន​មណ្ឌល​កែប្រែ​ចំនួន​៣ និង​ពន្ធនាការ​២១​កន្លែង​ នៅទូទាំង​ប្រទេស​។ ខេត្ត​ឧត្តរ​មានជ័យ​ ក្រុងកែប និងក្រុង​ប៉ៃលិន​ មិនមាន​ពន្ធនាគារ​នោះ​ទេ​។ អាជ្ញាធរ​ពន្ធនាគារ​ទទួល​ស្គាល់​ថា​ពន្ធ​នាគារ​ជាច្រើន​មាន​សភាព​ចាស់​ ទ្រុឌទ្រោម​ ក្នុ​ងចំណោមនោះមាន​ដូចជា​ពន្ធនាគារ​ខេត្ត​តាកែវ ខេត្តកំពង់ធំ ស្ទឹង​ត្រែង ពោធិសាត់ មណ្ឌលគិរី និង​រតនគិរី។​

[យោង​តាម​អ្នកសង្កេត​ ការណ៍​របស់​អង្គការលីកាដូ] មាន​កុមារ​ប្រហែល​៥០នាក់​ រស់​នៅក្នុង​ពន្ធនាគារ​​នៅប្រទេស​កម្ពុជា ក្បែរ​ម្តាយ​របស់​ពួកគេដែល​ជាប់​ពន្ធនាគារ​។ កុមារ​ទាំងនោះ​ក៏​ទទួល​រង​នូវ​កង្វះអាហារូបត្ថម្ភ​ដូចគ្នា​ផង​ដែរ​។

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ