កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
រូបចាមៈ ប្រលោម​លោក​ស្នេហា​រវាង​ក្រមុំ​បារាំង​និង​បុរស​​ចាម​នៅប្រទេស​កម្ពុជា
ដោយ អេមីកូ ស្តក់   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-១២-២០០៨

Gabrielle Pianette - Mei Bi � Famille Mousar

កម្ពុជា ៖ ហ្គាប្រ៊ីយ៉ែល ព្យាណែត ហៅ ម៉ី ប៊ី
© គ្រួសារ ម៉ូសារ

«កាល ​ពី​ព្រេង​នាយ មានដំណាល​ថា​ក្រមុំ​ជន​ជាតិ​បារាំង​ដ៏​ស្រស់សោភា​មួយ​រូប​ ស្ថិត​​នៅ​ក្នុង​សភាព​ភិត​ភ័យ​ បា​នកំពុង​តែ​រត់​គេ​ច​ខ្លួន​ ចេញ​ពី​ការ​តាម​ដេញ​ចាប់​របស់​​ពួក​ជប៉ុ​ន នៅ​តាមដង​ទន្លេ​មេគង្គ​ នា​ខេត្ត​កំពង់​ចាម​។ យុវតី​រូប​នោះ​រស់​នៅ​តែ​ខ្លួន​មួយ គ្មាន​​​ឪពុកម្តាយឡើយ (ឪពុក​ម្តាយ​ជា​អ្នក​​ដាំកៅស៊ូ​)។ តួ​ឯង​ស្រី​ដ៏​កំសត់​​របស់យើង​បានរត់​រហូត​មកទល់​នឹង​មាត់ទន្លេ ទ័ល​ច្រក​រត់​ទៅ​ណា​លែង​រួច​។ ក្តីសង្ឃឹម​ប្រែ​រលាយ​សាប​សូន្យ​អស់។ រំពេចនោះ ស្រាប់​តែ​មាន​បុរស​អ្នក​នេសាទ​ជនជាតិចាមដ៏ស្រស់​សង្ហាវ័​​យ​ក្មេង​មួយរូប  ​ដែល​កំពុង​អ៊ុំទូក​ បាន​មក​ដល់​ ព្រម​ទាំង​​បាន​ជួ​យ​​សង្គ្រោះនាង​ពីសត្រូវទៀត​ផង​។ កំលោះ​ក្រមុំ​មួយ​គូ​នេះ​បានជិះ​ទូក​ ឆ្លង​កាត់​​រលក​ទន្លេ​តិចៗ.... ជាមួយ​​សេចក្តី​ស្នេហា... និង​​បាន​​ចូល​ចត​នៅ​មាត់ច្រាំ​ងទន្លេ​ នៅភូមិ​ទ្រា និង​​នៅទីនោះហើយ ​ពួកគេ​ទាំង​ពី​រ​ក៏​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយគ្នា រស់នៅ​យ៉ាង​មាន​សេចក្តី​សុខ បង្កើត​កូន​ចៅ​ជា​ច្រើន»។

 

តើ​នេះ​​គឺជា​ទំព័រ​​បើក​កកាយ​​ប្រលោម​លោក​ស្នេហា​ មួយ រឺជា​​ទំព័រមួយ​ដែល​ដក​ស្រង់​ចេញ​ពី​ប្រជុំ​រឿង​​​ព្រេង​ទិនាន ដើម្បី​បំភ័ន្ត​​ក្មេងៗ? រឺ​មួយ ជា​សាច់រឿង​ដ៏​ផ្អែម​ល្អែម​​មួយ ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅ​ក្នុង​រោង​ភាព​យន្ត​។ ​តាម​ការ​ពិត ទាំង​​អស់​នេះ​សុទ្ធ​​​តែ​មិន​ពិត​​។ ប្រវត្តិ​របស់​ក្រមុំ​បារាំង​ដ៏​ស្រស់​ប្រិមប្រិយ​​និង​ព្រះអង្គម្ចាស់​ ជនជាតិ​ចាម​​​​ដ៏​ស្រស់​សង្ហារ​របស់​នាង ត្រូវ​បាន​ចាស់ៗ​ ​លើកយកមក​និទាន​​នៅ​ក្នុ​ង​ពិភព​ជន​ជាតិ​​ចាម ​ទូទាំង​ប្រទេស​​កម្ពុជា​ ប្រៀប​បានដូចជា​គូ​ស្នេហ៍​នេះ​គឺ​ជា​​ផ្នែក​មួយ​នៃ​​ប្រពៃណី​​របស់​​ពួ​ក​គេ ​។​ ពួកគេ​​បាននិទាន​​ប្រវត្តិស្នេហា​ផ្សង​ព្រេង​​​​មួយ​​នេះ ហាក់​​បី​​ដូចជា​ធ្លាប់​បាន​ស្គាល់​ «ក្រមុំ​បារាំង»​ និង​វីរៈបុរស​ជនជាតិ​ចាម​របស់​នាង ប៉ុន្តែ​​​គ្មាន​នរណា​ម្នាក់​​បាន​ដឹង​អំពី​សាច់​រឿង​បន្ទាប់​នៃ​គូស្នេហ៍​ ទេវកថា​នេះ​​នោះ​ទេ។ ព្រេង​និទាន​នេះ​គឺជា​ផ្នែកខ្លះ​នៃ​ប្រលោម​លោកស្នេហា​កម្ពុជា​ យុទ្ធ​កថា​​ចាម និង​ប្រលោម​លោក​បារាំង​​ឥណ្ឌូចិន។​​ តើ​​រឿង​​ព្រេង​និទាន​នេះ​ត្រូវ​បាន​សរសេរ​ឡើង ដោយ​ផ្អែក​លើ​ការ​​ពិត​​មួយ​ដែរ​រឺទេ​?​

នៅភូមិទ្រា ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម​ គេមាន​ការ​ព្រួ​យ​បារម្ភ​ផ្សេង ក្រៅ​ពីការ​រៀប​រាប់​រឿង​ព្រេង​និទាន​ចំណាស់​និង​ល្បីសុះ​សាយ​មួយនេះ។ ​ទួន (គ្រូ​បង្រៀន​​ឥស្លាម​​) បាន​ចង​ចិញ្ចើម មាន​ទឹកមុខមិន​សូវ​សប្បាយរីក​រាយ នៅ​ពេល​លឺ​គេ​និយាយ​អំពី​ពង្សាវតា​នេះ ព្រោះ​ថា​ប្រវត្តិ​ស្នេហា​នេះ​​ពិ​ត​ជា​​​កើត​មាន​ឡើង​នៅ​​ទីនេះ​​។ ប្រសិនជា​គេ​ស្គាល់​តួអង្គ​​នៅ​ក្នុង​រឿង​ព្រេង​និទាន​ទាំង​នេះ​​ច្បាស់​ ក៏​ដោយ​​​សារ​ទីនេះ ជាកន្លែង​ដែល​ពួកគេ​ធ្លាប់​រស់​នៅ គឺ​នៅ​មាត់​ច្រាំង​ទន្លេ​មេគង្គ។ នៅ​​មាត់​ច្រាំង​នេះ ក៏​មាន​ទូក​ចម្លង​មួយ ដែល​អាច​ផ្ទុកមនុស្ស​បាន​ច្រើន​ជាង​ទូក​របស់​​អ្នក​នេសាទ​វ័យ​ក្មេង​របស់យើង ​ផង​ដែរ​។

ដូចនេះ ម៉ី ប៊ី និង​តា អាម៉ាត់ ​ពិត​ជា​មាន​ប្រាកដ​មែន។ ប៉ុន្តែ ខុស​គ្នា​ពី​តួ​អង្គ​នៅ​ក្នុង​រឿង​ព្រេង​និទាន​។ តួ​អង្គ​ទាំង​ពី​រ​របស់យើង​ ពិត​ជា​មាន​ ប៉ុន្តែ ពួកគេ​មិន​មែន​ជា​​​មនុស្ស​អមតៈ​នោះទេ។ ពួកគាត់​​ទាំង​ពីរ​បានលា​ចាក​លោក​យើង​នេះ​ទៅ​ហើយ​​។​ ​ជាមួយ​នឹង​ស្នាម​ញញឹម ក្មួយ​ស្រី​​ម្នាក់ ក្នុង​ចំណោម​ក្មួង​ស្រី​របស់​ពួក​គាត់​​​ ​ស្ថិត​ក្នុង​វ័យ​៧០​ឆ្នាំ ដែល​នៅ​តែ​​​រស់នៅ​ក្នុងផ្ទះ​ពីកុមារ​ភាព​របស់ខ្លួន បាន​អះអាងរឿង​រ៉ាវ​ដ៏​អាថ៌កំបាំង​នេះ​​។ ​លោក​យាយ​ត្រូវ​ជា​ក្មួយ​រូប​នេះ​បាន​​បង្ហាញ​អាល់​​ប៊ុម​រូប​ថត​ ដោយ​​​បាន​រម្លឹក​ទាំង​ស្រពិច​ស្រពិល​នូវ​ប្រវត្តិ​​របស់​ពូមីង​របស់​គាត់​​ ។

​លោក​យាយ ម៉ី​ ខាឌីយ៉ា ​បាន​រៀប​រាប់ថា​ «អូហ៍ ពូ​របស់ខ្ញុំ... គាត់​គឺជា​មនុស្ស​ល្បី! គឺជា​បុរស​មាន​អំណាច និង​ត្រូវ​បាន​គេ​គោរព​បំផុត។ គេ​និយាយ​ថា​គាត់​គឺជា​ជន​ជាតិ​អារ៉ាប់... ​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​​អ្នក​ដែលគេ​​ភ័យ​ខ្លាច។ គាត់​ក៏​​ល្បី ថា​​កាច​គួរស​ម​ផង​ដែរ...»។ ​គាត់​គឺជា​អាជីវករ​ដ៏​រីករាយ ​ជា​ប្រធាន​ព្រះ​វិហារ​​​ឥស្លាម​ រឺ​ជា​មន្រ្តី​រាជ​ការ​នៅសម័យ​អាណា​ព្យាបាល​បារាំង។ ប្រភព​​ដើម​​​ដ៏​​ចម្លែក​​និង​​​ស្រពិច​ស្រពិល​​របស់​ពូ អុង អាម៉ាត់អាច​បញ្ជាក់​បានថា​ គាត់មិន​មែន​នៅ​​​ក្មេង ដូច​​អ្នកជួយ​សង្គ្រោះ​​​នៅ​ក្នុង​រឿង​ព្រេង​និទាន​នោះទេ​។​ គាត់​គឺជា​បុរស​វ័យ​​ចំណាស់ ហើយ​បុព្វ​បុរស​របស់​គាត់​​មានកេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​គួរ​សម នៅ​ក្នុង​​ចំណោម​​ខ្មែរ​ឥស្លាម​ ក៏ដូចជា​នៅចំណោម​ពុទ្ធ​សាសនិក។ ដូនតា​​របស់​គាត់​មក​ពី​ពិភព​​​អារ៉ាប់ និង​ឥណ្ឌា។ ជំនាញនិ​ង​ទេព​កោសល្យ​បន្សល់​ទុក​ពី​ដូនតា​​ដ៏​អាថ៌​កំបាំង ស្ថិត​នៅ​លាយ​ឡំ​នៅក្នុង​រូប​ភាព​របស់​«តាអារ៉ាប់» ក៏ដូច​ជា​នៅ​ក្នុង​​រូប​ភា​ព​​របស់​​អុង អាម៉ាត់។

​ជាការ​ពិតណាស់​ ក្រមុំ​ស្បែក​ស​រូប​នេះ​​បាន​ក្លាយ​ជា​ស្រីស្នេហ៍​ទី​៤ របស់បុរស​ខ្លាំង​​យើង។ ក្មួ​យ​ស្រី​ ម៉ី ខាឌីយ៉ា បាន​រម្លឹកថា «គាត់​គឺជា​បុរស​ដែល​មាន​ភរិយា​ច្រើន​។ នេះគឺជាការ​ពិត»។ «ដំបូង​ឡើយ គាត់​រៀប​ការ​ជាមួយ​ស្រ្តី​ជន​ជាតិ​ចាម រួច​មកក៏​មាន​កូន​។ ក្រោយមក រៀប​ការ​ជាមួយ​ស្រ្តី​ខ្មែរ ក៏មានកូន​ដែរ ហើយ​រៀប​ការ​ជាមួយ​ជន​ជាតិ​ចិន... ក៏មាន​កូន​ដែរ។ ជា​ចុង​ក្រោយ រៀបការ​ជាមួយ​ស្រ្តី​បារាំង ក៏មាន​កូន​ទៀត... នៅមា​នទៀត!»។ លោកយាយ​ម៉ី ខាឌីយ៉ា បដិសេធ​រៀប​រាប់​ពង្សាវតា​ជំនាន់ក្រោយរបស់​ពូ​គាត់​។

គឺ​ នៅ​ប្រទេស​បារាំង ទីក្រុង​ប៉ារីស អ្នកស្រី​ អ៊ុម កាទី អាយុ៥៣​ឆ្នាំ ចៅ​ស្រី​របស់​ប្តី​ប្រពន្ធ​​មួយ​គូ​នេះ ​នៅចង​ចាំ​ជីដូន​ ដែល​គាត់​ធ្លាប់​រស់​នៅ​ជាមួយ​ កាល​ពី​កុមារ​ភាព​​។​ «ការ​ពិត ​ជីតា​របស់ខ្ញុំ​បាន​ចាប់​ជំរិត​លោក​យាយខ្ញុំ​ឈ្មោះ ម៉ី ប៊ី។ កាល​នោះ នៅ​ពេល​ចេញ​ពី​សាលារៀន​ និស្សិត​ដ៏ស្រស់​សោភា ឈ្មោះ ហ្គាប្រ៊ីយ៉ែល ព្យាណែត ត្រូវ​បាន​ចាប់​ជំរិត​ដោយ​អនាគត​​ស្វាមី​របស់គាត់។ «គាត់​បាន​នាំ​លោក​​យាយ មក​កាន់​ទីក្រុង​ភ្នំពេញ និង​បាន​យក​គាត់​ធ្វើ​ជាភរិយា។ ពេល​នោះ លោក​យាយ​ មាន​អាយុ​១៦ឆ្នាំ»។ រឿង​រ៉ាវ​នេះ កើត​មាន​ឡើង​នៅ​ប្រហែលជា​ឆ្នាំ​១៩១៥ មុនសង្គ្រាម​លោកលើកទីពីរ និង​មុនការ​ឈ្លាន​ពាន​​របស់​ពួក​ជប៉ុន​ ដែល​ត្រូវតំណាល​​​នៅក្នុង​រឿង​ព្រេង​និទាន។

នៅ​ភូមិ​ទ្រា «យុវតីជនជាតិ​បារាំង» បាន​ប្រែក្លាយ​យ៉ាង​ឆាប់​រហ័ស​ជា​ «យុវតី​ចាម»​។ ត្រង់​នេះ​ហើយ​ដែល​ចាស់ៗចងចាំ។ គាត់​បាន​គោរព​សាសនា​ឥស្លាម​ តាម​​ស្វាមី​របស់គាត់ ដែលជា​ប្រធាន​វិហារ​ឥស្លាម​។ គាត់​គ្មានអ្វី​ត្រង់ណា ដែល​ខុស​​ប្លែក​ពី​អ្នក​ជិត​ខា​ងរបស់គាត់​នោះ​ទេ។ គាត់​ពាក់​ស្បៃ​មុខ​លើក្បាល ស្លៀក​សារុងដូចគេ​ឯង​។ គាត់​បាន​ប្តូរ​ឈ្មោះ​​កំណើត​ពី ហ្គាប្រ៊ីយ៉ែល ព្យាណែត ​មក​ជា​ឈ្មោះ​​ «ម៉ី ប៊ី» និង «យ៉េយ ហ្គាហ៍»។

យុវតី​បារាំង​ម្នាក់នេះ បាន​ស្ម័គ្រចិត្ត​រួមសម្ព័ន្ធមេត្រី​​ជាមួយ​បុរស​ចាម យ៉ាង​ឆាប់​រហ័ស គួរ​អោយ​ភ្ញាក់ផ្អើល។ «យើង​មិន​ដឹង​មូលហេតុអ្វី​បាន​ជា​គាត់​យល់​ព្រម​ដូច្នេះ​នោះទេ។ គាត់​តែង​តែ​និយាយ​ប្រាប់​ខ្ញុំ​ថា​ជីតា​របស់​ខ្ញុំ «បាន​បង្កើត​មនោសញ្ចេត​នា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រូប​គាត់» ហើយគាត់​ក៏​ចុះ​ចាញ់​សេចក្តី​សេ្នហា​របស់​ជីតា​ខ្ញុំ​ភ្លាម។ ឪពុក​ម្តាយ​របស់គាត់ ដែល​ប្រហែល​ជា​មន្រ្តី​រាជការ​​ផ្នែក​​រដ្ឋបាល​ នៅ​ទីក្រុង​ភ្នំពេញ មិន​បាន​ជំទាស់​នឹង​​ស្នេហា​នេះ​នោះ​ទេ ហើយ​ក៏​យល់​​ព្រម​អោយ​អ្នក​ទាំង​ពីរ​រៀប​មង្គលការ។

ដោយ​ស្នាក់នៅ​ គេហដ្ឋាន​ក៏​ធំមួយ នៅ​មាត់ទន្លេ នា​ភូមិ​ទ្រា ម៉ី ប៊ី បាន​ប្រែ​ក្លាយ​ជា​​ជនជាតិចាម និយាយ​ភាសាចាម ក៏​ដូច​ជា​ភាសា​​​ចិន និង​ខ្មែរ​បាន​​យ៉ាង​​ស្ទាត់​ជំនាញ។ គាត់​​​និយាយ​ភាសា​ចាម​​​ជាមួយចៅៗ​របស់គាត់​នៅ​ទីក្រុង ដើម្បី​កុំ​អោយ​​ពួកគេ​ភ្លេច​ភាសា​កំណើត​របស់​ខ្លួន​។​ ប៉ុន្តែ ម៉ី ប៊ី​នៅ​តែ​សរសេរ​ជា​ភាសា​បារាំង​ដ​ដែល​។ គាត់​បានជម្រុញ​អោយ​ចៅស្រី​របស់គាត់ បន្តការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង នា​ទីក្រុងភ្នំពេញ និង​មាន​ទំនាក់​ទំនង​​មិត្តភាព ជាមួយ​អាចារ្យ​ម្នាក់ នៅរាជធានី។

នៅ​ឆ្នាំ​១៩៧៤ ស្ថិតក្នុងវ័យ​៧៦​ឆ្នាំ លោក​យាយ ហ្គាប្រ៊ីយ៉ែល ព្យាណែត បាន​ទទួល​មរណៈភាព តាម​ស្វាមី​របស់គាត់ ដែល​បានបាត់​បង់ជីវិត​អស់រយៈពេល​ប៉ុន្មាន​ឆ្នាំមុន។ គាត់​ត្រូវ​បាន​បញ្ចុះសព​ដោយ​បង​ប្រុស​និង​បង​ស្រី​ ដែល​មក​ពី​ប្រទេស​បារាំង ដើម្បី​ឧទ្ទិស​កុសល​ជា​ចុង​ក្រោយ​ដល់​គាត់។​ ប្រវត្តិ​សាស្រ្ត​​បាន​មិន​និយាយ​ថា​តើ​សាក​សព​របស់​លោក​យាយ ត្រូវ​បញ្ចុះ​នៅ​ក្រោម​​រូប​ឈើ​​ឆ្កាង​បែប​គ្រិស្ត​សាសនា នៅ​ភ្នំពេញ រឺ​នៅ​ក្នុង​ផ្នូរ​សព​​ឥស្លាម​សាសនា​​នៅ​ភូមិ​ទ្រា។

ជា​ចុង​ក្រោយ ​ រឿង​ព្រេង​និទាន​បាន​ផ្អែកលើ​ប្រវត្តិពិត​នេះ ដោយបាន​បង្កើត​ជា​បរិបទជា​ច្រើនខុស​ៗ​គ្នា៖ សត្រូវ​ជប៉ុនរួមមួយ អ្នក​គ្រប់​គ្រង​រដ្ឋបាល​ប្រែក្លាយ​ជា​អ្នក​ដាំ​ដំណាំ អ្នកនេសាទ​ម្នាក់​ដែល​ពោរពេញដោយ​អំណាច​និង​ភាព​អាថ៌កំបាំង ស្រ្តី​ជន​ជាតិ​ស្បែក​ស​រស់​នៅ​សម្រប​ទៅតាម​បរិយាកា​ស​នៅ​តាម​ដង​ទន្លេ​ មេគង្គ...។ ជាការ​ពិត​ណាស់ សម្ព័ន្ធភាព​រវាង​ម៉ី ប៊ី និង​តា អាម៉ាត់ គឺជា​សម្ព័ន្ធ​សេ្នហា​​មួយ​នៅក្នុង​រឿ​ង​ប្រលោមលោក​ខ្មែរ រឿង​យុទ្ធកថា​ចាម និង​ប្រលោម​លោក​​ឥណ្ឌូចិន...។ នេះ​គ្រាន់​តែ​ជាការ​ផ្សព្វផ្សាយ​​​​ប្រវត្តិស្នេហា​​ដ៏​ល្បី​​ឈ្មោះ​មួយ​ ប៉ុណ្ណោះ​!។


1 អធិប្បាយ
ដោយ កឿង​ណារិទ្ធ 2009-03-09 10:22:02
ថ្មីៗ​នេះ រោង​ភាព​យន្ត​លុច បាន​បញ្ចាំ​ងរឿង​មួយ​មាន​ចំណង​ជើង​ថា​ក្បាច់​ហនុមាន​កែង​ឆេះ​ជង្គង់​ហោះ។​ បន្ទាប់​ពី​បាន​មើល​រួច​មាន​ទស្សនិជន​ជា​ច្រើន​គាំ​ទ្រ​ថា​ល្អ​មើល។​ចំពោះ​ខ្ញុំ​វិញ វា​ជា​រឿង​ដែល​បង្ហាញ​ប្រាប់​ទស្សនិកជន និង​ពិភពលោក​ថា​ពូជ​ខ្មែរ​ជា​ពួជ​មិន​ល្អ។​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​គិត​ដូច​នេះ?
បើ​​តាម​​សាច់​រឿង​គឺ​តួ​ទាំង​អស់​មាន​ការ​បែង​ចែក​ជា​៣​ក្រុម​ គឺ​ក្រុម​ចោរ​(ក្នុង​នោះ​មាន​អំបូរ​ពួក​ដែល​​មាន​រូបរាង​ដូច​ជា​ខ្មែរ​បូរាណ​មួយ​ក្រុម​ផង​ដែរ)​ ក្រុម​ទាស​ករ​និង​ក្រុម​អំបូរ​សេ្តច​អយុធ្យា​(តួឯក)។ ​បញ្ជាក់​​មុន​​បញ្ចាំង​ តួ​​ឯក​​បាន​​និយាយ​​ថា​​ល្បុក​​តោ​​ជា​​ក្បាច់​​គុន​បូរាណយើង​ដោយ​មិន​បាន​ប្រើ​ថា​​ខ្មែរ​ដូច​មុនទេ ​ហើយ​ក៏​មិន​បាន​និយាយ​ថា​វា​ជា​ក្បាច់​គុន​បូរាណ​ថៃ​ដែរ។

សាច់​រឿងគឺ​ក្មេង​ម្នាក់​ស្ថិត​ក្នុង​ត្រកូល​របស់​ក្រុម​អយុធ្យា​ បាន​រត់​គេច​ចេញ​ពី​ការ​សំលាប់​របស់​ជន​មួយ​ក្រុម​ ដែល​មាន​សេ្តច​ពាក់​អាវ​ក្រោះ​ជា​អ្នក​ដឹក​នាំ ​(អំបូរជ័យវរ្ម័ន)។​ ក្រោយ​មក​ក្មេង​នេះ​បាន​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​ចោរ​ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា​ វា​ជា​មនុស្ស​ដែល​អាច​បង្ហាត់​បង្រៀន​អោយ​ក្លាយ​ជា​មេ​ដឹក​នាំ​ពូក​គេ​បាន​ ក៏​សំរេច​ចិត្ត​យក​មក​បំពាក់​ដោយ​ក្បាច់​គុន​ល្បុកតោ​ (អ្នក​ដឹក​នាំ​រឿង​មិន​បាន​អោយ​ក្មេង​នេះ​ហាត់​តែ​ល្បុកតោ​មួយ​មុខ​នោះ​ទេ​ ហើយ​លោក​ដ៏​មាន​ប្រាជ្ញ​នេះ​ចង់​ប្រាប់​ទស្សនិកជន​និង​ពិភពលោក​ថា​ ក្បាច់​ល្បុកតោ​ដ៏​ល្បីរន្ទឺ​របស់​ខ្មែរ​គឺ​បាន​កើត​ចេញ​ពី​ក្រុម​ចោរ​នេះ​ ហើយ​ចង់​ប្រាប់​ខ្មែរ​ថា​ក្រុម​ចោរ​នេះ​ហើយ​ជា​ត្រកូល​របស់​ខ្មែរ​)។​

ខ្ញុំ​សូម​មិនបកស្រាយ​ទៀត​ទេ​ព្រោះ​ខ្មុំ​មិន​ពូ​កែ​វាយ​អត្ថបទទេ​តែសូម​អោយ​ខ្មែរ​ទាំង​អស់​ចូល​មើល​ដោយ​ផ្ទាល់​និង​មាន​មតិយោបល់​លើ​រឿង​នេះ។

ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

-និពន្ធដោយ អេមីកូ ស្តក់  បេក្ខជន​បណ្ឌិត​ផ្នែក​ជាតិ​ពន្ធុ​វិទ្យា​ ​នៃ​សាកល​វិទ្យាល័យ​​ប៉ារីស​១០ ណង់​តែរ (Université Paris X Nanterre) ដែល​បាន​មក​​នៅ​ប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០០

វិបសាយរបស់​អេមីកូ ស្តក់ គឺ Du fin fond du grenier តំរុយខ្លះៗ
-វាក្យស័ព្ទ ទាក់ទង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម និង​សាសនា​ឥស្លាម​នៅ​ប្រទេស​កម្ពុជា​
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ