កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ទស្សនកិច្ច​​របស់​រដ្ឋ​មន្រ្តីការ​បរទេស​ថៃ​ថ្មី​នៅ​ប្រទេស​កម្ពុជា ខណៈ​កំពុង​មាន​​វិបត្តិ​​ព្រំដែន​
ដោយ ដួង​ សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៩-០១-២០០៩
លោក​កាសិត ពៀរ៉ុមយ៉ា (Kasit Piromya) រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​នឹង​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែមករា។ បើ​តាម​ប្រសាសន៍​របស់​លោក​កុយ គួង អនុ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​​​​ការ​បរទេស ​អតីត​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​នឹង​ជួប​ពិភាក្សា​ជាមួយ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ បន្ទាប់​មក​​ជួប​ជាមួយ​សមភាគី​របស់​លោក​គឺ​​លោក​ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​។​

លោកអនុរដ្ឋ​លេខាធិការ​បាន​បញ្ជាក់​ថា «ជា​ទំលាប់​​​ រដ្ឋ​មន្រ្តីការ​បរទេស​​ដែល​ទើប​នឹង​តែង​តាំង​​ថ្មី ត្រូវបង្ហាញ​ខ្លួន​​​​នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​​អាស៊ាន​​ផ្សេង​ទៀត​។ ក្រៅ​ពីនេះ ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ នឹង​ត្រូវ​លើក​មក​ពិភាក្សា​ ព្រោះ​ឥឡូវ​​នេះ​ ប្រទេស​ថៃ​មាន​រដ្ឋាភិបាល​និង​រដ្ឋសភា​ហើយ។ ភាគី​កម្ពុជា​នឹង​បន្ត​ជម្រុញ​អោយ​មាន​​ដំណោះ​ស្រាយ​​មួយ​អោយ​បាន​​ឆាប់​រហ័ស​បំផុត»។​

ការ​តែង​តាំង​លោក​កាសិត ពៀរ៉ុមយ៉ា ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​ បាន​បង្ក​អោយ​មាន​ការ​រិះ​គន់​ជាច្រើន​​នៅ​ប្រទេស​ថៃ​ កាល​ពី​ខែ​ធ្នូកន្លង​ទៅនេះ ដោយ​សារ​រដ្ឋ​មន្រ្តី​រូប​នេះ​ធ្លាប់​បាន​ចូល​រួម​យ៉ាង​សកម្ម​ ​ក្នុង​បាតុកម្ម​តាមដង​​ផ្លូវ​​របស់​គណបក្ស​សម្ព័ន្ធ​ប្រជាជន​ប្រជាធិបតេយ្យ ដែល​ទាម​ទារ​អោយ​​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា​ ចុះ​ចេញ​ពី​តំណែង​​ជា​នាយក​រដ្ឋ​មន្រ្តី​ថៃ។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ