កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប៉ូលីស​បាន​បង្ហាញអត្ត​សញ្ញាណ​ មេខ្លោងជាប់​សង្ស័យ​​ដាក់គ្រាប់​បែក​ច្នៃ​នៅ​ទីក្រុង​ភ្នំពេញ
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១០-០១-២០០៩
(រូប​ថត សោម ឯក)
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១០ មករា ២០០៩៖ សន្និសីទ​សារព័ត៌មាន​នៅ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ ទាក់ទង​នឹងការ​ដាក់គ្រាប់​បែក​ច្នៃ​កាលពីថ្ងៃទី​២ ខែ​មករា​។ ប៉ូលីស​បាន​​​បង្ហាញ​អត្ត​សញ្ញាណ​​​របស់​សោម ឯក មេខ្លោង​ប្រតិបត្តិការ​ទាំង​នេះ
©វណ្ណឌី រតនា

បន្ទាប់​ពីការ​រក​ឃើញ​គ្រាប់​បែក​ច្នៃ​ចំនួន​៣គ្រាប់ ដែល​លួច​ដាក់​បង្កៃ​​នៅ​ក្បែរ​ក្រសួង​​ការពារ​ជាតិ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ថ្ងៃ​សុក្រ ទី​២ ខែ​មករា នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប៉ូលីស​បានរៀប​ចំ​​សន្និសីទ​​​​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែមករា ដើម្បី​បង្ហាញរូប​ភាព​​​​ជន​សង្ស័យ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ ក្នុង​នោះ ប៉ូលីស​បាន​បង្ហាញ​ភស្តុតាង​ដាក់​ពិរុទ្ធភាព​​លើ​ជន​ជាប់​ចោទ​​​មួយ​នាក់​​ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​បួននាក់​ (តួ​លេខ​​ចុង​ក្រោយ​របស់ប៉ូលីស)។ នៅ​ក្នុង​សន្និសីទ​កាសែត​នេះ លោក​សុខ ផល អគ្គ​ស្នងការ​រង​​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​អត្ត​សញ្ញាណ​មេខ្លោង​នៃ​ប្រតិបត្តិការ​​​ទាំ​ងនេះ ដែល​ជា​អតីត​ទាហាន​មួយរូប ​មាន​វ័យ​៤៨ឆ្នាំ និង​ត្រូវ​បាន​ចាប់​​ខ្លួន កាលពី​ថ្ងៃទី​៧ ខែមករា នៅ​​ឃុំ​ប៉ោយ​ប៉ែត។

 

«មេក្រុម​ចោរ​ព្រៃ»
​​ជន​សង្ស័យ​ទាំង​បួន​នាក់ ​នឹង​​​​ត្រូវ​ចោទ​​​សួរ​ដោយ​​តុលាកា​រក្រុង​ភ្នំពេញ​ នៅ​​​ថ្ងៃ​ច័ន្ទ ទី​១២ ខែមករាខាង​មុខ​នេះ។ ជន​​សង្ស័យមួយ​នាក់​​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​មេខ្លោង​ក្រុម​ដាក់​បង្កៃ​គ្រាប់​បែក​ច្នៃ បន្ទាប់​​ពី​ជន​នោះ​បាន​សារភាព​​ថា​បាន​បង្កើត​កម្លាំង​​ខុស​ច្បាប់​ ដើម្បី​បង្ក​អស្ថេរ​ភាព​​ដល់​រដ្ឋាភិបាល​។ លោក​អគ្គ​ស្នង​ការ​រង​ សុខ​ ផល បាន​លើក​ឡើង​ថា​ ជន​ជាប់​​ចោទ​​រូប​នេះ​មិន​មែន​​ដាក់​បង្កៃ​គ្រាប់​បែក​ជា​លើក​ដំបូង​នោះ​ទេ។ ការ​ដាក់​បង្កៃ​គ្រាប់​​​បែក​ច្នៃលើក​​ចុង​ក្រោយ គឺ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ២០០៧ ក្បែរ​ស្តូប​អនុស្សាវរីយ៍​​មិត្តភាព​ខ្មែរ-វៀតណាម នៅទីក្រុង​ភ្នំពេញ ​ដែល​ក្នុង​នោះ គ្រាប់​បែក​​តូចមួយ​បាន​ផ្ទុះ​ឡើង។​ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីការ​ផ្ទុះ​គ្រាប់​បែក​នោះ មនុស្ស​ប្រាំ​​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ត្រូវ​បានកាត់​ទោស​​អោយ​ជាប់​ពន្ធនាគារ​។ លោក​សុខ ផល​ បាន​បន្ថែម​ទៀត​ថា ជន​​ជាប់​​ចោទ​ដែលមាន​ដើម​កំណើត​​នៅខេត្ត​កំពង់​ចាម​​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​កាត់ទោស​អោយ​ជាប់​ពន្ធនាការ​រយៈ​ពេល​៣ខែ​ផង​ដែរ​ កាល​ពី​ឆ្នាំ​២០០៣ ពីប​ទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​​របស់​ក្រសួង​ការ​ពារ​​ជាតិ។

​បើ​តាម​លោក​សុខ ផល មេខ្លោង​រូប​នោះមាន​ឈ្មោះ​ថា សោម ឯក ប៉ុន្តែ​បាន​លាក់​​អត្ត​សញ្ញាណ​​របស់ខ្លួន និង​បាន​ប្រើ​ប្រាស់​ឈ្មោះក្លែង​ក្លាយ​​១១​ឈ្មោះ​។​​ គេ​គឺជា​មេខ្លោង​ក្រុមចលនា​កម្លាំង​ប្រដាប់​អាវុធ​របៀប​ «ចោរ​ព្រៃ» ដែល​បាន​ធ្វើ​​សកម្មភាព​ខុស​ច្បាប់​ ដូច​ជា​ចាប់​ជំរិត ប្លន់​តាមផ្លូវ​ជាតិ​ និង​រស់​នៅ​លាក់​ពួន​ក្នុង​​ព្រៃ​ខេត្ត​មណ្ឌល​គិរី និង​កោះកុង​។ ប៉ូលីស​បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត នូវ​រូប​ថត​របស់​​សោម ឯក ដែល​ស្ថិត​នៅ​កណ្តាល​ចំណោម​ហ្វូង​មនុស្ស ដែល​​សុទ្ធ​តែ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​​ទាហាន​​​នៅ​ក្នុង​ព្រៃ​​។

ប្រតិបត្តិការ​២ មករា
លោក​សុខ ផល​បានពន្យល់​ថា «ការ​ដាក់​គ្រាប់​បែក​ទាំង​នេះ មាន​គោល​បំណង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​មក​លើ​ក្រុម​របស់ខ្លួន ដើម្បី​ធ្វើ​អោយ​មាន​​សម្លេង​ទៅ​ដល់​​បរទេស។ ដោយ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយអំពីចលនា​របស់​ខ្លួន សោម ឯក​ ចង់​បាន​​​មូលនិធិ​ពី​បរទេស​ ដើម្បី​ផ្គត់​ផ្គង់​ប្រតិបត្តិការរបស់​ខ្លួន។ រួប​ថត​ដែល​ពួក​គេ​​បាន​ថត​នៅក្នុង​ព្រៃ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ»។ លោក​សុខ ផល​​ បាន​បន្ថែម​ទៀត​ថា សោម ឯក រៀប​ចំផែនការ​នេះ តាំង​​ពី​ខែតុលា ឆ្នាំ​២០០៨ ជាមួយ​អ្នក​បក្ស​ពួក​​៣នាក់​ផ្សេង​ទៀត នៅ​ប្រទេស​ថៃ។ គាត់​ក៏មាន​សញ្ជាតិ​ថៃ​ផង​ដែរ បន្ទាប់​ពី​បាន​​យក​ប្រពន្ធ​​ជា​​ស្រ្តី​ជន​ជាតិ​ថៃ ។

សោម ឯក បាន​បញ្ជា​មនុស្ស​បីនាក់ ដើម្បីដាក់​បង្កៃ​គ្រាប់​បែក​ច្នៃ នៅ​ថ្ងៃទី២ ខែ​មករា នៅ​តាម​​ផ្លូវ​សាធារណៈ។ លោក​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា មនុស្ស​បីនាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​មិនទាន់​ដឹង​ច្បាស់​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​១០០%នោះទេ​​។ លោក​បដិសេធ​បង្ហាញអត្ត​សញ្ញាណ​ជន​ទាំងនោះ។

ចលនា​មួយ ប្រហាក់​ប្រហែល​ក្រុមចលនា CFF?
សោម ឯក និង​បក្ស​ពួក​បាន​បង្កើត «រណសិរ្យ​​ រំដោះ​ជាតិ​ខ្មែរ» ដែល​មាន​​រូប​ក្បាល​ខ្លា​ជា​និមិត្ត​សញ្ញា។ អតីត​យុទ្ធជន​នៃចលនា​តស៊ូ​ឆ្នាំ​១៩៨០​រូប​នេះ បាន​ធ្វើ​សមាហរណ​កម្ម​ចូល​រួម​​​ក្នុង​ក្រសួង​ការ​ពារ​ជាតិ នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ការ​ចុះ​ហត្ថលេខា​​លើកិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​សុខ ផល​បាន​រៀប​រាប់អំពី​ជីវប្រវត្តិ​របស់​មេខ្លោង​រូប​នេះ​ថា សោម ឯក ធ្លាប់​សិក្សា​​នៅ​សហ​រដ្ឋ​អាមេរិក​រយៈ​ពេល​១ឆ្នាំ និង​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ថៃ និង​ភូមា ដើម្បី​«រៀន​ផលិតអាវុធ​ជាតិ​​ផ្ទុះ»។ យោង​តាម​ការ​ស្រាវ​ជ្រាវ​​របស់ប៉ូលីស បុរស​រូប​នេះ​គឺជា​អតីត​​សមាជិក​​សកម្មម្នាក់នៃ​ក្រុម​​«ចលនា​ខ្មែរ​សេរី»​ (CFF) (មេខ្លោង​ចលនា​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សហរដ្ឋអាមេរិក កាល​ពី​ខែ​​ម​ករា ឆ្នាំ​២០០៥)។ លោក​អគ្គស្នង​ការ​រង​​បាន​គូស​បញ្ជាក់​ថា «យោង​តាម​ចម្លើយ​​សារភាព​របស់​សោម ឯក ចលនា​របស់​ពួកគេ​មាន​បង្អែក​នៅ​​បរទេស ដូច​ចលនា​​CFF ដែរ»។


ភស្តុតាងផ្សេងទៀតក៏ត្រូវបានដាក់បង្ហាញផងដែរ ដូច​ជា​កន្ទុំ​រុយ​តូច​បញ្ជា​ពី​ចម្ងាយ​ជា​ដើម។


យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​នគរបាល​រូប​នេះ អាជ្ញាធរ​មិន​បាន​ចាត់ទុក​ក្រុមចលនា​នេះ​ គឺជា​ការ​​គំរាម​កំហែង​ធ្ងន់​ធ្ងរ​នោះទេ។ សមាជិក​ចលនា​នេះ​មិនមាន​សមត្ថភាព​​ផ្តួល​រលំ​​​រដ្ឋាភិបាល​បាន​ឡើយ។ លោក​បាន​វាយ​តម្លៃថា ពួកគេ​គ្រាន់​តែ​ចង់ទទួល​បានអត្ថ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។​ សរុប​មក​ លោក​បាន​​អះអាង​ថា ​ចលនា​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​។ លោក​សន្យា​ថា​ប៉ូលីស​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​កម្ចេច​បណ្តាញ​​នេះចោល ដែល​មាន​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​បាត់​​ដំបង។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ