កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​រំដោះ រឺ​ការ​ឈ្លាន​ពាន?​​ តើ​ប្រជាជន​កម្ពុជា​​​រម្លឹក​អនុស្សាវរីយ៍ ថ្ងៃ​៧ មករា យ៉ាង​ដូច​ម្តេច​?
ដោយ ដួង សុខា និង​ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៧-០១-២០០៩
ថ្ងៃ​៧ មករា ​១៩៧៩ កង​ទ័ព​រណសិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ និង​កង​ទ័ព​វៀត​ណាម​បាន​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ព្រ​ម​ទាំង​បាន​បញ្ចប់​របប​៣ឆ្នាំ ៨ខែ ២០​ថ្ងៃ ដែល​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់​គ្រង​របស់​ពួក​ខ្មែរក្រហម។ បន្ទាប់​ពីអប​អរ​សាទរ​​ចំពោះ​អន្តរាគមន៍​ប្រទេស​វៀត​ណាម​​ ​ប្រជា​ជន​កម្ពុជា​ចាប់​ផ្តើម​ចិញ្ចឹម​គំនិត​​ប្រឆាំង​នឹង​ប្រទេស​គ្រប់​គ្រង​​មួយ​​នេះ​បន្តិ​ច​ម្តងៗ​។ ១០​​ឆ្នាំ​​ក្រោយ​មក ​កង​ទ័ព​វៀត​ណាម​​​​បាន​​ចាក​​ចេញ​ពីប្រទេស​កម្ពុជា​។ ​សម្រាប់​ប្រជាជន​កម្ពុជា ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​រួច​ចាក​ផុត​​ពី​​ឋាន​នរក​នៃ​របប​ប៉ុល ពត។ ប៉ុន្តែ មនុស្ស​មួយ​​ចំនួន​​ក្នក់ក្នាញ់​នឹង​កា​រយក​ព្រឹត្តិការណ៍​នេះ​ មក​​ធ្វើ​ជា​រឿង​នយោបាយ​។​ ​ជា​ការ​ពិត​ណាស់ រដ្ឋាភិបាល​បាន​ចាត់ទុក​ថ្ងៃ​៧មករា គឺជា​ថ្ងៃ​រំដោះ​ប្រទេស​ជាតិ​ពី​រប​ប​ប្រល័យ​ពូជ​សាសន៍ ខណៈពេល​ក្រុម​ប្រឆាំង បាន​ចាត់ទុក​ថា​ជា​ថ្ងៃ​ចាប់​ផ្តើម​នៃការ​ចូល​​ឈ្លាន​ពាន​របស់​ប្រទេស​​វៀត​ណាម​។

 

ជម្លោះរវាង​អ្នក​នយោបាយ​ក្នុង​ស្រុក​
កាល​ពី​ថ្ងៃទី​២០ ខែឧសភា នាឱកាស​ [«ទិវា​ចង​កំហឹង»] និងនៅ​​ពេល​ខិត​ជិត​មក​ដល់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើ​សតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៤ នៅ​កម្ពុជា សម្តេច​នាយ​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ការ​ពារ «មរតក​៧ មករា» ដោយ​បាន​វាយ​បក​ទៅ​ក្រុម​ប្រឆាំង​​ថា «បើ​គ្មាន​ថ្ងៃ​៧ មករា ​​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិនអាច​កាត់​ទោស​អៀង សារី នួន​ ជា និង​ខៀវ​ សំផន​បាន​ដែរ»។ តាម​រយៈ​ប្រសាសន៍​ការ​ពារ​បែប​នេះ អាច​បញ្ជាក់​ថា​គណបក្ស​កាន់​អំណាច​(គណបក្ស​ប្រជាជន​កម្ពុជា​) ចាត់​ទុក​ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​និមិត្តរូបដ៏​សំខាន់​មួយ​។​

កាល​ពី​ថ្ងៃ​ទី​១ ខែមករា នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ជា​ភាសា​អង់​គ្លេស​ ​ផ្ញើ​ជូន​សារព័ត៌មាន​ប្រចាំ​ថ្ងៃ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លោក​សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ បាន​​សរសេរ​ថា «នៅ​ពេល​កង​ទ័ព​វៀតណាម​​ចូល​ឈ្លាន​ពាន​​ប្រទេស​កម្ពុជា ដើម្បី 'រំដោះ​'​ប្រទេស​ជាតិ​​យើង​​ចេញ​ពី​កណ្តាប់​ដៃ​របស់​ពួក​ខ្មែរ​ក្រហម យើង​បាន​ដឹង​ភ្លាម​ថា​​យើង​បាន​ធ្លាក់​​ចូល​ក្នុង​រណ្តៅ​នរក​មួយ​ផ្សេង​ទៀត»។ លោក​បាន​បន្ថែម​ទៀត​ថា គេ​អាច​និយាយ​បាន​ថា​​ «ប្រសិន​​ជា​គ្មាន​ថ្ងៃ​១៧ មេសា ១៩៧៥ ក៏គេ​​មិន​ត្រូវ​ការ​ថ្ងៃទី​​​៧ មករាដែរ» ជា​ជាង​និយាយ​​​​ថា «​គ្មាន​ថ្ងៃ​៧ មករា ក៏​​គ្មាន​រឿង​រ៉ាវ​អ្វី​កើត​ឡើង​ក្រោយ​ថ្ងៃ​នោះដែរ​»។

ការ​ជជែក​វែក​ញែក​រវាង​ក្រុម​ទាំង​ពីរ​នេះ ហាក់បី​ដូច​ជា​គ្មាន​ទី​បញ្ចប់​ឡើយ។ មនុស្ស​ជា​ច្រើន​​មាន​បំណងចង់ដឹង​តែ​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត​​ប៉ុណ្ណោះ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែត​ពី​នយោបាយ​​ណា​មួយ​ឡើយ។​

​គឺជាការ​រំដោះ​មួយរឺ?
លោក អ៊ឹម លឹម សាស្រ្តាចារ្យ​ភាសា​បារាំង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រម្លឹក​អំពី​ថ្ងៃ​៧ មករា ១៩៧៩ថា៖ «កាល​នោះ គឺជា​ពេល​វេលា​ដ៏​សប្បាយ​រីក​រាយ​មួយ ក្នុងការ​បរិភោគ​ចំណី​អាហារ មាន​សេរីភាព​ធ្វើ​ដំណើរ​ទៅ​មក ជួប​ជុំ​គ្រួសារ រឺ​​​​ស្វែង​រក​សាច់​ញាតិ​ដែល​ឃ្លាត​ឆ្ងាយ…។ យើង​មិន​ដឹង​រឿង​រ៉ាវ​ច្រើន​ អំពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ […]។ ទោះ​បីជា​ប្រជាជន​​វៀត​ណាម​គឺជា​សត្រូវ​ស៊ូ​ពូជ​របស់យើង​ក៏​ដោយ ក៏​ពួកគេ​សំដែង​ភាព​រួស​រាយ​រាក់​ទាក់​ចំពោះ​ពួ​ក​យើង​ដែរ​។ ប៉ុន្តែ​ ក្រោយ​មក​ ទាហាន​វៀត​ណាម​ក៏​ចាប់​ផ្តើម​ប្រព្រឹត្តអំពើ​លួច​ប្លន់​​​​ ចាប់​​រំលោភ និង​ឧក្រិដ្ឋ​កម្ម​ផ្សេង​ៗ។ ជាការ​ពិតណាស់ ​កាល​នោះ យើង​មាន​អារម្មណ៍​​មិន​ទុក​ចិត្ត​ខ្លះ​​ចំពោះ​ពួក​គេ»។

លោក​មាន​អារម្មណ៍​មួហ្មង​ជា​ខ្លាំង​ ការ​ដែល​​ថ្ងៃ​៧ មករា បាន​ក្លាយ​ជា​ចំណុចដ៏​សំខាន់​​នៃ​ជម្លោះ​នយោបាយ និង​ត្រូវ​បាន​ប្រើ​ប្រាស់​​ ដើម្បី​បម្រើផល​ប្រយោជន៍​គណបក្ស​នយោបាយ ។​ ​លោក​​​សាស្រ្តាចារ្យ​មានប្រសាសន៍​ថា «ទិវា​នេះ​ត្រូវ​រក្សា​ទុក​​ជា​តម្លៃ​​ប្រវត្តិសាស្រ្ត​​តែ​មួយ​​​គត់​​។ ខ្ញុំ​មិន​មែន​ប្រឆាំង​នឹងការ​រៀប​ចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​នេះ​នោះទេ ប៉ុន្តែ គេ​ត្រូវ​រៀប​​ចំឡើង​​ជា​លក្ខណៈ​អព្យាក្រឹត្យ​»។

អំពាវ​នាវ​សុំអោយមាន​ការយោគ​យល់​​​គ្នា​​ទៅ​វិញ​ទៅ​មក​
សម្រាប់​​​អ្នក​ស្រី​ ជា វណ្ណាត​​ អ្នក​សង្កេត​ការណ៍​​នយោបាយ​ និង​ជា​អតីត​ប្រធាន​​​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍​សង្គម​ «ថ្ងៃ​៧ មករា ដាក់​តឿន​ប្រជាជន​កម្ពុជា​ថា​មិន​ត្រូវ​បែក​បាក់​សាមគ្គី​​»។ «ខ្ញុំ​គោរព​គំនិត​របស់​មនុស្ស​ម្នាក់​ ហើយ​ខ្ញុំមិនមាន​បំណង​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ​ឡើយ ព្រោះ​សារៈសំខាន់​គឺ​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​។ យើង​ត្រូវ​បង្ហាញ​ការ​គោរព​គ្នា​ទៅ​វិញ​​ទៅមក​។ យើង​ត្រូវ​រៀន​រស់​នៅ​​រួម​គ្នា ទោះបីជា​យើង​មក​ពី​ទីកន្លែង​ផ្សេ​ងគ្នា​ក៏​ដោយ​។ ថ្ងៃ​៧​មករា មិន​ ​ចោទ​​ជា​បញ្ហា​នោះទេ។​ នៅ​ថ្ងៃ​នោះ ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​បាន​រួច​ចេញ​ផុត​ពី​របប​ខ្មែរក្រហម​ដ៏​គួរ​អោយ​ភ័យ​​ខ្លាច​។​ បញ្ហា​គឺ​កា​រពន្យារ​ពេល​ស្នាក់នៅ​របស់​ទាហា​ន​​វៀតណាម​ លើ​ទឹកដី​យើង។ យើង​មិន​ត្រូវ​ដើរ​លើ​​ស្នាម​​​ដដែល​ ដូច​កាល​ពី​អតីត​កាល​នោះ​ទេ​!»។

លោក​ ឌី ឃាំ​បូលី អ្នក​និពន្ធ​សៀវ​ភៅ «ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិប​តេយ្យ (១៩៧៥-​១៩៧៩)» ដែល​​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០០៧ ដោយ​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា ​«ថ្ងៃ​​​រំដោះ រឺ​ថ្ងៃ​ឈ្លា​ន​ពាន​? ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​សំណួរ​ដែល​ត្រូវ​បក​ស្រាយ​»។ លោក​បាន​​ពន្យល់​​នៅ​​ក្នុង​សៀវភៅ​​នេះថា ​លោក​មិន​ចង់​ប្រកាន់​ជំហរ​គាំទ្រ​ខាង​ណា​មួយ​នោះទេ។ លោក​បានសរសេរ​ដោយ​ប្រកាន់​អព្យាក្រឹត្យ​ថា​ «កង​ទ័ព​វៀត​ណាម​​បាន​វាយ​​ចូល​មក​កាន់​ប្រទេស​​​​​កម្ពុជា នៅ​ថ្ងៃ​នោះ»។​

លោក​បាន​លើកឡើង​ថា ជា​ញឹក​ញយ ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​​​បាន​ចាត់​ទុក​​ថ្ងៃ​នោះ គឺជា​ថ្ងៃ​រួច​ផុត​ពី​របប​ប៉ុល ពត ចំណែក​​ អ្នក​រស់​នៅ​បរទេស​មាន​និន្នាការ​​ថា​ថ្ងៃ​នោះគឺជា​ពេល​ចាប់ផ្តើ​ម​ការ​ឈ្លាន​ពាន​របស់​វៀតណាម»។​

អ្នក​ប្រវត្តិសាស្រ្ត​រូប​​នេះ​បាន​​វាយ​​តម្លៃ​​ថា «យើង​ត្រូវ​ជៀស​វាង​ប្រែ​ក្លាយ​បញ្ហា​នេះ​ជា​បញ្ហា​នយោបាយ! សារៈ​សំខាន់ គឺ​ត្រូវ​នាំយក​​ថ្ងៃ​ជា​​ប្រវត្តិសាស្រ្ត​នេះ ប្រាប់​ដល់​​ក្មេង​ជំនាន់​ក្រោយ​អោយ​បាន​ដឹង​ ប៉ុន្តែ គឺជា​ប្រវត្តិសាស្រ្ត​ពិត​ប្រាកដ !»។ លោក​​បាន​បញ្ជាក់​ថា​ប្រជាជន​​កម្ពុជា​តិច​តួច​ដែល​ដឹង​ថា​ព្រឹត្តិការណ៍​ពេល​នោះកើត​ឡើង​នៅ​ថ្ងៃទី​៧ មករា ព្រោះ​ពួក​គាត់​មិន​មាន​ប្រតិទិន​នៅជាប់​ខ្លួន​ទេ ពេល​នោះ​។


សូមអាន​បន្ថែម​នៅលើវិប​សាយ​ កាសែត៖
-ទិវា​ចង​កំហឹង
- ការ ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​ឆ្នាំ​​នៃ​ទិវា​​ជ័យ​ជំនះ​ ៧ មករា នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​រៀប​ចំ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​កម្ពុជា​ដើម្បី​យុត្តិធម៌ និង​សមធម៌ ការ​ពារ​ថ្ងៃទី​២៣ តុលា ១៩៩១
នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចុះ​ថ្ងៃទី​៥ ខែមករា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​កម្ពុជា​ដើម្បី​​យុត្តិធម៌ និង​សមធម៌ (CACJE) បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​ «អោយ​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា ១៩៧៩» និង​ «ត្រូវ​ក្លាហាន​​ហ៊ាន​លើក​កម្ពស់​​ថ្ងៃទី​២៣ តុលា ១៩៩១»​ ដែល​ជា​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ សម្រាប់​អង្គការ​​ដែល​មាន​ទីស្នាក់​នៅ​សហ​រដ្ឋអាមេរិក​នេះ ​ថ្ងៃ​២៣ តុលា គឺជា​ថ្ងៃ​​​រំដោះ​ប្រទេស​កម្ពុជា​ចេញ​​​ផុត​ពី​កម្លាំង​កង​ទ័ព​វៀតណាម​ និង​ជា​ថ្ងៃ​ដែល​អន្តរ​ជាតិ​ទទួល​​ស្គាល់​ប្រទេស​កម្ពុជា​​ជា​ផ្លូវ​ការ​។​

ដោយ​ឡែក​ លោក​សួន សេរីរដ្ឋា ប្រធាន​ CACJE បាន​ស្នើ​​ប្រជាជន​កម្ពុជា អោយ​​ចុះ​ហត្ថលេខា​​លើ​ញ្ញត្តិ​មួយ ក្នុង​គោល​បំណង​ប្រមូល​ហត្ថលេខា​​យ៉ាង​តិច​បំផុត​១លាន​នាក់ ​រួច​​ផ្ញើ​​ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​​អោយ​ក្រុម​ប្រឹក្សា​នេះ​​ជម្រុញ​អោយ​មាន​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស និង​ជម្រុញអោយ​ប្រទេស​ជិត​ខាង​គោរព​អធិបតេយ្យភាព​ជាតិ​ និង​បូរណភាព​ទឹក​ដី​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា។​

សូមអាន​បន្ថែម​នៅលើវិប​សាយ​ កាសែត៖

-ទិវា​ចង​កំហឹង
- ការ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​ឆ្នាំ​​នៃ​ទិវា​​ជ័យ​ជំនះ​ ៧ មករា នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​រៀប​ចំ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ